Category: ព័ត៌មានសង្គម

  • លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋនៅព្រែកថ្មី (មានវីដេអូ)

    លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋនៅព្រែកថ្មី (មានវីដេអូ)

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធកិច្ចការមូលដ្ឋាននៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ,លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីក្តាប់សភាពការណ៍សតិអារម្មណ៍និងពង្រឹងការងារសន្តិសុខ ស្របទៅតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។ ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងពីក្តីរីករាយសប្បាយចិត្តនិងមានភាពកក់ក្តៅពេលដែលថ្នាក់ដឹកនាំចុះមកពិនិត្យស្ថានភាពនៃការរស់នៅរបស់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសង្កាត់ខណ្ឌ ជាពិសេសលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលតែងតែចុះជួបនិងដោះស្រាយផ្ទាល់ជាមួយប្រជាពលរដ្ឋ ៕ ដោយ ៖ សណ្តោស និង ប៊ុនធី

  • ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខ

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នៅខែវិច្ឆិកាខាងមុខ

    (ភ្នំពេញ)៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារបានឱ្យដឹងនៅថ្ងៃទី ៣១ ខែសីហា ថា ពិព័រណ៍ការងារថ្នាក់ជាតិដ៏ធំនេះ គេរំពឹងថានឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពី តម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។ កម្មវិធីនេះក៏នឹងមានរួមបញ្ចូលនូវសិក្ខាសាលាស្តីពីផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាព តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ។ សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងមានបំណងតាំងបង្ហាញអំពីឱកាសការងារដើម្បីទាក់ទាញបេក្ខជនដែលមានសក្តានុពលជាច្រើនដែលនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ សូមរួសរាន់ទាក់ទងមក NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខទូរស័ព្ទ 017 467 423, 017 871…

  • អគ្គិសនីកម្ពុជា ៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ៣ថ្ងៃជាប់គ្នា និងច្រើនម៉ោង នៅក្នុងខណ្ឌ សែនសុខ និងខណ្ឌមួយចំនួនក្នុងរាជធានី រួមទាំងក្រុងតាខ្មៅ

    អគ្គិសនីកម្ពុជា ៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ៣ថ្ងៃជាប់គ្នា និងច្រើនម៉ោង នៅក្នុងខណ្ឌ សែនសុខ និងខណ្ឌមួយចំនួនក្នុងរាជធានី រួមទាំងក្រុងតាខ្មៅ

    (ភ្នំពេញ )៖ ដើម្បីសម្រួលដល់កិច្ចដំណើរការអនុវត្តការងារជួសជុល ពង្រីកផ្លូវ ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី សង្កាត់ចំនួន៦ ក្នុងខណ្ឌសែនសុខ ត្រូវផ្អាកផ្គត់ផ្គត់អគ្គិសនី រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។ ប៉ុន្តែក្នុងនោះ ក៏មានតំបន់មួយចំនួនផ្សេងទៀត ចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៨ព្រឹកនេះតែម្តង រួមមានខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ និងក្រុងតាខ្មៅ ពោលគឺមានរយៈពេលសរុបចំនួន ៤ថ្ងៃ ។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ក្នុងទឹកដីនៃខណ្ឌសែនសែន សង្កាត់ទាំង៦ ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់អគ្គិសនី រួមមាន សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់អូបែកក្អម និងសង្កាត់ឃ្មួញ។ ទន្ទឹមនឹងនេះ សង្កាត់មួយចំនួន ក្នុងខណ្ឌដទៃផ្សេងទៀតនៅរាជធានីភ្នំពេញ មានដូចជាខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ រួមទាំងតំបន់ខ្លះ ក្នុងខេត្តកណ្តាល ក៏នឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីដូចគ្នាចន្លោះពី ៥ម៉ោង-៨ម៉ោង ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក…

  • អង្គការ និង​សហជីពគាំទ្រ ការ​ផ្តួចផ្តើម​រៀបចំ​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍​តាម​តំបន់​ដែលមាន​រោងចក្រ​

    អង្គការ និង​សហជីពគាំទ្រ ការ​ផ្តួចផ្តើម​រៀបចំ​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍​តាម​តំបន់​ដែលមាន​រោងចក្រ​

    ភ្នំពេញ៖ ប្រធាន​កម្មវិធី​អង្គការហេទ្បែន ខេលល័រ ប្រចាំកម្ពុជា លោក ជុំ សែនវាសនា បាន​ឱ្យ​ដឹង​​ថា ការ​បង្កើត​ទារ​ក​ដ្ឋាន​នៅ​តាម​តំបន់​រោង​ចក្រ​​ជា​ការ​ល្អមួយ​ដែលនឹង​​ជួយ​ដល់​ស្ដ្រី​ដែល​ជា​កម្មការីនី​រោង​ចក្រ ដោយ​​ពួក​គាត់​អាច​ផ្ដល់​ការ​បំបៅ​​​កូនៗដោយទឹកដោះ​​បាន​គ្រប់​គ្រាន់។ លោកបានបន្តថា​ ​​នៅ​​ពេល​ទារក និង​កុមារ​ទាំង​អស់​នោះ​​ទទួល​បាន​ទឹក​ដោះ​ពី​ម្ដាយ​បាន​គ្រប់​គ្រាន់ នោះ​នឹង​ធ្វើ​ឱ្យ​សុខភាព​របស់​ទារក​មាន​ភាព​រឹង​មាំ និង​មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ឡើយ​។ លោក ជុំ សែនវាសនា បាន​លើកឡើងដូចនេះ បន្ទាប់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​បានថ្លែង​​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី, ក្រសួងអប់រំ​ តំណាង​​និយោជក និ​ង​​ភាគី​កម្មករ​និយោជិត ​​សិក្សា​ពី​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍​តាម​តំបន់​ដែ​លមាន​រោងចក្រ​ សហគ្រាស​។​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងដូចនេះ ​នាឱកាសលោកបានចុះជួបសំណេះសំណាលជាមួយនឹង​​កម្មករ កម្មការិនី ប្រមាណជិតពីរម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ​២០២៣។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ៖ «​រាជរដ្ឋាភិបាល​បាន​គិតគូរជាជំហានៗ​ ដើម្បីជួយ​សម្រួលដល់​កម្មករ​កម្មការិនីដែល​មក​ធ្វើ​ការ​ជួប​ការលំបាកមិន​មាន​អ្នកថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ។ ដូចនេះ សុំឱ្យ​បង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍ នៅ​ក្នុងប​រិវេណរោងចក្រនោះ ​ប៉ុន្តែកុំយកទារកដ្ឋានទៅដាក់ជាប់រោងចក្រ ​ដែលអាចប៉ះពាល់សុខភាពដល់ទារក…

  • ស្ថានទូតកម្ពុជាប្រចាំជប៉ុនអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅជប៉ុនត្រូវគោរពច្បាប់ចៀសវាងប្រព្រឹត្តអំពើខុសច្បាប់នានា

    ស្ថានទូតកម្ពុជាប្រចាំជប៉ុនអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅជប៉ុនត្រូវគោរពច្បាប់ចៀសវាងប្រព្រឹត្តអំពើខុសច្បាប់នានា

    ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់កម្មសិក្សាការី ពលករជំនាញខ្មែរ និងពល​រដ្ឋ​ខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការនិង​អភិវឌ្ឍន៍សមត្ថភាពជំនាញ ​ពិសេសកុំជឿតាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកន្លងទៅថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានតាមរយៈអង្គភាពប៉ូលិសជប៉ុន និងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណីប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួនមានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។នេះបើយើង​តាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ ចុះថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបញ្ជាក់ថា ៖‍ «ចំពោះករណី​ទាំងនេះ ស្ថានទូតសូមលើកទឹកចិត្តដល់បងប្អូន ធ្វើការពិចា​រណាឱ្យបានហ្មត់ចត់មុននឹងចូលរួម ឬប្រព្រឹត្តិនូវអំពើខុសច្បាប់ដែលនាំមកនូវការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាសការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ»។ ប្រភពដដែល​បានបន្តថា ក្នុងការបំពេញតួនាទី និងភារកិច្ចពេញលេញរបស់ខ្លួន ស្ថានទូតតែងផ្តល់សេវាគាំ​ពារ និងទ្រទ្រង់ដល់ផលប្រយោជន៍ការងាររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ កម្មសិក្សាការី និងពលករជំនា​ញទាំងអស់នៅប្រទេសជប៉ុន ដោយមិនមានការរើសអើង ឬបែងចែកជាក្រុមបក្ខពួកឡើយ ប៉ុន្តែស្ថានទូតមិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។​ នៅក្នុងដំណើរការដោះស្រាយបញ្ហាការងារ និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ស្ថានទូតកម្ពុជាស្នើសុំ​ពលរដ្ឋខ្មែរ​សិក្សាស្វែងយល់ឱ្យបានទូលំទូលាយពី «សៀវភៅសម្រាប់កម្មសិក្សាការី ហ្វឹ​កហ្វឺនជំនាញ»​ រៀបចំដោយអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ដែលបានសង្ខេបលំអិតពីសិទ្ធិ កាតព្វកិច្ច បែបបទការងារ នីតិវិធីដោះស្រាយការងារ អាសយដ្ឋាន និងព័ត៌មានទំនាក់ ទំនង…

  • អាជ្ញាធរមីនអំពាវនាវឱ្យម្ចាស់អាជីវកម្មដែលវិនិយោគលើតំបន់សង្ស័យថាមានមីន សូមរាយការណ៍មកអាជ្ញាធរមីនមុនចាប់ផ្ដើមគម្រោង

    អាជ្ញាធរមីនអំពាវនាវឱ្យម្ចាស់អាជីវកម្មដែលវិនិយោគលើតំបន់សង្ស័យថាមានមីន សូមរាយការណ៍មកអាជ្ញាធរមីនមុនចាប់ផ្ដើមគម្រោង

    ភ្នំពេញ៖ អាជ្ញាធរមីនអំពាវនាវឱ្យម្ចាស់អាជីវកម្មដែលវិនិយោគលើតំបន់ ដែលគិតថាសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សូមរាយការណ៍មកអាជ្ញាធរមីន ឬមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា( CMAC) ដើម្បីធ្វើការត្រួតពិនិត្យ និងបោសសម្អាត មុននឹងចាប់ ផ្ដើមគម្រោងវិនិយោគរបស់ខ្លួន។ ការអំពាវនាវបែបនេះឡើងបន្ទាប់ពីមានករណីម្ចាស់រីស៊តមួយកន្លែង ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ម្ចាស់រីស៊តមួយកន្លែងនេះ បានសង្ស័យថា នៅក្នុងតំបន់រីស៊តរបស់ខ្លួន កំពុងរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពី សង្រ្គាម។ នេះបើយោងទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមទេស រដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងនៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ។ប្រភពដដែលបានឱ្យដឹងទៀត បន្ទាប់ពីសង្ស័យបែបនេះហើយ ម្ចាស់ រីស៊តមួយនេះ ក៏បានស្នើសុំឱ្យអង្គភាព ស៊ីម៉ាក់ ធ្វើការឆែកពិនិត្យ និងបោសសម្អាត ហើយបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ធមិនទាន់ ផ្ទុះជាច្រើនគ្រាប់ផងដែរ។ឯកឧត្តម លី ធុជ បានថ្លែងថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមយកឱកាសនេះ អំពាវនាវឱ្យម្ចាស់អាជីវកម្ម ឬវិស័យឯកជនទាំងអស់ ដែលមានផែនការ វិនិយោគនៅលើតំបន់គិតថាសង្ស័យមានមីន និងយុទ្ធភណ្ធមិនទាន់ផ្ទុះ ដទៃទៀត ត្រូវធ្វើការទំនាក់ទំនងមកអាជ្ញាធរមីន…

  • កម្ពុជា បានអំពាវនាវឱ្យអន្តរជាតិសហការជិតស្និទ្ធដើម្បីលុបបំបាត់អាវុធគីមីចោលទាំងស្រុង

    កម្ពុជា បានអំពាវនាវឱ្យអន្តរជាតិសហការជិតស្និទ្ធដើម្បីលុបបំបាត់អាវុធគីមីចោលទាំងស្រុង

    ភ្នំពេញ៖ កម្ពុជាបានអំពាវនាវ​​ឱ្យអន្តរជាតិរួមសហការគ្នាជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ឈានទៅដល់ការលុបបំបាត់អាវុធគីមីចោលទាំងស្រុង ។ ការអំពាវនាវដូច្នេះ ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថារបស់លោក ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ របស់រដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី (C.W.C) ប្រចាំអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានអាជ្ញាធរជាតិអាវុធគីមីជាសេនាធិការ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ផន ណារ៉ា និងលោកស្រី បេតិ្រច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (O.P.C.W) និងមានការចូលរួមពីរដ្ឋជាសមាជិកចំនួន ៣៣ប្រទេស។ ក្នុងពេលបើកកិច្ចប្រជុំ លោក ផន ណារ៉ា បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូនៃអាជ្ញាធរជាតិរបស់រដ្ឋភាគីសមាជិកនៃអនុសញ្ញាគីមី(WCW)  ក្នុងតំបន់អាស៊ី ដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ។ លោកបានសង្កត់ធ្ងន់ថា៖«គ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ក្រោមការដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា O.P.C.W. »។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរូបនេះ អះអាងថា វត្តមាននៃអាវុធគីមី ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិសុខ…

  • មន្ទីរកសិកម្មខេត្តព្រៃវែង ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺឆ្លងសត្វ គោ ក្របី នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

    មន្ទីរកសិកម្មខេត្តព្រៃវែង ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺឆ្លងសត្វ គោ ក្របី នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

    ព្រៃវែង៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញខេត្ត ស្រុក រួមទាំងភ្នាក់ងារសុខភាពសត្វភូមិ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ បន្តជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺឆ្លងសត្វ គោ ក្របី ជាពិសេសជម្ងឺសារទឹក អុតក្ដាម និងជម្ងឺដុំពកលើស្បែក នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ លោក អ៊ុក សំណាង នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាម្ចាស់សត្វបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមានសារសំខាន់ណាស់ ព្រោះផលិតកម្មសត្វបានរួមចំណែកក្នុងការបង្កើនចំណូលសេដ្ឋកិច្ច ដល់គ្រួសារកសិករ ក៏ដូចជាការទ្រទ្រុងចំណូលសេដ្ឋកិច្ចជាតិផងដែរ។ លោក អ៊ុក សំណាង បន្តថា ដើម្បីទប់ស្កាត់ជម្ងឺឆ្លងសត្វ ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់នូវសំភារបរិក្ខារ ថ្នាំព្យាបាល នឹងវ៉ាក់សាំងការពារមក…

  • កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបអ្នកលេងកាំបិតផ្គាក់ ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

    កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបអ្នកលេងកាំបិតផ្គាក់ ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

    ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថកំបូលបានទទួលបណ្ដឹងផ្ទាល់មាត់ពីជនរងគ្រោះថា មានករណីក្មេងស្ទាវមួយក្រុមបានយកកាំបិតកាប់និងយកដុំថ្មគប់មកលើជនរងគ្រោះ តែមិនបណ្តាលឱ្យរងរបួសនោះទេ រីឯម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1DG-1728 បានរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលំ ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌកំបូលបានចុះធ្វើអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន០៣នាក់ និងចាប់យកវត្ថុតាងកាំបិតផ្គាក់ចំនួន០១ដើមផងដែរ។ ជនទាំង០៣នាក់ រួមមាន ៖ ១-ឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ, ២-ឈ្មោះ យុិន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៣នាក់ដែលបានសារភាពឱ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួកឈ្មោះ អាសេង អាណាក់ អាពៅ អាសំណាង…

  • លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន៩៥,៦៦% បេីគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ

    លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន៩៥,៦៦% បេីគិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨៣,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៦៦%។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែសីហា…