-
យោធិននារីនៅខេត្តកំពង់ធំ អរគុណរាជរដ្ឋាភិបាល ចំពោះគោលនយោបាយក្នុងពេលសម្រាកលំហែមាតុភាព

កំពង់ធំ៖ យោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែង អំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ដែលបានជួយឧបត្ថម្ភថវិកាគោល នយោបាយសម្រាប់ដោះស្រាយដល់ការលំបាករបស់យោធិននារី ក្នុងពេលសម្រាកលំហែមាតុ ភាព ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានថ្លែងកោតសរសើរដល់ក្រុមការងារយេនឌ័រ និងយោធិនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវតួនាទីភារកិច្ចការងារយេនឌ័រនាពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូន ក្រុមការងារយ៉េនឌ័រ និងយោធិនទាំងអស់ដែលត្រូវអនុវត្តន៍បន្តផងដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រឆមាសទី១ និងដាក់ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ និងប្រគល់ថវិកាគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិននារី ៥រូប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។ លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានរបាយការណ៍លទ្ធផលសកម្មភាព ក្នុងការអនុវត្តការងារយេនឌ័រនៅឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ និងបានណែនាំអំពីតួនាទីភាកិច្ចមួយចំនួនបន្ថែមទៀតពីកិច្ចការងារយេនឌ័រ ដែលនាត្រូវចូលរួមអនុវត្តបន្តនៅពេលខាងមុខ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋា ភិបាលតាមរយៈក្រសួងការពារជាតិ ជូនដល់យោធិននារីចំនួន…
-
មន្ត្រីរដ្ឋាភិបាល តំណាងមន្ទីរពេទ្យ និងពលរដ្ឋ អំពាវនាវដល់សប្បុរសជនបន្តបរិច្ចាគជូនមន្ទីពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាល មន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា និងពលរដ្ឋខ្មែរ បានអំពាវនាវដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបន្តទៀត ដើម្បីធានាដល់និរន្តរភាពរបស់មន្ទីរពេទ្យនេះ ក្នុងការបន្តព្យាបាលកុមារដោយឥតគិតថ្លៃ និងរួមចំណែកកាត់បន្ថយអត្រាមរណភាពកុមារ។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសនៃការប្រារព្វខួប៤ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់នូវអគារគន្ធបុប្ផា«សីហមុនី មុនិនាថ» ដែលរៀបចំឡើងដោយមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី១ ខែសីហា ដែលអគារមួយនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ចាប់តាំងពីដាក់ឱ្យដំណើរការមកអគារនេះត្រូវបានប្រើប្រាស់ជាកន្លែងសង្គ្រោះបន្ទាន់កម្រិតខ្ពស់ ដោយបានទទួលព្យាបាលកុមារបានសង្រ្គោះបន្ទាន់ ២ ៨២៦នាក់, វះកាត់ទូទៅ ៩ ០៥៩នាក់ និងវះកាត់បេះដូង ១ ៥៥៥នាក់ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។ ក្នុងពិធីនោះប្រធានមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាលោក គី សង់ទី មានប្រសាសន៍ថា អស់រយៈពេលបួនឆ្នាំនៃការដាក់ឱ្យប្រើប្រាស់អគារថ្មីនេះដែលបំពាក់ទៅដោយឧបករណ៍ទើបៗគឺបានជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើននាក់ដែលមានជំងឺធ្ងន់ៗ។លោកបន្តថា អគារថ្មីនេះបានដើរតួសំខាន់កុមារដែលឈឺធ្ងន់បំផុតត្រូវតែយមកទីនេះព្រោះមានការតាមដានព្យាបាល ២៤ម៉ោង ដែលអាចជួយកាត់បន្ថយអត្រាមរណភាពរបស់កុមារ។ បើយើងមិនមានផ្នែកសង្គ្រោះបន្ទាន់កម្រិតខ្ពស់នេះទេ គឺយើងពិបាកធ្វើការសង្គ្រោះជំងឺកុមារដែលធ្ងន់ៗបំផុត»។ លោកបន្តថា ៖ «ពីមុនយើងមានសង្គ្រោះបន្ទាន់នៅផ្នែកខាងមុខដែរ សម្រាប់សង្គ្រោះបន្ទាន់នៅជួរមុខ ប៉ុន្តែយើងមិនទាន់ឧបករណ៍ សម្ភារ និងបច្ចេកទេស ដល់កម្រិតអ្វីដែលយើងចង់បានទេ»។ បើតាមលោក សង់ទី ពីមុនមកនៅពេលកុមារឈឺធ្ងន់ៗ ឪពុកម្តាយត្រូវជួយកុមារសប់ដង្ហើមជាមួយនឹងដៃ គឺមានការលំបាក ប៉ុន្តែបច្ចុប្បន្ននេះអគារថ្មីនេះមានលក្ខណៈទំនើបហើយការប្រារពខួបបួនឆ្នាំនេះ…
-
មន្រ្តីរាជការ រដ្ឋបាលរាជធានីភ្នំពេញ នាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន មួយចំនួន ប្រគេនជូនព្រះសង្ឃ វត្តចំនួន ១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងនិងលោកជំទាវ ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានមួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តា វត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធានីភ្នំពេញ ។ ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបូរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន ១០០.០០០៛,ទៀនវស្សា០១គូ,អង្ករ១០០គីឡូក្រាម,សាដក ០១,ស្ករស០១បាវ (២៥គីឡូក្រាម),ទឹកដោះគោខាប់ ០១កេស (៤៨កំប៉ុង),ទឹកក្រូច០៤កេស,ទឹកបរិសុទ្ធ ៤កេសមីចំនួន៤កេសតូច,ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់…
-
អាជ្ញាធរ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់

(ភ្នំពេញ)៖ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់មកពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត ។ បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់សារព័ត៌មានឱ្យដឹងថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិប៉ាវសម្រាប់ទប់ទឹក និង សម្ភារផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍ ។ លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក ត្នោត ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី ។ ប្រជាពលរដ្ឋបានលើកឡើងថា ជាទម្លាប់ក្នុងរដូវវស្សាទឹកស្ទឹងព្រែកត្នោតតែងតែឡើង ហើយដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ដូចជារៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំនឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ មានភ្លៀងធ្លាក់ នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់ នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹងព្រែកត្នោត មិនទាន់ឡើងខ្លាំង ក្លាយជាជំនន់នោះទេ៕ ដោយ ៖ ភារ៉ា…
-
រដ្ឋបាលខេត្តមណ្ឌលគីរី ផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទ នៅលើ ផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណៈជន ម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយ យានយន្ត គ្រប់ប្រ ភេទ ឱ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀងហូរបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិលេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើ ចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរ ឡើងវិញ នាពេលខាងមុខ ។ ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្ដោះ អាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ៕ប្រភព ៖ ខេត្តមណ្ឌលគិរី
-
រដ្ឋមន្រ្តីក្រសួងការងារជំរុញនិស្សិតដែលទៅសិក្សាក្រៅប្រទេស ប្រឹងប្រែងសិក្សា និងចូលរួមលើកកម្ពស់កិត្តិយសជាតិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលនឹងទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យប្រឹងប្រែងសិក្សា និងចូលរួមលើកកម្ពស់កិត្តិយសជាតិ។ ការជំរុញនេះ បានធ្វើក្នុងឱកាសឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា ចំនួន ២៤ នាក់ ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នាទីស្ដីការក្រសួងការងារ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងឱកាសនេះឯកឧត្តម អ៊ិត សំហេង បានសាទរ និងជូនពរដល់និស្សិតទាំង២៤នាក់ឱ្យទទួលបានការសិក្សាជោគជ័យ និងត្រឡប់មកបំពេញការងារនៅកម្ពុជាវិញ ដើម្បីជួយជំរុញការអភិវឌ្ឍតាមវិស័យការងាររៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ ឯកឧត្តមបានបន្តថាកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់មន្ត្រីរាជការកម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស ដូច្នេះសង្ឃឹមថានិស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។ ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១ ខែសីហា បានគាំទ្រចំពោះការជំរុញឱ្យនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេសឱ្យប្រឹងប្រែងសិក្សា។ លោកថា កម្ពុជាកំពុងត្រូវការធនធានមនុស្សជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស។ លោកបន្តទៀតថា ៖ «ការសិក្សានៅបរទេស មានសារៈសំខាន់ណាស់ សំរាប់អនាគតរបស់និស្សិតផ្ទាល់ ក៏ដូចជាសម្រាប់ប្រទេសជាតិ ព្រោះសិស្សនិស្សិតអាចទទួលបាន បទពិសោធន៍ថ្មីៗ…
-
សូមប្រុងប្រយ័ត្ន.! អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី២ -៨ ខែសីហា ឆ្នាំ២០២៣នេះ

(ភ្នំពេញ) ៖ ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះ សូម បងប្អូន បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។ នេះបេីយោងតាម ការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។ គួរបញ្ជាក់ថា នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន ( KHANUN ) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន ។ លក្ខណៈទាំងនេះនឹងធ្វើឱ្យ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ អញ្ជើញអមដំណើរ សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមាន៖ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់។ លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមិច ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ថា ដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយ ហើយក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ប្រកបដោយទំនួលខុសត្រូវខ្ពស់។ គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។ អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន…
-
ទិវាឧទ្យានុរក្សពិភពលោកដើម្បីរំឭកពីតួនាទីនិងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស

ភ្នំពេញ៖ក្នុងឱកាសនៃការអបអរសាទរទិវាឧទ្យានុរក្សពិភពលោក ក្រសួងបរិស្ថានបានសម្ដែងការអរគុណដល់ក្រុមគ្រួសាររបស់មន្ត្រីឧទ្យានុរក្ស និងមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី និងលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត ភក្ត្រា បានប្រាប់ឱ្យដឹងថា ក្រសួងបរិស្ថានបានចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកថ្ងៃទី៣១កក្កដាដែលសំដៅការរំឭកឡើងវិញនូវតួនាទី និងភារកិច្ចដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្សក្នុងកិច្ចការងារការពារ និងអភិរក្ស ពិសេសកិច្ចការលះបង់របស់មន្ត្រីឧទ្យានុរក្ស ដើម្បីបុព្វហេតុធម្មជាតិ និងបរិស្ថាន។ ឯកឧត្តមបានបន្តថា ៖ «ប្រជាជនកម្ពុជា សូមអរគុណទៅដល់មន្ត្រីឧទ្យានុរក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចនៅក្នុងតំបន់ការពារធម្មជាតិនានា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទីលើកិច្ចអភិរក្សធនធានធម្មជាតិ»។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ៖ «ការងារជាឧទ្យានុរក្សនេះ មានការលំបាក និងប្រឈមជាមួយនឹងគ្រោះថ្នាក់ ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី មានភាពក្លាហាន និងមិនបោះបង់ការងារល្បាតជាប្រចាំនៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានោះឡើយ»។ បច្ចុប្បន្ននេះ កម្ពុជាមានមន្ត្រីឧទ្យានុរក្សប្រមាណជាង ១ ២០០ នាក់ ដែលបានកំពុងការពារ និងអភិរក្សធនធានធម្មជាតិក្នុងទំហំផ្ទៃដីប្រមាណ ៧,៣ លានហិកតានៅទូទាំងប្រទេស។ ឯកឧត្តម នេត ភក្ត្រា ថ្លែងថា ៖ «ក្នុងនាមជាក្រសួងបរិស្ថាន…
-
ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ត្រូវបានលើកមកពិភាក្សាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន

(ភ្នំពេញ)៖ ប្រធានបទពីរ ទី១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវា សាធារណៈ, និង ទី២-ការងារអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ត្រូវបានលើកមកពិភាក្សា ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អណត្តិទី៣ នាព្រឹកថ្ងៃទី៣១កក្កដា ដោយមានការរួមទាំងមន្ត្រីខណ្ឌ-សង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ជាជំនួប ដើម្បីប្រជាពលរដ្ឋបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាបញ្ហានានា ដែលកើតមាននៅមូលដ្ឋានភូមិ-សង្កាត់របស់ខ្លួន និងធ្វើការដោះស្រាយជូនទាន់ពេលវេលា ។ នៅក្នុងវេទិការនេះ ប្រជាពលរដ្ឋ ស្នើសុំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូនៅជាប់របងវិទ្យាល័យទួលទំពូង និងកាប់លះមេឃឈើធំៗជុំវិញសាលារៀន, ស្នើស្ដារលូនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ។ ព្រះគ្រូសូត្រឆ្វេង គង់នៅវត្តថាន់ សំណូមពរជួយរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវចូលខាងកើតវត្ត និងសំនួរ-សំណូមពរ ជាលាយលក្សអក្សរដាក់ក្នុងប្រអប់សំបុត្រមួយចំនួនទៀត ក្នុងនោះសរសេរជាលាយលក្សអក្សរ មានចំនួន ២៧ និងសំណួរផ្ទាល់មាត់ មានចំនួន ១២ ។ ពាក់ព័ន្ឋសំណូមពរ ការរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរ នៅជាប់របងវិទ្យាល័យទួលទំពូង…