Category: ព័ត៌មានសង្គម

  • មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ទៅអង្គការអភិរក្ស

    មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ទៅអង្គការអភិរក្ស

    សៀមរាប៖មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​ប្រគល់​សត្វ​អណ្ដើក​ចំនួន ១១​ក្បាល ដែល​បាន​មក​ពី​ការ​បង្ក្រាប​បទ​ល្មើស ទៅ​ឱ្យ​មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បី​យក​ទៅ​ត្រួត​ពិនិត្យ និង​ព្យាបាល មុន​យក​ទៅ​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​។ ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ​ថា សត្វ​អណ្ដើត​ទាំង​ចំនួន ១១​ក្បាល​នេះ គឺ​បាន​មក​ពី​ការ​បង្ក្រាប​បទ​ល្មើស​ពី​ក្រុម​ក្មេងៗ​អាយុក្រោ​ម ១៦​ឆ្នាំ ដែល​បាន​យក​សត្វ​អណ្តើក​​ទៅ​លក់​ឱ្យ​អាជីករ ឫ​ក៏​ភ្ញៀវ​ទេសចរ​នៅ​តាម​តំបន់​ប្រាសាទ​អង្គរ​វត្ត​។ លោក​បន្ត​ថា នៅ​ក្នុង​ចំណោម​សត្វ​អណ្ដើក​ទាំង​ចំនួន ១១​ក្បាល​នេះ ក្នុង​នោះ​មាន​មួយ​ប្រភេទ​មិន​មែន​ជា​ប្រភេទ​សត្វ​អណ្ដើក​នៅ​ក្នុង​ស្រុក​នោះ​ទេ​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បង្ក្រាប​បទ​ល្មើស​នេះ​​ហើយ ខាង​មន្ទីរ​បរិស្ថាន បាន​សហការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរានៅ​​តាម​មូល​ដ្ឋានដើម្បី​ចុះ​ទៅ​ទប់​ស្កាត់ និង​បង្រ្កាប​កុំ​ឱ្យ​មាន​ការ​លក់​ទៅ​ឱ្យ​អាជីវករ ឫ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ដែល​មក​កម្សាន្ត​នៅ​តាម​តំបន់​ប្រាសាទ​អង្គរ​វត្ត។ បើតាមលោក ស៊ុន គង់​ ករណី​ក្មេងៗ​ដែល​បាន​ចាប់​​សត្វ​អណ្ដើក​យក​មក​​លក់​នេះ មិន​មែន​ជាលើ​ក​ទី​មួយ​នោះ​ទេ ហើយ​អាជ្ញាធរ​ក៏​បង្ក្រាប និង​ធ្វើ​កិច្ច​សន្យា​ដើម្បី​បញ្ចប់​សកម្មភាព​ជួញ​ដូរ​សត្វ​អណ្ដើកនេះ​ដែរ​។ លោកបញ្ជាក់​ថា​ សត្វ​អណ្ដើក​ដែល​យើង​បាន​ពី​ការ​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ គឺ​យក​ទៅ​ឱ្យ​អង្គការ ACCB យក​ទៅ​ថែរក្សា និង​ព្យាបាល​វា​ឱ្យ​មាន​សុខភាព​ល្អ ដើម្បី​យើង​អាច​លែង​វា​ឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ឡើង​វិញ ពីព្រោះ​បើ​កាល​ណា​វា​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ សត្វ​អណ្ដើក​នឹង​មាន​កំណើន​ក្នុង​ការ​បង្ក​បង្កើត​កូន​»​។ លោក​លើក​ឡើង​​ថា​៖ «​យើង​ឃើញ​ការ​ប្រឈម​របស់​សត្វ​អណ្ដើក គឺ​ការ​ចាប់​អណ្ដើក​យក​មក​បរិភោគ​ និងយក​មក​លក់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​។​ការ​ប្រឈម​មួយ​ទៀត​របស់​វា គឺ​មាន​ភ្លើង​ឆេះ​ព្រៃ​កន្លង​មក…

  • រដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញនូវយន្តការតាមប្រព័ន្ធទំនាក់ទំនងសង្គមដើម្បីទទួលសំណូមពរប្រជាពលរដ្ឋ

    រដ្ឋបាលខេត្តព្រះវិហារ បានដាក់ចេញនូវយន្តការតាមប្រព័ន្ធទំនាក់ទំនងសង្គមដើម្បីទទួលសំណូមពរប្រជាពលរដ្ឋ

    ព្រះវិហារ៖រដ្ឋបាល​ខេត្ត​ព្រះ​វិហារបាន​ដាក់​ចេញ​នូវ​យន្ត​ការ​តាម​ប្រព័ន្ធ​ទំនាក់​​ទំនង​បណ្ដាញ​សង្គម​មួយ​ចំនួន ដើម្បី​ទទួល​ពាក្យ​បណ្ដឹង និង​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ សំដៅ​ធា​នា​បាន​នូវ​ការ​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា​ជូន​ប្រជា​ពលរដ្ឋ និងមានប្រសិទ្ធភាព​។ ​ លោក ណុប វុទ្ធី អភិបាល​រងខេត្ត​ព្រះ​វិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ​ថា រដ្ឋ​បាល​ខេត្ត​ បាន​រៀប​ចំ និងកំពុង​​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​​ទំនាក់​ទំនង​មួយ​ចំនួន ដែល​ជា​យន្ត​ការ​ទទួល​ពាក្យ​បណ្តឹង និង​សំណូម​ពរ​ពី​ប្រជា​ពលរដ្ឋនិង​សាធារណជន ដើម្បី​ធានា​បាន​នូវ​ការ​ឆ្លើយ​តប​ឱ្យ​ទាន់​ពេល​វេលា​ជូន​ប្រជា​ពលរដ្ឋ​។ លោក​បន្ត​ថា តាម​រយៈ​យន្ត​ការ​មួយ​ចំនួន​នេះ រដ្ឋ​បាល​ខេត្ត​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ទំនាក់​ទំនាក់​មាន​ដូច​ជា​  លេខ​ទូរសព្ទ​ទាន់​ហេតុ​ការណ៍ «​៤៣៣៣​» ដែល​ដំណើរ​​ការ​​រៀង​រាល់​ម៉ោង​ធ្វើ​ការ ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់​រដ្ឋ​បាល​ខេត្ត «​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ​» តេឡេក្រាម​តាម​រយៈ​លេខ​ទូរសព្ទ ០១៧ ៤៣៣ ៤៣៣ និង​ការិយាល័យ​ប្រជា​ពលរដ្ឋ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​ខេត្ត​ដែរ។ លោក​បាន​បញ្ជាក់ថា មូល​ហេតុ​ដែល​អាជ្ញាធរ​ជ្រើស​រើស​ប្រព័ន្ធ​ទំនាក់​ទំនង​ទាំង​នោះ ប្រើ​ប្រាស់​ជា​យន្ត​ការ​ក្នុង​ការ​ទទួល​ពាក្យ​បណ្ដឹង និង​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ គឺ​ដោយ​សារ​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ទំនាក់​ទំនង ប្រមូល​ព័ត៌មាន ហើយ​វា​អាច​រក្សា​ការ​សម្ងាត់ និង​ការ​ពារ​សុវត្ថិភាព​បាន​ខ្ពស់​ផង​ដែរ​។ ក្រៅ​ពី​នេះ ការ​ជ្រើស​រើស​ប្រព័ន្ធ​ទំនាក់​ទំនង​ទាំង​នេះ វា​ក៏​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​​ប្រជា​ពលរដ្ឋ​អាច​ផ្ញើរ​វីដេអូ ផ្ញើ​រូប​ភាព សំឡេង និង​អាច​ផ្ញើរឯកសារ​ធំៗ​បាន ហើយ​ជា​ពិសេស​វា​អាច​ធ្វើ​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ជូន​ប្រជា​ពលរដ្ឋ​។ លោក ណុប វុទ្ធី បាន​ថ្លែងថា ការ​ដាក់​ចេញ​យន្តការ​នេះ គឺ​បាន​ផ្ដល់​ប្រយោជន៍​​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ គាត់​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ឯកសារ កាត់​បន្ថយ​ពេល​វេលា…

  • រដ្ឋាភិបាលឥណ្ឌាផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ លើគម្រោងបោសសម្អាតមីនក្នុងស្រុកចំនួនបួននៃខេត្តកោះកុង

    រដ្ឋាភិបាលឥណ្ឌាផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ លើគម្រោងបោសសម្អាតមីនក្នុងស្រុកចំនួនបួននៃខេត្តកោះកុង

    ភ្នំពេញ៖អនុស្សរណៈនៃការយោគយល់គ្នាលើ​គម្រោង​បោស​សម្អាតមីន​នៅក្នុង​ស្រុកចំនួនបួនក្នុងខេត្តកោះកុង ដែ​ល​នឹងត្រូវ​ប្រើប្រាស់ថវិកា​៤២៦ ៧០៩ ដុល្លារអាមេរិក បាន​ចុះហត្ថលេខា​​អនុម័ត​រវាងអាជ្ញាធរមីនកម្ពុជា និង​ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣។ ​ពិធីចុះហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នាពី «គម្រោងភូមិអស់មីននៅខេត្តកោះកុង» បានធ្វើឡើងនាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន,លោកស្រី​ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និង​លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនឹង​មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត​។ យោងតាម​ការ​ប្រកាសរបស់អាជ្ញាធរមីន បាន​បញ្ជាក់ថា «​​​គម្រោងភូមិអស់មីននៅខេត្តកោះកុង»នេះ​ ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័ស និ​ងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(អា​ជ្ញាធ​រមីន)។​ នាពិធីចុះហត្ថលេខានោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ៖ «​តាមរយៈការគាំទ្រពីរាជរដ្ឋាភិបា​លឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១.៩៧២.០៩១ ម៉ែត្រក្រឡា ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦ ៧០៩ ដុល្លារអាមេរិក»។  គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤…

  • ស្ថាប័នពាក់ព័ន្ធ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយផែនការសកម្មភាពនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់

    ស្ថាប័នពាក់ព័ន្ធ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយផែនការសកម្មភាពនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់

    ភ្នំពេញ៖អង្គការ​មនុស្ស​ចាស់​កម្ពុជា រួម​ជា​មួយ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សហការ​ជា​មួយ​រាជ​រដ្ឋាភិបាល បាន​រៀប​ចំ​សិក្ខា​សាលា «​ផ្សព្វ​ផ្សាយ និង​អនុវត្ត​ផែន​ការ​សកម្មភាព​នៃ​គោល​នយោបាយ​ជាតិ​ស្តី​ពី​មនុស្ស​វ័យ​ចាស់ ​២០១៧​-​២០៣០ ក្នុង​គោល​បំណង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​មនុស្ស​វ័យ​ចាស់​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។ ​ លោក ទុំ វីរ៉ា នាយក​​​ប្រតិ​បត្តិអង្គ​ការ​មនុស្ស​ចាស់​កម្ពុជាបាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​នេះ​ថា​ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ដែល​មាន​រយៈ​ពេលពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣០ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែសី​ហា​នេះ ដោយ​មាន​ការ​បែង​ចែក​សិក្ខា​សាលា​នេះ​ជា ២​ផ្នែក​ធំ។​ទី​មួយ ផ្ដោត​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ ការ​អនុវត្ត​ផែន​ការ​សកម្មភាព និង​លិខិត​បទដ្ឋាន​នៃ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង​សៀវភៅ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់​ ហើយ​ផ្នែក​ទី​ពីរ ផ្ដោត​លើ​ការ​ពិភាក្សា​គ្នា ដើ​ម្បីប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ សម្រាប់​ការ​ធ្វើ​ជា​សេចក្ដី​ព្រាង និង​សៀវភៅ​ណែនាំ​ក្នុង​ការ​បង្កើត និង​គ្រប់​គ្រង​សមាគម​មនុស្ស​ចាស់​អន្តរ​ជំនាន់​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​អនុវត្ត​ផែន​ការ​សកម្មភាព​នៃ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់​ ​កន្លង​មក​ឃើញ​ថា បញ្ហា​រាំង​ស្ទះ​នោះ​គឺ​ការ​ទំនាក់​ទំនង​រវាង​ក្រសួង​ពាក់​ព័ន្ធ​នីមួយៗ ដែល​បាន​អនុវត្ត​ផែនការ​សកម្មភាព​ទាំង​នោះ ស្រប​ពេល​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ដែល​ធ្វើ​ការ​លើ​តួនាទី​នេះ ​ដូច្នេះ​នៅ​ពេល​ដែល​ពួក​គាត់​ផ្ទេរ​មក​នេះ វា​ជា​រឿង​ថ្មី ក្នុង​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​នៃ​គោល​នយោបាយ​។មួយ​វិញ​ទៀត បញ្ហា​កញ្ចប់​ថវិកា ក៏​ជា​បញ្ហា​រាំង​ស្ទះ​មួយ​ដែរ សម្រាប់​យក​ទៅ​បែង​ចែក ក្នុង​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​នៃ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់​។ ក្រៅ​ពី​នេះ លោក​ក៏​មើល​ឃើញ​ថា ប្រព័ន្ធ​នៃ​ការ​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​នេះ គឺ​នៅ​មិន​ទាន់​រៀប​ចំ​ឱ្យ​បាន​រៀង​រាល់​​ឆ្នាំ ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ពី​ដំណើរ​ការ​ដែល​ក្រសួង​សាមី​បាន​អនុវត្ត​។ លោក​បញ្ជាក់​ថា ដូច្នេះ​នៅ​ក្នុង​សិក្ខា​សាលា​នេះ ភាគី​ពាក់​ព័ន្ធ​ក៏​បាន​ពិនិត្យ និង​រក​ឃើញ​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​នៃដំ​ណាក់​កាល​ទី​២ ក្នុង​គោល​នយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យ​ចាស់…

  • សូមប្រុងប្រយ័ត្ន ៖ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ

    សូមប្រុងប្រយ័ត្ន ៖ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ

    (ស្ទឹងត្រែង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោលគឺចំណុចប្រុងប្រយ័ត្នត្រឹម ៧៥.០០ម៉ែត្រ តែនៅព្រឹកនេះទឹកក្នុងអាងបានកើនឡើងដល់ទៅ ៧៥.២៧ម៉ែតឯណោះ ។ រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចំពោះមូលហេតុនៃការកើនឡើងនៅកម្ពស់បែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃជាប់ៗពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។ បើតាមរបាយការណ៍របស់មន្ទីរធនធាន និងឧតុនិយមនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖១៖ ទន្លេមេគង្គ៖ប្រកាសប្រុងប្រយ័ត្ន គឺ១០.៧០ម៉ែត្រ*ពីម្សិលមិញកម្ពស់ទឹក គឺ៦.៨៤ម៉ែត្រ*ព្រឹកនេះកម្ពស់ទឹក គឺ៧.៣៤ម៉ែត្រ*កើនឡើង ០.៥០ម៉ែត្រ២៖ ទន្លេសេកុង៖ ប្រកាសប្រុងប្រយ័ត្ន គឺ១១.៥០ម៉ែត្រ*ពីម្សិលមិញកម្ពស់ទឹក ៦.១២ម៉ែត្រ*ព្រឹកនេះកម្ពស់ទឹក ៧.២៤ម៉ែត្រ*កើនឡើង ១.១២ម៉េត្រ៣៖ ទន្លេសេសាន៖ ប្រកាសប្រុងប្រយ័ត្ន គឺ១០.៥០ម៉ែត្រ*ពីម្សិលមិញកម្ពស់ទឹក ៥.៩៧ម៉ែត្រ*ព្រឹកនេះកម្ពស់ទឹក ៦.២៧ម៉ែត្រ*កើនឡើង ០.៣០ម៉ែត្រ៤៖ ទំនប់វារីសេសាន៖ កម្ពស់ទឹកប្រុងប្រយ័ត្ន គឺ៧៥.០០ម៉ែត្រ*កម្ពស់ទឹកក្នុងអាង ៧៥.២៧ម៉ែត្រ*ធារទឹកហូរចូលអាង ៣៩៦៧m3/s*ធារទឹកហូរចេញ ៤០៣០m3/sសូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានចេញលិខិតជូនដំណឹង មកកាន់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនៅខ្សែទឹកខាងក្រោម ដើម្បីការពារនូវភយន្តរាយផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ៕…

  • ទេសរដ្ឋមន្រ្តី លី ធុជ ៖ ក្រោយឆ្នាំ២០២៣ ស្រុក-ក្រុងស្ទើរទាំងអស់ក្នុងខេត្តកោះកុង នឹងអស់មានការគំរាមកំហែងដោយគ្រាប់មីន

    ទេសរដ្ឋមន្រ្តី លី ធុជ ៖ ក្រោយឆ្នាំ២០២៣ ស្រុក-ក្រុងស្ទើរទាំងអស់ក្នុងខេត្តកោះកុង នឹងអស់មានការគំរាមកំហែងដោយគ្រាប់មីន

    កោះកុង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ក្រោយឆ្នាំ២០២៣ ស្រុក-ក្រុងស្ទើរទាំងអស់ក្នុងខេត្តកោះកុង នឹងអស់មានការគំរាមកំហែងដោយគ្រាប់មីន។បច្ចុប្បន្ន នៅសល់តែស្រុកមណ្ឌលសីម៉ាមួយតែប៉ុណ្ណោះដែលមានគ្រាប់មីន  ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មីនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងកំលុងពេលបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអ្នកទទួលផលពីការងារបោសសម្អាតមីនក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័ស ដែលពិធីនេះប្រព្រឹត្តិទៅនៅសាលាស្រុកកោះកុងកាលពីថ្ងៃទី៣១ ខែសីហា​ ឆ្នាំ ២០២៣។ពិធីនេះ ក៏មានការចូលរួមពីលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃស្រុកកោះកុង និងតំណាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ ក្នុងពិធីនេះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ៖«បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបានប៉ុន្មានថ្ងៃ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់នូវកាដូពិសេសមួយជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកោះកុង តាមរយៈគម្រោងបោសសម្អាតមីន និងការបង្កបង្កើនផលលើដីប្រកបដោយសុវត្ថិភាព ដែលនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន»។ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបប្រាប់ប្រជាពលរដ្ឋនិងមន្រ្តីរាជការខេត្តកោះកុងថា ក្រោយឆ្នាំ២០២៣ ស្រុក-ក្រុងស្ទើរទាំងអស់ក្នុងខេត្តកោះកុង នឹងអស់មានការគំរាមកំហែងដោយគ្រាប់មីនដែលយើងបានដឹង នៅសល់តែស្រុកមណ្ឌលសីម៉ាមួយតែប៉ុណ្ណោះ នៅមានបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន ហើយមានភាពស្មុគស្មាញខ្លាំង ដែលតម្រូវឱ្យយើងរួមគ្នាដោះស្រាយបន្តទៀត។…

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តជំរុញមន្រ្តី និងបុគ្គលិក ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តជំរុញមន្រ្តី និងបុគ្គលិក ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឯកឧត្តម ឈាង រ៉ា បានស្នើនិងជំរុញថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ បង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ សំដៅធានាឱ្យបាននូវ គុណភាព និងសុវត្ថិភាព។ ការស្នើនេះ ធ្វើឡើងក្នុកំលុងពេលអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃទី​៣១​ខែសីហា ឆ្នាំ ២០២៣ ។ នាឱកាសនោះឯកឧត្តម ឈាង រ៉ា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ តាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យនានា នៅទីស្តីការក្រសួងសុខាភិបាល ដែលបានខិតខំបំពេញកាតព្វកិច្ចការងារបម្រើជូនជាតិ និងប្រជាពលរដ្ឋ តាមរយៈស្ថាប័នខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់ និងបន្តខិតខំដោយឥតសំចៃក្នុងការអនុវត្តការងារក្នុងវិស័យសុខាភិបាល តាមជំនាញរបស់ខ្លួន ឱ្យកាន់តែរីកចំរើន និងកាន់តែប្រសើរឡើង។ បន្ថែមពីនេះឯកឧត្តមស្នើថា៖«សូមថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិកទាំងអស់ បន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពការងារតទៅមុខទៀត ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋ ធានាឱ្យបាននូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌»។ គួរជម្រាបជូនថា…

  • ស្ថាប័នឯកជនចំនួនពីរ នឹងរៀបចំ «ពិព័រណ៍បើកចិត្ត» ដើម្បីលើកកម្ពស់ភាពចម្រុះ និងក្រុមងាយរងគ្រោះស្រឡាញ់ភេទដូចគ្នា និងចាស់ជរា

    ស្ថាប័នឯកជនចំនួនពីរ នឹងរៀបចំ «ពិព័រណ៍បើកចិត្ត» ដើម្បីលើកកម្ពស់ភាពចម្រុះ និងក្រុមងាយរងគ្រោះស្រឡាញ់ភេទដូចគ្នា និងចាស់ជរា

    ភ្នំពេញ៖ អ៊ីមផេកហាប់ភ្នំពេញ និងអង្គការអុកស្វាម នឹងរៀបចំ “ពិព័រណ៍បើកចិត្ត” នៅថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង២រសៀល នៅ Factory Phnom Penh ដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ភាពចម្រុះ និងបរិយា​បន្ននៃក្រុមគោលដៅទាំងប្រាំរួមមាន ជនដែលមានពិការភាព ក្រុមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ(LGBTI)ក្រុមស្រ្តីងាយរងគ្រោះ ក្រុមយុវជន និងចាស់ជរា ព្រមទាំងជនជាតិដើមភាគតិច។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ស្ថាប័នទាំងពីរខាងលើ បានឱ្យដឹងថា គម្រោង “កម្មវិធីភាពចម្រុះ និងបរិយាបន្នសង្គម ឬហៅថា NOW-Us! Award Cambodia គឺដើម្បីពង្រឹងកិច្ចសហការជាមួយអង្គការ និងបណ្តាញយុវជនទាំងប្រាំបីរ ដែលជាជយលាភីចូលរួមអនុវត្តកម្មវិធី NOW-Us! Award Cambodia ។ ប្រភពដដែលបន្តថា៖«នៅក្នុងពិព័រណ៍នេះនឹងមានការចែករំលែកចំណេះដឹង និងសកម្មភាពក្រុម ការតាំងបង្ហាញស្នាដៃពីក្រុម NOW-Us! Awards ការសម្តែង និងប្រគំតន្រ្តីពីសិល្បៈករជាច្រើនរូប ដែលការសម្តែងឆ្លុះបញ្ចាំងពីតថភាពក្នុងសហគមន៍ដែលពួកគេរស់នៅ និងការអបអរសាទរនូវរឿងរ៉ាវផ្សេងៗដែលបានបង្កើតឡើងដើម្បី ផ្តល់សិទ្ធិអំណាចដល់ក្រុមគោលដៅទាំងប្រាំ ដែលយើងធ្វើការជាមួយ»។ នេះជាការរៀបចំពិព័រណ៍លើកទី២ ដោយលើកទី១ត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា នាពេលថ្មីៗនេះ។ លោកស្រី ភាណ…

  • អង្គការអភិរក្សអន្តរជាតិ បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទដែលជិតផុតពូជក្នុងតំបន់ជួរភ្នំក្រវាញកណ្តាលនៃកម្ពុជា

    អង្គការអភិរក្សអន្តរជាតិ បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទដែលជិតផុតពូជក្នុងតំបន់ជួរភ្នំក្រវាញកណ្តាលនៃកម្ពុជា

    ភ្នំពេញ ៖តាមរយៈលទ្ធផលបឋមនៃម៉ាស៊ីនថតស្វ័យប្រវត្តិលើកទី១ នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល បានកត់ត្រាសត្វព្រៃចំនួន២១ប្រភេទ ដែលប្រភេទទាំងនេះត្រូវបានចាត់ចូលជា ប្រភេទជិតផុតពូជបំផុត, ប្រភេទ​កំពុងទទួលរងការគំរាមកំហែង,  ប្រភេទជិតទទួលរងការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួចនៃបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។  នេះបើតាម​អង្គការ​អភិរក្សអន្តរជាតិប្រចាំកម្ពុជា(CI) បានចេញផ្សាយកាលពីថ្ងៃទី​៣១ខែសីហា ឆ្នាំ២០២៣។ អង្គការនេះបានបន្តថា ការសិក្សា និងតាមដានសត្វព្រៃនេះបានផ្តិតយករូបភាពសត្វព្រៃកម្រជាច្រើនប្រភេទមានដូចជា ពង្រូល ដំរីអាស៊ី ឆ្កែព្រៃ ខ្លាភ្ញីថ្មកែវ ខ្លាពពក ខ្ទីង ខ្លាលឿងមាសនិងសត្វកែះជាដើម។ អង្គការអភិរក្សអន្តរជាតិ បានបញ្ជាក់ថា លទ្ធផលបឋមទាំងនេះ បានសបញ្ជាក់ឱ្យយើងបានឃើញថាទោះជាប្រឈមទៅនឹងកត្តាគំរាមកំហែងដូចជាការបរបាញ់សត្វព្រៃនិងការកាប់រានដីព្រៃ តំបន់ជួរភ្នំក្រវាញកណ្តាល នៅតែជាទីជម្រក ដ៏មានសារៈសំខាន់ដល់ប្រភេទសត្វកំពុងរងការគំរាមកំហែងជាច្រើន» ។ នេះជាលទ្ធផលមោទកភាពមួយសម្រាប់កិច្ចការងារអភិរក្សជីវៈជម្រុះ និងប្រភេទសត្វព្រៃងាយរងគ្រោះស្ថិតក្នុងបញ្ចីក្រហមរបស់អង្គការ IUCN ក្រោមកិច្ចសហការរវាងអង្គការអភិរក្សអន្តរជាតិកម្ពុជា  ជាមួយក្រសួងបរិស្ថាន ក្រោមជំនួយថវិកាពី USAID Morodok Baitang-មរតកបៃតង​។ គួរជម្រាបផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ USAID មរតកបៃតង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ខ្លាឃ្មុំតូច ឬខ្លាឃ្មុំព្រះអាទិត្យ ត្រូវបានថតជាប់ដោយកាមេរ៉ាស្វ័យប្រវត្តិ។ មរតកបៃតង​ បានឱ្យដឹងថា ខ្លាឃ្មុំតូចត្រូវបានគេដាក់ឈ្មោះបែបនេះដោយសារតែរោមពណ៌មាសនៅលើទ្រូងរបស់ពួកវា ដែលស្រដៀងនឹងព្រះអាទិត្យ ហើយពួកវា ជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេបំផុត។ ខ្លាឃ្មុំតូច មានទេពកោសល្យក្នុងការឡើងដើមឈើនៅតំបន់ព្រៃច្រើនដែលវាតែងតែចំណាយពេលវេលានៅទីនោះ។…

  • ប្រាក់ខែសន្ដិសុខចាយមិនគ្រប់ យប់ឡេីងនាំបក្ខពួក បម្រុងចេញ កាច់ ក ម៉ូតូ តែត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ដេញឃាត់ខ្លួនបាន០២នាក់

    ប្រាក់ខែសន្ដិសុខចាយមិនគ្រប់ យប់ឡេីងនាំបក្ខពួក បម្រុងចេញ កាច់ ក ម៉ូតូ តែត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ដេញឃាត់ខ្លួនបាន០២នាក់

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានប្រដេញ តាមចាប់ជនសង្ស័យកាច់ ក ម៉ូតូ ចំនួន ២នាក់ ពីចំណុចរង្វង់កាំកូ ផ្លូវ៥៩៨ ក្រុមទី១១ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងឃាត់ខ្លួនបាន នៅសង្កាត់បឹងកក់២ កាលពីម៉ោង១ រំលងអាធ្រាត្រ ឈានចូលនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យ ទាំង០២នាក់ មាន ឈ្មោះ ចាន់ ពិសិទ្ធិ អាយុ២២ឆ្នាំ មុខរបរ សន្តិសុខ មានទីលំនៅផ្ទះលេខ០៣៥ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) និងឈ្មោះ រិទ្ធ ហេង អាយុ២៥ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)…