-
មេបញ្ជាការសឹករងកំពង់ធំ អរគុណកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដី ក្នុងកិច្ចការពារសន្តិសុខ ជូនបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតសកល បានជោគជ័យ

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះយោធិនទាំងអស់ ដែលបានរួមជាមួយ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនដល់គណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ទទួលបានជោគជ័យ ។ ក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗប្រចាំសប្តាហ៍ និងផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ព្រមទាំងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងយោធិនចំណុះទីបញ្ជាការ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្ត្រដែល កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ហើយត្រូវបានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនរហូតដល់ទៅចំនួន ៨៤.៥៩ភាគរយ ប្រកបដោយសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ ប្រសើរ សេរី យុត្តិធម៌ ។ នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសម្លេងនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៦ ខែកក្កដា…
-
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ១១នាក់ពាក់ព័ន្ធនឹងបាញ់សម្លាប់មនុស្ស នៅខណ្ឌបឹងកេងកង ត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ រហូត ឈាន ដល់ ការ បង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់នៅក្នុងខណ្ឌបឹងកេងកង ។ នេះបេីតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង ឱ្យ ដឹង នៅថ្ងៃ ទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ម្សិលមិញ ។ សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែលបាញ់សម្លាប់ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។ គួររំលឹក ថា មានករណីបាញ់ប្រហារមួយទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ស្ថិតនៅ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឱ្យជនជាតិវៀតណាមម្នាក់ស្លាប់ យ៉ាងអាណោចអាធម៍ នៅលេីដងផ្លូវ ហេីយក្រុម ជនសង្ស័យ នាំគ្នា…
-
មនុស្សស្លាប់ ២នាក់ និងរងរបួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ កក្កដា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្ស ២ស្លាប់និងរបួសធ្ងន់ស្រាល ៦នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន កត្តាល្បឿន ២លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ២លើក និងកត្តាអាកាសធាតុ ២លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
មន្ទីរសុខាភិបាលខេត្តកណ្តាល ពង្រឹងការអភិវឌ្ឍវិជ្ជាបន្ត សម្រាប់ឱសថការី ដើម្បីបម្រើសុខភាពប្រជាជនកាន់តែប្រសើរ

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកណ្ដាល ដោយមានការគាំទ្រពីឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ឱសថការី ជូនដល់សមាជិក សមាជិកា ដោយមិនបង់ថ្លៃសិក្សា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអភិវឌ្ឍន៍ វិជ្ជាជីវៈបន្ត សម្រាប់ឱសថការីគ្រប់រូប ធានាឱ្យបាននូវការអភិវឌ្ឍទាន់បច្ចុប្បន្នភាព នៃវិទ្យាសាស្ត្រផ្នែកឱសថ ដើម្បីបម្រើសុខភាពប្រជាជនកាន់តែប្រសើរ ។ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា អាណត្តិទី២ បានថ្លែងថា៖ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ឡើងគឺក្នុងគោលបំណង ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងដល់អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ធានាក្នុងការការពារសុខភាព សុវត្ថិភាព ជូន ប្រជាជន ដោយមានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ ឯកឧត្តមបានថ្លែងបន្តថា៖ អ្នកប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ អមវេជ្ជសាស្ត្រ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រ និងអនុវត្ត ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងធ្វើឱ្យប្រសើរឡើង នូវចំណេះដឹង សមត្ថភាពជំនាញថ្មីៗ ស្របតាមច្បាប់ ក្របសីលធម៌ ជូនដល់អ្នកជំងឺ អតិថិជន និងសហគមន៍។ការអភិវឌ្ឍវិជ្ជាជីវៈ…
-
ការធ្វើជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ មានការកើនឡើងរហូតដល់ ១៨០ក្បាល

ភ្នំពេញ៖ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានសត្វក្រៀលមានចំនួនខ្ពស់បំផុត ក្នុងខែកុម្ភៈ គឺ ១៨០ក្បាល ។ សម្រាប់ តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផល ឆ្នាំ២០២២ ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ ១៦១ក្បាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ បើតាម ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងនៅថ្ងៃទី ៣០ ខែ កក្កដា ថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេស កម្ពុជាឆ្នាំ២០២៣ នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាម ដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀល នៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និង ខែ ឧសភា។លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភះគឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។ ឯកឧត្តមមបានឱ្យដឹងផងថា៖សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ…
-
ក្រសួងការងារ កំណត់យកថ្ងៃទី ១៦ ខែសីហា បើកកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ ២០២៤

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំស្តីពីការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម អ៊ិត សំហេង នៅថ្ងៃទី ២៧ ខែកក្កដា បានកោះអញ្ជើញសហជីព នានានៅកម្ពុជា ឱ្យចូលរួមកិច្ចប្រជុំខាងលើនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះរៀបចំដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំ ២០២៣-២០២៤។ ក្រោយទទួលបានលិខិតអញ្ជើញនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៨ ខែកក្កដាថា ៖«យើងក៏សង្ឃឹមថាប្រាប់ឈ្នួលកម្មករយើង នឹងទទួលបានសមរម្យ ទៅតាមបរិបទសេដ្ឋកិច្ចសកល និងសង្គម» ។ ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែកក្កដានេះថា…
-
កម្ពុជា-កូរ៉េ វាយតម្លៃខ្ពស់ចំពោះកិច្ចសហការទ្វេភាគី ដែលរួមចំណែកកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា

ភ្នំពេញ៖កម្ពុជា-កូរ៉េ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការទ្វេភាគី ដែលទទួលបានសមិទ្ធផលជោគជ័យ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។ ការលើកឡើងនេះធ្វើឡើងនាឱកាសឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានរៀបចំពិធីទទួលទានអាហារពេលល្ងាចលាគ្នាជូន លោក នោ ហ្យន់ជូន (Mr. Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលចប់អាណត្តិនៅកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ប្រភបអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា នាពិធីនោះ លោក នោ ហ្យន់ជូន បានបង្ហាញពីការយល់ឃើញ និងចំណាប់អារម្មណ៍ចំពោះការកាន់តំណែងរយៈពេលបួនឆ្នាំរបស់លោកនៅកម្ពុជា។ ជាពិសេស លោកបានកោតសរសើរដល់អាជ្ញាធរមីន ចំពោះជោគជ័យក្នុងការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅកម្ពុជា។ លោកក៏បានអបអរសាទរដល់អាជ្ញាធរមីន អំពីផែនការ ធ្វើជាម្ចាស់ផ្ទះ “សន្និសីទពិភពលោកជំនួយជនរងគ្រោះលើកទី៣” ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំណែកឯកឧត្តម លី ធុជ បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃបេសកកម្មរយៈពេលបួនឆ្នាំរបស់លោក នោ ហ្យន់ជូន នៅកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារកយកា និងអាជ្ញាធរមីន។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកា…
-
មនុស្សស្លាប់ ៤នាក់ និងរងរបួស ៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ កក្កដា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្ស ៤ស្លាប់និងរបួសធ្ងន់ស្រាល ៤នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៥លើក មាន កត្តាល្បឿន ២លើក មិនគោរពសិទ្ធ ១លើក កត្តាយាន ១លើក និងកត្តាផ្លូវ ១លើក ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៦១គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធា រណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១គ្រឿង ម៉ូតូ ៦០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៦១គ្រឿងម៉ូតូចំនួន ៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នក ប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
មន្រ្តីនៃស្ថាប័នជំនាញកំពុងស៊ើបអង្កេតករណីពុលស្រាថ្នំាបណ្ដាលឱ្យមនុស្សបីនាក់ រងគ្រោះនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មន្រ្តីនៃសាខាខេត្តកំពង់ឆ្នាំង មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីសុខាភិបាលខេត្ត និងអាជ្ញាធរដែនដី បានចុះស៊ើបអង្កេតករណីពុលស្រារថ្នាំនៅខេត្តនេះ បន្ទាប់មានមនុស្សបីនាក់រងគ្រោះ ហើយរកឃើញថាពុលស្រា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ស្ថាប័នជំនាញខាងលើ បានចុះអង្កេតករណីពុលស្រារថ្នាំ នៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ តាមរយៈសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការស៊ើបសួរ ព័ត៌មានពីជនរងគ្រោះពុលស្រាថ្នាំចំនួនបីនាក់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលមានអាការៈដូចជា ឈឺក្បាល ស្រវាំងភ្នែង ណែនទ្រូង ពិបាកដកដង្ហើម ក្អួត ក្រោយពីបានបរិភោគអាហារ និងស្រាថ្នាំដែលទិញពីផ្ទះលក់ស្រាក្នុងភូមិ អស់ប្រហែលកន្លះលីត្រ។ អគ្គនាយកដ្ឋានក.ប.ប បានបញ្ជាក់បន្ថែមថា៖ «បន្ទាប់ពីចុះអង្កេតករណីពុលស្រារថ្នាំ មន្ត្រីយើងក៏បានសួរព័ត៌មាននៅអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំង និងយកគំរូ ស្រាថ្នាំដែលសល់ពីជនរងគ្រោះផឹក និងស្រាស ស្រាថ្នាំដែលបានដកយកពីទីតាំងលក់ស្រានោះ។ក្នុងនោះបានដកយកសំណាកគំរូស្រាថ្នាំសល់ពីជនរងគ្រោះផឹក ចំនួន០.១៨លីត្រនិងស្រាស ចំនួន ០.២៥លីត្រ និងស្រាថ្នាំ ០.២៥លីត្រ ផ្សេងទៀត ដើម្បីយកមកមន្ទីរពិសោធន៍លម្អិតនៅអគ្គនាយកដ្ឋាន ក.ប.ប. ស្វែងរកសារធាតុផ្សំផ្សេងៗ ដែលបណ្តាលឱ្យមានករណីពុលនេះកើតឡើង»។…