-
រដ្ឋបាលខេត្តបាត់ដំបង ប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម តាមប្រព័ន្ធថ្នាល់ជាតិ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនិងក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន តាមប្រព័ន្ធថ្នាល់ជាតិ ក្នុងគោលដៅដើម្បីគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានល្អប្រសើរស្របតាមគោលការណ៍ «ប្រមូលឱ្យអស់ ប្រមូលឱ្យស្អាត និងប្រមូលឱ្យទាន់ពេល»។ ពិធីដាក់ឱ្យដំណើរការប្រព័ន្ធថ្នាល់ជាតិ (NSWM-PLATFORM) នេះ ត្រូវបានប្រារព្ធឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រោមអធិបតីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងសំណល់រឹងទីប្រជុំជន។ ប្រភពរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី៨ខែសីហាថា ការប្រកាសដាក់ដំណើរការសាកល្បងប្រព័ន្ធនេះគឺដើម្បីអាចលុបបំបាត់បញ្ហាការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដែលបង្កឱ្យមានក្លិនស្អុយ និងផលប៉ះពាល់ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងខេត្តនេះ។ ឯកឧត្តម សុខ លូ បានថ្លែងក្នុងពិធីនេះថា ៖ «ការពិតរឿងសំរាមនេះត្រូវការយកចិត្តទុកដាក់ទាំងអស់គ្នា ហើយសំរាមនេះ បើមនុស្សគ្រប់គ្នាគិតថារឿងតូច គឺតូច តែបើគិតថាជារឿងធំគឺច្បាស់ជាឈឺក្បាលដេកមិនលក់នោះទេ។ ដូច្នេះត្រូវមានការចូលរួមសហការទាំងអស់គ្នា ដើម្បីធ្វើឱ្យក្រុងបាត់ដំបង គ្មានសំរាម ដើម្បីផ្ដល់នូវភាពស្អាត ក្នុងការរស់នៅ និងកំណើនភ្ញៀវទេសចរផងដែរ»។ ឯកឧត្តមបន្តថា ៖ «ការអនុវត្តតាមប្រព័ន្ធថ្នាល់ជាតិនេះ គឺជាកម្មវិធីថ្មីមួយរបស់ក្រសួងបរិស្ថាន ដើម្បីធ្វើឱ្យទីក្រុងបាត់ដំបង អស់សំរាម គ្មានថង់ផ្លាស្ទិកហើរតាមខ្យល់ ឬនៅតាមទីសាធារណៈនានា ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរជាតិ…
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើពិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីទទួលបាននូវប័ណ្ណសមធម៌

(ភ្នំពេញ)៖ នៅថ្ងៃទី១១ និង ១២ខែសីហាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនឹងធ្វើតេស្ត កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាកជាមួយនឹងការធ្វើតេសរកមេរោគអេដស៍ ដោយការស្ម័គ្រចិត្តផងដែរ មុននៃការធ្វើតេស្តផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ផែនការនៃក្រសួង ផែនការ និងឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបន្តអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ នាព្រឹកថ្ងៃទី០៩សីហាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ថេង បញ្ញាធន បានមានប្រសាសន៍លើកឡើងថា ក្នុងពិធីនោះក្រមការងារនឹងធ្វើតេស្តរកជម្ងឺអេដស៍ដោយការស្ម័ក្រចិត្ត ហើយបើពួកគាត់មានជំងឺអេដស៍ ក្រុមការងារនឹងផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់តែម្ដង ។ ដោយឡែកចំពោះអ្នកដែលមិនមានជំងឺអេដស៍ទេ ក្រុមការងារនឹងធ្វើការពិនិត្យលទ្ធភាពនៃការផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់ទៅតាមការវិនិច្ឆ័យ ។ ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ ក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណជាង ៣ម៉ឺននាក់ ក្នុងនោះ ក្រប្រភេទ១…
-
ដើមត្នោតជាង ៧ ០០០ ដើម ត្រូវបានអាជ្ញាធរខេត្តកំពតដាំនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម

កំពត៖ អាជ្ញាធរខេត្តកំពតរួមជាមួយប្រជាពលរដ្ឋបានដាំដើមត្នោតជាង ៧ ០០០ដើមនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងគោលបំណងដើម្បីបញ្ជាក់ពីអត្តសញ្ញាណខ្មែរដល់អ្នកជំនាន់ក្រោយផង និងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនាពេលអនាគតផង។ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែសីហាថា ការជ្រើសរើសដើមត្នោតដាំនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ដោយសារដើមត្នោត បញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីដើមមក។ ដូច្នេះហើយបានជាអាជ្ញាធរខេត្តបានជ្រើសរើសដើមត្នោតយកមកដាំនៅតាមតំបន់ព្រំដែន ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់បន្តគ្នាថា ដើមត្នោតវាជាដើមរុក្ខជាតិ និងជាអត្តសញ្ញាណរបស់ជាតិខ្មែរ។ ក្រៅពីនេះ ដើមត្នោតក៏បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្លឹក និងដើមរបស់វា អាចទៅធ្វើជាលំនៅឋាន ឬអាចធ្វើជាផ្ទះលំហែផងដែរ។ ចំណែកផ្លែរបស់វា គឺអាចយកទៅហូប និងអាចធ្វើជាស្ករជាដើម។ លោក ចាន់ រិទ្ធិ បញ្ជាក់ថា ៖ «យើងដាំនៅតាមតំបន់ព្រំដែនហ្នឹង វាគឺជាការសម្គាល់នូវដីខ្មែរយើងផងក៏បាន ជាប្រយោជន៍ផងក៏បាន និងជាតំបន់ទេសចរណ៍ក្នុងពេលអនាគតក៏បាន។ មួយវិញទៀត វាក៏ចូលរួមចំណែករំលឹកទៅដល់កូនខ្មែរឱ្យស្គាល់រុក្ខជាតិដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរយើង ពីព្រោះអាហ្នឹងគឺសំខាន់ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ បានស្គាល់ និងរួមគ្នាថែរក្សាកុំឱ្យបាត់បង់ប្រភេទរុក្ខជាតិដើមត្នោតនេះ»។ លើសពីនេះទៀតលោកនិយាយថា អាជ្ញាធរខេត្ត ក៏បានណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរកសិកម្ម ដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការ ដើម្បីបង្កើតសួនមួយដែលសុទ្ធតែជាដើមត្នោតសម្រាប់បង្ហាញទៅដល់អ្នកជំនាន់ក្រោយ។ មួយវិញទៀត អាជ្ញាធរខេត្ត បានស្នើទាំងទីតាំងរបស់រដ្ឋដែលមានដីទូលាយ ទីវត្តអារាម សាលារៀន…
-
កូនឈើប្រណិតជាង ២០០ ដើម ត្រូវបានដាក់ដាំនៅតំបន់អាងតាគម ដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងទេសចរណ៍នៃខេត្តបាត់ដំបង

បាត់ដំបង៖ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង នាំយកកូនឈើប្រណិត និងឈើលម្អជាង២០០ដើម ដាក់ដាំនៅតំបន់អាងតាគម ដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានប្រាសាទឯកភ្នំ។ ប្រភពសមាគមកាយឫទ្ធិនារីកម្ពុជាបានឱ្យដឹងកាលពីថ្ងៃទី៧ ខែសីហាថា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលព្រៃឈើខេត្ត និងរដ្ឋបាលស្រុកឯកភ្នំ បានរៀបចំកម្មវិធីដាំកូនឈើចំនួន ២៥០ដើម រួមមានប្រភេទ កូនឈើធ្នង់ ឈើទាល និងដើមក្ងោក នៅតំបន់អាងតាគម ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរពីធី «រុក្ខទិវា ៩ កក្កដា»។ ពិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបងម្នាក់ ដាំដើមឈើមួយដើម» ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់វិស័យបរិស្ថាន និងវិស័យទេសចរណ៍ក្នុងខេត្តនេះ។ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែសីហាថា ការដាំដើមឈើនេះ គឺអាជ្ញាធរមិនមែនត្រឹមតែដាំនៅតំបន់ទេសចរណ៍ប៉ុណ្ណោះទេ សូម្បីតែនៅតាមដងផ្លូវសាធារណៈនានានៅទូទាំងខេត្តបាត់ដំបង ក៏មានការជម្រុញធ្វើយ៉ាងណាឱ្យមានការដាំដើមឈើដែលជាជម្រកបៃតងដែរ ដើម្បីឱ្យមើលឃើញថាប្រទេសកម្ពុជាមានភាពស្រស់បំព្រង មានខ្យល់បរិសុទ្ធ និងផ្ដល់នូវបរិស្ថានស្អាតល្អ។ លោកបានបន្តទៀតថា មូលហេតុដែលមានការដាំដើមឈើនៅតំបន់អាងតាគមនេះ ពីព្រោះតំបន់នេះបានភ្ជាប់ទៅនឹងប្រព័ន្ធនៃរមណីយដ្ឋានវប្បធម៌ទេសចរណ៍មួយដ៏ធំដែលមានប្រាង្គប្រាសាទឯកភ្នំ។ ហេតុនេះបើសិនជាបានដាំដើមឈើទាំងនេះនៅតំបន់អាងតាគមកាន់តែច្រើន ធ្វើឱ្យមានម្លប់ ធ្វើឱ្យត្រជាក់ ប្រៀបបានទៅនឹងតំបន់អង្គរវត្តផងដែរ៕ ដោយ៖ជា សុខនី
-
កម្លាំងជំនាញបង្ក្រាបគ្រឿងញៀនជាង ១០២គីឡក្រាម ឃាត់ជនសង្ស័យ៣នាក់ នៅ២ទីតាំងផ្សេងគ្នាក្នុងរាជធានី

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសរឿងញៀន បានឆ្មក់ចុះបង្ក្រាបការជួញដូរសារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម ៣៥២.២៧ក្រាម និងឃាត់ជនសង្ស័យជាជាតិចិនម្នាក់ ខ្មែរចំនួន២នាក់ នៅ២ទីតាំងផ្សេងគ្នាផ្សេងគ្នា (ខណ្ឌសែនសុខ និងខណ្ឌចំការមន) ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៤៖១០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ ក្នុងប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម កឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ជាមួយគ្នានេះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានបំភ្លឺ និងឆ្លើយតបនឹងគណនីហ្វេសប៊ុកឈ្មោះ ខ្មែរអង្គរ ព័ត៌មាន និង Newspapers – ប៉ុស្តិ៍សន្តិសុខសង្គម ដែលផ្សព្វផ្សាយខុសការពិត ចំពោះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ។ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀននេះ បានប្រព្រឹត្តនៅចំនួន ២ទីតាំងរួមមាន…
-
លោកឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៣នាក់ ត្រូវបានកម្លាំងនគរបាលបញ្ចូនទៅកាន់តុលាការហើយ

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះ បានបញ្ជូនខ្លួនលោកឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៣នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ គួរបញ្ជាក់ថា, បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧកញ៉ា ហុី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងចាប់ឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែកអង្គរក្សចំនួន 13 រូបទៀត ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រារាំង និងបង្ករសង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ។ យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)។ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ៕ បច្ចុប្បន្ន…
-
ក្រសួងឧស្សាហកម្មសម្រេចផ្អាកមិនឱ្យដំណើរការជាបណ្តោះអាសន្ន ចំពោះរោងចក្រចិនមួយកន្លែង ក្នុងខេត្តបាត់ដំបង ដែលធ្វើឲ្យលេចធ្លាយសារធាតុរាវ និងបង្ហូរទឹកកខ្វក់ ចូលទៅក្នុងស្ទឹងសង្កែ

(ខេត្តបាត់ដំបង) ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចធ្វើការផ្អាកមិនឲ្យរោងចក្រចិនមួយកន្លែង ដែលមានឈ្មោះ Phoenix Industrial CO.,LTD.ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយកំណត់ឲ្យផ្អាកដំណើរការជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ ក្រោយពីបានរកឃើញថា៖រោងចក្រនេះបានបង្កធ្វើឲ្យលេចធ្លាយនូវសំណល់រាវ (ទឹកកខ្វក់) បង្ហូរហូរចូលទៅក្នុងទឹកស្ទឹងសង្កែ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។ បើយោងតាមលិខិតរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤ខែសីហា ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា៖ក្រុមហ៊ុនហ្វីនិក អ៊ិនដាស្រ្ទៀល(ឯ.ក) បានធ្វើឱ្យលេចធ្លាយនូវសំណល់រាវ(ទឹកកខ្វក់)ហូរចូលទៅក្នុងស្ទឹងសង្កែ ថែមទាំងបណ្ដាលឱ្យទឹកស្ទឹងសង្កែ ប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុល ធ្វើឱ្យងាប់ត្រីមួយចំនួន ហើយនេះក៏ជាលើកទី៣ ដែលបង្កឱ្យមានផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរទៀតផង ។ ក្នុងខ្លឹមសារនៃលិខិត ក៏បានសង្កត់ធ្ងន់ទៀតថា”ក្នុងករណីនេះ ក្រសួងឧស្សាហកម្ម គឺតម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងនូវរាល់សកម្មភាពផលិតកម្មជាបណ្ដោះអាសន្ន”ក្នុងរយៈពេល២សប្ដាហ៍ដោយតម្រូវឲ្យរក្សាបៀវត្សរ៍ បុគ្គលិក កម្មករជាធម្មតា (គិតចាប់ ពីថ្ងៃទី៤ខែសីហាដល់ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣) និងដើម្បីតម្រូវឲ្យរោងចក្រ ធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងរបស់ខ្លួន ដើម្បីឲ្យប្រសើរឡើងវិញ។ សូមបញ្ជាក់បន្ថែមឲ្យដឹងផងដែរថាបច្ចុប្បន្ននេះ៖ ទឹកស្ទឹងសង្កែបានវិលត្រឡប់ មកសភាពដើមជាធម្មតាឡើងវិញហើយ។ ខណៈដែលទឹកស្អាតដែលត្រូវផលិតដើម្បីធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងក្រុង-ខេត្តបាត់ដំបង នៅតែបន្តរក្សាបានពីគុណភាពស្តង់ដារល្អជាធម្មតាដោយអនុលោម ទៅតាមស្ដង់ដារគុណភាពទឹកស្អាត និងមិនមានប៉ះពាល់ដល់សុខភាព…
-
ចាប់ពីថ្ងៃទី៩-១៥ ខែសីហា តទៅនឹងមានភ្លៀងធ្លាក់តិចទៅបង្គួរលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពល ខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងដើម ប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីមធ្យម ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ក្រសួងធនធានទឹក និង ឧតុនិយម។ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដោយសារចាប់ពីថ្ងៃទី៩ដល់១៥សីហាខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។ សេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនេះគឺគិតចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣ដោយក្រសួងបានបញ្ជាក់ដូចជា៖ *តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។ *សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។ *ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ។…
-
ឯកឧត្តម មាន ចាន់យ៉ាដា ជំរុញឲ្យគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី បន្តសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ដើម្បីឲ្យការបោះឆ្នោតលើកក្រោយទទួលបានជោគជ័យបន្តទៀត

(ភ្នំពេញ)៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញបន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដើម្បីឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ ខណៈដែការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យរួចហើយក៏ដោយ ។ ឯកឧត្តម មាន ចាន់យ៉ាដា តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិលនិងតំណាងគណបក្សនយោបាយទាំងអស់ ។ កម្មវិធីនេះ ក៏បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ជាមួយនិងការចែកជូនប័ណ្ណសរសើរផងដែរ។ឯកឧត្តម មាន ចាន់យ៉ាដា បន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគណៈកម្មកម្មការជាតិរៀបចំការបោះឆ្នោត ក្រោមការសហការជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយនានា យើងទទួលបាននូវភាពជោគជ័យ…
-
មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មានជនរងគ្រោះ ដែលកំពុងស្ដារនីតិសម្បទាជាង ៨០០នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ មានជនរងគ្រោះដោយសារញៀនគ្រឿងញៀន ជាង ៨០០នាក់ ទទួលបានការបន្សាបគ្រឿងញៀន និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា គិតមកដល់ពេលនេះ ជនរងគ្រោះដែលកំពុងស្ដារនីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មានចំនួន ៨៦៦នាក់ ក្នុងនោះមានស្ដ្រីចំនួន ៥១នាក់។ ជនរងគ្រោះដែលស្នាក់នៅក្នុងមណ្ឌល ពួកគាត់កំពុងទទួលបានការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការអប់រំសុខភាព និងអនាម័យ ដូចជាជម្ងឺកាមរោគ និងជំងឺអេដស៍ជាដើម។ មួយវិញទៀតឯកឧត្តម តូច ចាន់នី ប្រាប់ឱ្យដឹងដែរថា ពួកគាត់ក៏ទទួលបាននូវការអប់រំផ្នែកចិត្តសាស្រ្ត និងវិជ្ជាសាស្រ្ត ពីសំណាក់គ្រូពេទ្យមកពីមន្ទីរសុខាភិបាលខេត្ត ហើយនិងអប់រំតាមផ្លូវព្រះពុទ្ធសាសនា និងសាសនាគ្រីស្តផងដែរ។ក្រៅពីការទទួលបានការអប់រំហើយ ជនរងគ្រោះដោយសារធាតុញៀនទាំងនោះ ក៏ទទួលបាននូវការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមានដូចជា៖ ផ្នែកកសិកម្ម មានការចិញ្ចឹមមាន់យកសាច់ ដាំបន្លែ ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមជ្រូក និងកែឆ្នៃផ្លែឈើជាដើម ឯផ្នែកកាត់ដេរមាន ដេរក្រណាត់ជូត និងត្បាញកម្រាលជូតជើង។ ការបណ្ដុះបណ្ដាលផ្នែកជាងភ្លើង ជាងជួសជុលម៉ាស៊ីនត្រជាក់ ជាងតបណ្តាញទឹក ជាងសំណង់…