Category: ព័ត៌មានសង្គម

  • ឯកឧត្តម រដ្ឋមន្ត្រី ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត

    ឯកឧត្តម រដ្ឋមន្ត្រី ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត

    ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានលើកទឹកឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាសុខភាពផ្លូវចិត្ត ពីព្រោះជាផ្នែកមួយនៃសុខុមាលភាពពេញលេញរបស់មនុស្សគ្រប់រូប ហើយផលវិបាកនៃបញ្ហាសុខភាពផ្លូវចិត្តអាចកើតឡើងដោយមិនអាចស្មានដឹងមុនបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមានការពិគ្រោះយោបល់ថែមទៀតពីវិធីសាស្រ្តដើម្បីអភិវឌ្ឍនិងធានាគុណភាពនៃសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត និងបានណែនាំឱ្យមានការយកចិត្តទុកដាក់ថែមទៀតដល់ការអប់រំ និងព្យាបាលអ្នកប្រើគ្រឿងញៀន ពីព្រោះផលវិបាកនៃការប្រើគ្រឿងញៀន អាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងសហគមន៍។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានថ្លៃងបែបនេះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅឃ្លាំងឱសថកណ្តាល អគ្គាធិការដ្ឋាន នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងឃ្លាំងសម្ភារៈ នៃក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តបំពេញភារកិច្ចការងារបម្រើជាតិ និងប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យនិងផ្តល់អនុសាសន៍ល្អៗ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃឃ្លាំងឱសថកណ្តាល ដើម្បីបន្តពង្រឹងការគ្រប់គ្រង…

  • កម្លាំងនគរបាលចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស ផ្សេងៗ ពិសេសបទល្មើសលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូ បំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង

    កម្លាំងនគរបាលចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស ផ្សេងៗ ពិសេសបទល្មើសលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូ បំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង

    (ភ្នំពេញ)៖ តាមការបញ្ចាក់របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលមូលដ្ឋានបានបន្ត ចុះល្បាត ពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស ផ្សេងៗ ពិសេសបទល្មើសលួច ឆក់ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង ដែលបង្កការ រំខានដល់ប្រជាពលរដ្ឋ ។ ប្រភពដដែលបន្តថា នៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងក្រុមប្រដេញ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងប៉ុស្តិរដ្ឋបាល នៃអធិដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញធ្វើសកម្មភាពល្បាតទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ពិសេសបទល្មើសឆក់ ក្រុមក្មេងទំនើង ម៉ូតូបំពង់សម្លេង(សុីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។ ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។ គួរបញ្ជាក់ថា ដេីម្បីគ្រប់គ្រងសភាពការណ៍នេះបាន កម្លាំងអធិការដ្ឋានដូនពេញ បានប្រេីប្រាស់ នូវវិធានការបង្ការជាមុនចំពោះសមាសភាពដែលមានការសង្ស័យ ហើយកម្លាំងជំនាញ បានឃាត់ខ្លួន…

  • កម្ពុជា-ថៃ រួមគ្នាពង្រឹងបន្ថែមទៀត​លើកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ

    កម្ពុជា-ថៃ រួមគ្នាពង្រឹងបន្ថែមទៀត​លើកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ

    ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា និងអគ្គស្នងការនគរភូមិន្ទថៃ បានប្តេជ្ញាចិត្តរួមគ្នាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទដើ​ម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ប្រទេស ។ ពិសេសពង្រីកទំនាក់ទំនងរវាងនគរបាលនៃប្រទេសទាំងពីរឱ្យមា​ន​ភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត។ ការបង្ហាញការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងក្នុង​ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមនាយឧត្តមសេនីយ៍ ​ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ស៊ូរ៉ាឆាត ហាក់ផាន(Surachate Hakparn) អគ្គស្នងការរងនគរភូមិន្ទថៃនារសៀ​លទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ​ក្រសួងមហាផ្ទៃ​បាន​​ប្រកាស​ឱ្យដឹងថា ជំនួបពិភាក្សាការងារនេះ ​ក្នុងគោលបំ​ណង​​បន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត។ លោក Surachate Hakparn ​បានលើកឡើងនា​ឱកាសនោះ​ថា  ភាគីថៃ​ក៏ចង់ពង្រឹងការប្តេជ្ញា​ចិត្តរួមគ្នា ដើម្បីឈានសំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទរវាងប្រទេសទាំងពីរផងដែរ។ ​ចំណែក ឯកឧត្តមនាយឧត្តមសេនីយ៍  ស ថេត ​បានថ្លែងអំណរគុណចំពោះ អគ្គស្នងការរងនគរភូមិន្ទថៃ និងគណៈប្រតិភូ ដែលបា​នមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដែលនេះបង្ហាញឱ្យឃើញនូវស្មារតីគោរពស្រឡាញ់រាប់អានគ្នា​យ៉ាងជិតស្និទ្ធក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។ លោក​ថ្លែងថា កម្ពុជា​ឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគ​រ​បា​លជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេ​ទឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ទាក់ទិនករណីបទល្មើសឆ្លងដែននេះដែរនៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត…

  • ព្រះសង្ឃ និងប្រជាពលរដ្ឋ ថ្លែងអំណរគុណ អភិបាលខេត្តកណ្ដាល ដែលជួយសម្របសម្រួលបើកផ្លូវ និងធ្វើផ្លូវបេតុង សម្រាប់ធ្វើដំណើរចេញចូលអាស្រមទួលព្រះធាតុ

    ព្រះសង្ឃ និងប្រជាពលរដ្ឋ ថ្លែងអំណរគុណ អភិបាលខេត្តកណ្ដាល ដែលជួយសម្របសម្រួលបើកផ្លូវ និងធ្វើផ្លូវបេតុង សម្រាប់ធ្វើដំណើរចេញចូលអាស្រមទួលព្រះធាតុ

    ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកមុខកំពូល កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសម្របសម្រួលដោះស្រាយបើកផ្លូវមួយកន្លែងជូនព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សម្រាប់មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ កន្លងមកពុទ្ធបរិស័ទ ប្រជាពលរដ្ឋ មកធ្វើបុណ្យនៅអាស្រមទួលព្រះធាតុ ដោយធ្វើដំណើរឆ្លងកាត់តាមដីរបស់គេ ពុំមានលំអានផ្លូវដើរពីមុនមកទេ បន្ទាប់មកម្ចាស់ដីបានលើកទំនប់ព័ទ្ធព្រំដី ហើយប្រជាពលរដ្ឋនៅទីនោះបានធ្វើដំណើរតាមទំនប់នោះរហូតមក។ ហើយកន្លងទៅថ្មីៗនេះ ម្ចាស់ដីបានធ្វើរបងព័ទ្ធជុំវិញដីរបស់គេ ទើបធ្វើឱ្យប្រជាពលរដ្ឋមិនមានផ្លូវចេញចូលអាស្រមនេះបាន ទើបស្នើសុំដល់អាជ្ញាធរស្រុកមុខកំពូល ពិសេស ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ដើម្បីដោះស្រាយ និងបើកផ្លូវជូនពួកគាត់សម្រាប់ធ្វើបុណ្យដាក់ទាននៅអាស្រមទួលព្រះធាតុនេះ ។ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ម្ចាស់ដីលោកស្រី ស្រេង គាង (ប្រពន្ធលោកគ្រូ ហៃ) បានបរិច្ចាគដីទទឹង ៣,៥ ម៉ែត្រ និងឈ្មោះ ងួន ស៊ាង បានបរិច្ចាគដីទទឹង…

  • មេយោធាខេត្តកំពង់ធំ ណែនាំដល់សិក្ខាកាម ខិតខំហ្វឹកហាត់បច្ចេកទេស ប្រើប្រាស់អាវុធ AK47 ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិត ឱ្យទទួលបានជោគជ័យ

    មេយោធាខេត្តកំពង់ធំ ណែនាំដល់សិក្ខាកាម ខិតខំហ្វឹកហាត់បច្ចេកទេស ប្រើប្រាស់អាវុធ AK47 ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិត ឱ្យទទួលបានជោគជ័យ

    កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេស នៃការប្រើប្រាស់អាវុធAK47បន្ថែមទៀត ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិតនៅពេលដ៏ខ្លីខាងមុខនេះ ឲ្យទទួលបានជោគជ័យ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាដូច្នេះ ក្នុងឱកាសចុះពិនិត្យកងកម្លាំង ដែលកំពុងហ្វឹ កហាត់បច្ចេកទេស និងការតម្រង់ស៊ីប នៅព្រឹកថ្ងៃទី៤កញ្ញា ដើម្បីត្រៀមរៀបចំកម្មវិធី បាញ់ ស៊ីបគ្រាប់ពិតអាវុធAK47 នៅពេលខាងមុខ ។ លោកវេសេនីយទោ ថនស៊ី សក្កា មេបញ្ជាការវរសេនាតូចលេខ១ និងជាអនុគណៈកម្មការអចិន្រ្តៃយ៍គ្រប់គ្រងវគ្គហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពហ្វឹកហ្វឺន ដែលបានដំណើរការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៦០ថ្ងៃកន្លងទៅ លើផែនការហ្វឹកហ្វឺនរយៈពេល ៩១ថ្ងៃ តាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលមានកម្លាំងចូលរួមរៀនសូត្រចំនួន ១០០នាក់ និងមានគ្រូយោធាចារ្យ និងក្រុមបម្រើការចំនួន ១០នាក់ សរុប ១១០នាក់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាយោធាចារ្យ…

  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អង្គភាពចំនួន៤ ចំណុះអគ្គនាយកដ្ឋានសេវាសង្គមកិច្ច

    ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អង្គភាពចំនួន៤ ចំណុះអគ្គនាយកដ្ឋានសេវាសង្គមកិច្ច

    (ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អង្គភាព នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។ នេះបើតាមប្រភពព័ត៌មាន ដែលទទួលបានពីបណ្ដាញសង្គមតេលេក្រាមរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវាសង្គមកិច្ចទូទៅក្នុង គោលបំណងគាំពារគុណភាពជីវិត សេចក្តីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការទប់ស្កាត់បញ្ហាប្រឈមនានារបស់ជនរងគ្រោះ ជនងាយរងគ្រោះតាមរយៈសកម្មភាព និងអន្តរាគមន៍កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គមនិងនយោបាយ។ អគ្គនាយកដ្ឋានមាននាយកដ្ឋានចំនួន៤ រួមមាន៖១.នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន (មានមណ្ឌលមនុស្សចាស់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ)២.នាយកដ្ឋានកិច្ចការពារកុមារ៣.នាយកដ្ឋានកិច្ចការគ្រួសារ៤. នាយកដ្ឋានគាំពារជនរងគ្រោះ (គ្រប់គ្រងបុរីទារកនិងកុមារជាតិ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងក្រុងប៉ោយប៉ែត)។ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានតួនាទីរៀបចំទិវាមនុស្សចាស់ និងរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ទិវានារីអន្តរជាតិ ៨មីនា និងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា។ អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានមន្ត្រីរាជការក្រោមឱវាទសរុបចំនួន ១៥៥នាក់ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន…

  • តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ​ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?

    តើពិភពលោកទាំងមូលកំណត់និយមន័យ ភាពមានការងារធ្វើ​ ឬគ្មានការងារធ្វើយ៉ាងដូចម្តេច?

    ភ្នំពេញ៖ អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ ឬធនាគារអភិវឌ្ឍអាស៊ី និងអង្គការអន្តរជាតិខាងការងារ(ILO)បានឯកភាពគ្នាកំណត់លើនិយមន័យនៃភាពមានការងារធ្វើដោយសំដៅលើអ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ  បានចូលរួមក្នុងសកម្មភាពធ្វើការងារ ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញបើទោះបីជាធ្វើការនៅបរទេស ឬក្នុងស្រុកក៏ដោយ ហើយបើទោះបីជាកំពុងមានជំងឺ​ សម្រាកពីការងារ ជួបគ្រោះថ្នាក់ការងារ កំពុងសិក្សា ឬកំពុងទទួលបានការបណ្តុះបណ្តាល ឬក្នុងពេលលំហែរមាតុភាពក្តីក៏ចាត់ទុកថាមានការងារដែរ។ និយាយជារួមអង្គការអន្តរជាតិទាំងនេះ ឱ្យនិយមន័យយ៉ាងសាមញ្ញថា អ្នករត់មូតូកង់បី អ្នករត់ស៊ីក្លូ ឬអ្នកលក់នុំចំណី អ្នកស្រែចម្ការ ឬធ្វើរបរកសិកម្មផ្សេងៗ ឱ្យតែធ្លាប់ធ្វើការបានប្រាំពីរថ្ងៃក្នុងមួយខែក៏សុទ្ធតែរាប់ថាជាអ្នកមានការងារទាំងអស់។ នេះគឺជាអត្ថន័យដែលកំណត់ជាសកល ហើយត្រូវបានយកជានិយាមវាស់វែងរកភាគរយនៃអ្នកមានការងារធ្វើ ឬអត់មានការងារធ្វើ។ ដោយឡែកនិយមន័យនៃអ្នកអត់មានការងរធ្វើវិញគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងអាយុធ្វើការ ដែលមិនមានការងារ និង កំពុងស្វែងរកការងារ និង អាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។ និយមន័យនេះ គឺត្រូវបានកំណត់ជាសកល និងអន្តរជាតិដែលគ្រប់គ្នាទទួលស្គាល់។ យោងតាមនិយមន័យខាងលើនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជាជាទូទៅតែងមានចំនួនអត្រា​អ្នកអត់ការងារធ្វើទាប ដោយប្រជាជនភាគច្រើនបំផុតមានការងារធ្វើ ដែលអាចជាការងារក្នុងវិស័យកសិកម្ម ឬការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ តាមនិយមន័យនេះ ទិន្នន័យដែលបានទាញចេញពីអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបប្រមាណ ១ភាគរយ ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះ…

  • ឆេះផ្ទះឈើ លើ ថ្មក្រោម ១ខ្នងទាំងស្រុង និងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម

    ឆេះផ្ទះឈើ លើ ថ្មក្រោម ១ខ្នងទាំងស្រុង និងបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម

    ភ្នំពេញ៖ ស្ត្រីម្នាក់ជាជនពិការ បានស្លាប់នៅក្នុងភ្នក់ភ្លេីងយ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ជាប់ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នា វេលាម៉ោង០១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ុ ថុន ភេទប្រុស អាយុ ៥៧ឆ្នាំ(ជនជាតិខ្មែរ) មុខរបរ រត់កង់បី មានទីលំនៅទីតាំងកើតហេតុ ។ រីឯជនរងគ្រោះដែលស្លាប់ក្នុងភ្នក់ភ្លេីងមានឈ្មោះ មើ ផលជាតិ ភេទស្រី អាយុ៤៣ឆ្នាំ(ជនជាតិខ្មែរ) មុរបរនៅផ្ទះ រស់នៅទីតាំងកើតហេតុខាងលើ (ជាជនពិការ) ។ សមត្ថកិច្ចបានបញ្ចាក់ថា ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់ ឈើលើ ថ្មក្រោម ទំហំ៧ម៉ែត្រx៨ម៉ែត្រ ដោយមូលហេតុ នៃការឆាបឆេះនេះគឺមកពីទុស្សេចរន្តអគ្គិសនី ដែលបណ្ដាលឱ្យខូចខាតសម្ភារៈ និងផ្ទះទាំងស្រុងបែបនេះ ។ ក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ស្មើ១៥ម៉ែត្រគូប រួមមាន ៖ រថយន្តស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០២គ្រឿង និងរថយន្តក្រុមហ៊ុនស្របៀកម្ពុជាចំនួន០១គ្រឿង…

  • អង្គការអន្តរជាតិខាងការងារ រកឃើញថា កម្ពុជាអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ភាគរយ ឈរលំដាប់ទី២នៅលើពិភពលោក

    អង្គការអន្តរជាតិខាងការងារ រកឃើញថា កម្ពុជាអត្រានៃអ្នកមានការងារធ្វើ ៩៩.៥ភាគរយ ឈរលំដាប់ទី២នៅលើពិភពលោក

    ភ្នំពេញ៖អង្គការអន្តរជាតិខាងការងារឬអាយឡូ (ILO)បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០.៥ភាគរយដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដល់៩៩.៥ភាគរយដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម១៨៥ប្រទេស។ នេះបើតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពដដែលបន្តថា តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយអង្គការនេះបានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ, អាល្លឺម៉ង់ ជាដើមសុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។ តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាមេរិក ឡាវ វៀតណាម ជាដើម ដោយប្រើប្រាស់នូវនិយមតែមួយរបស់អង្គការអន្តរជាតិខាងការងារ ដែលបានកំណត់ថា  អ្នកមានការងារធ្វើគឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារ តែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។ ដោយឡែកអ្នកគ្មានការងារធ្វើសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។ ក្រសួងបន្តថា ដោយផ្អែកលើនិយមន័យនេះ សង្កេតឃើញថា ប្រទេសនៅលើពិភពលោក…

  • មន្រ្តីជំនាញ អំពាវនាវឱ្យពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន អាចប្រឈមការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្ស

    មន្រ្តីជំនាញ អំពាវនាវឱ្យពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន អាចប្រឈមការជួញដូរកម្លាំងពលកម្មនិងជួញដូរមនុស្ស

    កណ្ដាល៖មន្រ្តីជំនាញដែលធ្វើការពាក់ព័ន្ធការជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងធ្វើចំណាកស្រុកដោយខុសច្បាប់ឬប្រថុយប្រថាន ដែលអាចធ្លាក់ចូលក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)​  បានអំពាវនាវបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ​ច្បាប់ ស្តីពីការបង្រ្កាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ រស់នៅឃុំប្រាសាទ ស្រុកស្អាង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣។ លោកស្រីបានថ្លែងថា គោលបំណង នៃការបើកវេទិកានេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាម​ការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព​។  នេះបើតាម​មន្ទីរព័ត៌មានខេត្តសៀមរាប។ ក្នុងវេទិកានេះ លោកស្រីបានធ្វើការផ្សព្វផ្សាយខ្លឹមសារ និងមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើស។ ជាមួយគ្នានេះលោកស្រីបានព្រមទាំងអំពាវនាវថា៖«សូមអ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីផ្សព្វផ្សាយបន្តទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។ លោកស្រី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ពីផលប៉ះពាល់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់តាមគ្រប់រូបភាព ត្រូវរាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក…