Category: ព័ត៌មានសង្គម

  • ក្រសួងការងារ៖ ការប្រមូលភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានសរុបប្រមាណ ៦៨លាន ៩៤០ពាន់ដុល្លារ

    ក្រសួងការងារ៖ ការប្រមូលភាគទានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានសរុបប្រមាណ ៦៨លាន ៩៤០ពាន់ដុល្លារ

    ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាក្នុងការអនុវត្ត អំពីរបប សន្តិសុខសង្គមផ្នែកប្រាក់សោធនចាប់ពីខែតុលា ឆ្នាំ២០២២ មកក្រសួង បានចុះបញ្ជី សហគ្រាស គ្រឹះស្ថាន ចំនួន ១៥ ៥៤៤ មានកម្មករនិយោជិត ២ ៦២៩ ៥៥៣ នាក់ ក្នុងនេះបានប្រមូលភាគទានពីនិយោជក និង កម្មករនិយោជិតសរុបបានប្រមាណ ២៧៩ពាន់ ២៧៨លានរៀល (ស្មើនឹងប្រមាណ ៦៨លាន ៩៤០ពាន់ដុល្លាអាមេរិក)។ បើតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាបានថ្លែង ក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារស្នាក់ការកណ្តាលបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាពេលថ្មីៗមកនេះបានឱ្យដឹងថា៖ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានកំណត់ ការគ្រប់គ្រងរបបសន្តិសុខសង្គមរបស់ កម្ពុជា រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំ សុខភាព, ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ហើយដែលមានវិសាលភាពគ្របដណ្តប់ ទាំងវិស័យឯកជននិងវិស័យសាធារណ: មកដល់ពេលនេះយើងបាន អនុវត្តរបបសន្តិសុខសង្គម ចំនួន ៣រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ ទី២.ផ្នែកថែទាំសុខភាព…

  • ក្រសួងសាធារណការកំពុងពិនិត្យមើលលទ្ធភាពលើការប្រើប្រាស់ប្រព័ន្ធចាប់ទីតាំងសម្រាប់គ្រប់គ្រងចរាចរណ៍នៅកម្ពុជា

    ក្រសួងសាធារណការកំពុងពិនិត្យមើលលទ្ធភាពលើការប្រើប្រាស់ប្រព័ន្ធចាប់ទីតាំងសម្រាប់គ្រប់គ្រងចរាចរណ៍នៅកម្ពុជា

    ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពិនិត្យមើលលទ្ធភាពលើកកិច្ចសហការជាមួយក្រុមហ៊ុនចិន ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចាប់ទីតាំង Satellite Beidou សម្រាប់គ្រប់គ្រងចរាចរណ៍។ ​យោងតាម​ក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី១០ខែកក្កដា​ថា មន្រ្តីជាន់ខ្ពស់នៃ​ក្រសួង​នេះបាន​ពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) ពី​ការ​សហប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាចាប់ទីតាំង Satellite Beiduoនេះ​ កាលពី​សប្តាហ៍​មុន​។​ក្នុងកិច្ចពិភាក្សានេះ ក្រុមហ៊ុនសាជីវកម្ម ​CGWIC បានធ្វើបទបង្ហាញ និងស្នើសុំពិភាក្សាពិនិត្យលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រា​យលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត និងការបើកបរហួសល្បឿ​នកំណត់ដោយច្បាប់។ ប្រភពដដែលបន្តថា ៖ «តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ Satellite BeiDou នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ»។ ដោយឡែក លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​១១ ខែកក្កដាថា ការប្រើប្រាស់ប្រព័ន្ធ Satellite Beidou របស់ក្រុមហ៊ុនចិន ដែលចង់ឱ្យកម្ពុជាធ្វើការពិ​និត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់លោកមិនទាន់សិក្សាស្រាវជ្រាវច្បាស់ពីប្រព័ន្ធនេះនូវឡើយទេ។ លោកបានបន្តថា ប៉ុន្តែជារួមស្ថិតក្នុងដំណាក់កាលដែលកម្ពុជា រួមទាំងបណ្ដាប្រទេសផ្សេងៗទៀត កំពុងដើរតាម និងមានភាពរីកចម្រើនផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងមានការរីកចម្រើនផ្នែកនេះផងដែរ…

  • រដ្ឋមន្រ្តីក្រសួងការងារ៖ រដ្ឋាភិបាលនិងក្រសួងការងារ​តែងតែ​យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

    រដ្ឋមន្រ្តីក្រសួងការងារ៖ រដ្ឋាភិបាលនិងក្រសួងការងារ​តែងតែ​យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាន​លើកឡើងថា ក្រសួង​តែងតែបាន​យកចិត្តទុ​កដាក់ខ្ពស់​ចំពោះបញ្ហាសុវត្ថិភាព និងសុ​ខភាពការងារនៅកន្លែងធ្វើការ ដែល​កន្លងមកក្រសួង​ក៏​បាន​ខិ​តខំប្រឹងប្រែងអនុវត្តនូវផែនការមេស្តីពីសុវត្ថិភាព និងសុខភាព ការងារចំនួន២លើករួចមកហើយផងដែរ។ នេះជាការ​ថ្លែងរបស់​រដ្ឋមន្រ្តីក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម អ៊ិត សំហេង នា​ព្រឹកថ្ងៃទី១១ ខែកក្កដា ក្នុង​ពិធីផ្សព្វផ្សាយ​ផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២​០​២​៣-២០២៧ នា​រាជធានីភ្នំពេញ ដោយមានការ​ចូលរួម​ពី​សហជីព អង្គការដៃគូ និង​អ្នកពាក់ព័ន្ធជាច្រើនរូបទៀត​។ ស្ថានភាព ទីផ្សារការងារនៅកម្ពុជាមានភាព រឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩​៩,៣ភាគរយនៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧ ២៥៦ សហគ្រាស ដែលមានកម្មករ និយោជិត ចំនួន ១,៥លាននាក់។ ឯកឧត្តម​ អ៊ិត សំហេង បានថ្លែងថា ៖ «ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង បាន យ​កចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដូចដែលក្រសួង បា​ននិងកំពុងអនុវត្ត នៅក្នុងអាទិភាពទី១ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:…

  • វិមានរំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នឹងសម្ពោធជា​ផ្លូវ​ការ​ថ្ងៃទី១៤ ខែកក្កដា

    វិមានរំលឹកដល់អ្នកអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នឹងសម្ពោធជា​ផ្លូវ​ការ​ថ្ងៃទី១៤ ខែកក្កដា

    ភ្នំពេញ៖ គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការស្ថាបនាឡើងវិញនូវ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» បានស្ថាបនារួចរាល់ហើយ ។វិមាននេះ គ្រោ​ងនឹងសម្ពោធជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ​​ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ខែកក្កដាថា​វិមាននេះ​​បានសាងសង់រួចរាល់ជាស្ថាពរកាលពី​ថ្ងៃទី​៧ខែកក្កដាដោយប្រើរយៈពេល ១៦៣​ថ្ងៃ និងត្រូវបានដឹ​កនាំសាងសង់ឡើងវិញដោយរូបលោកផ្ទាល់។ ឯកឧត្តមបន្តថា នៅក្នុងវិធីសម្ពោធនាថ្ងៃទី១៤ខែកក្កដានេះដែរថ្នាក់​ដឹកនាំ​និងមន្ត្រី​រាជការក្រសួងរៀបចំដែ​នដី ​នឹងធ្វើការ​ច្រៀង បទនគររាជ​ រួមគ្នា ដើម្បីអបអរពិធីសម្ពោធនេះផងដែរ។ ​ អ្នកជំនាញស្ថាបត្យករឯកឧត្តម លី រស្មី បានឱ្យដឹងទៀតថា វិមាននេះត្រូវបានសាងសង់ឡើងវិញដោយរក្សាតា​មលំនាំដើម​ទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អប្រសើរ។វិមាននេះ​​បែរមុខទៅទិសខាងកើតស្របតាមទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីឱ្យអ្នកដែលធ្វើមរណកាលទៅបា​នទៅកើតនាឋានសុគតិភព និងជាទិសមានជ័យភូមិល្អព្រោះមានទន្លេនៅខាងមុខ។​ ឯកឧត្តម លី រស្មី បានបញ្ជាក់ទៀតថា  វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១​ នេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលនៅឆ្នាំ១៩៧៥។​ ឯកឧត្តមបន្តថា ៖ «វិមាននេះ ត្រូវបានស្ថាបនាឡើងវិញជានិម្មិតរូបនៃមិត្តភាពកម្ពុជា-បារាំង និងជាពិ​សេសរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី១ នាពេលនោះ»​។​ ជាមួយគ្នានេះ ការសាងសង់នេះ នឹងជួយលើកម្ពស់ទេសភាពនគរូបនីយកម្មក្រុងឱ្យកាន់តែមានសោភណភាព បង្កើតទីកន្លែងលម្ហែកម្សាន្ត និងធ្វើឱ្យរាជធានីភ្នំពេញទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រ​វត្តិសាស្ត្រដែលជាទស្សនីយភាពថ្មីមួយនៃសិល្បៈដ៏ល្អត្រកាលពីអតីតកាលឱ្យរស់ឡើងវិញ និងដែលបានបា​ត់បង់ទៅជិតកន្លះសតវត្សរ៍កន្លងមកហើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស

    ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស

    (កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឯកឧត្តម បញ្ជាក់បន្ថែមថា ក្នុងនាមជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។ លើសពីនេះ សូមបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧…

  • ក្រសួងធនធានទឹក ៖ អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ

    ក្រសួងធនធានទឹក ៖ អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ

    (ភ្នំពេញ) ៖ នៅថ្ងៃទី១១ ខែកក្កដានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី…

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ១នាក់របួស ១៩នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកក្កដា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ១នាក់របួស ១៩នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ស្រាល ១៩នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន៕ ដោយ៖ភារ៉ានិង ប៊ុនធី

  • យានយន្តល្មើសចំនួន ៦គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៦គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦គ្រឿង ម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី

  • ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី១០ ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី១០ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៦៧,៧៦ក្រាម។ មេតំហ្វេតាមីន (Wy) ស្មើ ១២២៥,៥១ក្រាម ។ លទ្ធផលខាងលើ ៧ អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៥ អង្គភាព ៕ ដោយ ៖…

  • ក្រសួងសាធារណការ៖ រយៈពេលប្រាំឆ្នាំមកនេះ ក្រសួងរៀបចំប្រព័ន្ធចម្រោះទឹកបាន​១២កន្លែងនិងទីលានចាក់សំរាមធំៗចំនួនប្រាំពីរ

    ក្រសួងសាធារណការ៖ រយៈពេលប្រាំឆ្នាំមកនេះ ក្រសួងរៀបចំប្រព័ន្ធចម្រោះទឹកបាន​១២កន្លែងនិងទីលានចាក់សំរាមធំៗចំនួនប្រាំពីរ

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រយៈពេល ៥ឆ្នាំកន្លងមកនេះ ប្រព័ន្ធច​ម្រោះទឹក ១២ កន្លែង និងទីលានចាក់សម្រាមចំនួនប្រាំពីរតាមទីក្រុងធំៗ ត្រូវបានកសាងឡើង​នៅទូទាំងប្រទេសកម្ពុជា ខណៈដែ​លប្រព័ន្ធទឹកចម្រោះថ្មីៗ និងទីលានចាក់សំរាមថ្មីៗ នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ទៀត​។ តាមរយៈ​​វីដេអូនៃកិច្ច​សម្ភាសន៍ និង​ត្រូវបានផ្សព្វផ្សាយ​លើគេហទំព័រក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាថ្ងៃទី៩ ខែកក្ក​ដា​ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា ​បណ្តាញលូ​ និងប្រព័ន្ធចម្រោះទឹកកខ្វក់ មានការរីកចម្រើន​ ក្នុងរយៈ​៥ឆ្នាំចុងក្រោយ​ ដែលក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានស្ថាបនា ស្តារ និងជួសជុលឱ្យប្រើប្រាស់ឡើងវិញ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា សម្រាប់ក្រុងព្រះសីហនុមួយ មានផ្ទៃដី១៦ហិកតា ប្រព័ន្ធសម្រោះទឹ​កកខ្វក់មានសមត្ថភាពចម្រោះបានតែ៧ ០០០ម៉ែត្រគូបទេ ក្នុងមួយថ្ងៃ តែដោយសារតែសេដ្ឋកិច្ចមានភាពរីករចម្រើនយ៉ាងរ​ហ័​សរបស់ក្រុងនេះ បានតម្រូវមានការរៀបចំប្រព័ន្ធចម្រោះនេះឱ្យបានច្រើនថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ៖ «យើងបានកែច្នៃនូវអ្វីដែលយើងមានស្រាប់ ហើយយើងបានសិ​ក្សាផែនការមេ ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់មិត្តចិន ដោយមា​នការឯកភាពហើយ…