Category: ព័ត៌មានសង្គម

  • ឯកឧត្តម សៅ សារឿន ៖ គម្រោងសំណង់អគារ មណ្ឌលសុខភាពវ៉ារិនថ្មី សម្រេចបានជាង ៩០%ហើយ

    ឯកឧត្តម សៅ សារឿន ៖ គម្រោងសំណង់អគារ មណ្ឌលសុខភាពវ៉ារិនថ្មី សម្រេចបានជាង ៩០%ហើយ

    ខេត្តសៀមរាប៖ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប រួមជាមួយសមាជិកក្រុមការងារជាច្រើនរូបទៀតអញ្ជើត្រួតពិនិត្យមើលសំណង់អគារសម្ភព និងជម្ងឺទូទៅថ្មី មួយខ្នង ព្រមទាំងបាននាំយកនូវអំណោយជាគ្រឿងបំពាក់ក្នុងអគារថ្មី ព្រមទាំងឱសថមួយចំនួន ទៅផ្តល់ជូន ផងដែរ ។ អគារមញឌលសុខភាពថ្មីនេះក្រោមជំនួយឧបត្ថម្ភ ពីសប្បុរសជន សាធារណរដ្ឋកូរ៉េ តាមរយៈ លោក គឹម ថេក្វាន តំណាងអង្គការ AGM បេសកជនគ្រីស្ទៀន កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ អគារនេះធ្វើអំពីថ្មប្រក់ក្បឿង(សេរ៉ាមិច)មានទំហំ ទទឹង១០,៥ ម៉ែត្រ និងបណ្តោ ២១ ម៉ែត្រ កំពស់ជើងក្រោមឡើងជាង៥ម៉ែត្រ ចែកចេញជាបីបន្ទប់ មានបន្ទប់សម្ភព ក្រោយពេលសម្រាលបុត្រ បន្ទប់សម្រាកព្យាបាលជម្ងឺទូទៅ បន្ទប់នីមួយៗមានបន្ទប់អនាម័យក្នុងនោះផងដែរ។ លោក សុខ ឈួង បានឲ្យដឹងថា ក្នុងគម្រោងសំណង់ អគារ មណ្ឌលសុខភាពវ៉ារិនថ្មី ជំនាញក្រុមជាង បានខិតខំធ្វើយ៉ាងមារញឹកទាំងសំណង់អគារ និងចាក់ដីបំពេញបរិវេណទីធ្លាឲ្យបានធំទូលាយជាមុន រហូតបច្ចុប្បន្ននេះ សំណង់អគារសម្រេចបានជាង ៩០%ហើយ នៅសល់តែការកែលម្អទីធ្លាបរិវេណនៃអគារថ្មី ប្រព័ន្ធផ្លូវ…

  • អាជ្ញាធរជាតិអប្សរាស្នើឱ្យ​អង្គការលើកលែងទោសអន្តរជាតិ​ មកពិនិត្យទី​តាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯ​ក​

    អាជ្ញាធរជាតិអប្សរាស្នើឱ្យ​អង្គការលើកលែងទោសអន្តរជាតិ​ មកពិនិត្យទី​តាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯ​ក​

    ​ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពី​សោកស្ដាយដោយអង្គការ​លើកលែ​ងទោសអន្តរជាតិ(Amnesty International) មិនបាន​ចុះមក​ជួបជាមួយនឹង​​អាជ្ញាធរជាតិអប្សរា ​តែបែរជា​អង្គការ​ចេញសេចក្តី​ប្រកាស​​ឱ្យមាន​ការ​ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ។ ​ យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ​​ដើម្បីកុំឱ្យ​​មាន​ការយល់ច្រឡំ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ​ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំ​ណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គ​ការលើកលែ​ងទោសអន្តរជាតិស្តីពីការបម្លាស់ទីលំនៅរបស់ប្រជា​ពលរដ្ឋទៅកាន់តំប​ន់ធម្មជាតិរុនតាឯក។ សេចក្តីប្រកាសបន្តថា ទទួលបានសំណើនេះអាជ្ញាធរជាតិអប្សរា ក៏បានស្នើ​សូមឱ្យអង្គការនេះ​ ឬអ្នកតំ​ណាង មកជួប​ពិភាក្សាជាមួយអាជ្ញាធរជាតិអ​ប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯ​កតែម្តង ​ប្រសើរជាងការទទួលបានព័ត៌មានពី​ចម្ងា​យរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។ ប្រភពដដែល​បន្តថា ៖ «ជាការគួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការ​លើកលែ​ងទោសអន្តរជាតិ​​នោះឡើយ»​។ ​​​ប្រភពដដែល​បន្តថា រាជរដ្ឋាភិបាល​បង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា​សំណង់ខុសច្បា​ប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយ​ដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូល​ដ្ឋានច្បាប់ និងលិខិតបទ​ដ្ឋា​នគតិយុត្តជាតិ និងអន្តរជាតិ ​ដោយ​រក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានអង្គរ ល័ក្ខខ័​ណ្ឌជាសារវន្ត នៃ​ការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២។ ​អាជ្ញាធរអប្សរាបានបញ្ជាក់ថា ៖ «ការផ្លាស់ប្ដូរទីតាំង​ប្រជាព​លរដ្ឋ​ ដែលមាន​លំនៅដ្ឋានពុំស្របច្បាប់​ និងដាក់ចេញនូវវិធានការ គាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បី​ឱ្យបងប្អូន​អាចមានទីលំនៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិ​ និងការគាំពារ​សង្គម​ ប្រកបដោយផាសុកភាព និងសុខុមា​លភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ជាច្រើនទៀត​»​។ ​ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ដែរថា ការថែរក្សាការពាររមណីយ​ដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណទេ…

  • ក្រសួងសង្គមកិច្ច ទុកពេលពីរខែ​ឱ្យអង្គការជួយកុមារកំព្រា ចាស់ជរា និងជន​មរណៈ​​សង្គ្រោះ​រៀបចំនីតិវិធីឡើងវិញ

    ក្រសួងសង្គមកិច្ច ទុកពេលពីរខែ​ឱ្យអង្គការជួយកុមារកំព្រា ចាស់ជរា និងជន​មរណៈ​​សង្គ្រោះ​រៀបចំនីតិវិធីឡើងវិញ

    ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានសម្រេចឱ្យ​​អង្គការ​​ជួយកុមារកំព្រា ចាស់ជរា និងជន​មរណៈ​​សង្គ្រោះ នៅខេត្តកំពង់ចាម​ បញ្ឈប់សកម្មភាពមួយរយៈ បន្ទាប់ពីរកឃើញភា​ពមិនប្រក្រតីជាច្រើ​​នកើតមានឡើង​។ក្រសួង​​​បានសម្រេចទុកពេលពីរខែ​ឱ្យអង្គការនេះ រៀបចំនីតិវិធីដំណើរការ​អង្គការនេះ​ឱ្យស្របតាមលិខិតប​ទដ្ឋានគតិយុត្តរបស់ក្រសួងឡើងវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់អង្គភាព​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ចស្តី​ពីករណីអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ស្ថិតនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ​កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ អង្គភាព​អ្នកនាំពាក្យលើកឡើងថា​ ​៖ «​ក្រសួង​​សម្រេច​ឈប់ឱ្យអង្គការនេះ ផ្តល់កន្លែងស្នាក់នៅ​ស​ម្រាប់កុ​មារកំព្រា​តទៅទៀត​ ប៉ុន្តែ​អង្គការ​អាចបន្ត​ផ្តល់កន្លែងស្នាក់នៅជូន​ចាស់ជរា​​ដដែល​ គ្រាន់តែតម្រូវឱ្យ​រៀបចំ​នី​តិវិធីដំណើរការ កន្លែង​ថែទាំមនុស្សចាស់ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងឡើងវិញ»​។ ​សូមបញ្ជាក់ថា កាលពីទី១១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួ​ងសង្គមកិច្ច ​រដ្ឋបាលស្រុកបាធាយ រដ្ឋបាលឃុំត្រប់ និងការិយាល័យសង្គមកិច្ច និងសុខុ​មាលភាព​សង្គមស្រុកបាធាយ បានចុះត្រួតពិនិត្យ និងវាយតម្លៃ​ករណី​មិនប្រក្រតីនៃការអនុវត្តកម្មវិធីថែទាំ របស់អង្គការ​។ តាម​ការចុះពិនិត្យ​បានរកឃើញថា អង្គការ​នេះ បានការចុះបញ្ជី​ជាមួយក្រសួងមហាផ្ទៃ តាំងពី​ខែសីហា ឆ្នាំ២០០៦ ប៉ុន្តែក្រោយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមាន អង្គការនេះ​ពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់កំណត់នោះទេ។ ជាមួយគ្នានេះ អង្គការក៏ពុំមានលិ​ខិតអនុញ្ញាតទទួលស្គាល់ជាមណ្ឌលថែទាំកុមារពីក្រសួងសង្គមកិច្ចដែរ​។ ក្រសួងបាន​​បញ្ជាក់​ឱ្យដឹងដែរថា​ អង្គការនេះ​ពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ ហើយចំនួនប​​ន្ទ​ប់​មិនសមស្របនឹង​ចំនួនអ្នកស្នាក់នៅ…

  • 1291 ទូរស័ព្ទឥតគិតប្រាក់24ម៉ោង ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ!

    1291 ទូរស័ព្ទឥតគិតប្រាក់24ម៉ោង ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ!

    (ភ្នំពេញ)៖ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ៕ សូមអរគុណ!

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់តាំងសមាគមក្រុមគ្រូពេទ្យធីតា ជួយបញ្ជូន កុមារី អាត ស្រីនុ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់តាំងសមាគមក្រុមគ្រូពេទ្យធីតា ជួយបញ្ជូន កុមារី អាត ស្រីនុ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

    (ភ្នំពេញ)៖ កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបញ្ហាក្នុងការបន្ទោបង់ឧច្ចារៈ(លាមក) ហើយកាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រីមានអាការហើមពោះ បន្ទោបង់មិនចេញ និងបានទទួលការព្យាបាលដោយវះកាត់ចំនួន ២លើក ប៉ុន្តែដោយសារមាតាបិតាមានជីវភាពខ្វះខាត ពុំអាចធ្វើការព្យាបាលបន្តបាន។ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចាត់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើការសម្របសម្រួលបញ្ជូនក្មួយស្រីមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៩ កញ្ញា ២០២៣។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។ ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូលនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយលើការស្នាក់នៅ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕ ដោយ ៖ ង៉ាន ទិត្យ

  • សូមបង្កេីនការប្រយ័ត្នបងប្អូន! អគ្គិសនីកម្ពុជា ប្រកាសថា មានជនខិលខូច ក្លែងបន្លំជាបុគ្គលិករបស់ខ្លួន ទៅឆបោកប្រជាពលរដ្ឋ

    សូមបង្កេីនការប្រយ័ត្នបងប្អូន! អគ្គិសនីកម្ពុជា ប្រកាសថា មានជនខិលខូច ក្លែងបន្លំជាបុគ្គលិករបស់ខ្លួន ទៅឆបោកប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ ដោយបានបញ្ចាក់ថា អគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ និងប្តូរបរិក្ខារអគ្គិសនីមួយចំនួន តាមរយៈទីភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គិសនីកម្ពុជា បានប្រកាសអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណទំនាក់ទំនងទៅ ឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ ពាក់ព័ន្ធនឹងករណីដូចមានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ ៖ ជីម ភារ៉ា

  • ប្រជាពលរដ្ឋ ៣០០គ្រួសារ ទទួលបានផ្លូវលំមួយខ្សែ បន្ទាប់ពីលោកចៅសង្កាត់កាចាញជួសជុលកែលម្អរ រួចរាល់

    ប្រជាពលរដ្ឋ ៣០០គ្រួសារ ទទួលបានផ្លូវលំមួយខ្សែ បន្ទាប់ពីលោកចៅសង្កាត់កាចាញជួសជុលកែលម្អរ រួចរាល់

    (រតនគិរី)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិ១ (ភូមិទុស) សង្កាត់កាចាញក្រុងបានលុង ខេត្តរតនគិរី បានសម្ដែងការសប្បាយរីករាយក្នុងចិត្ដជាពន់ពេក ក្រោយពីលោកចៅសង្កាត់កាចាញ បានសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុងរួមនិងសម្បុរសជនមួយចំនួនបានចំណាយប្រាក់ផ្ទាល់ខ្លួនចាក់ដីបំពេញផ្លូវលំមួយខ្សែសម្រួលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់។ ផ្លូវលំនោះមានទទឹង ៨ម៉ែត្រ និងបណ្ដោយប្រវែង ៤គីឡូម៉ែត្រស្ថិតនៅភូមិ១ ស្ថិតនៅក្នុងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី ដោយតភ្ជាប់ពីចំណុចរង្វង់មូលយាយទូលចេកឆ្ពោះទៅភូមិទុសច្រិច។ ផ្លូវនេះមានសារប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងនោះក៍អាចសម្រួលដល់សិស្សានុសិស្សមួយចំនួនក្នុងការ ធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋដែលជាកសិករដឹកកសិផលផ្សេងៗមានដំឡូងមី សណ្ដែក ស្វាយចន្ទី ជ័រកៅស៊ូ ជាដើមទៅកាន់ទីផ្សារ និងការដឹកអ្នកជំងឺទៅកាន់មណ្ឌសុខភាព ។ លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ផ្លូវនោះបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាង ៣០០គ្រួសារគឺឃុំតាអងនិងសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី ។ លោកចៅសង្កាត់បានបន្ដទៀតថា កន្លងមកផ្លូវមួយនេះមានកាខូចខាត់យ៉ាងដំណំគឺមានក្រឡុកធំៗជារណ្ដៅនៅខែភ្លៀង មានសភាពលំបាកក្នុងកាធ្វើដំណើរតាមម៉ូតូនិងឡានហើយសូមី្បតែថ្មើជើងក៏ដើរមិនកើតដែរ។ ដោយមើលឃើញ ពីទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋយើង ទើបរូបលោកដែលជាចៅសង្កាត់បានសហការណ៍ជាមួយអាជ្ញាធរខេត្ដ ក្រុង រួមនិងសប្បុរសជនមួយចំនួន បានចំណាយប្រាក់ផ្ទាល់ខ្លួនជាង១០លានរៀលនិងអ្នកខ្លះជួយទិញជាអាចម៌ដីដើម្បីចាក់បំពេញផ្លូវនោះឲ្យបានល្អប្រសេីរ សម្រួលជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើដំណើរបានប្រសើជាងមុន។ ក្រៅពីនេះលោកទន់ ពៅ រួមនិងសម្បុរស់ជននៅបានចំណាយប្រាក់ផ្ទាល់ខ្លួនប្រមាណជាង១០លានរៀលបន្ថែមទៀតដើម្បីជួសជុលនិងសម្រួលផ្លវចាស់ៗមួយចំនួនទៀត ដូចជាផ្លូវនៅភូមិ១ ភូមិ២ វិឡាកាត់ ភូមិ៣ ភូមិ៤ដោះក្រមុំនិងភូមិតាស៊ុយជាដើម ដែលបានខូចខាត ក៏ត្រូវបានធ្វើឲ្យល្អឡើងវិញផងដែរ។…

  • កម្មវិធីកុមាររីករាយផ្តោតលើការជំរុញលើកទឹកចិត្តកុមារក្រោមប្រធានបទ“រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” នៅសាលាបឋមសិក្សាព្រែកប្រាក្រោម

    កម្មវិធីកុមាររីករាយផ្តោតលើការជំរុញលើកទឹកចិត្តកុមារក្រោមប្រធានបទ“រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” នៅសាលាបឋមសិក្សាព្រែកប្រាក្រោម

    (ភ្នំពេញ)៖ កម្មវិធីកុមាររីករាយផ្តោតលើការជំរុញលើកទឹកចិត្តកុមារក្រោមប្រធានបទ“រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” នៅសាលាបឋមសិក្សាព្រែកប្រាក្រោម។ ជាកម្មវិធីដែល ផ្តួចផ្តើមដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ។ កម្មវិធីកុមាររីករាយ លើកទី១ នេះ មានការចូលរួមពី ព្រះគ្រូចៅអធិការវត្តព្រែកប្រា និង ពុទ្ធបរិស័ទចំណុះជើងវត្ត ពីគណៈអភិបាលខណ្ឌច្បារអំពៅ និង គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកប្រាក្រោម កុមារាកុមារី លោកគ្រូអ្នកគ្រូ អាណាព្យាបាលជាច្រើនរូប។ ឯកឧត្តម លី ច័ន្ទតុលា មានប្រសាសន៍លើកឡើងថា កម្មវិធីកុមាររីករាយនេះត្រូវបានក្រុមការងាររៀបចំឡើងជាច្រើនឆ្នាំមកហើយសម្រាប់សិស្សសាលាបឋមសិក្សាទាំង៩ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និង សាលាបឋមសិក្សាទាំងបី នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ឯកឧត្តម បន្ថែមថា ការរៀបចំកម្មវិធីនេះឡើង គឺមានទិសដៅទី១ ចង់ឱ្យកុមារ ដែលគាត់កំពុងតែរៀននៅក្នុង ថ្នាក់បឋមសិក្សានេះ គាត់ទទួលបាននូវភាពសប្បាយរីករាយ ទី២ ចង់ធ្វើការបណ្តុះគំនិតដល់ពួកគាត់ ដែលជាគំនិតក្នុងការ ខិតខំប្រឹងប្រែងរៀនសូត្រ គំនិតនៅក្នុងការចេះសាមគ្គីភាពគ្នា ហើយក៏ដូចជាការរៀបចំខ្លួន ការអនាម័យខ្លួនប្រាណជាដើម ។…

  • ទិវាអន្តរជាតិ ជនជាតិភាគតិចលើកទី២៩ និងទី១៩ នៅកម្ពុជា(កួយ) នៅភូមិជ្រាប់ចាស់ និងជ្រាប់ថ្មី ក្នុងស្រុកព្រះនេត្រព្រះ

    ទិវាអន្តរជាតិ ជនជាតិភាគតិចលើកទី២៩ និងទី១៩ នៅកម្ពុជា(កួយ) នៅភូមិជ្រាប់ចាស់ និងជ្រាប់ថ្មី ក្នុងស្រុកព្រះនេត្រព្រះ

    បន្ទាយមានជ័យ៖ យុវជន ជាជនជាតិដើមភាគតិច ជាតួអង្គនៃការផ្លាស់ប្តូរដើម្បីសិទ្ធិស្វ័យសម្រេច ៩សីហា ២០២៣ ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និង ទី១៩ នៃកម្មវិធីដែលបានរៀបចំឡើង នៅភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលមានជនជាតិដើមភាគតិចមួយក្រុម គឺជាជនជាតិភាគតិចកួយរស់នៅ ។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដែលផ្តល់ឱកាស និងទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិច ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន គឺគោលបំណងចូលរួមយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។ នៅក្នុងភូមិជ្រាប់ថ្មី មានចំនួន ១៩៨គ្រួសារ មនុស្សរាយចំនួន ៧៦៥នាក់ ស្ត្រីចំនួន ៤០០នាក់ និងភូមិជ្រាប់ចាស់មានចំនួន ២២៥គ្រួសារ សរុបទាំងពីរភូមិមានចំនួន ៤២៨គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែចម្ការ ។ លោកស្រី សោម…

  • មន្ត្រីបក្សកុម្មុយនីស្តចិនមកកម្ពុជា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ

    មន្ត្រីបក្សកុម្មុយនីស្តចិនមកកម្ពុជា ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ

    ភ្នំពេញ៖ គណៈ​ប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យនៃបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណានមកសិក្សាស្វែងយល់ ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងពង្រឹងកិ​ច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(​​អ.ប.ព.) របស់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំ​ង​អំពើពុករលួយអន្តរជាតិ។​ យោងតាមការ​ផ្សព្វផ្សាយ​របស់អ.ប.ព. តាមបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី​១០ ខែកញ្ញា បាន​ឱ្យដឹងថា ​ការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការនេះនៃស្ថាប័នទាំងពីរ ធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីគណបក្សកុម្មុយនីស្តចិន និងគណៈកម្មការត្រួតពិនិត្យកិច្ចការប្រចាំខេត្តហឺណាននៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ ​​លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បាន​ប្រាប់​ឱ្យដឹង​ថា ដំណើរទស្សនកិច្ចពីគណៈប្រតិភូចិនមកកាន់អ.ប.ព. លើកនេះ មានគោលដៅពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និ​ងរវាងខេត្តហឺណាន និងអ.ប.ព.។ លោកបន្តថា ប្រតិភូចិនមកស្វែងយល់ពីចំណុចសំខាន់ៗ ក្នុងនោះមាន​ ច្បាប់ប្រឆាំងអំពើរលួយរបស់កម្ពុជា និង​ពិសេសការប្រកាសទ្រព្យសម្បត្តិ និងបំណុល ព្រមទាំងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការប្រ​មូលត្រឡប់វិញនូវទ្រព្យជាផលនៃបទល្មើស និងការជួយគ្នាទៅវិញទៅមក លើទិដ្ឋភាពច្បាប់។​ លោក សយ ច័​ន្ទវិចិត្រ សង្កត់ធ្ងន់ថា ៖ «ទស្សកិច្ចរបស់គណៈប្រតិភូចិនក្នុងពេលនេះ មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមលើការងារប្រឆាំងអំពើពុករលួយ ខណៈកន្លងមកប្រទេសទាំង២ បានសហការគ្នាបានល្អតាមរយៈការជួយគ្នាលើផ្នែកច្បាប់ ការផ្លាស់ប្តូរទស្សនៈតាមអង្គភាពជំនាញ ការចែករំលែកបទពិសោធន៍ ការជួយស៊ើបអង្កេតមុខសញ្ញាជាដើម​»​។​ ​បើតាម​អង្គភាពប្រឆាំងអំពើពុករលួយបាន​ឱ្យដឹងដែរថា ​នៅថ្ងៃទី​១១…