Category: ព័ត៌មានសង្គម

  • តើអ្នកដឹងទេថា អណ្តាតរបស់សត្វពង្រូល វែង ជាងខ្លួនរបស់វា និងចាប់សត្វល្អិតបាន២សែនក្បាលក្នុងមួយថ្ងៃ

    តើអ្នកដឹងទេថា អណ្តាតរបស់សត្វពង្រូល វែង ជាងខ្លួនរបស់វា និងចាប់សត្វល្អិតបាន២សែនក្បាលក្នុងមួយថ្ងៃ

    ភ្នំពេញ៖ តើអ្នកដឹងទេថា អណ្តាតរបស់សត្វពង្រូល វែងជាងខ្លួនរបស់វា ? ពួកវាប្រើអណ្តាតដើម្បីចាប់សត្វល្អិតរហូតដល់ ២០០,០០០ ក្បាលក្នុងមួយថ្ងៃ។ នាពេលថ្មីៗមកនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បី គាំទ្រក្រុមគ្រួសារប្រជាសហគមន៍ដែលរស់នៅជុំវិញស្ថានីយ៍ដោះលែង សត្វព្រៃ ដើម្បីប្រមូលសត្វកណ្តៀរទៅចិញ្ចឹមសត្វពង្រូលដែលកំពុងសង្គ្រោះ នៅក្នុងការថែទាំរបស់អ្នកភូមិ។ ដោយឡែកបើតាមការស្រាវជ្រាវបង្ហាញថា ពង្រូល ស៊ីសត្វល្អិតជាចំណី ដូចជាស្រមោច អង្ក្រង និងកណ្ដៀរជាដើម តាមរយៈអណ្តាតដែលមានប្រវែង ប្រមាណ ២៥សង្ទីម៉ែត្រ របស់វា។ ជាទូទៅពង្រូលអាចបង្កើតកូនបានម្ដង១ ទៅ ២ក្បាល ក្នុងរយៈពេលពពោះប្រមាណ៥ខែ ខណៈអាយុពេញវ័យអាចបន្តពូជបាន គឺក្នុងអំឡុងពេលអាយុ២ឆ្នាំ ហើយជាទូទៅពង្រូលអាចរស់នៅបានរហូតដល់ អាយុ២០ឆ្នាំ។ ប្រទេសកម្ពុជា គឺជាជម្រករស់នៅរបស់សត្វពង្រូលមួយប្រភេទមាន ឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមានឈ្មោះវិទ្យាសាស្រ្តថា Manis javanica។ សត្វពង្រូលត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically endangered) ឈានទៅរកការផុតពូជ នៅលើពិភពលោក ។ គេមិនមានទិន្នន័យពិតប្រាកដថា នៅលើពិភពលោកមានសត្វពង្រូលប៉ុន្មានក្បាលនោះទេ…

  • យោធិន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបរិច្ចាកឈាម ដើម្បីលើកកម្ពស់សេចក្តីស្រឡាញ់ ជូនដល់មនុស្សទូទៅនៅក្នុងសង្គម

    យោធិន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបរិច្ចាកឈាម ដើម្បីលើកកម្ពស់សេចក្តីស្រឡាញ់ ជូនដល់មនុស្សទូទៅនៅក្នុងសង្គម

    ខេត្តព្រះវិហារ៖ យោធិននៅគ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមបរិច្ចាកឈាមជូនដល់ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ សម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅក្នុងឧបទ្ទវហេតុផ្សេងៗ ក៏ដូចមនុស្សទូទៅនៅក្នុងសង្គម ដែលត្រូវការឈាមជាចាំបាច់។ នៅក្នុងពិធីបរិច្ចាកឈាមដែលបានធ្វើឡើង ក្រោមប្រធានបទ (ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់) នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី៩ កញ្ញា២០២៣ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានអញ្ជើញជាគណៈអធិបតី ក្រោមការស្វាកមន៍ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ដសរុប ២០០នាក់។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា នៅក្នុងការបរិច្ចាគឈាមរបស់ យោធិនទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លទ្ធផលប្រមូលបានឈាម ចំនួន ៧៥សាក់ សម្រាប់ផ្តល់ជូនមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។ ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា ពិធី «បរិច្ចាកឈាមដោយស្ម័គ្រចិត្ត» ក្រោមប្រធានបទ “ផ្ដល់ឈាម…

  • មេដឹកនាំប្រេស៊ីល៖ ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក

    មេដឹកនាំប្រេស៊ីល៖ ពិភពលោកកំពុងប្រឈមមុខនឹងភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក

    ញូវដែលី៖ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានប្រាប់មេដឹកនាំពិភពលោកនៅថ្ងៃទី៩ ខែកញ្ញានេះថា ភពផែនដីកំពុងប្រឈមមុខនឹង ភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា។ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយថា កង្វះការប្តេជ្ញាចិត្តការពារបរិស្ថាន នឹងនាំឱ្យពួកយើងទៅរកភាពអាសន្នអាកាសធាតុដែលមិនធ្លាប់មានពីមុនមក មានដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃកាន់តែញឹកញាប់។ មេដឹកនាំក្រុមប្រទេស G20 បានជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ក្នុងអំឡុងពេលដែលទំនងជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ប៉ុន្តែក្តីសង្ឃឹមមានតិចតួចប៉ុណ្ណោះដែលថា G20 អាចយល់ព្រមលើសកម្មភាពប្រកបដោយមហិច្ឆតា ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ រាល់ការបរាជ័យក្នុងការធ្វើដូច្នេះ អាចកាត់បន្ថយការរំពឹងទុក មុនកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 ដ៏សំខាន់ ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ នៅក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។សូមបញ្ជាក់ថា ក្រុមប្រទេស G20 មានចំនួន ៨៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក និងបរិមាណស្រដៀងគ្នានៃការបំភាយអាកាសធាតុពិភពលោក ដែលធ្វើឱ្យសកម្មភាពនៅក្នុងវេទិកានេះ កាន់តែមានសារៈសំខាន់ចំពោះវឌ្ឍនភាពពិតប្រាកដ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នា ត្រូវកម្លាំងនគរបាលចាប់ ឃាត់ខ្លួនជិត១០នាក់

    ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នា ត្រូវកម្លាំងនគរបាលចាប់ ឃាត់ខ្លួនជិត១០នាក់

    ភ្នំពេញ៖ នៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ មានក្មេងទំនើងពីរក្រុមដេញវាយគ្នាផ្អើល ពេញក្នុង បរិវេណ បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ភ្លាមៗនោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក៏បានធ្វើការ ឃាត់ ខ្លួនជិត១០នាក់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមានយុវជន មួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរ គ្រឿងចេញពីម្តុំមន្ទីរពេទ្យលោក សង្ឃ ឆ្ពោះ អង់តែនទួលគោក។ ខណៈពេលជិះមកដល់ស្រាប់តែមាន យុវជនមួយក្រុមទៀត ជាក្រុមមាន គ្នាប្រាំពីរទៅប្រាំបី នាក់ជិះម៉ូតូ ជាច្រើន គ្រឿងបានជិះមកក្បែររួចក៏យកជើងធាក់ទៅលើម៉ូតូក្រុមយុវជនមានគ្នាបួននាក់ (ដោយមិនដឹងថា យុវជនពីរក្រុមនេះមានជម្លោះអ្វី នឹងគ្នា នោះទេ )។ ភ្លាមៗនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញ ផ្លូវរហូត ទៅដល់ក្នុងបរិវេណ ក្នុងបឹងកក់ក្បែរ ផ្លូវរថភ្លើង ។ ភាគីទាំងសង ខាង ខ្លះមានដុំថ្ម ខ្លះទៀតមានទាំងខ្សែក្រវាត់បានវាយប្រតាយ ប្រតប់និង គប់គ្នាយ៉ាងអានាធិបតេយ្យ។ ស្របពេលនោះក៏មានកម្លាំងល្បា តរបស់ សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ខ្លួនក្មេងទំនើងទាំងពីរ ក្រុមនោះរួមទាំងវត្ថុតាងភ្លាមៗផងដែរ ។ បច្ចុប្បន្ន…

  • ឧត្តមសេនីយ៍ឯក អុី សុខឃី ៖ ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការឱ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា

    ឧត្តមសេនីយ៍ឯក អុី សុខឃី ៖ ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការឱ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បារៀបចំពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារ សន្តិសុខឯកជន លើកទី៥២ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនកាលពីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥២ ដែលមានសិក្ខាកាមចំនួន ១៤៥នាក់ (ស្រី០២នាក់) និងមានគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ខ្ពស់ក្នុងកិច្ចការជាមន្រ្តីនគរបាលយុត្តិធម៌ និងការងារដឹកនាំជំនាញកងកម្លាំងនគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវបន្ដសហការ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបទល្មើសកើតឡើង ឬសង្ស័យថា ទីតាំងដែលខ្លួននៅក្បែរនោះអាចនឹងមានការប្រព្រឹត្តបទល្មើសផ្សេងៗ។ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវដើរតួជាពលរដ្ឋល្អ និងមហាជនល្អ ហើយជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានគូសបញ្ជាក់ថា នៅពេលភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ លើសពីនេះ…

  • លោក ឃ្លាំង ហួត ដឹកនាំកម្លាំងចុះដកហូតម៉ូតូចំនួន ២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹង និងមានឯកសារត្រឹមត្រូវ

    លោក ឃ្លាំង ហួត ដឹកនាំកម្លាំងចុះដកហូតម៉ូតូចំនួន ២៦២គ្រឿងពីឃ្លាំងបញ្ចាំប្រគល់ជូនពលរដ្ឋបានដាក់បណ្ដឹង និងមានឯកសារត្រឹមត្រូវ

    (ភ្នំពេញ)៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនូវឃ្លាំងរំសេវ ដែលបានឃ្លុំប៉េបិតបណ្ដោះអាសន្នកន្លងមក ដើម្បីដកហូតម៉ូតូចំនួន ២៦២ គ្រឿងជូនដល់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងនិងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីប្រគល់ជូនទៅពួកគាត់បានប្រើការប្រចាំថ្ងៃវិញ។ នៅក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២៣ មានការដឹកនាំដោយលោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញ មានការចូលរួមលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលុះម៉ូតូវិញ និងរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។ លោកបានបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានរហូត។ ដូច្នេះលោកបានបញ្ជាក់ថាសូមធ្វើការឲ្យចប់មួយករណីនេះសិននិងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។ លោកអភិបាលរង បានបញ្ជាក់ថាក្នុងរង្វង់ប្រតិបត្តិការកន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត ស្តុបនៅឃ្លាំង OCIC។ សូមឲ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕ ដោយ ៖ ជីម ភារ៉ា

  • គណបក្សភ្លើងទៀន កំពុងរៀបចំឯកសារស្នើសុំជួបរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ពិភាក្សាការចុះបញ្ជីគណបក្ស

    គណបក្សភ្លើងទៀន កំពុងរៀបចំឯកសារស្នើសុំជួបរដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ពិភាក្សាការចុះបញ្ជីគណបក្ស

    ភ្នំបេញ៖​ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់​ឱ្យដឹងថា គណបក្សរបស់លោក​កំពុងរៀបចំឯកសា​រឡើងវិញ ដើម្បីដាក់សំណើសុំជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត​ឧបនាយករដ្ឋមន្រ្តី​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាថ្មីម្តងទៀត ដើម្បីពិភាក្សាពាក់ព័ន្ធការចុះបញ្ជីគណបក្សនយោបាយរបស់ខ្លួន។ ការ​ស្នើសុំជួបនេះ​ ក្នុង​គោលបំណងដើម្បីពិភាក្សាលើការរកដំណោះស្រាយពាក់ព័ន្ធ​ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ បន្ទាប់ពីត្រូវបានបដិសេធទទួលយកសំ​ណើ​ កាលពីមុនពេល​​រដ្ឋាភិបាលអាណត្តិទី៧បង្កើតរូបរាងឡើង​។​ លោក រ៉ុង ឈុន បានប្រាប់ឱ្យដឹងនៅថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់ថា ៖ «កាលមុនបោះឆ្នោ​ត យើងបានស្នើ​​ទៅក្រសួងមហាផ្ទៃ​​ តែគេថា​ចាំបោះឆ្នោត​ហើយ។ លុះបោះឆ្នោតហើយ នៅថ្ងៃទី២ ខែសី​ហា គណបក្សបានដាក់ម្តងទៀត មន្រ្តីនៃ​ក្រសួងមហាផ្ទៃ​មិនទទួលទេ ប៉ុន្តែបាន​ប្រាប់​មកវិញថា ចាំបង្កើតរដ្ឋា​ភិបាលថ្មី​ហើយ»។ លោកបានបន្តថា ៖ «​មកដល់ពេលនេះ ការបង្កើតរាជរដ្ឋាភិបាល ក៏បានបង្កើតរួច​ហើយដែរ ដូចនេះ គណបក្សយើង​នឹងដាក់សំណើសុំជួបម្តងទៀត​ក្នុង​ពេលឆាប់ៗខាងមុខនេះ​ តែយើង​មិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ»។​ បើតាម លោក រ៉ុង ឈុន ការដាក់ឯកសារ ដើម្បីស្នើសុំជួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជារដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃនេះ បន្ទាប់ពីក្រសួង​ឱ្យរង់ចំនៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលគិតទល់ពេលនេះ មានរយៈពេលជាង…

  • អភិបាលខេត្តកណ្តាល ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើគ្រប់ប្រភេទ

    អភិបាលខេត្តកណ្តាល ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើគ្រប់ប្រភេទ

    កណ្តាល៖ អភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញទៅកាន់កងកម្លាំង អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានខេត្តកណ្តាទាំងអស់ ឱ្យខិតខំពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពថែមទៀត។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី​ពិនិត្យ​លើសមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ។ ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ពិសេសអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើគ្រប់ប្រភេទ។ អភិបាលខេត្តកណ្តាលបន្តថា៖« អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ហើយចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយវិញ ក៏ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើកិច្ចការងារ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព»។ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយការខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យបទល្មើសនានា មានការថយចុះគួរឱ្យកត់សម្គាល់។…

  • ចំនួនសត្វត្មាតបានកើនឡើងក្នុងឆ្នាំ២០២៣ ខណៈសត្វត្មាតត្រូវបានគេចាត់ទុកថា ជាសត្វនាំសំណាង

    ចំនួនសត្វត្មាតបានកើនឡើងក្នុងឆ្នាំ២០២៣ ខណៈសត្វត្មាតត្រូវបានគេចាត់ទុកថា ជាសត្វនាំសំណាង

    ភ្នំពេញ៖ តាមរយៈការធ្វើជំរឿនប្រចាំឆ្នាំ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ អភិរក្ស សត្វត្មាតកម្ពុជា បានកត់ត្រាសត្វត្មាតចំនួន ១៣២ក្បាល ក្នុងនោះមាន វត្តមាន សត្វ ត្មាតភ្លើងចំនួន ១៤ក្បាល ត្មាតត្នោតចំនួន៣៧ក្បាល និងត្មាតផេះមានចំនួន ៨១ក្បាល។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC)បានឱ្យដឹងថា៖តាមរយៈជំរឿនេះយើងត្រូវរួមគ្នាការពារសត្វត្មាត ដែលជាប្រភេទសត្វស្លាបកម្រ និងជិត ផុតពូជបំផុត ដែលនៅសេសសល់ ក្នុងប្រទេសកម្ពុជាទាំងនេះ ដើម្បីជាប្រយោជន៍ ដល់ការ រស់នៅប្រកបដោយសុខមាលភាព និងអនាគតប្រកបដោយនិរន្តរភាពរបស់ យើងទាំងអស់គ្នា ។ សត្វត្មាតការពារមនុស្ស សត្វព្រៃ និងសត្វស្រុកមិនឱ្យឆ្លងជំងឺ ការពារមិនឱ្យមានក្លិនស្អុយ តាមរយៈការសម្អាត បរិស្ថានដោយ ស៊ីសាកសពសត្វ ដែលស្អុយរលួយ។ លើសពីនេះទៅទៀត វាក៏ផុ្តល់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យអេកូទេសចរណ៍ផងដែរ ។ តើសត្វត្មាតអាចការពារមិនឱ្យមេរោគឆ្លងដល់មនុស្ស និងសត្វបានយ៉ាងដូចម៉្តេច? សាកសពសត្វដែលងាប់ស្អុយរលួយក្នុងព្រៃអាចផ្ទុកមេរោគដែលអាចចម្លងដល់សត្វស្រុកនិងមនុស្សបាន ប៉ុន្តែបើសិនជាមានសត្វត្មាតទៅ ស៊ីសាកសពសត្វដែលស្អុយ រលួយទាំងនោះនឹងលែងមានក្លិនស្អុយ និងអាចជួយទប់ស្កាត់មេរោគ មិនឱ្យឆ្លង រាលដាលដល់សត្វស្រុក និងមនុស្សបាន ។ នេះគឺជាតួនាទីអេកូឡូស៊ីដ៏សំខាន់របស់ សត្វត្មាតក្នុងការថែរក្សាបរិស្ថានធម្មជាតិឱ្យបានស្អាត។…

  • មេបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចេញប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិនៅរដូវវស្សានេះ

    មេបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចេញប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិនៅរដូវវស្សានេះ

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីចេញប្រតិបត្តិជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗដែលកើតឡើង ជាយថាហេតុនៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះជាពិសេស គ្រោះទឹកជំនន់។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ បញ្ចប់ពិធីប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ក្រោមអធិបតីភាព ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រីស្តីទី តំណាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា កងកម្លាំងអង្គរក្ស បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីបំពេញការងារជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ជាពិសេសបានតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ដើម្បីត្រៀមលក្ខណៈជាមុន ក្នុងការការពារទឹកជំនន់…