Category: ព័ត៌មានសង្គម

  • អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យមន្រ្តីជំនាញយកគ្រឿងចក្រទៅស្តារប្រឡាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង

    អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យមន្រ្តីជំនាញយកគ្រឿងចក្រទៅស្តារប្រឡាយ ដើម្បីរំដោះជំនន់ទឹកភ្លៀង

    រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យមានការធ្វើដំណើរទៅតាមគោលដៅកោះនានា និងបើកឱ្យប្រជានេសាទចេញទូកនេសាទឡើងវិញ ប៉ុន្តែត្រូវមានការកំណត់និងគោរពតាមលក្ខខណ្ឌសុវត្ថិភាព ខណៈកម្រិតរលកសមុទ្របានធ្លាក់ចុះមកនៅលើកម្រិតធម្មតាបន្តិច។ នេះបើយោងតាមសារសំឡេងរបស់អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន ជុំវិញបញ្ហាអាកាសធាតុនៅខេត្តព្រះសីហនុផ្ទាល់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ លោកបញ្ជាក់ថា ផ្អែកតាមការតានដានលើបញ្ហាអាកាសធាតុ បង្ហាញថារលកសមុទ្របានធ្លាក់ចុះមកនៅកម្រិតលើធម្មតាបន្តិច ហើយនៅមានភ្លៀងធ្លាក់បន្តបន្ទាប់ពេញមួយថ្ងៃ ដែលស្ថានការណ៍នេះអំណោយផលដល់ការធ្វើដំណើរតាមផ្លូវទូកឡើងវិញប៉ុន្តែនៅក្នុងសភាពការណ៍ប្រុងប្រយ័ត្ន។ បើទោះបីជាលោកគួច ចំរើន បានដាក់ចេញការសម្រេចឱ្យមានការធ្វើដំណើរតាមទូកទៅកាន់បណ្តាដីកោះនានាវិញ ប៉ុន្តែជាប្រភេទទូក ធានាសុវត្ថិភាពដែលអ្នកដំណើរត្រូវមានអាវពោង ហើយត្រូវស្ថិតក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញ។ សម្រាប់ប្រជានេសាទនៅខេត្តព្រះសីហនុវិញ រដ្ឋបាលខេត្តក៏បានអនុញ្ញាតឱ្យចេញទូកនេសាទផងដែរ ប៉ុន្តែត្រូវមានរយៈពេលកំណត់ដោយមិនអាចចេញនេសាទច្រើនថ្ងៃបានឡើយ ចៀសវាងកើតមានហានិភ័យជាយថាហេតុ។ ត្រង់នេះ លោកសង្កត់ធ្ងនថា៖«អាចចេញនេសាទរយៈពេលខ្លីៗ ទៅព្រឹកមកល្ងាច ទៅល្ងាចមកព្រលប់តែប៉ុណ្ណោះ មិនអនុញ្ញាតឱ្យចេញការនេសាទហួសថ្ងៃកំណត់ដែលអាចមានហានិភ័យកើតឡើង ដែលលំបាកក្នុងការទំនាក់ទំនង និងចាត់វិធានការនានា»។ ការអនុញ្ញាតឱ្យចេញទូកទៅតាមគោលដៅឡើងវិញនេះ លោក គួច ចំរើន បញ្ជាក់ថា ដោយមានសំណូមផ្ទាល់ពីប្រជាពលរដ្ឋ ក្នុងតម្រូវការផ្នែកដឹកជញ្ជូនស្បៀងអាហារ និងការធ្វើដំណើរ ហើយផ្អែកលើភាពអំណោយផលនៃអាកាសធាតុបន្តិចបន្តួចផង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា លោកគួច ចំរើ​ន និងគណៈអភិបាលខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន៥ គ្រឿង ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរសរុប៧០៨នាក់ មកកាន់ដីគោកវិញដោយសុវត្ថិភាព ខណៈពួកគេបានជាប់គាំងនៅក្រុងកោះរ៉ុង ដោយឥទ្ធិពលខ្យល់ព្យុះមានភ្លៀង…

  • កម្មកររោងចក្រ និងពលរដ្ឋនាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញចេញទៅចូលរួមបោះឆ្នោតនៅថ្ងៃស្អែកនេះ

    កម្មកររោងចក្រ និងពលរដ្ឋនាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញចេញទៅចូលរួមបោះឆ្នោតនៅថ្ងៃស្អែកនេះ

    (ភ្នំពេញ)៖ ចាប់ពីល្អាចថ្ងៃទី ២១ រហូតដល់ព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៣នេះ ក្រុមកម្មកររោងចក្រ និងពលរដ្ឋជាច្រើននាំគ្នាសម្រុកចាកចេញពីរាជធានីភ្នំពេញ និងក៏ដូចជាបណ្តា ខេត្ត ក្រុង ស្រុក មួយចំនួនទៀតដើម្បីចូលរួមបោះឆ្នោតសកលនីតិកាលទី៧ឆ្នាំនៅកម្ពុជា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ការសម្រុកចាកចេញរបស់ប្រជាពលរដ្ឋដើម្បីចូលរួមបោះឆ្នោតដែលចាត់ទុកថាជាថ្ងៃដ៏សំខាន់មួយដើម្បីធ្វើការជ្រើសរើសតំណាងថ្នាក់ដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ពេញចិត្តនេះបានធ្វើឱ្យចំណុចសំខាន់ៗដូចជាផ្លូវចោមចៅ ក្បាលថ្នាល់ ស្ពានជ្រោចង្វារ ជាដើមចរាចរណ៍មានសភាពមមាញឹក និងមានការកកស្ទះ។ អ្នកស្រី ហង់ នៅ ដែលកំពុង ជិះរថយន្តក្រុងដែលរដ្ឋបាលសាលារាជធានីភ្នំពេញបានរៀបចំដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋទៅតាមបណ្តាខេត្តអំឡុងពេលបោះឆ្នោតដោយឥតគិតប្រាក់ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា៖អ្នកស្រីរួសរាន់ដើម្បីចូលរូមបោះឆ្នោត។ថ្ងៃបោះឆ្នោតអ្នកស្រីចាត់ទុកថាជាថ្ងៃសំខាន់មួយមិនអាចខកខានបានឡើយ។ ប្រាប់ដូចគ្នានេះ អ្នកស្រី ហង់ សំអឿន រស់នៅខេត្តតាកែវបានឱ្យដឹងថា”ការទៅបោះឆ្នោតឆ្នាំនេះខ្ញុំសប្បាយចិត្តណាស់ ពីព្រោះថាពេលធ្វើដំណើរទៅបានរថយន្តក្រុងជូនដំណើរទៅដល់ស្រុក មិនបាច់ចំណាយថវិការ និងនៅពេលត្រឡប់មកវិញអ្នកស្រីក៏ជ្រើសរើសជិះរថយន្តក្រុង ម្តងទៀតផងដែរ។ខ្ញុំទៅបោះឆ្នោតព្រោះគិតថាជាថ្ងៃសំខាន់បំផុតព និងវាក៏ជាកាតព្វកិច្ចរបស់យើងម្នាក់ៗមិនអាចខកខានបាន”។ កញ្ញាចាន់ណា ជាកម្មការិនី រោងចក្រ ដែលកំពុងជិះរថយន្តក្រុងដើម្បីធ្វើដំណើរទៅកាន់ខេត្តកំពង់ធំបានប្រាប់ឱ្យដឹងថា៖កន្លែងធ្វើការរបស់កញ្ញា បានឱ្យឈប់សម្រាក ចំនួន៣ថ្ងៃដើម្បីចូលរួមបោះឆ្នោត។កញ្ញានិងមិត្តភក្តិបាននាំគ្នាទៅបោះឆ្នោត ហើយឆ្នាំនេះមិនបាច់ចំណាយថវិការពីព្រោះថាមានរថយន្តក្រុងជូនទាំងទៅ និងត្រឡប់មកវិញ។ អ្នកស្រី សុផលដែលជាកម្មកររោងចក្រមួយរូបទៀតឆ្លៀតប្រាប់ឱ្យដឹងថាអ្នកស្រីបានក្រោកតាំងតែពីព្រឹកព្រលឹមដើម្បីត្រៀមខ្លួនទៅបោះឆ្នោត ហើយក៏ដូចជាបានទៅជួបជុំកូនចៅ និងឪពុកម្តាយនៅស្រុកដែរ។អ្នកស្រីសប្បាយចិត្តដែលបានទៅចួលរួមបោះឆ្នោត…

  • ការដឹកជញ្ជូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅតាមបណ្តា ខេត្ត ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧បានចាប់ផ្តើមនៅព្រឹកនេះ

    ការដឹកជញ្ជូនកម្មករ និយោជិតនិងប្រជាពលរដ្ឋទៅតាមបណ្តា ខេត្ត ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧បានចាប់ផ្តើមនៅព្រឹកនេះ

    ភ្នំពេញ៖រថយន្តក្រុងជាច្រើនគ្រឿងនៅបណ្ដាចំណតចេញដំណើរ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើ សកម្មភាព ដឹកជញ្ជូន កម្មករ និយោជិត និងប្រជាពលររដ្ឋទៅកាន់បណ្ដាខេត្ត គោលដៅ នៅព្រឹកថ្ងៃទី២២ខែកក្កដានេះ ដោយមានការអញ្ជើញ ពិនិត្យដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ។ សូមជម្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តដឹកជញ្ជូនសាធារណៈ ដឹកកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត តាម បណ្តាខេត្តដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ១៩ ខែកក្កដាឆ្នាំ២០២៣បានបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញ នឹង រៀបចំ រថយន្ត ក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន សាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា និងការផ្តល់ សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការ នយោបាយណា មួយឡើយ។តាមរយៈសេចក្តីជូនដំណឹងបានបង្ហាញពីចំណតដែលត្រូវចេញដំណើរមានចំនួន១០ និង ចំណតត្រឡប់មកវិញនៅតាមបណ្តា ខេត្តមាន ចំនួន…

  • យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៣គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤គ្រឿង ម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ជនសង្ស័យ ៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៥ករណី ថ្ងៃទី២០ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៥ករណី ថ្ងៃទី២០ខែកក្កដា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន៦នាក់ រួមមាន ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៣៥,៥៣ក្រាម។-មេតំហ្វេតាមីន (Wy) = ០,១៣ក្រាម។លទ្ធផលខាងលើ ៣អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៣អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ស្លាប់ ៨នាក់របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៨នាក់របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកក្កដា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ១លើក និងកត្តាផ្លូវ ២លើក៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • សិប្បករខ្មែរ កែច្នៃសំបក​កំប៉ុងផលិតជា​ឆ្នាំងអាលុយមីញ៉ូម​មានគុណភាពខ្ពស់

    សិប្បករខ្មែរ កែច្នៃសំបក​កំប៉ុងផលិតជា​ឆ្នាំងអាលុយមីញ៉ូម​មានគុណភាពខ្ពស់

    កំពង់ចាម៖ នៅ​ក្រោម​រោង​សិប្ប​កម្ម​ប្រក់​ស័ង្កសី ក្នុង​ភូមិ​ដំណាក់​ស្នាយ ឃុំ​ពាម​ជីកង ស្រុក​កងមាស ខេត្ត​កំពង់​ចាមលោក គឹម ​ចាន់ ដែលជា​ម្ចាស់សិប្បកម្មកែច្នៃសំបកកំប៉ុង ឬអាលុយមីញ៉ូម ផលិតជាឆ្នាំងដេរ៉ាបែបខ្មែរ និងចាក់ពុម្ពវត្ថុប្រើប្រាស់មួយចំនួនផ្សេងទៀត។ លោក គឹម ចាន់ វ័យ ៤០ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឆ្នាំង​ដេរ៉ា (ឆ្នាំង​ចាក់​អាលុយ​មី​ញ៉ូមដែល​ច្នៃ​ពី​សំបក​កំប៉ុង​)បានរៀបរាប់ឱ្យដឹងថា លោក​​បានចាប់ផ្តើមមុខរបរបនេះតាំង​ពី​ឆ្នាំ២០០០ មក​ម្ល៉េះ។ ចំណែកឯចំណេះជំនាញគឺបានមកពីការរៀនសូត្រតៗគ្នា​ពីគ្រួសារផង និងអ្នក​ភូមិ​ផង​ ក្បែរ​ខាងផង។ សិប្បកម្មរបស់ លោក គឹម ចាន់ ​ផលិតឆ្នាំងដេរ៉ាជាច្រើនប្រភេទនិងច្រើនទំហំ​គឺ​ដើម្បី​បោះ​ដុំ​ ឬ​ចែក​ចាយ​ទៅ​កាន់​អតិថិជនដែល​មាន​ស្រាប់​នៅ​តាម ​បណ្ដាល​ខេត្ត​មួយ​ចំនួន​ជា​នៅ​ទី​រួម​ខេត្ត​កំពង់​ចាម​ផ្ទាល់ ខេត្ត​ត្បូង​ឃ្មុំ កំពង់​ធំ និង​ខេត្ត​សៀមរាប​ជា​ដើម។ ​លោក គឹម ចាន់ បាននិយាយថា ឆ្នាំង​ទំហំ​តូច​បំផុត​មាន​តម្លៃ​បោះ​ដុំតម្លៃ​បួនដុល្លារ​អាមេរិក ។បើ​សិន​ជា​លក់​រាយ​​មាន​តម្លៃ​ប្រាំមួយដុល្លារ ។ចំណែក​ឯ​ឆ្នាំង​ទំហំ​ធំ​បំផុត​វិញ​មាន​តម្លៃ​ប្រមាណ ៤០ដុល្លារ​។ ដ្បិតថាជាមុខរបរកម្រមួយ តែសិប្បករកែច្នៃសំបក​កំប៉ុងជា​ឆ្នាំងដេរ៉ា​ខ្មែររូបនេះ បានឱ្យដឹងថាការលក់មិនសូវកាក់កបដូចមុនឡើយ បើទោះបីគុណភាពមិនចាញ់ឆ្នាំងនាំចូលក្តី។ លោក គឹម ចាន់ បញ្ជាក់ថា ​ឆ្នាំង​ដែល​ខ្លួន​កែច្នៃ​មាន​គុណភាព​ល្អ​កម្រាស់​ក្រាស់​ ជាង​ឆ្នាំង​នាំ​ចូល​ពី​បរទេស​ទៅ​ទៀត។ទោះបីជាដុតអុសយ៉ាងណាក៏មិនងាយខូចដែរ ជាពិសេសបាតឆ្នាំតែម្តងមិនងាយខូចឡើយ ហើយបើអ្នកចេះថែវិញគឺគេអាចប្រើប្រាស់ពី ២០…

  • ប.ស.ស គ្រោងផលិតប័ណ្ណសមាជិក ប.ស.ស. ឱ្យទៅជាប័ណ្ណទំនើបជំនាន់ថ្មី

    ប.ស.ស គ្រោងផលិតប័ណ្ណសមាជិក ប.ស.ស. ឱ្យទៅជាប័ណ្ណទំនើបជំនាន់ថ្មី

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស.  និងធនាគារកាណាឌីយ៉ា បានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិកប.ស.ស.ដែលនឹងត្រូវផលិតជាប័ណ្ណទំនើបជំនាន់ថ្មី ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចពិភាក្សាគ្នានេះ បានដឹកនាំដោយលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ជាមួយនឹងលោក វ៉ាន់ ឆារស៍ អគ្គនាយករងធនាគារ កាណាឌីយ៉ា ដើម្បីពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿនលឿន។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងគម្រោងនៃការអភិវឌ្ឍបណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មីនេះ លោក វ៉ាន់ ឆារស៍ បានលើកឡើងអំពីចំណុចសំខាន់ៗ ដែលក្នុងនោះ ប័ណ្ណសមាជិក ប.ស.ស. ជំនាន់ថ្មី ជាប័ណ្ណដែលមានបន្ទះឈីប និងសុវត្ថិភាពស្ដង់ដារ និងមានសមត្ថភាពបន្ថែមទិន្នន័យ និងពង្រឹងសុវត្ថិភាពប្រតិបត្តិការ។ ជាពិសេសអាចប្រើប្រាស់សម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។លោកបបន្ថែមថា៖« វាក៏ជាប័ណ្ណប្លាស្ទិក និងប័ណ្ណនិម្មិត ដែលប័ណ្ណនិម្មិតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរស័ព្ទ Canadia bank App ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ»។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម បានលើកឡើងថា ស្របពេលជាមួយការអភិវឌ្ឍវិស័យឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្ដបន្ទាប់…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ បង្គោលអង់តែនទូរស័ព្ទមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទេ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ បង្គោលអង់តែនទូរស័ព្ទមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទេ

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងថា បង្គោលអង់តែនទូរស័ព្ទមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងទេ ហើយបើសិនជាប៉ះពាល់ ប្រទេសនានានៅលើពិភពលោក គឺមិនប្រើបង្គោលអង់តែននោះទេ ។ ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា នៅប្រទេសគេ នៅតាមបណ្តាទីក្រុងគឺបង្កោលអង់តែន ត្រូវបានដាក់នៅលើអគារទាំងអស់ ហើយបាញ់សេវាចេះមកក្រោមវិញ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងបែបនេះ នៅក្នុងឱកាសផ្តល់បទកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពី អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តម រដ្ឋមន្រ្តី បន្តថា លើពិភពលោកប្រទេសជឿនលឿនការដាក់បង្គោលអង់តែនគឺត្រូវបានយកទៅដាក់នៅលើអគារ ប្រសិនជាមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ គឺគេមិនដាក់ជិតនោះទេ ហេតុដូច្នេះ សូមប្រជាពលរដ្ឋ មេត្តាយោគយល់ ហើយកំអោយរារំាងជាឧបស័គ្គនៅក្នុងការងារនេះ ដែលមន្រ្តីក្រសួង និងក្រុមហ៊ុន បានខិតខំ ធ្វើការជាមួយគ្នា។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកឡើងបន្ថែមថា នៅក្នុងចំណោមបុរីចំនួន ៦៨ យើងបានធ្វើការសាកល្បងតំបូងគេគឺនៅបុរីប៉េងហួត រាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រហែលជា ៧ពាន់គ្រួសារ លទ្ធផលគឺបានល្អប្រសើរហើយ…

  • ឯកឧត្ដម ជា ចាន់តូ ៖ ការរួមគ្នានៅដាំដើមឈើ ជាការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា

    ឯកឧត្ដម ជា ចាន់តូ ៖ ការរួមគ្នានៅដាំដើមឈើ ជាការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា

    (ស្រុកសន្ទុក)៖ ឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ថា ការរួមគ្នានៅដាំដើមឈើ ជាការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីអបអរដល់រុក្ខទិវា៩កក្កដា និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា។ ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ មិនសម្រាប់តែទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើនូវបានផ្ដល់ភាពបៃតង បរិយាកាសស្រស់បំព្រងទទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។ ឯកឧត្ដម ជា ចាន់តូ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ដូចនេះ ក្នុងឱកាសដឹកនាំក្រុមការងារក្រុមយុវជនធនាគារនៃជាតិនៃកម្ពុជា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដាំដើមឈើចំនួន ៤០០ដើម ដើម្បីទុកជាអនុស្សវរីយ៍នៅក្នុងបរិវេណវិទ្យាល័យតាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្ដម ជា ចាន់តូ បានរំលឹកថា ក្រៅពីផ្តល់ជាជម្រកដ៏ប្រសើរសម្រាប់សត្វគ្រប់ប្រភេទ ព្រៃឈើ ក៏នៅមានផ្តល់នូវឧស្ម័នអុកស៊ីសែន សម្រាប់សត្វទាំងនោះដកដង្ហើម ជួយឱ្យបរិយាកាសមានសភាពល្អប្រសើរមានលំនឹងកម្តៅ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់។ ពោលព្រៃឈើជួយរក្សាបរិយាកាសនិងជួយកាត់បន្ថយគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតផ្សេងៗទៀតផង ។ ជាមួយគ្នានេះ ព្រៃឈើក៏ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សានិរន្តរភាពទឹកក្រោមដីផងដែរ…