Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៧ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១៧ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។+ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកក្កដា រួមមាន ៖ -មេតំហ្វេតាមីន (Ice) ស្មើ ៣៨,៣៨ក្រាម និង២កញ្ចប់តូច។លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៧អង្គភាព ៕ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ស្លាប់ ៥នាក់របួស ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៥នាក់របួស ១៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ស្រាល ១៧នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៨លើក មាន កត្តាល្បឿន ១១លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ២លើក និងកត្តាយាន ២លើក៕ដោយ៖ភារ៉ានិង ប៊ុនធី

  • អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារគ្រាប់មីស៊ីល ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីប

    អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារគ្រាប់មីស៊ីល ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីប

    សេអ៊ូល៖កងទ័ពជើងទឹកកូរ៉េខាងត្បូងនៅថ្ងៃ​ទី១៦ ខែកក្កដា បានលើកឡើងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធប្រព័ន្ធការពារមីស៊ីលរបស់កងទ័ពជើងទឹកនៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ឬហៅកាត់ថា ICBM។ គោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។​ គួររំឭកថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលប្រភេទ Hwasong-18 លើកចុងក្រោយបំផុតរបស់ខ្លួន នៅឯឆ្នេរសមុទ្រភាគខាងកើ​តកាលពីថ្ងៃពុធ សប្ដាហ៍មុន។ ទីក្រុងព្យុងយ៉ាងបានពិពណ៌នាថា សកម្មភាពរបស់ខ្លួនជាស្នូលនៃកម្លាំងវាយប្រហារនុយក្លេអ៊ែរ​ ដើម្បីជាការព្រមានទៅកាន់សត្រូវរបស់ខ្លួន។​ កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធត្រីភាគីកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ រវាងកូរ៉េខាងត្បូង និងជប៉ុន ដោយនាំយកនាវាពិឃាតបំពាក់ដោយប្រព័ន្ធរ៉ាដាប្រភេទ Aegis មកពីប្រទេសដៃគូទាំងបី។​ មួយរយៈចុងក្រោយនេះទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួន បាននិងកំពុងធ្វើការកែលម្អប្រព័ន្ធចែករំលែកព័ត៌​មា​នរបស់ពួកគេ ជាពិសេសព័ត៌មានស្តីពីមីស៊ីលរបស់កូរ៉េខាងជើ​ង។ គួរកត់សម្គាល់ថា កូរ៉េខាងត្បូង និងជប៉ុនបានភ្ជាប់ទៅនឹងប្រព័​ន្ធរ៉ាដារបស់សហរដ្ឋអាមេរិករៀងៗខ្លួន ប៉ុន្តែមិនបានភ្ជាប់ទៅកាន់គ្នាទៅវិញទៅមកនោះទេ។​ ក្រុមយោធាបានឱ្យដឹងថា សមយុទ្ធនេះមានគោលបំណងពង្រឹងលើមធ្យោបាយឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយបានបង្កើតសេណារីយ៉ូគោលដៅនិម្មិតក្នុងពេលធ្វើសមយុទ្ធ។​ មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងម្នាក់បាននិយាយថា ៖ «យើងនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុត ចំពោះការគំរាមកំ​ហែ​ងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង តាមរយៈការបំពាក់ប្រព័ន្ធឆ្លើយតបដ៏រឹងមាំរបស់យោធារបស់យើង និងកិច្ចសហប្រតិ​បត្តិការត្រីភាគីផងដែរ»។​ គួរដឹងដែរថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសចំពោះការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ ICBM របស់កូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាងបានច្រានចោលការថ្កោលទោសនេះ…

  • ស្លាប់ ៤នាក់របួស ១៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៤នាក់របួស ១៣នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល១៣នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ៥លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក ៕ ដោយ៖ភារ៉ា និង ប៊ុនធី

  • ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១៦ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៤៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី១៦ខែកក្កដា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៤៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន ៖  +ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៧រណី ឃាត់ ៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ៣៤នាក់ (ស្រី ១នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែកក្កដា រួមមាន ៖  មេតំហ្វេតាមីន (Ice) ស្មើ ៩,១៧ក្រាម និង១៦កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ០,១៨ក្រាម។លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៩អង្គភាព ៕ដោយ ៖ ភារ៉ា និង…

  • ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

    ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ ៕ ដោយ-រ៉ាវុធ

  • ក្រសួងធនធានទឹក និងឧតុនិយម ៖ អាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី១៥-២០ ខែកក្កដា ឆ្នាំ២០២៣

    ក្រសួងធនធានទឹក និងឧតុនិយម ៖ អាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី១៥-២០ ខែកក្កដា ឆ្នាំ២០២៣

    (ភ្នំពេញ )៖ តាមការបញ្ជាក់ពីការ ផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ – ២០ ខែកក្កដា ឆ្នាំ២០២៣ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ បេីយោងលើស្ថានភាពធាតុអាកាសជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី៤ ។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះនឹងចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖– តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។– តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ ។– តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕ ដោយ ៖ ភារ៉ា និង…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ណេប សន

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ណេប សន

    ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោក ណេប សន ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។ នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសម្ដែងនូវសេចក្ដីរន្ធត់ក្ដុកក្ដួលឥតឧបមាជូនដល់ ឯកឧត្តម ណេប សារ៉ុន និងក្រុមគ្រួសារចំពោះមរណភាពរបស់ លោក ណេប សន កាលពីថ្ងៃអង្គារ ៩រោច ខែ បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងជន្មាយុ ៦៣ឆ្នាំ។ មរណភាពរបស់ លោក ណេប សន គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហាធម៌ និងជាការបាត់បង់យុទ្ធមិត្តដ៏អង់អាចក្លាហានមួយរូប…

  • ស្លាប់ ៣នាក់របួស ៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែកក្កដា ម្សិលមិញ

    ស្លាប់ ៣នាក់របួស ៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់ស្រាល៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៤លើក មិនគោរពសិទ្ធ ១លើក និងភ្លើងសញ្ញា ១លើក៕ ដោយ៖ភារ៉ានិង ប៊ុនធី

  • រដ្ឋមន្រ្តីក្រសួងការងារប្រាប់ដល់ពលរដ្ឋរកចំណូលផ្ទាល់ខ្លួនអាចស្នើសុំធ្វើប័ណ្ណប.ស.ស.បានដើម្បីសេវាថែទាំនិងព្យាបាលសុខភាព

    រដ្ឋមន្រ្តីក្រសួងការងារប្រាប់ដល់ពលរដ្ឋរកចំណូលផ្ទាល់ខ្លួនអាចស្នើសុំធ្វើប័ណ្ណប.ស.ស.បានដើម្បីសេវាថែទាំនិងព្យាបាលសុខភាព

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣នេះបានធ្វើការបង្ហោះសារមួយតាមរយៈទំព័រហ្វេសប៊ុក ផ្លូវការផ្ទាល់ ខ្លួនបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋធម្មតាដែលមានចំណូលផ្ទាល់ខ្លួន អាចមកធ្វើការស្នើសុំ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានដោយចំណាយ ១៥៦០០រៀល ក្នុងមួយខែដើម្បីទទួលបានផលប្រយោជន៍ជាច្រើនក្នុងនេះទាំងការថែទាំសុខភាពនិងសេវាព្យាបាលសុខភាពជាដើម។ ក្នុងសារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា”អស់បារម្ភ! សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត”។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ភ្្ជាប់មកជាមួយនូវខ្លឹមសារបន្ថែមមួយចំនួនដែរថា៖ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖-មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល រដ្ឋមន្រ្តីក្រសួងការងារបានឱ្យដឹងផងថា”សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង”។ គួរបញ្ជាក់ថាបើតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែង នាពេលថ្មីៗកន្លងមកបានឱ្យដឹងថា៖ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមរបស់ កម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព, ផ្នែកប្រាក់សោធននិវត្តន៍ និងផ្នែកនិកម្មភាពការងារ ហើយដែលមានវិសាលភាពគ្របដណ្តប់ទាំងវិស័យឯកជននិងវិស័យសាធារណ: មកដល់ពេលនេះកម្ពុជាបាន…