Category: ព័ត៌មានសង្គម

  • ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ!

    ល្បិចឆបោកតាមទូរស័ព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ បោកប្រាក់ជនរងគ្រោះបានជាហូរហែរ!

    ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឲ្យមាន ជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។ ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហក់ថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឲ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ ល្បិចឆបោកដដែលៗនេះ…

  • អង្គការមេត្តាធម្មជាតិ បានបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម ទៅដល់សហគមន៍អារ៉ែង

    អង្គការមេត្តាធម្មជាតិ បានបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម ទៅដល់សហគមន៍អារ៉ែង

    កោះកុង៖​ អង្គការមេត្តាធម្មជាតិ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម និងការចិញ្ចឹមសត្វ ទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍អារ៉ែង ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និ ងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍។ លោក ម៉ូត គឹមរី អនុប្រធានអង្គការមេត្តាធម្មជាតិ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៥ ខែកក្កដាថា​ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថានក្រុមការងាររបស់អង្គការលោក​បានរៀបចំ​សិក្ខាសាលាផ្សព្វផ្សាយ​ពីគម្រោង «សហគមន៍រ៉ុងរឿង» ដែលគម្រោងនេះនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញកសិកម្ម និងការចិ​ញ្ចឹមសត្វទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អារ៉ែង ខណៈដែលគម្រោងនេះ ​ចាប់អនុវត្តចាប់ពីដើមខែក ក្កដានេះ​ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣។ លោកបាន​លើកឡើងថា មូលហេតុដែលអង្គការអនុវត្តគម្រោង «សហគមន៍រ៉ុងរឿង»​ ដោយជ្រើសរើសយ​កសហគមន៍អារ៉ែងនៅក្នុងភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុងនេះ ​ដោយសារនៅក្នុងសហគ​មន៍អារ៉ែង ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ រួមទាំងស្ថានភាពដីនៅតំបន់នោះ ក៏មានជីវជាតិល្អ ទាំងការធ្វើកសិកម្ម និងទាំងការចិញ្ចឹមសត្វ។ ស្របពេលដែលប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ គឺមិនទាន់មានបច្ចេកទេសត្រឹមត្រូវល្អ ដើម្បីចិញ្ចឹមសត្វ និងធ្វើកសិកម្មឱ្យបានផលសម្រាប់ទ្រទ្រង់សហគមន៍របស់ពួកគាត់ និងសម្រាប់ទ្រទ្រង់ក្នុងវិស័យទេសចរណ៍ផងដែរ។ នេះបើតាមការបន្ថែមពីលោក ម៉ូត គឹមរី។ លោក​បាន​បន្ត​ថា របៀបនៃការដាំដំណាំ និងការចិញ្ចឹមសត្វរបស់ពួកគាត់បែបប្រពៃណី គឺវាមិនអាចបម្រើដល់ការផ្គត់ផ្គង់អាហារ ត្រី សាច់ បន្លែ នៅក្នុងសហគមន៍របស់ពួកគាត់បានទេ។ ដូច្នេះប្រជាសហគមន៍នៅតែបន្តចូលព្រៃ រកអនុផលព្រៃឈើ…

  • ឯកឧត្តម លី ធុជ៖ កម្ពុជា-កាណាដា នឹងបន្តពង្រីកកិច្ចសហការដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

    ឯកឧត្តម លី ធុជ៖ កម្ពុជា-កាណាដា នឹងបន្តពង្រីកកិច្ចសហការដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា​ បានចាត់ទុក​ប្រទេសកាណាដា​រួមចំណែកសំខាន់ដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ខណៈប្រទេសទាំងពីរ ក៏នឹងបន្តពង្រីកកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ផងដែរ។ ការលើកឡើងដូច្នេះពីសំណាក់​ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ​​អនុប្រធានទី១ អាជ្ញាធរមីន​ ក្នុងពិ​ធីអបអរសាទរខួបលើកទី ១៥៦ នៃទិវាជាតិរបស់ប្រទេសកាណាដា និងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកាណាដា និងព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា កាលថ្ងៃទី​៤ ខែកក្កដា​។ ​ឯកឧត្តម​បាន​ថ្លែង​​ថា រយៈពេលជិត ៧០ឆ្នាំមកនេះ កម្ពុជា និងកាណាដា បានកសាងនូវទំនាក់ទំនងមិត្តភាពយូ​រអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ក្នុងនោះ លោកថា កាណាដាបានដើរតួនាទី និងរួមចំណែកយ៉ា​ងសំខាន់សម្រាប់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្តម លី ធុជ រំលឹកដែរថាកាណាដា បានផ្តល់ការគាំទ្រដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ សកម្មភាពមីន ការរក្សាសន្តិភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាច្រើន ។កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា-កាណាដា នឹងបន្តរីកចម្រើនទាំងក្នុ​ងវិស័យទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរនាពេលអនា​គតថែមទៀត។…

  • ប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ ទទួលបាន ប្លង់កម្មសិទ្ធិស្របច្បាប់ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការដោះស្រាយវិវាទរហូត បានជោគជ័យ

    ប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ ទទួលបាន ប្លង់កម្មសិទ្ធិស្របច្បាប់ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការដោះស្រាយវិវាទរហូត បានជោគជ័យ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ ក្រោយពីអាជ្ញាធររាជធានីបានធ្វើការដោះស្រាយវិវាទរហូតបានជោគជ័យ និងឈានដល់ការធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានរួចរាល់។ ពិធីប្រគល់ ទទួល វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកឯក ឃុនដឿន អភិបាលនៃអភិបាលខណ្ឌឫស្សីកែវ នៅទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការ ដោះស្រាយ វិវាទដីធ្លីនេះ ជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ ជាក់ស្ដែង នៅពេលនេះយើងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ ទួលសង្កែទី២ចំនួន២០៦គ្រួសារ។ លោក ឯក…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ចុងឆ្នាំ២០២៣នេះ ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនឹងដំណើរការល្អប្រសើរ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ ចុងឆ្នាំ២០២៣នេះ ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនឹងដំណើរការល្អប្រសើរ

    ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា បន្ទាប់ពីដោះស្រាយបញ្ហាប្រព័ន្ធទូរស័ព្ទនៅក្នុងបុរីប៉េងហួតបានល្អប្រើសើរហើយនោះ ក្រសួងបានខិតខំសាងសង់បង្គោលអង់តែនសេវាទូរស័ព្ទជិត ៣០០បង្គោល នៅក្នុងបុរីដែលមានផ្ទៃដីធំៗ ចំនួន ៦៨បុរី ក្នុងចំណោម ១០០ បុរី នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម លើកឡើងផងដែរថា បញ្ហាក្នុងការសាងសង់បង្គោលក៏បានជួបប្រទះផងដែរនៅតាមបណ្តាបុរី ដោយសារអ្នកសាងសង់មិនបានទុកទីតាំងទំនេរដើម្បីសង់បង្គោលអង់តែនសេវាទូរស័ព្ទនោះទេ ដែលកាងារបន្តនោះគឺត្រូវដាក់ឧបករណ៍តំឡើងឧបករណ៍ ដោះប្រព័ន្ធតំឡើសេវាទូរសព័្ទ Signal Booster ដែលឆ្លងរំខានចេញពីតាមផ្ទះហើយ នោះនៅចុងឆ្នាំ២០២៣នេះកាប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនិងដំណើរការល្អប្រសើរ។ ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា នៅខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក្រសួងបានកំណត់ទីតាំងដើម្បីដាក់បង្គោលអង់តែន ជាង ១ពាន់ពង្គោលរួចហើយ សំរាប់នៅតាមខេត្តក្រសួងក៏គ្រោងនិងដាក់បង្គោលដែរ ដែលងាយស្រួលងាយរកទីតាំងដាក់ ដោយនិងចាប់ផ្តើមចេញពីស្រុកបាទីចេញទៅ និងបន្តទៅខេត្តផ្សេងៗទៀត។ ជាមួយគ្នានេះដែរ នៅក្នុងរយៈពេល ៥ឆ្នាំ ទៅមុខទៀតក្រសួងក៏គ្រោង និងតបណ្តាញខ្សែកាបសំរាប់ប្រព័ន្ធអីនធឺណេត ទៅគ្រប់ភូមិ ពិសេសនៅតាមសាលារៀន មណ្ឌលសុខភាព ប៉ុស្តន៍ប៉ូលីស និងសាលាឃុំ នៅទាំងប្រទេសផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្តថា នៅពេលយើងមានសេវាអីនធីណេតនោះសិស្សានុសិស្ស និងចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល…

  • យានយន្តល្មើសចំនួន ១គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    យានយន្តល្មើសចំនួន ១គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៤គោលដៅ មានយានយន្ត ចូលគោល ដៅចំនួន ១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១គ្រឿង ត្រូវបានផាក ពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការ ផាកពិន័យ យានយន្ត ល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើ ប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់របួស៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែកក្កដា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់របួស៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៤ ខែកក្កដា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ ៕ ដោយ ៖ ភារ៉ានិង ប៊ុនធី

  • កងកម្លាំងរក្សាសន្តិភាពការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ​ទទួលបាន​វគ្គសិក្សាភាសាបារាំង​ ដែលមានរយៈពេលពីរឆ្នាំ

    កងកម្លាំងរក្សាសន្តិភាពការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ​ទទួលបាន​វគ្គសិក្សាភាសាបារាំង​ ដែលមានរយៈពេលពីរឆ្នាំ

    ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការជាមួយ OIF បានបើកវគ្គបណ្ដុះបណ្ដាលភាសាបារាំង ដែលមានរយៈពេលពីរឆ្នាំ​ដល់កងកម្លាំងនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព កា​របោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះត្រូវបានធ្វើកាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក Edgar DOERIG តំណាង OIF ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ឯកឧត្តម អ៊ូច បូរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ​នា​​មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការបោសសម្អាតមីន និងកាកសំណល់សង្គ្រាម​។ នាឱកាសនោះ លោក Edgar DOERIG ​ បាន​ថ្លែង​ឱ្យដឹងថា ការចេះភាសាបារាំង គឺជាស្ពានដ៏សំខាន់មួយដែលនាំមកនូវ បង្កើតចំណងទំនាក់ទំនង ការជឿទុកចិត្ត​ជាមួយអាជ្ញាធរដែនដី ប្រជាជន បង្កើនប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ការប្រាស្រ័យទាក់ទង និងវប្បធម៌ក្នុងតំបន់។ លោកបន្តថា ​ភាពស្ទាត់ជំនាញភាសាបារាំងនេះ វាក៏ជួយសម្រួលដល់ការជួយគ្នាទៅវិញទៅមក ជាមួយកងកម្លាំងដៃគូរ ព្រមទាំងរួមចំណែកដល់ការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែងផងដែរ។ លោក Edgar DOERIG ក៏បានបញ្ជាក់ដោយ​លោក​ធានាចំពោះការផ្តល់ជំនួយក្នុងនាម OIF សម្រាប់ការបណ្តុះបណ្តាលនេះតាមតម្រូវការរបស់…

  • ទិញស្រាបៀរគ្រុឌ ៦កំប៉ុង ញ៉ាំបាយល្ងាចជុំគ្រួសារគាស់ឈ្នះរង្វាន់រថយន្តភីកអាប់ ISUZU D-MAX ដ៏ថ្មីស្រឡាងមួយគ្រឿង

    ទិញស្រាបៀរគ្រុឌ ៦កំប៉ុង ញ៉ាំបាយល្ងាចជុំគ្រួសារគាស់ឈ្នះរង្វាន់រថយន្តភីកអាប់ ISUZU D-MAX ដ៏ថ្មីស្រឡាងមួយគ្រឿង

    ហេងមែន អ្នកភ្នំពេញ! ទិញស្រាបៀរគ្រុឌ ត្រឹម ១យួរ ស្មើនឹង ៦កំប៉ុង គាស់ភ្លាម ឈ្នះរង្វាន់ក្លាយជាម្ចាស់រថយន្តភីកអាប់ដ៏ថ្មីស្រឡាងម៉ាក ISUZU D-MAX ឆ្នាំ២០២៣ តម្លៃជាង៥ម៉ឺនដុល្លារ។ ថ្មីចែស! រឹតតែភ្ញាក់ផ្អើល រំភើប និងចូលរួមចែករំលែកពេលវេលាល្អ អបអរសាទរជាមួយបងប្រុស ឌុល សំបូរ រស់នៅរាជធានីភ្នំពេញ ដែលមានសំណាងឈ្នះមហារង្វាន់រថយន្តភីកអាប់ដំបូងគេបង្អស់ពីស្រាបៀរគ្រុឌ។ បងប្រុស ឌុល សំបូរ បានរៀបរាប់ទាំងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងថា “កំពុងតែមានពេលវេលាល្អ ញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ ស្រាប់តែខ្ញុំគាស់ស្រាបៀរគ្រុឌ ក៏ឃើញរង្វាន់រថយន្តនៅលើក្រវិលកំប៉ុង។ អារម្មណ៍ពេលហ្នឹងគឺលើសពីរំភើបទៅទៀត។ ខ្ញុំគឺជាអតិថិជនរបស់ស្រាបៀរគ្រុឌ តាំងពីចេញលក់ក្នុងទីផ្សារដំបូងព្រោះ ខ្ញុំពេញចិត្តរសជាតិ និងគុណភាពរបស់គ្រុឌ ហើយធ្លាប់តែឃើញគេឈ្នះម៉ូតូ ឬរង្វាន់នេះ រង្វាន់នោះ គិតថាថ្ងៃណាមួយប្រហែលជាអាចមានសំណាងឈ្នះអ្វីមួយពីគ្រុឌដែរ តែឥឡូវមានសំណាងឈ្នះរង្វាន់ធំខ្លាំងហួសពីការរំពឹងទុក។ វាពិតជាអស្ចារ្យមែនទែន ហើយខ្ញុំសូមអរគុណដល់ស្រាបៀរគ្រុឌ ដែលផ្តល់មហារង្វាន់រថយន្តយ៉ាងពិតប្រាកដដល់រូបខ្ញុំ។” លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានប្រសាសន៍ឲ្យដឹងថា “យើងខ្ញុំពិតជារីករាយក្រោយទទួលបានដំណឹងដ៏រំភើបនេះ ហើយសូមចូលរួមអបអរសាទរដល់អ្នកឈ្នះមហារង្វាន់រថយន្តភីកអាប់ដ៏មានតម្លៃដំបូងគេបំផុតរបស់យើង។ ក្រៅពី រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់លក្ខណៈអន្តរជាតិ…

  • រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឯកជនកូរ៉េ នឹងសិក្សាស្រាវជ្រាវរួមគ្នាលើការ​គ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់

    រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឯកជនកូរ៉េ នឹងសិក្សាស្រាវជ្រាវរួមគ្នាលើការ​គ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់

    ភ្នំពេញ ៖លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែកក្កដា ​ថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន Geoentech ដែលមកពីប្រទេសកូរ៉េនឹងសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ទៅជា ហ្គាស ថាមពលអគ្គីសនី ធ្យូង និងប្រភេទជីបាយអូឆា។ លោកបាននិយាយថា ប្រតិភូនៃក្រុមហ៊ុន Geoentech នេះ មកពីទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនមានជំនាញ និ​ងវិនិយោគលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃកាកសំណល់ ​ពិសេសកែច្នៃកាកសំណល់ផ្ទះបាយ ទៅជីបាយអូឆា (កា​កសំណល់សរីរាង្គ ដែលអាចផលិតជាជីកំប៉ុស)។ លោក​ សុខ ទូច បាន​ប្រាប់ថា ៖ «នៅស្រុកយើង មិនទាន់មានការបែងចែកកាកសំណល់បានត្រឹមត្រូវនៅឡើយទេ ដោយកាកសំណល់មានចែកជា ប្លាស្ទិក កែ​វអំបែង និងកាកសំណល់សរីរាង្គផ្សេងៗ​ ដែលភាគច្រើនជាកាកសំណល់ផ្ទះបាយ។ ប្រភេទកា​កសំណល់នីមួយៗសុទ្ធតែអាចកែច្នៃបាន ដោយប្លាស្ទិក អាចកែច្នៃទៅជាហ្គាស ឬប្រេងរំអិលនិងកាកសំណល់ផ្ទះបាយអា​ចច្នៃជាជីកំប៉ុស ហើយ​ឥឡូវយើងកំពុងតែសិក្សាលើការងារ ដោយយកខេត្តបាត់ដំបងមួយជាគំរូសិន»។ ប៉ុន្តែលោក សុខ ទូច បានជំរុញឱ្យក្រុមហ៊ុន Geoentech ជ្រើសរើសយក ខណ្ឌណាមួយនៃរាជធានីភ្នំពេញមកសិក្សាវិញ ដោយសារតែខេត្ត​បាត់ដំបង…