Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៩នាក់របួស ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែកក្កដា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៩នាក់របួស ១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៩ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៥លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសធ្ងន់ស្រាល ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ ដោយ៖ ភារ៉ា និង ប៊ុនធី

  • ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន១៦ករណី ថ្ងៃទី៩ ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន១៦ករណី ថ្ងៃទី៩ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖  +ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ៧ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៩ ខែកក្កដា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ១១៣០៨,៥៥ក្រាម។ -មេតំហ្វេតាមីន (Wy) = ៣,៣៣ក្រាម។ -កេតាមីន (Ke) = ១៩៩៧,១៥ក្រាម។ -អុិចស្តាសុី (mdma) = ៣០៦៦,៥៣ក្រាម។លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប…

  • មណ្ឌលថែទាំមនុស្សចាស់ជរាដោយឥតគិតថ្លៃក្នុងស្រុកព្រះស្តេច ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មណ្ឌលថែទាំមនុស្សចាស់ជរាដោយឥតគិតថ្លៃក្នុងស្រុកព្រះស្តេច ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    (ព្រៃវែង)៖ មណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដោយឥតគិតថ្លៃ ជាលើកដំបូង ក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង ដែលមានទីតាំងនៅបរិវេណវត្តសឹម្ពិលីព្រឹក្សារកាជួរ ស្ថិតក្នុងភូមិរកាជួរទី១ ឃុំបន្ទាយចក្រី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ ។ គោលគំនិត នៃការបង្កើតឡើង ឱ្យមានជាមណ្ឌលថែទាំមនុស្សចាស់នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកព្រះស្តេច ក្នុងគោលបំណងដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ នៅក្នុងសហគមន៍ ជាពិសេសដើម្បីចូលរួមសម្រាលទុក្ខលំបាក របស់មនុស្សចាស់ ដែលគ្មានទីពឹង ។ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នេះ, ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា មណ្ឌលនេះ បង្កើតឡើងផ្តោតលើមុខងារសំខាន់ចំនួន៣ គឺ ទី១.ថែទាំមនុស្សចាស់ជរាគ្មានទីពឹង និងលំបាកក្នុងជីវភាព ដោយទទួលបានស្នាក់នៅ និងហូបចុកសមរម្យ, ទី២.មនុស្សចាស់ស្នាក់នៅ នឹងទទួលបានដំណើរកម្សាន្ត ទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងទី៣.ជាទីកន្លែងសម្រាប់ប្រមូលផ្តុំចាស់ ដែលមានបទពិសោធន៍ ដើម្បីធ្វើការពិគ្រោះជាមួយយុវជន ដើម្បីចែករំលែកបទពិសោធន៍ ឈានទៅរកការជួយលើកកម្ពស់សង្គមជាតិ។ ឯកឧត្តម ហ៊ឺ បាវី ក៏បានបង្ហើបពីគម្រោងបង្កើតមណ្ឌលថែទាំមនុស្សចាស់គ្មានទីពឹងនេះ…

  • សត្វទារស់ចំនួន ៦០០០ក្បាលនាំចូលពីវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រៃវែង

    សត្វទារស់ចំនួន ៦០០០ក្បាលនាំចូលពីវៀតណាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តព្រៃវែង

    ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មខេត្តព្រៃវែង បានបង្ក្រាបបទល្មើសចលនាសត្វចំនួនពីរករណី។ក្នុងនោះបានឃាត់រថយន្តដឹកសត្វទារស់សរុបចំនួន ៦.០០០ក្បាលមកពីវៀតណាម ដោយគ្មានលិខិតអនុញ្ញាតឡើយ។ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងនៅថ្ងៃទី៥ ខែកក្កដានេះថា ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ចុះឃាត់ចាប់រថយន្តដឹកសត្វទារស់បានចំនួន២ករណី ដែលសរុបចំនួន ៦០០០ក្បាល។ ប្រភពដដែលបានឱ្យដឹងទៀតថាករណីទី១. មន្រ្តីនៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានឃាត់រថយន្តម៉ាកហ៊ីយ៉ុនដាយ(HYUNDAI) ជាប្រភេទរថយន្តដឹកទំនិញចំណុះ២.៥តោន ស្លាកលេខបន្ទាយមានជ័យ៣A-១៧៣៧ ពណ៌ស ដឹកសត្វទារស់ចំនួន ៣.០០០ក្បាល មកពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ សមត្ថកិច្ចជំនាញបានឃាត់ចរថយន្តនេះនៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច  ។ លោក ហ៊ុន សារ៉ាត់ បានបន្តថា ចំណែកឯករណីទី២ ក្រុមសមត្ថកិច្ចបានឃាត់ចាប់រថយន្តមួយគ្រឿងទៀតម៉ាកHYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុំ២.៥តោន ស្លាកលេខភ្នំពេញ៣G ១០០៦ ពណ៌ស ដឹកសត្វទារស់ចំនួន ៣.០០០ក្បាល…

  • រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង

    រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូ នៅតាមដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង

    (ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយអោយបាន នូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង ។ លោក សៅ សារុំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី១និងលោកទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានអោយដឹងស្រដៀងគ្នាថា៖ ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BTក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ពោលគឺនៅពេលភ្លៀងម្តងៗ តែងតែលិចលង់ ។ ជាក់ស្តែងនាប៉ន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំងបណ្តាលឱ្យតំបន់បឹងទំពុននេះទទួលរងការលិចលង់យ៉ាងខ្លាំង ។ តែដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗ រហូតស្រកអស់ពីក្នុងមូលដ្ឋាន ។ គួរបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការស្តារនិងបូមលូនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១…

  • ស្វាយកន្ទុយសមាន២ប្រភេទគឺ ស្វា កន្ទុយស ជើងប្រផេះ និង ស្វា កន្ទុយស ជើងក្រហម

    ស្វាយកន្ទុយសមាន២ប្រភេទគឺ ស្វា កន្ទុយស ជើងប្រផេះ និង ស្វា កន្ទុយស ជើងក្រហម

    (ភ្នំពេញ)៖ក្រុមអ្នកជំនាញបានឱ្យដឹងថា៖ជាទូទៅសត្វស្វាយកន្ទុយសឈ្មោលភាគច្រើនធំជាងញី ហើយស្វាកន្ទុយសប្រភេទនេះ មាន ២អនុប្រភេទទៀតគឺ ស្វាកន្ទុយសជើងប្រផេះ( Grey-Shanked Douc Langur ) និងស្វាកន្ទុយសជើងក្រហម ( Red-Shanked Douc Langur )។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នា ២០២៣ថាស្វាកន្ទុយស ជាប្រភេទសត្វជិតផុតពូជីបំផុត(CR)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាន នៅភាគខាងកើតទន្លេមេគង្គ និងតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេស ភាគច្រើន រស់នៅជាហ្វូង នៅតាមដើមឈើខ្ពស់ៗក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង និងស៊ី គ្រាប់ធញ្ញជាតិ ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។ ស្វាកន្ទុយស មានសម្បុរខុសប្លែកពីប្រភេទស្វា ផ្សេងទៀត ដោយមានដងខ្លួនពណ៌ប្រផេះ ផ្នែកក្បាលមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌ស ចាប់ពីគល់រហូតដល់ចុងកន្ទុយ ដៃ និងជើងរបស់វាមានពណ៌ខ្មៅ ផ្ទៃមុខមានពណ៌លឿង ស្រាលដោយមានរោមវែងៗព័ទ្ធជុំវិញពណ៌ស និងពណ៌ពងមាន់នៅជុំវិញរង្វង់ភ្នែកទាំងពីរ។ បើយោងតាមទិន្នន័យ ដែលក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា…

  • ប្រតិភូរាជរដ្ឋាភិបាល៖ ការអនុវត្តសាកល្បងផ្នែកថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ទទួលបានការសាទរពីពលរដ្ឋ

    ប្រតិភូរាជរដ្ឋាភិបាល៖ ការអនុវត្តសាកល្បងផ្នែកថែទាំងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ទទួលបានការសាទរពីពលរដ្ឋ

    ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឯកឧត្តម អ៊ុក សមវិទ្យា បានលើកឡើងថា ​ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិ​យោ​ជន៍ដែលបានចុះបញ្ជីជាមួយ ប.ស.ស កំពុងទទួលបានការសាទរពីប្រជាពលរដ្ឋ។ ការវាយតម្លៃជាបឋមនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារងាយរងហានិភ័យ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោ​យស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម»កាលពីថ្ងៃទី៤ខែ កក្ក​ដា​។   កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ ។ ​យោងតាមបេឡាជាតិសន្តិសុខសង្គម ឯកឧត្តម អ៊ុក សមវិទ្យា​ បាន​លើកឡើងថា ៖ «របបភាគទានដោយស្ម័គ្រចិត្ត ត្រូវបានចែងក្នុងច្បាប់ស្ដីពីរបបសន្តិសុខសង្គម  ហើយតាមការអនុវត្តន៍សាកល្បងកន្លងមកលើបុគ្គលស្វ័យនិយោជន៍ ឃើញថាបងប្អូនប្រជាពលរដ្ឋមានការសាទរ និងគាំទ្រយ៉ាងច្រើន»។ ជាមួយគ្នានេះ តាមរយៈកិច្ចប្រជុំជាមួយតំណាងស្ថាប័នពាក់ព័ន្ធទាំងនេះ​​ឯកឧត្តមបានស្នើឱ្យគ្រប់ភាគពីពាក់ព័ន្ធពន្លឿននៃការចេញអនុក្រឹត្យនេះចេញឱ្យបានលឿន និងឆាប់រហ័ស។ ជុំវិញរឿងនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ថា ការដាក់ឱ្យអនុវត្តសាកល្បងនេះគឺជារឿងល្អសម្រាប់អ្នកដែលប្រកបមុខរបរដែលរកចំណូលខ្លួនឯង ខណៈដែលកម្មវិធីនេះនឹងត្រូវអនុវត្តសា​កល្បងរយៈពេល​ជាងមួយឆ្នាំ ដើម្បីធ្វើការវាយតម្លៃចំពោះការចំណាយថវិការដ្ឋតិច ឬ​ក៏ច្រើន។…

  • យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៤គោលដៅ មានយានយន្តចូលគោលដៅចំនួន៤គ្រឿង ម៉ូតូ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤គ្រឿង ម៉ូតូចំនួន០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ជនសង្ស័យ ៤២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី៥ ខែកក្កដា ម្សិលមិញ

    ជនសង្ស័យ ៤២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី៥ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ៖ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១១នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៩ករណី ឃាត់ ២៧នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៥ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ៦,៣១ក្រាម និង៤កញ្ចប់តូច ។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៩អង្គភាព ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៣នាក់របួស ១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកក្កដា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៣នាក់របួស ១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ១០នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បត់/គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់ និងស្រវឹង ៕ដោយ ៖ ភារ៉ានិង ប៊ុនធី