-
អាជ្ញាធរជាតិអប្សរាប្រកាសផ្អាកចរាចរបណ្តោះអាសន្ន នៅកំណាត់ផ្លូវកូម៉ៃចាប់ពីថ្ងៃទី២៩ ខែសីហា រហូតដល់ចប់ការងារ

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រកាសផ្អាកចរាចរចំពោះយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ននៅកំណាត់ផ្លូវចាប់ពីចំណុចផ្លូវបំបែកវិថីព្រះនរោត្ដមសីហមុនី (ផ្លូវកូម៉ៃ) រហូតដល់កងកសិន្ទុ ប្រាសាទអង្គរវត្តទិសនិរតី ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ចប់ការងារជាស្ថាពរ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជម្រាបដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន។ សេចក្តីជូនដំណឹងបានលើកឡើងថា ៖ «ការផ្អាកចរាចរបណ្តោះអាសន្ននេះ ក្នុងគោលបំណងអនុវត្តគម្រោងលើកតម្លៃបារាយណ៍យសោធរ ស្តារប្រព័ន្ធធារាសាស្ត្របុរាណនា សម័យអង្គរ និងរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ចប់ការងារជាស្ថាពរ ប៉ុន្តែអំឡុងពេលអនុវត្តគម្រោងនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអាចចរាចរលើផ្លូវជុំវិញនោះបានជាធម្មតា»។ អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល នៅថ្ងៃទី២៣ ខែសីហាបានប្រាប់ឱ្យដឹងបន្ថែមថា ការប្រកាសផ្អាកចរាចរបណ្តោះអាសន្ននៅកំណាត់ផ្លូវនេះ ធ្វើឡើងក្នុងគោលបំណង ឱ្យក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅតំបន់នោះឱ្យល្អប្រសើរឡើងវិញ និងជាកិច្ចការងារដ៏សំខាន់មួយសម្រាប់ធ្វើកែសម្រួលទេសភាពតំបន់នេះ ឱ្យមានភាពទាក់ទាញបន្ថែមទៀត និងត្រឹមត្រូវជាពិសេសបញ្ជៀសនូវបញ្ហាផ្សេងៗ។ លោកបានថ្លែងថា ៖ «មួយរយៈកាលនេះ យើងឃើញថា បងប្អូនប្រជាពលរដ្ឋបានអញ្ជើញចាកចេញដោយស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក៏ដូចជាតំបន់ពាក់ស្នែង…
-
មន្រ្តី ភ្នាក់ងារជាតិមុខរបរ និងការងារ៖ ឱកាសការងារជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 ត្រៀមស្វាគមន៍យុវជនកម្ពុជា

ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំវេទិកាការងារនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។វេទិកានឹងអាចផ្តល់ឱកាសការងារជិត៨០០ កន្លែង សម្រាប់យុវជនកម្ពុជា។ លោក ឆោម សុឃឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា បានប្រាប់ឱ្យដឹងថា ឱកាសការងារសរុបចំនួន ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗចំនួន១0 នឹងត្រូវបានផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារនាថ្ងៃទី២៤ ខែសីហានេះ។ លោកបានថ្លែងថា ៖ «វេទិកានេះបានផ្ដល់ឱកាសដល់សាធារណជន ក៏ដូចជាដល់យុវជនដែលចង់ស្វែងរកការងារធ្វើ តាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ចំណាយពេលធ្វើដំណើរទៅដាក់ CV នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ ចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបានផងដែរ»។ លោកជឿជាក់ថា នឹងមានអ្នកមកដាក់ពាក្យរកការងារច្រើន ព្រោះមានក្រុមហ៊ុនធំៗដល់ទៅ១០ក្រុមហ៊ុន ហើយមុខដំណែងក៏មានច្រើនទៀត»។ លោក ឆោម សុឃឿន ក៏បានបញ្ជាក់ដែរថា NEA បានរួមចំណែកជួយដល់និយោជកដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកឱ្យបានជួបអ្នកដែលកំពុង ស្វែងរកការងារធ្វើជាច្រើនមកហើយ។ ហេតុនេះ លោកថា ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ…
-
អាជ្ញាធរជាតិអប្សរានឹងធ្វើការដកហូត និងកាត់ក្រីមែកឈើនៅបរិវេណប្រាសាទមួយចំនួនក្នុងរមណីយ ដ្ឋានអង្គរ

សៀមរាប៖អាជ្ញាធរជាតិអប្សរា នឹងធ្វើការដកហូត និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងនៅទីតាំងសំខាន់ៗមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។ សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣បានបញ្ជាក់ថា ការកាត់ក្រីមែកឈើ និងដកហូតដើមឈើដែលមានហានិភ័យខ្ពស់នេះ ដើម្បីធានាសុវត្ថិភាព ចៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត លើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្រាសាទទាំងនោះរួមមាន៖ ប្រាសាទបាគង, ប្រាសាទបាយ័ន, ប្រាសាទចៅសាយទេវតា, ប្រាសាទធម្មនន្ទ, ប្រាសាទបន្ទាយក្ដី, ប្រាសាទតាកែវ និងប្រាសាទសួព្រ័ត្រខាង ត្បូង ដែលមានដើមឈើដែលត្រូវធ្វើការកាត់ដកហូត និងកាត់ក្រីមែក ជិត៦០ដើមតាមប្រភេទដើមផ្សេងៗគ្នា។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ៖ «ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានឣង្គរ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ»។ ជាមួយគ្នានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានប្រាប់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៣ថា ការដកហូត និងការកាត់ក្រីមែកឈើក្នុងបរិវេណប្រាសាទមួយចំនួននៃរមណីយដ្ឋានអង្គរ វាមិនបានធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពនៅតំបន់ទាំងនោះឡើយ ប៉ុន្តែវាជាការជួយសម្រួលទៅដល់ប្រាសាទទៅវិញទេ។ លោកបានបន្តថា មុននឹងអាជ្ញាធរជាតិអប្សរាសម្រេចចិត្តធ្វើដកហូតដើមឈើ និងកាត់ក្រីមែកឈើទាំងអស់នោះ…
-
ទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយនៅខណ្ឌឫស្សីកែវ មួយកន្លែង ត្រូវនគរបាលជំនាញឆ្មក់បង្ក្រាប

(ភ្នំពេញ)៖ ទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយប្រេងម៉ាស៊ីន ម៉ាក TOTAL និងTRA CHANG ក្លែងក្លាយមួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំង សមត្ថកិច្ច ជំនាញ នៃនាយកដ្ឋាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំង សមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ ចុះបង្ក្រាបនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣នេះ ។ នៅក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងគ្មានលេខផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG…
-
អ្នកទោសជាមេក្លោងគ្រឿងញៀន ដែលជនបិទមុខ ៦នាក់មករំដោះនៅខេត្តសៀមរាប នោះ ត្រូវបានកម្លាំងជំនាញចាប់បានវិញហើយ

ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានតាមប្រម៉ាញ់ នឹងឃាត់ខ្លួន មេក្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស៥២ឆ្នាំ ពីបទជួញដូគ្រឿងញៀនចំនួន២លើក ហើយមានក្រុមជនបិទមុខ៦នាក់ បានបើករថយន្តមួយគ្រឿង មកភ្ជង់សមត្ថកិច្ច រួចរំដោះមេក្លោងជាអ្នកទោសនោះដើម្បីគេចខ្លួនចេញពីមន្ទីពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប នាពេលកន្លងទៅ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣ កន្លងទៅនេះ មានបទល្មើសមួយបានកើតឡើង ដោយមានក្រុមឧក្រិដ្ឋជន បើកបររថយន្ត Lexus មកភ្ជុងរំដោះអ្នកទោស ទីតាំងកើតហេតុនៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាជធានី ខេត្ត បានសហការណ៍ក្នុងប្រតិបត្តិការណ៍ស៊ើបអង្កេតជុំវិញរឿងរ៉ាវ ក្រុមបិទមុខរំដោះ អ្នកទោស ដេលជាមេក្លោងគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាបចំនួន៥២ឆ្នាំ ហើយមេក្លោងរូបនេះទើបតែឃុំខ្លួននៅពន្ធនាគារបានរយះពេល១៤ប៉ុណ្ណោះ ។ រហូតកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការខ្លួនបានជាបន្តបន្ទាប់ បាន៧នាក់ដែលជាក្រុមជនបិទមុខដែលធ្វើសកម្មភាពរំដោះអ្នកទោសដែលជាមេក្លោង ពិរុទ្ធជនរូបនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចខំប្រឹងប្រែងស៊ើបអង្កេតដើម្បីតាមស្វែងរក ដើម្បីឃាត់ខ្លួន មេក្លោងដែលត្រូវរំដោះ…
-
CMAC និងក្រុមហ៊ុនសន្តិសុខព្រីនស៍ ចុះMOUលើកិច្ចព្រមព្រៀងស្តីការគ្រប់គ្រងសុនខប្រឆាំងភេរវកម្ម

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានចុះអនុស្សារណយោគយល់គ្នា MOU ជាមួយក្រុមហ៊ុនសន្តិសុខព្រីនស៍ ស្តីការគ្រប់គ្រងសុនកប្រឆាំងភេរវកម្ម នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ MOU រវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC និងក្រុមហ៊ុនសន្តិសុខព្រីនស៍ គឺជាការរួបរួមគ្នាដើម្បីបង្កើនសមត្ថភាពសន្តិសុខរបស់ក្រុមហ៊ុន ក្នុងជំនាញឯកទេស នៃការគ្រប់គ្រងសុនខ ដោយផ្តោតលើជំនាញហិតមីន ហិតរំសេវជាតិផ្ទុះ Improvised Explosive Devices Detection (IED) ។ CMAC ដែលជាអ្នកដឹកនាំផ្នែករុករកជាតិផ្ទុះ នឹងផ្តល់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីការគ្រប់គ្រងសុនខ និងសេវាកម្មប្រឹក្សាយោបល់ដល់ ក្រុមហ៊ុនព្រីនស៍ សម្រាប់ការសាងសង់កន្លែងទំនើបទាន់សម័យសម្រាប់បណ្តុះបណ្តាលសុនខ ។ ភាពជាដៃគូនេះតំណាងឱ្យចក្ខុវិស័យរួមគ្នាដើម្បីការពារ និងបម្រើ ដោយប្រើប្រាស់សមត្ថភាពពិសេសរបស់សុនខក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នានា ។ សម្រាប់ប្រទេសកម្ពុជា នេះជាការពង្រឹង កងទ័ពជួរមុខ ប្រយុទ្ធប្រឆាំងនឹងគ្រឿងផ្ទុះ ក៏ដូចជាពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ ។ លោក ប្រាក់ សុម៉ាធី ប្រធាននាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពមីននៃអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ការចុះMOUនេះ គឺ CMAC ផ្តល់សុនខប្រឆាំងភេរវកម្មចំនួន២ក្បាលទៅឱ្យក្រុមហ៊ុន Prince…
-
ក្រសួងធនធានទឹក ៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា,

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុង និរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល ២៖ តំបន់ខ្ពង់រាប ៣៖ តំបន់មាត់សមុទ្រ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការ៤ ចំនុចដើម្បីអនុវត្តបន្ត ទី១-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត ឱ្យទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់ ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។ ទី២-ដើម្បីលើកកំពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់…
-
រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តបន្ថែមនូវកម្មវិធីជំនួយសង្គមថ្មីៗមួយចំនួនទៀត ក្នុងឆ្នាំ ២០២៤ ខាងមុខ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះដែរ កម្មវិធីមួយចំនួននៃមូលនិធិជាតិជំនួយសង្គមក៏នឹងចាប់ផ្តើមបញ្ចប់ ហើយការអនុវត្តនូវកម្មវិធីជំនួយសង្គមថ្មីៗផ្សេងទៀតក៏នឹងចាប់ផ្តើមបន្ថែម។ ឯកឧត្តម សំហេង បុរស បានប្រាប់អ្នកសារព័ត៌មាន នាសប្តាហ៍មុន ដោយបានលើកឡើងដែរថា នៅក្នុងឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានចំណយថវិកាប្រមាណជា១០ភាគរយនៃថវិកាជាតិ ក្នុងការជួយទៅដល់កម្មវិធីជំនួយសង្គមនានាទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ស្រ្តីមានផ្ទៃពោះ កុមារ និងមន្រ្តីរាជការស៊ីវិលចូលនិវត្ត និងអតីតយុទ្ធជនជាដើម។ លោកមានប្រសាសន៍ថា ៖ «នៅឆ្នាំ២០២៤ ខាងមុខនេះ គម្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលមួយចំនួននឹងត្រូវបានបញ្ចប់ ចឹងការអនុវត្តនូវការចំណាយថវិកាក៏នឹងមានការប្រែប្រួលខ្លះដែរ ប៉ុន្តែទន្ទឹមនឹងនោះយើងក៏នឹងមានការដាក់ចេញនូវគម្រោងថ្មីៗបន្ថែមទៀត»។ លោកបានបន្តថា ៖ «ខ្ញុំគិតថាគម្រោងដែលនឹងត្រូវអនុវត្តសម្រាប់ប្រជាជនយើងគឺយើងបានដឹងខ្លះហើយដោយសម្តេចធ្លាប់បានប្រកាសរួចហើយ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនយុវជនក្រីក្រប្រមាណ ១,៥លាននាក់ ដែលនេះជាគម្រោងថ្មីមួយ ហើយនឹងអនុវត្តដោយក្រសួងការងារ»។ មួយវិញទៀតឯកឧត្តម សំហេង បុរស ក៏បានបញ្ជាក់ដែរថា ក្នុងនោះក៏អាចនឹងមានកម្មវិធីមួយថ្មីទៀតគឺកម្មវិធីកញ្ចប់គ្រួសារ ដែលអាចនឹងដាក់បញ្ចូលក្នុងមូលនិធិជាតិជំនួយសង្គមផងដែរ ដោយមកដល់ពេលនេះការរៀបចំត្រៀមនូវយុទ្ធសាស្រ្តថ្មីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺលោកបានដាក់បញ្ជាជាបឋមតាមយុទ្ធសាស្រ្តនោះ ដោយលោកបានរក្សានូវគម្រោងដើមស្ទើរតែទាំងអស់។ ឯកឧត្តម សំហេង បុរស…
-
ប្រជាពលរដ្ឋក្រីក្រ ៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

(ខេត្តកណ្តាល)៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៩០គ្រួសារ រងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដែលរស់នៅលើទំនប់៩៤ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចំនួន៥២គ្រួសារ និងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ចំនួន៣៨គ្រួសារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទ ក្រហម កម្ពុជា ដោយក្តីនឹករលឹក និងអាណិតអាសូរជាពន់ពេក។ ឯកឧត្ដម បន្ដថាដោយ មើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្ត យើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហម ខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជា ពលរដ្ឋក្រីក្រនាឱកាសនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ…