Category: ព័ត៌មានសង្គម

  • ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្ដីពី ការបង្ការការវាយប្រហារ បោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram)

    ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្ដីពី ការបង្ការការវាយប្រហារ បោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram)

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម បាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារខាងក្រោមនេះ៖ “អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង។” ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់គ្រងគណនីតេឡេក្រាមរបស់អ្នកប្រើប្រាស់បាន។ ដូចនេះ ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំណាមួយតាមរយៈសារបោកបញ្ឆោតដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុចឬបំពេញព័ត៌មានតាមរយៈសារបោកបញ្ឆោត សូមមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានតំណភ្ជាប់ https://fb.watch/myBq2vQ2PS/ ឬស្កេន QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែម តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ…

  • អធិការនគរបាលខណ្ឌឬស្សីកែវ ធ្វើសន្និសីទ បំភ្លឺជូនសាធារណជនជុំវិញករណីជនជាតិវៀតណាម និងជនជាតិខ្មែរ បង្កហិង្សាដាក់គ្នាទៅវិញទៅមក ឱ្យរងរបួស ព្រោះចូលទៅស្ទូចត្រីក្នុងស្រះចិញ្ចឹម ត្រី

    អធិការនគរបាលខណ្ឌឬស្សីកែវ ធ្វើសន្និសីទ បំភ្លឺជូនសាធារណជនជុំវិញករណីជនជាតិវៀតណាម និងជនជាតិខ្មែរ បង្កហិង្សាដាក់គ្នាទៅវិញទៅមក ឱ្យរងរបួស ព្រោះចូលទៅស្ទូចត្រីក្នុងស្រះចិញ្ចឹម ត្រី

    (ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាថ្ងៃទី២១ សីហា ២០២៣នេះបានធ្វើសន្និសីទសារព័ត៌មានបំភ្លឺជូនសាធារណជនជុំវិញករណីជនជាតិវៀតណាម និងជនជាតិខ្មែរ បានបង្កហិង្សាដាក់គ្នាទៅវិញទៅមក ដោយសារតែការចូលទៅស្ទូចត្រីនៅក្នុងស្រះចិញ្ចឹម ត្រីមួយកន្លែងក្នុងខណ្ឌឬស្សីកែវ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង, ដាវកែច្នៃ, កាំបិតប៉័ងតោ, កាំបិតផ្គាក់, ដំបងឆក់) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។ ចំពោះករណីនេះ មានគូភាគីពីរបង្កឱ្យមានអំពើហិង្សាកើតឡើង គឺគូភាគីម្ខាងដែលជាជនជាតិខ្មែរបានចូលទៅស្ទូចត្រីក្នុងស្រះចិញ្ចឹមត្រីរបស់ភាគីម្ខាងទៀតជាជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែរ។ ពេលភាគីខាងជនជាតិវៀតណាមឃើញក៏បានហៅបក្ខពួកមកដេញចាប់រហូតដល់ត្រង់ចំណុច កើតហេតុខាងលើក៏បានចាប់ភាគីខាងជនជាតិខ្មែរបានម្នាក់ ពេលនោះភាគីខាងជនជាតិខ្មែរក៏បាននាំគ្នាមកតទល់គ្នា រហូតបង្កឱ្យមានហិង្សាកើតឡើងឈានទៅដល់មានការប្រើប្រាស់ឈើជ្រុង, ដាវកែច្នៃ, កាំបិត, ដំបងឆក់ វាយគ្នាទៅវិញទៅមកបណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានហៅគូភាគីទាំងពីរមកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធីរបស់នគរបាល។ បន្ទាប់ពីបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះចំនួន ១២នាក់ ខាងភាគីខាងជនជាតិវៀតណាម ចំនួន០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន០៦នាក់។ បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំនគរបាលតាមលំដាប់ថ្នាក់ និងរាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ លោកព្រះរាជអាជ្ញាបានបញ្ជាឱ្យឃាត់ខ្លួន និងកសាងសំណុំរឿង ភាគីទាំងសងខាង…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ សីហា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ សីហា បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួស ៨នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្ស៧ស្លាប់និងរបួសធ្ងន់ស្រាល៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក មាន កត្តាល្បឿន ៥លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ២លើក និងកត្តាផ្លូវ ១លើក៕ ដោយ ៖ ប៊ុនធី ភារ៉ា

  • ជនសង្ស័យ ៩៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២០ខែសីហា

    ជនសង្ស័យ ៩៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២០ខែសីហា

    (ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៩៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន៩៩នាក់ រួមមាន ៖  +ជួញដូរ ៤ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៤៤នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ២១៥,០ក្រាម និង ១៥កញ្ចប់តូច។ -កេតាមីន (Ke) = ២៨១,៧០ក្រាម។លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៩អង្គភាព ៕ ដោយប៊ុនធី ភារ៉ា

  • ស្នងការរាជធានី ក្រើនរំលឹក មន្ត្រីនគរបាល ខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ និងប្រេីប្រាស់ពាក្យសម្តីកាយវិការឲ្យបានសមរម្យ

    ស្នងការរាជធានី ក្រើនរំលឹក មន្ត្រីនគរបាល ខណ្ឌ ប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ និងប្រេីប្រាស់ពាក្យសម្តីកាយវិការឲ្យបានសមរម្យ

    (ភ្នំពេញ )៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០២៣ បានអញ្ចេីញចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២៦២រូប ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង ១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានធ្វេីការណែនាំមន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ត្រូវមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយបានល្អ ជាពិសេស ត្រូវធ្វេីយ៉ាងណា ដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ ។ ល។ នៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យសាកសម្យជាមន្ត្រីបំរើរាស្ត្រ ៕ ដោយ ៖ ភារ៉ា និង…

  • ស្រី្តវ័យក្មេងម្នាក់ជ្រើសយករបរចិញ្ចឹមសត្វ​ជន្លេន ដើម្បីទាញយកចំណូលបានគួរសម

    ស្រី្តវ័យក្មេងម្នាក់ជ្រើសយករបរចិញ្ចឹមសត្វ​ជន្លេន ដើម្បីទាញយកចំណូលបានគួរសម

    ស្វាយរៀង៖ ជន្លេន​ជា​ល្មូ​ន​មួយប្រភេទ​រស់​នៅក្នុ​ង​ដី​រវើកៗ​គួរឱ្យ​ញ​ញើត។​ តែជន្លេនក៏ជាសត្វម្យ៉ាងដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ និងមានប្រយោជន៍ច្រើនយ៉ាងសម្រាប់ដីកសិកម្ម ជាពិសេសសម្រាប់ធ្វើជាចំណីដល់សត្វមាន់ ទា ជ្រូក និងកង្កែបជាដើម។ ជាមួយគ្នានេះ របរចិញ្ចឹមជន្លេន ក៏ជាការងារមួយងាយស្រួល មិនមានការចំណាយកម្លាំង និងពេលវេលាច្រើនក្នុងការចិញ្ចឹមទេ ហើយការចិញ្ចឹមជន្លេននេះកសិករអាចទាញប្រយោជន៍ពីវាបានច្រើន ពោលទាំងសម្រាប់កសិកម្ម និងអាចទាញចំណូលពីវាបានតាមរយៈការលក់ពូជជន្លេនផងដែរ។ ជាក់ស្តែងនៅខេត្តស្វាយរៀងកសិករជាស្ត្រីមួយរូប អាចទាញចំណូលបានសមរម្យពីមុខរបរចិញ្ចឹមជន្លេននៅផ្ទះរបស់ខ្លួន និងមានគម្រោងពង្រីកការចិញ្ចឹមបន្ថែមទៀតផង ដ្បិតអីកញ្ញាយល់ឃើញថាវាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការងារកសិកម្មរបស់ខ្លួនជារួម។ កញ្ញា ហួង មាលា វ័យ ៣២ឆ្នាំ​ បានចាប់ផ្តើមមុខរបរចិញ្ចឹមជន្លេននៅ​ចុង​ឆ្នាំ ២០២០ តែម្នាក់​ឯង​គត់​ និង​មាន​ម្ដាយ​ជា​អ្នក​ជួយ​រៀប​ចំ​សម្រាប់​លក់ពូជ។ បច្ចុប្បន្ន​នេះទី​តាំង​ចិញ្ចឹម​ជន្លេន​របស់​កញ្ញា​ ហួង មាលា​ មាន​កាន​ជន្លេន​ប្រមាណ​ជិត​ ២០០ឯណោះ​ ខណៈការ​ពង្រីក​ការ​ចិញ្ចឹម​នឹង​ត្រូវ​ពង្រីកឆាប់ៗ​។ កញ្ញា ហួង មាលា បានឱ្យដឹងថាមូល​ហេតុនៃការចាប់ផ្តើមចិញ្ចឹមដំបូង​គឺ​ដោយ​សារ​កញ្ញា​យល់​ថា ដី​ក្នុង​ខេត្ត​របស់​ខ្លួន​មិន​សូវ​មាន​ជីវជាតិ​ដូច​ខេត្ត​ដទៃ​ទើប​កញ្ញា​ស្វែង​យល់​ និង​ស្រាវជ្រាវ​ឃើញ​កែប្រែ​ដី​មួយ​បែប​គឺ​ការ​ចិញ្ចឹម​ជន្លេន​។ម្យ៉ាងការ​ចិញ្ចឹមជន្លេននេះគឺ​ដើម្បីបម្រើ​ឱ្យ​ការ​ចិញ្ចឹមសត្វរបស់ក្រុមគ្រួសារកញ្ញាផង។ គ្រាន់​តែ​ជា​មនុស្ស​ដែល​ស្រលាញ់​កសិកម្ម ហើយ​មិន​មែន​ជា​ជំនាញ​កសិកម្ម និង​ថែម​ទាំង​មិន​​ធ្លាប់​បាន​សិក្សា​ជ្រៅជ្រះ តែ​កូន​​អ្នក​ខេត្ត​ស្វាយ​រៀង​រូប​នេះ​ជម្នះ​ការ​ហាម​ឃាត់​ និង​ព្យាយាម​រៀន​សូត្រ​ពី​អ្នក​លក់​ពូជ​ជន្លេន​ផង និង​រៀន​ដោយ​ខ្លួន​ឯង​តាម​អ៊ីនធឺណិត​ផង។ កញ្ញា​បាន​ឱ្យ​ដឹង​ថា​៖ «ខ្ញុំ​ឈប់​ពី​ការងារ​គឺ​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ ហើយ​ខ្ញុំ​ងាក​មក​ធ្វើ​កិច្ច​ការ​កសិកម្ម​នេះ​ទាំង​គ្មាន​អ្នក​គាំទ្រ​ឡើយ​។ ក្រុម​គ្រួសារ​មិន​ចង់​ឱ្យ​ធ្វើ​ព្រោះ​ខ្លាច​ពិបាក តែ​ខ្ញុំ​នៅ​តែ​ជម្នះ​ព្រោះ​ដោយ​សារ​តែ​ការ​ស្រលាញ់​កសិកម្ម​តាំង​ពី​ក្មេង​មក​ម្ល៉េះ»។ ជុំវិញបច្ចេកទេសចិញ្ចឹមនេះ កញ្ញា ហួង…

  • អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យអាជីវករបញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀបជាកំហិតត្រឹមថ្ងៃទី៤ខែកញ្ញា

    អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឱ្យអាជីវករបញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀបជាកំហិតត្រឹមថ្ងៃទី៤ខែកញ្ញា

    កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រាប់ឱ្យអាជីវករទាំងអស់ដែលបានយកទីតាំងសួនដើមលៀបផ្សារកំពង់ស្ពឺដើម្បីលក់ដូរទំនិញផ្សេងៗត្រូវបញ្ឈប់សកម្មភាពលក់ដូរត្រឹមថ្ងៃទី៤ខែកញ្ញា ខាងមុខនេះជាកំហិត ដោយចាត់ទុកថា ការយកទីតាំងសាធារណៈធ្វើការលក់ដូរយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការកកស្ទះចរាចរណ៍។ ការជូនដំណឹងនេះធ្វើឡើងតាមរយៈសេចក្តីណែនាំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់របស់អភិបាលក្រុងច្បារមននៃខេត្តកំពង់ស្ពឺ លោក ទឹម ផានូ ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ដែលបានជម្រាបជូនម្ចាស់អាជីវកម្ម លក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគ បរិភោគទាំងអស់ ដែលបានយកទីតាំងសួនដើមលៀប ដើម្បីដាក់លក់ទំនិញផ្សេងៗ យ៉ាងអាណាធិបតេយ្យ។ ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា៖«ការលក់ដូរនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បាត់បង់សោភ័ណភាពក្រុង បើទោះបីជាមានការ ជូនដំណឹង និងចុះរៀបសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ក៏បងប្អូនអាជីវករមិនព្រមចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរឡើយ»។ ក្នុងន័យនេះ រដ្ឋបាលក្រុងច្បារមន ជូនដំណឹងជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគទាំងអស់ សូមបញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀប ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។ រដ្ឋបាលក្រុងបញ្ជាក់ទៀតថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីចូលរួមសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយ ការកកស្ទះចរាចរណ៍…

  • រដ្ឋបាលរាជធានី ជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧

    រដ្ឋបាលរាជធានី ជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធពិធីបើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៧

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងរៀបចំប្រារព្ធពិធីបើក សម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅវិមានរដ្ឋសភា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើ ការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួនចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធីដូចខាងក្រោម៖ ១. កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី)។ ២.កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថី…

  • ករណីរំដោះឧក្រិដ្ឋជនមេក្លោងគ្រឿងញៀន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ប៉ុន្តែអ្នកទោសជាមេក្លោងមិនទាន់ចាប់បាន

    ករណីរំដោះឧក្រិដ្ឋជនមេក្លោងគ្រឿងញៀន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ប៉ុន្តែអ្នកទោសជាមេក្លោងមិនទាន់ចាប់បាន

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងប្រាប់សារព័ត៌មាន ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវបង្ក្រាបបានចំនួន៦នាក់ហើយ។ គួរបញ្ជាក់ថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ ជាមួយ កម្លាំងនគរបាលស្នងការនគរបាលខេត្តសៀមរាប បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាបម្សិលមុិញ ប៉ុន្តែអ្នកទោសមេក្លោងគ្រឿងញៀន ដែលត្រូវជាប់ពន្ធនាគារ ៥២ឆ្នាំ មិនទាន់ចាប់ខ្លួនបាននៅឡើយ ស្ថិតតាមការប្រមាញ់បន្តរបស់សមត្ថកិច្ចនៅឡើយ។ ពាក់ព័ន្ធ ករណីខាងលេី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចាក់ថា មេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់។ សូមរំលឹក ថា កាលពីថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា…

  • រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ខាងមុខ

    រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ខាងមុខ

    (ភ្នំពេញ)៖ យោងតាមសេចក្ដីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ សីហា ២០២៣នេះ បានជូនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវបំផុស ណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ០៨ កញ្ញា ២០២៣ ការរៀបចំទិ វាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ យោងតាមផែនការណែនាំលេខ ០៨/២០២៣ គជបអ ចុះថ្ងៃពុធ ០១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។ ដូចនេះ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម…