-
ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៧ខែសីហា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន៦២នាក់ រួមមាន ៖ +ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។+ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។+ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១០៦២,០៩ក្រាមនិង ៤កញ្ចប់តូច។-កេតាមីន (Ke) = ១៩៤៨,៩៥ក្រាម។-អុិចស្តាសុី (mdma) = ១៣៣២,៧៧ក្រាម។លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១១អង្គភាព ៕…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ សីហា បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួស ៧នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្ស២ស្លាប់និងរបួសធ្ងន់ស្រាល៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន៕ ដោយ៖ ប៊ុនធី ភារ៉ា
-
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង នៅតែបន្តសកម្មភាព បង្ក្រាបបទល្មើសនេសាទ របាំងសាច់អួន និងរបាំងស្បៃមុង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយយោងតាមបទបញ្ជា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត បានជំរុញឱ្យកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបន្តសកម្មភាពសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់បាលជលផលគិរី អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងគណះបញ្ជាការឯកភាពស្រុកជលគិរី ប្រើប្រាស់ មធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៦គ្រឿង កំលាំងសរុបចំនួន ២០នាក់បានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំព្រៃគ្រីនិង ឃុំជលសា ស្រុកជលគិរី បានប្រទះឃើញការនេសាទដោយប្រើប្រាស់ឧបករណ៍របាំងសាច់អួន នៅចំណុចព្រែកប្រចាន់មុខឬស្សីដង្គួច ឃុំជលសា និងរបាំងស្បៃមុងនៅចំណុចតម្រាំក្របី និងចំណុចព្រែកសេះ ក្នុងភូមិសាស្ត្រ ភូមិឬស្សីដង្គួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះកម្លាំងសមត្ថកិច្ចចម្រុះយើងបានឯកភាពគ្នារុះរើបំផ្លាញចោលរួមមាន របាំងសាច់អួនចំនួន ៦កន្លែង ប្រវែង៦០០ម៉ែត្រ លូសាច់អួន ៨គ្រឿង បង្គោលចំនួន ២៥០ដើម និង របាំងលូស្បៃមុង ចំនួន ១៨កន្លែងប្រវែង ៧០០ម៉ែត្រ លូស្បៃមុងចំនួន១៨មាត់បង្គោលចំនួន ៣០០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលបឹងធម្មជាតិវិញចំនួន ២៧០គីឡូក្រាមផងដែរ ។ ក្នុងនោះផងដែរ លោកលី ឡា…
-
អាជ្ញាធរខេត្តកំពង់ឆ្នាំង ដំាកូនឈើប្រភេទព្រៃលិចទឹកចំនួន ២០០០ ដើម

កំពង់ឆ្នាំង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង សហការជាមួយស្រុកបរិបូរណ៌ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ បានដាំកូនឈើប្រភេទព្រៃលិចទឹកចំនួន ២ ០០០ ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ស្ថិតនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ត្រង់ចំណុចត្រពាំងស្តុកត្រាវ ដែលជាទីតាំងដីដែលរាជរដ្ឋាភិបាលកាត់យកមកគ្រប់គ្រងវិញ។ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌របស់ខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំ និងចូលរួមក្នុងពិធី ដាំកូនឈើនេះ បានប្រាប់ឱ្យដឹងថា ការដាំកូនឈើប្រភេទព្រៃលិចទឹកនេះ ក្នុងគោលបំណងស្តារឡើងវិញនូវលើទីតាំងដីប្រមាណប្រាំហិកតា ដែលត្រូវបានជនខិលខូចឈូសឆាយ ទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិ ។ លោក ចេង ដូណា បានបន្តថា ៖ «ប្រភេទកូនឈើព្រៃលិចទឹកដែលត្រូវបានដាំនៅពេលនេះ គឺជាប្រភេទកូនរំាង និងដើមម្តេញ ដែលជាប្រភេទឈើធុននឹងទឹក ជាពិសេស ដើមម្តេញ អាចមានផ្លែឱ្យប្រជានេសាទ អាចបេះ យកទៅពិសារ បាន ។ រីឯ ដើមរាំងមានផលប្រយោជន៍សម្រាប់ឱ្យត្រីពងកូន និងជ្រក នៅពេលរដូវទឹកឡើង»។ លោកបន្ថែមថា អាជ្ញាធរស្រុក នឹងបន្តស្នើសុំសហការជាមួយនឹងមន្ទីរកសិកម្ម…
-
មន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា៖ រយៈពេល១៩ឆ្នាំ ដើមឈើប្រមាណពីរលានដើមហើយ ត្រូវបានដាំនៅក្នុងតំបន់រមណីយអង្គរ

សៀមរាប៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងនាថ្ងៃទី១៦ ខែសីហា ថា ក្នុងរយៈពេល១៩ឆ្នាំកន្លងមក ដើមឈើប្រមាណពីរលានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ ដោយចំនួននេះមិនបានរាប់បញ្ជូលនូវកូនឈើ ដែលបានចែកចាយទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងដូចនេះ ក្នុងពលលោកដឹកនាំមន្ត្រី និងបុគ្គលិក អាជ្ញាធរជាតិអប្សរា ចំនួនជិត ៥០០នាក់ រួមគ្នាដាំកូនឈើ និងស្មៅ នៅខាងមុខប្រាសាទអង្គរ ដែលមានកូនឈើចម្រុះចំនួន ១ ២០០ ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ ត្រូវបានដំាដុះនៅលើផ្ទៃដីចំនួនកន្លះហិកតា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះត្រពាំងសេស។ តាមរយៈអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានលើកឡើងថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក នាយកដ្ឋាននេះបានរៀបចំផែនការធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានដើមឈើកាន់តែច្រើន។ លោកបានបញ្ជាក់ថា៖ «ដោយក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើសរុបប្រមាណ២លានដើមហើយ ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនឡើយ»។ ឯកឧត្តម ហង់ ពៅ បានបន្ថែមថា នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល…
-
ស៊ីម៉ាក់ និងអង្គការជប៉ុន បានចាប់ផ្ដើមអនុវត្តគម្រោងបោសសម្អាតមីនតោនក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់,CMAC) និងអង្គការជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នាលើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ក្នុងខេត្តបាត់ដំបង ដែលមានទំហំទឹកប្រាក់ជាង៤៣ម៉ឺនដុល្លារ ។ពិធីចុះហត្ថលេខាបានធ្វើឡើង កាលពីថ្ងៃទី១៥ ខែសីហា ដែលមានឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ រួមជាមួយលោក តាកាអ៊៊ិយ៉ាម៉ា រីអូ(Takayama Ryoj) ប្រធានអង្គការ IMCCD ។ ប្រភពអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា គម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» នេះ មានរយៈពេលមួយឆ្នាំ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលគម្រោងនេះ មានផែនការបោសសម្អាតផ្ទៃដីចម្ការមីនតោនស្ថិតក្នុងខេត្តបាត់ដំបង។ គម្រោងនេះ មានការគាំទ្រដោយអង្គការមិនរកប្រាក់ចំណូលរបស់ជប៉ុន (Japan Non-Profit Organization (NPO) ដែលមានទំហំទឹកប្រាក់ចំនួន ៤៣ ៧១៤ ដុល្លារអាមេរិក ។គម្រោងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរឡើងក្រោយបោសសម្អាតមីនក្នុងខេត្តបាត់ដំបង។ អង្គភាពស៊ីម៉ាក់ បានបញ្ជាក់ថា ៖ «គម្រោងនេះដែរ គឺបានផ្ដោតសំខាន់លើការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ»។ ឯកឧត្តម…
-
ក្រសួងសុខាភិបាល ប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឹបខ្មែរ Herb Khmer»

ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឹបខ្មែរ Herb Khmer» និងបានប្រកាសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) ឡើយដោយសារវាមានផ្ទុកសារធាតុ Betamethasone និងMeloxicam ព្រោះវាបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខា ដោយឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី ១៥ ខែសីហា បានឱ្យដឹងថា តាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ «កន្ទួតព្រៃសុខភាព» មានដាក់សារធាតុ Betamethasone និងMeloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់។ ឯកឧត្តម ម៉ម ប៊ុនហេង បានបន្តថា ក្រសួងសុខាភិបាល នឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ…
-
អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៦-២២ ខែសីហានេះ

(ភ្នំពេញ) ៖ ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ( ចាប់ពីថ្ងៃទី ១៦ – ២២ ខែសីហា ឆ្នាំ២០២៣ ) អាចមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ នេះបេីយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។ ក្រសួង ធនធាន ទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយលើភាគខាងជើង ប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ផែនសហគ្រិនវ័យក្មេងជាង ៣០០នាក់ បង្ហាញការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧

ភ្នំពេញ៖ ឯកឧត្តម ដួង អក្ខរា ប្រធានសាខាកិត្តិយស នៃផែនសហគ្រិនវ័យក្មេង ក្នុងនាមផែនសហគ្រិនវ័យក្មេង បានបង្ហាញពីការគាំទ្រពេញទំហឹង ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសកម្ពុជាអាណត្តិទី៧ ដោយសារតែមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំ មានចំណេះដឹងខ្ពស់ មានភាពក្លាហាន មានការទទួលស្គាល់ពីសហគមជាតិ អន្តរជាតិ និងជាបុត្រាឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ដែលបាននាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍ជាតិ មាតុភូមិដូចសព្វថ្ងៃនេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្ម និងប្រគល់លិខិតតែងតាំងថ្នាក់ដឹកនាំផែនសហគ្រិនវ័យក្មេងរបស់សាខាកិត្តិយស នៃយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហានេះ ឯកឧត្តម ដួង អក្ខរា បានចាត់ទុកឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាគ្រាប់ពេជ្រមួយគ្រាប់មានតម្លៃមិនអាចកាត់ថ្លៃបាន ពោរពេញដោយសមត្ថភាព, អាចបន្តនឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនខ្លាំងឡើងថែមទៀតនាពេលខាងមុខ។ នៅក្នុងរជ្ជកាលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផែនសហគ្រិនវ័យក្មេង ប្តេជ្ញាចូលរួមដាច់ខាត ថែរក្សា ការពារសន្តិភាពដែលយើងមាន បន្តចូលរួមបំរើយ៉ាងសកម្ម ក្នុងសកម្មភាពរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផលប្រយោជន៍រួមរបស់សហគ្រិន និង ប្រជាពលរដ្ឋ។ នាឱកាសនោះ ឯកឧត្តម…
-
អង្គការសម្ព័ន្ធមិត្តសត្វព្រៃឆ្លើយតបនឹងសារព័ត៌មាន Cambojanews “រាជរដ្ឋាភិបាលពង្រីកតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំជាង ៥៥០,០០០ ហិកតា” ដែលបោះពុម្ពផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមស្វាគមន៍ចំពោះព័ត៌មានស្តីអំពីអនុក្រឹត្យលេខ ១៧៣ អនក្រ.បក “ស្ដីពីការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ” ដែលជាការច្របាច់បញ្ចូលគ្នា នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍ថា “ការច្របាច់បញ្ចូលគ្នានេះគឺជាក្តីសុបិនរបស់អ្នកអភិរក្សទាំងអស់ដែលធ្វើការនៅតំបន់ជួរភ្នំក្រវាញ ដែលចង់ឃើញតំបន់ទេសភាពមួយមានលក្ខណៈរួបរួមគ្នាតែមួយ ដើម្បីរក្សាទុកសម្រាប់អភិរក្សតំបន់ទីជម្រាលប្រភពទឹកដ៏មានសារៈសំខាន់ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា” ។ ឆ្លើយតបទៅនឹងបទចោទដែលថាព្រំប្រទល់នៅពុំមានភាពច្បាស់លាស់រវាងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និងព្រំប្រទល់គម្រោងរេដបូក អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមធ្វើការបំភ្លឺថា នេះមិនមែនជាការពិតនោះទេ ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិដើមភាគតិច ជង ដែលរស់នៅក្នុងតំបន់ជ្រលងភ្នំ ឆាយអារ៉ែង ដោយបានជួយកំណត់ព្រំប្រទល់ដីស្រែចម្ការ និងដីសម្រាប់សហគមន៍មូលដ្ឋានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ។ បន្ទាប់ពីគម្រោងទំនប់វារីអគ្គិសនីត្រូវបានផ្អាក អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺជាស្ថាប័នទីមួយដែលបានឈានជើងចូលទៅជួយសហគមន៍ជនជាតិដើមភាគតិច ជង ។ ការ វាយ តម្លៃ ជីវភាពប្រជាពលរដ្ឋ លើក ដំបូង ត្រូវ បាន ធ្វើ ក្នុង ឆ្នាំ ២០១៥ បន្ដដោយការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលត្រូវបានអនុវត្តនៅក្នុងភូមិទាំង ៦ នៃតំបន់ជ្រលងភ្នំ ឆាយអារ៉ែងនេះ ដោយសារតែភូមិទាំង៦នេះមិនត្រូវបានវាស់វែងដោយបទបញ្ជា ០១ បប នោះទេ…