Category: ព័ត៌មានសង្គម

  • កូនឈើប្រណិត នឹងកូនឈើហូបផ្លែជិត ១០០០ដើម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ យកទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ដើម្បីអបអរបុណ្យរុក្ខទិវា៩កក្តដាឆ្នាំ ២០២៣

    កូនឈើប្រណិត នឹងកូនឈើហូបផ្លែជិត ១០០០ដើម ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ យកទៅដាំនៅក្នុងបរិវេណសាលាបឋមសិក្សាទំនប់ ដើម្បីអបអរបុណ្យរុក្ខទិវា៩កក្តដាឆ្នាំ ២០២៣

    ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣ បានយកកូនឈើប្រណិតនឹងកូនឈើហូបផ្លែជិត ២០០០ដើម ទៅដាំនៅក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្តដា ឆ្នាំ២០២៣ ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទខេត្តព្រៈវិហារ បានអោយដឹងថា សម្រាប់ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានដាំកូនឈើប្រភេទចម្រុៈសរុបចំនួនជិត១០០០ដើមក្នុងនោះកូនឈើក្រញូងចំនួន១០០ដើម កូនឈើបេងចំនួន២០០ដើម នឹងកូនឈើធ្នង់ចំនួន៧០០ដើម ដំាក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ដោយឡែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ក៍បានចូលរួមចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម នឹងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។ ឯកឧត្តម គីម រិទ្ធីបានថែ្លងការកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទខេត្តនឹងខណ្ឌ័រដ្ឋ បាលព្រៃឈើព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ អោយទទួលបានជោកជយ័ក្នុងការផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុន ចំណែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារក៍បានប្រឹងប្រែងការពារ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជយ័ផងដែរ ។ ឯកឧត្តម បានជំរុញឱ្យមន្ទីរជំនាញជុំវិញខេត្ត ត្រូវបន្តសកម្មភាពក្នុងការការពារព្រៃឈើអោយបានគង់វង់ជាប្រយោជសម្រាប់ក្មេងជំនាន់ក្រោយនឹងសង្គមជាតិយើងទាំងមូលផងដែរ ៕ ដោយ ៖…

  • យានយន្ត ៤២គ្រឿង ត្រូវបានផាកពិន័យ ខណៈ មនុស្ស ៣នាក់ស្លាប់ និង របួស ៨នាក់ នៅទូទាំងប្រទេស កម្ពុជា នាថ្ងៃទី ២៩ សីហា ម្សិលមិញ

    យានយន្ត ៤២គ្រឿង ត្រូវបានផាកពិន័យ ខណៈ មនុស្ស ៣នាក់ស្លាប់ និង របួស ៨នាក់ នៅទូទាំងប្រទេស កម្ពុជា នាថ្ងៃទី ២៩ សីហា ម្សិលមិញ

    ភ្នំពេញ៖ កម្លាំង នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤២គ្រឿងទៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ក្នុងនោះមានម៉ូតូ ០៦គ្រឿង និងរថយន្ត ៣៦គ្រឿង។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥៣គ្រឿង ក្នុងនោះមានម៉ូតូ ៣៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២១៧គ្រឿង។ ក្នុងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។ ជាមួយគ្នានេះ ករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ២៩ សីហា នេះដែរ បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ២៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៨៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១២៩នាក់ របួស…

  • ឯកឧត្តម គន់ គីម ប្រកាសបដិសេធគណនីតេលេក្រាមមួយ ដែលប្រើរូប និងឈ្មោះរបស់លោកជាភាសាខ្មែរ, អំពាវនាវសមត្ថកិច្ចចាត់វិធានការច្បាប់

    ឯកឧត្តម គន់ គីម ប្រកាសបដិសេធគណនីតេលេក្រាមមួយ ដែលប្រើរូប និងឈ្មោះរបស់លោកជាភាសាខ្មែរ, អំពាវនាវសមត្ថកិច្ចចាត់វិធានការច្បាប់

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមប្រកាសបដិសេធជាសាធារណៈថានូវគណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោក សរសេរជាភាសាខ្មែរ « គន់ គីម »។ គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់ប្រព្រឹត្តអំពើផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី សូមអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕ដោយ ង៉ាន់ ទិត្យ

  • បង្គារចាក់ចាហួយជាង១០០គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទជាង៨គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ ចុះត្រួតពិនិត្យរកឃេីញនៅផ្សារដើមគរ

    បង្គារចាក់ចាហួយជាង១០០គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទជាង៨គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ ចុះត្រួតពិនិត្យរកឃេីញនៅផ្សារដើមគរ

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីជំនាញ បានចុះត្រួតពិនិត្យទំនិញនៅផ្សារដើមគរ បានរកឃើញបង្គារមានចាក់ចាហ៊ួយ ចំនួន១០៧ គីឡូក្រាម និងនំខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៨.៥គីឡូក្រាម។ នេះបេីតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ក្នុងប្រតិបត្តិការនេះមន្ដ្រីនៃសាខា «ក.ប.ប.» រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារដើមគរ ដោយបាននាំយករថយន្ត ពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ និងដកយក សំណាកគំរូជាក់ស្តែង បានចំនួន៤១ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក មើមខ្ទឹមសរ ខ្ទឹមក្រហម សរសៃគុយទាវ មី ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់ ក្នុងគម្រូទាំងនោះទេ ប៉ុន្តែក្នុងប្រតិបត្តិការត្រួតពិនិត្យ ក៍បានរកឃើញ និងដកហូត បង្គារមានចាក់ចាហ៊ួយ…

  • ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើ ប្រជាពលរដ្ឋដោយភក្ដីភាព និងតម្លាភាព

    ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើ ប្រជាពលរដ្ឋដោយភក្ដីភាព និងតម្លាភាព

    (ភ្នំពេញ)៖ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្រោយទទួលបានអនុក្រឹត្យ និងត្រាជាស្នងការនគរបាលរាជធានីភ្នំពេញភ្លាម ក៏បានប្ដេជ្ញាចិត្តពោរពេញទៅដោយភាពជឿជាក់ និងម៉ឺងម៉ាត់ ក្នុងតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមធ្វើការប្ដេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ចំពោះតួនាទីរបស់លោក ចំនួន ៧ចំណុច មានដូចខាងក្រោម៖ ទី១៖ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល…

  • លោក SOON-JUNG KWON ផ្ញើសារអបអរសាទររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី

    លោក SOON-JUNG KWON ផ្ញើសារអបអរសាទររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី

    ភ្នំពេញ៖ លោក SOON-JUNG KWON ថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន BRANCH OF SAEKYUNG CONSTRUCTION CO.,LTD បានផ្ញើសារអបអរសាទរ ជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ និងតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ថ្មីនេះ ។ សភាពគណៈរដ្ឋមន្ត្រីនេះ ក៏មានឯកឧត្តម ប៉េង ពោធិ៍នា ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ ៕ដោយ វណ្ណលុក

  • សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា

    សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ។ គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជានិងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ។ ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដល់…

  • រដ្ឋបាលរាជធានីភ្នំពេញទទួលរថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន

    រដ្ឋបាលរាជធានីភ្នំពេញទទួលរថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ។ ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។ តាមលិខិតសរសើរ១ច្បាប់របស់ឯកឧត្តម ឃួង ស្រេង ជូនទៅ លោក Zhao Haiyan បានអោយដឹងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារៈនិងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អភិបាលរាជធានីភ្នំពរញ មានជំនឿយ៉ាងមុតមាំថា ជំនួយ និងអំណោយដ៏មានតម្លៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនិងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

  • អាជ្ញាធរស្រុកកៀនស្វាយ ឱ្យពលរដ្ឋស្នើសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនរបស់ខ្លួន

    អាជ្ញាធរស្រុកកៀនស្វាយ ឱ្យពលរដ្ឋស្នើសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជនរបស់ខ្លួន

    កណ្ដាល៖ រដ្ឋបាលស្រុកកៀនស្វាយខេត្តកណ្តាល បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីលំនៅដ្ឋាន ដីកសិកម្ម ឬដីកម្មសិទ្ធិផ្ទាល់ខ្លួន ឱ្យមកស្នើសុំច្បាប់អនុញ្ញាតចាក់បំពេញអាចម៍ដីកម្មសិទ្ធិរបស់ខ្លួនជាមុនសិន មុននឹងធ្វើការចាក់បំពេញអាចម៍ដីដើម្បីជៀសវាងការចាក់អាចម៍ដីប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទឹកនានា។ យោងតាមសេចក្តីជូនដំណឹងរបស់អភិបាលស្រុកកៀនស្វាយ លោក ឡូវ សុខសាន ចុះថ្ងៃទី២៣ខែសីហា បានឱ្យដឹងថា កន្លងមក រដ្ឋបាលស្រុកពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ ដីលំនៅដ្ឋាន ម្ចាស់ដីកសិកម្ម ម្ចាស់សំណង់មួយចំនួន បានចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិរបស់ខ្លួនដោយគ្មានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹក អូរ ប្រឡាយទឹក ដីចំណីស្ទឹង ដីចំណីផ្លូវ ចាក់ដីហៀរលើ ឬខ្ពស់ជាងផ្លូវសាធារណៈ និងដីកម្មសិទ្ធិរបស់អ្នកដទៃជាដើម។ រដ្ឋបាលស្រុកគូសបញ្ជាក់ថា ជាពិសេសធ្វើឱ្យបាត់បង់ សោភ័ណភាព របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវសាធារណៈ ក៏ដូចជាបង្កឱ្យមាន ទំនាស់ព្រំដី ទំនាស់ដីធ្លី និងបញ្ហាសុខសុវត្ថិភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋថែមទៀតផង។ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ខាងលើ និងលើកកម្ពស់សោភ័ណភាព សុវត្ថិភាព របៀបរៀបរយសាធារណៈ រដ្ឋបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ដីលំនៅឋាន ដីកសិកម្ម និងម្ចាស់សំណង់ ដែលមានបំណងចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិឯកជនរបស់ខ្លួន ត្រូវមកស្នើសុំច្បាប់អនុញ្ញាតពីរដ្ឋបាលស្រុក តាមរយៈ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានមុន១៥ថ្ងៃ ដើម្បីក្រុមការងារស្រុក ចុះពិនិត្យដល់ទីតាំងជាក់ស្ដែងមុន នឹងចេញលិខិតអនុញ្ញាតជូន។ នៅក្នុងសេចក្តីជូនដំណឹងខាងលើ…

  • ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវ បានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវ បានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    (ភ្នំពេញ) ៖ នៅព្រឹក ថ្ងៃ ទី ២៤ ខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច តែងតាំងប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អត្តលេខ ០៣៥០២ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ យោងតាម សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល បានបញ្ជាក់ ថា ប្រការ២៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ ដោយ ៖ ភារ៉ា និងប៊ុនធី