-
រាជធានីភ្នំពេញ ប្រជែងបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការរណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីការរីកចម្រើននៃវិស័យកីឡារបស់រាជធានីខេត្តទាំងអស់ ដែលសុទ្ធតែដណ្តើមបានមេដាយដូចៗគ្នា មិនដូចកាលពីព្រឹត្តិការណ៍មុនៗ ដែលមានខេត្តជាច្រើនមិនដណ្តើមបានមេដាយនោះឡើយ ខណ:រាជាធានីភ្នំពេញដណ្តើមបានច្រើនជាងគេ។ ការកត់សម្គាល់របស់លោកប្រធានបានធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ស្រប ពេលប្រតិភូកីឡាទាំង ២៥រាជធានី-ខេត្ត ដែលបញ្ជូនអត្តពលិកចូលរួមប្រកួត សុទ្ធ តែ ដណ្ដើម បាន មេដាយ។ ក្នុង១២ប្រភេទកីឡា ទាំង២៥រាជធានីខេត្ត គឺរាជធានីភ្នំពេញ ឈរលេខ១ ឈ្នះមេដាយសរុប ៥៨គ្រឿង, ខេត្តកណ្ដាល ឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង និងខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៣៩គ្រឿង។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រាជធានី- ខេត្ត ដែលបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ជា សិស្សានុសិស្ស ចូលរួម ប្រកួត កីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ…
-
ក្រសួងការងារកំណត់យកថ្ងៃទី ២៨ ខែកញ្ញាជាថ្ងៃបញ្ចប់កិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៤ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ តំណាងភាគីកម្មករនិយោជិតនៅតែបន្តរក្សាជំហរតួលេខ២១៥ ដុល្លារ និងតំណាងភាគីនិយោជករក្សាជំហរ២០១ដុល្លារដដែល ។ភាគីទាំងអស់បានឯកភាពនឹងពន្លឿនបញ្ចប់ការពិភាក្សាចុងក្រោយត្រឹមថ្ងៃទី២៨ ខែកញ្ញាខាងមុខ។ ក្រោយកិច្ចប្រជុំនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីនីមួយៗ នឹងធ្វើការសម្របសម្រួលផ្ទៃក្នុងរៀងខ្លួនម្តងទៀត ដើម្បីរកឱ្យបាននូវគោលជំហរផ្លូវការរបស់ខ្លួន ដោយនឹងពិនិត្យ និងលើកសំណូមពរដាច់ដោយឡែករៀងខ្លួន ដើម្បីយកមកជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីដោះស្រាយ នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ។ ចំពោះភាពខុសគ្នាច្រើន នៃកំណត់តួលេខរវាងតំណាងកម្មករនយោជិត និងតំណាងនិយោជកនេះដែរ ត្រូវបានឯកឧត្តម ហេង សួរ អះអាងថា ការលើកឡើងនៃតួលេខប្រាក់ឈ្នួលរបស់ភាគីទាំងពីរ អាស្រ័យលើលក្ខណៈវិនិច្ឆ័យទាំង៧ ស្តីពីស្ថានភាពសេដ្ឋកិច្ច និងសង្គម ដោយភាគីខាងកម្មករនិយោជិតផ្អែកបញ្ហាអតិផរណា ខណៈខាងនិយោជក គិតទៅលើភាពប្រកួតប្រជែង តម្រូវការ និងបញ្ហាប្រឈម ក្នុងវិស័យនេះ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំនេះមិនមានប្រទេសណាដែលដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេ ។អ៊ីចឹងនៅពេលគេអត់ដំឡើងហើយយើងដំឡើង ភាគីនិយោជកគេបារម្ភថា អ្នកបញ្ជាទិញអាចបង្វែការបញ្ជាទិញទៅប្រទេសដទៃផ្សេងទៀត ពីព្រោះប្រទេសយើងកំណត់ប្រាក់ឈ្នួលអប្បបរមាជាដុល្លារ»។ «ប្រទេសផ្សេងមិនបានពិចារណាលើការដំឡើងហើយ លុយរបស់គេចុះថោក ។ដូចនេះនៅពេលដែលលុយចុះថោក ធ្វើឱ្យប្រាក់ឈ្នួលគេជាដុល្លារកាន់តែទាបទៀត…
-
ក្រសួង ពាណិជ្ជកម្ម ៖ សាំង ធម្មតា និងម៉ាស៊ូត( តម្លៃ ដដែល )សាំង នៅកម្ពុជា ត្រូវ លក់តម្លៃ ៤,៦០០រៀល ខណៈ ម៉ាស៊ូតលក់៤,៧៥០រៀលក្នុង១លីត្រ

(ភ្នំពេញ)៖ នៅ ព្រឹកថ្ងៃ ចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ដោយប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំង (តម្លៃ ដដែល )ខណៈ ប្រេងម៉ាស៊ូត (តម្លៃ ដដែល ) ។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៦០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៧៥០រៀលក្នុង១លីត្រ។ ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ១១ ដល់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវ លក់ ៤.៨៧០រៀល…
-
វឌ្ឍនៈ ព្រីមៀមឡៃ បង្កើតភាពភ្ញាក់ផ្អើលជាមួយរសជាតិដ៏ស្រាលស្រទន់ និងកម្រិតកាឡូរីទាបត្រឹមតែ ៩៦ កាឡូរី

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី រសជាតិថ្មី ប្លែកមិនធ្លាប់មាននៅលើទីផ្សារកម្ពុជា គឺ វឌ្ឍនៈ ព្រីមៀមឡៃ (Vattanac Premium Light) ក្រោមវត្តមាន អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ដៃគូចែកចាយ ទូតសុច្ឆន្ទៈ និងសិល្បៈករ សិល្បៈការីនីល្បីៗជាច្រើន ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៩ កញ្ញា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ នៅក្នុងកម្មវិធីសម្ពោធស្រាបៀរថ្មីនេះ បានផ្តល់ភាពភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការក្រេបរសជាតិស្រាលដ៏ស្រទន់ របស់ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ និងការសម្តែងសិល្បៈ បទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀង អ្នកនាង មាស សុខសោភា លោក នីកូ លោក G-Devith…
-
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១ -តំបន់ទំនាបកណ្តាល ៖ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ឯកឧត្តម ឡូវ ហ៊ឺង ជំរុញអាជ្ញាធរមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ

(កំពង់ចាម)៖ ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ អនុវត្តនូវគោលនយោបាយភូមិ-ឃុំ ឲ្យបានល្អប្រសើរ ក៏ដូចជាត្រូវខិតខំប្រឹងប្រែងដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរ ពលរដ្ឋរបស់ពួកគាត់ ឲ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពជាក់ស្ដែង ។ ឯកឧត្តម ឡូវ ហ៊ឺង បានលើកឡើងបែបនេះ ក្នុងពិធីថ្លែងអំណរគុណ និងនាំនូវអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋ ២២០គ្រួសារ នៅវត្តទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក ពូន វណ្ណា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទងត្រឡាច មានប្រសាសន៍ថា ភាពរឹងមាំ និង ការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យពលរដ្ឋបោះឆ្នោតជូន ហើយឈ្នះឆ្នោតជាថ្មីម្ដងទៀត នៃការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាពិសេសឃុំទងត្រឡាច ដែរបានទទួលលទ្ធផលយ៉ាងល្អប្រសើរ ដោយបានជាប់ចំណាត់ថ្នាក់លេខ២…
-
ឃុំចំនួន ២នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរមូលដ្ឋាន ទទួលស្គាល់ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ ឃុំចំនួន២នៃស្រុកសៀមបូក ខេត្តស្ទឹងត្រែងថា ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈដែលឃុំទាំង២នេះ ស្ថិតក្នុងចំណោម ៤ឃុំហើយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែកញ្ញា បានឱ្យដឹងថា ឃុំដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រកាសទទួលបានជ័យលាភីជាឃុំ ODFមាន ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ។ លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញាថា ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ អាជ្ញាធរខេត្តស្ទឹងត្រែង អនុវត្តតាមថ្នាក់ភូមិ ដែលក្នុងចំណោមភូមិចំនួន១២៨ភូមិ ក្នុងខេត្តនេះ បាននិងកំពុងអនុវត្តបាន ៤៤ភូមិហើយ ។ លោកបានប្រាប់ថា នៅក្នុងភូមិចំនួន៤៤នោះ មានភូមិចំនួន៣ ស្ថិតក្នុងឃុំចំនួន២ រួមមាន ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ នៃស្រុកសៀមបូក បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលហើយ ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងមានភូមិចំនួន ៨ ទៀតនៅក្នុងឃុំព្រះរំកិល អាចនឹងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះដែរ។ លោក ម៉ែន គង់ បញ្ជាក់ថា ៖ «ជារួម ការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ…
-
កូនឈើ ជិត ២ពាន់ដើម ត្រូវបានដាំ នៅតាមបរិវេណផ្សេងគ្នា នាខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង

ខេត្តកណ្ដាល៖ កូនឈើប្រណិតជាង ១ ០០០ដើម ត្រូវបាន ព្រះសង្ឃ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានរៀបចំដាំនៅតាមបរិវេណរមណីយដ្ឋាន រាជិនីលង្វែក ក្នុងខេត្តកណ្ដាល ខណៈដែលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក៏បានចុះដាំដើមឈើចំនួន៨០០ដើមផងដែរ នៅតាមបរិវេណវត្តអារាម និងនៅតាមសាលារៀនក្នុងខេត្តកំពង់ឆ្នាំង។ លោក ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញាថា ដោយមានការណែនាំពីឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកបានរៀបចំការដាំកូនឈើចំនួន ៨០០ដើម ក្នុងបរិវេណវត្តជីសុវណ្ណ ក្នុងសាលាបឋមសិក្សាក្រោលជី និងក្នុងបរិវេណអនុវិទ្យាល័យក្រោលជី ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។លោកបានបន្តថា ៖ «ក្រៅពីការដាំកូនឈើទាំងនេះហើយ ខ្ញុំ និងក្រុមការងារ ក៏បាននាំយកសៀវភៅសរសេរ ចំនួន ១ ០០០ ក្បាល ដែលជាអំណោយរបស់ ឯកឧត្តម ស សុខា ប្រគល់ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាក្រោលជី និងអនុវិទ្យាល័យក្រោលជី សម្រាប់បន្តចែកជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតផងដែរ»។ ដោយឡែក យោងតាមការជូនដំណឹងរបស់រមណីយដ្ឋាន រាជិនីលង្វែក នៅថ្ងៃទី៩ ខែកញ្ញា ក៏មានរៀបចំដាំដើមឈើជាង១ពាន់ដើមផងដែរ ដែលក្នុងនោះមាន៖…
-
ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់ (ស្រី ២នាក់)។ +ប្រើប្រាស់ ៩ករណី ឃាត់ ៣១នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) = ៣៤៩,០២ក្រាម និង ៧កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ០,៥១ក្រាម។ កេតាមីន (Ke) = ២,៦២ក្រាម។ លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ កញ្ញា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ១៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្ស២ស្លាប់និងរបួសធ្ងន់ស្រាល១៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ១លើក និងស្រវឹង ១លើក៕ ដោយ៖ ប៊ុនធី ភារ៉ា