-
គម្រោង «ហ្គ្រេស» របស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ប្រគល់លំនៅឋានជូនពលរដ្ឋងាយរងគ្រោះចំនួន៧៥គ្រួសារ

សៀមរាប៖តាមរយៈគម្រោង«ហ្គ្រេស»របស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជាគាំទ្រដោយម្ចាស់ជំនួយពីប្រទេសសិង្ហបុរីបានប្រគល់លំនៅឋានជូនដល់ពលរដ្ឋចំនួន ៧៥គ្រួសារនៅខេត្តសៀមរាប ដែលជាក្រុមគ្រួសារងាយរងគ្រោះនៅតំបន់ជនបទ និងគ្រួសារមានចំណូលទាប ដើម្បីរួមចំណែកក្នុងការផ្តល់លំនៅឋានសមរម្យសម្រាប់ពលរដ្ឋងាយរងគ្រោះ។ ដើម្បីអបអរសាទរចំពោះសមិទ្ធិផលនៃគម្រោងនេះ អង្គការលំនៅឋានដើម្បីមនុស្សជាតិកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រគល់ផ្ទះសង្គមកិច្ចជូនប្រជាពលរដ្ឋដែលតាំងទីលំនៅបណ្តោះអាសន្នលើដីសាធារណៈក្នុងក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០២៣។ កម្មវិធីនេះ មានវត្តមានតំណាងពីរដ្ឋបាលខេត្ត ក្រសួងពាក់ព័ន្ធ ស្ថានទូតសិង្ហបុរី ម្ចាស់ជំនួយសិង្ហបុរី អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ អង្គការលំនៅឋានមនុស្សជាតិសិង្ហបុរី អង្គការដៃគូ និងប្រជាជនក្នុងសហគមន៍ប្រមាណ ៣០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលំនៅឋានដើម្បីមនុស្សជាតិកម្ពុជា។ គួរជម្រាបថា ដោយមានការគាំទ្រពីអង្គការលំនៅឋានមនុស្សជាតិសិង្ហបុរី អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានបញ្ចប់ការអនុវត្តគម្រោង “ហ្គ្រេស» ក្នុងរយៈពេល ៦ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមិថុនាឆ្នាំ២០២៣ជាមួយនឹងថវិកាចំនួន៦,១៦លានដុល្លារអាមេរិក។គម្រោងនេះ ផ្តោតលើកម្មវិធីសំខាន់ៗចំនួនបី រួមមានលំនៅឋានសម្រាប់ គ្រួសារងាយរងគ្រោះនៅតំបន់ជនបទ លំនៅឋានសម្រាប់គ្រួសារដែលមានចំណូលទាបក្នុងការតំបន់សំណង់បណ្ដោះអាសន្ន និងការកាត់បន្ថយគ្រោះមហន្តរាយតាមរយៈ PASSA តាមរយៈភាពជាដៃគូជាមួយគ្រួសារ សហគមន៍ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងវិស័យឯកជន។ លោកស្រី ប៊ឺណាដែត បូឡូខ្យួធី នាយិកាអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ ប្រចាំតំបន់មេគង្គ និងជានាយិកានៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានមានប្រសាសន៍ថា៖« ថ្ងៃនេះ គ្រួសារចំនួន ៧៥ គ្រួសារមកពីតំបន់សំណង់បណ្ដោះអាសន្នក្នុងខេត្តសៀមរាប ទួលបានលំនៅឋានដែលប្រសើរឡើង…
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនសូមថ្លែងអំណរគុណដល់សប្បុរសជនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា, ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផលទាំងនេះ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ធ្វើឱ្យកម្មវិធីនេះ កាន់តែមានភាពមហោឡារិកអធិកអធម ព្រមទាំងបានសរបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ ។ ឯកឧត្តម បណ្ឌិត បន្តថា ប្រទេសកម្ពុជាយើង…
-
ក្រសួងប្រៃសណីយ៍ សម្រេចបណ្តេញតំណាង ក្រុមហ៊ុនហ្វេសបុកចេញពីកម្ពុជា

ភ្នំពញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយពិនិត្យឃើញភាព មិន ប្រក្រតី នៃសេវារបស់ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) សម្រាប់ អ្នក ប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និង ការប្រមូល ទិន្នន័យ ឯកជន ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និង ការជ្រៀតជ្រែក ចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។ ដូច្នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញ តំណាង ក្រុមហ៊ុនហ្វេសប៊ុក ចេញពីកម្ពុជា និងបញ្ឈប់ រាល់សកម្មភាព ដូចជា ភាពជាតំណាង របស់ ក្រុមហ៊ុន ទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការ ដៃគូក្នុងវិស័យឯកជននៅកម្ពុជា ចាប់ពីពេលនេះតទៅ ៕ ដោយ ង៉ាន់ ទិត្យ
-
ឯកឧត្តម អ៊ាង សុផល្លែត ចាត់ទុកថា « លោកពូ អ្នកមីង បងប្អូន អតីតយុទ្ធជន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាយើង មានសុខសន្តិភាព ការអភិវឌ្ឍ និងកិត្យានុភាព ទូទាំងប្រទេស និងលើឆាកអន្តរជាតិ»

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងបញ្ជាក់ ក្នុងឱកាស ជួបសំណេះ សំណាល និងបំពាក់មេដាយជូន អតីតយុទ្ធជន ចំនួនជាង ២០០នាក់ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឡាំ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តមបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ សូមគោរពដឹងគុណ ចំពោះការលះបង់គ្រប់បែបយ៉ាង របស់អតីតយុទ្ធជននៅទូទាំងប្រទស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
សួស្ដី អេប ផ្តល់ជូនបទពិសោធន៍ ភ្ជាប់ជាមួយចំណេះដឹងថ្មីៗ និងចែករំលែកនូវបច្ចេកវិទ្យាថ្មីដល់និស្សិត-បុគ្គលិក នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

(ភ្នំពេញ)៖ សួស្ដី អេប ដែលអាចប្រើប្រាស់កម្មង់អាហារពីបណ្តាហាងជាច្រើន មានទាំងហាង ហាឡាល អាហារ និងភេសជ្ជៈជាច្រើនទៀត បានផ្តល់ជូនបទពិសោធន៍ ភ្ជាប់ជាមួយចំណេះដឹងថ្មីៗ និងចែករំលែកនូវបច្ចេកវិទ្យាថ្មីដល់បុគ្គលិក-និស្សិតនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៣ ។ លោក ម៉ា ហ៊ុយសេន ប្រធានផ្នែកលក់ និងទីផ្សារនៃអេបសួរស្ដីបានឱ្យដឹងថា បន្ទាប់ពីបានដាក់បង្ហាញមុខងា ហាឡាល ការពីពេលថ្មីៗនេះ ហើយទទួលបានការគាំទ្រជាខ្លាំងពីអ្នកប្រើប្រាស់ជាសាសនិកឥស្លាមរួចមក ។ លោកបញ្ជាក់ថា សួស្ដី អេប គឺអាចប្រើប្រាស់បានគ្រប់ៗគ្នា អាចកម្មង់អាហារពីបណ្តាហាងជាច្រើន ដែលមិនមែនមានតែហាងហាឡាល នោះទេ គឺមានហាងអាហារ និងភេសជ្ជៈល្បី ដែលបងប្អូនជាច្រើនបានស្គាល់ ក៏កំពុងមានវត្តមាននៅលើអេបនេះផងដែរ។ លើសពីនេះ សួស្ដី អេប ក៏មានមុខងារបន្ថែម ដែលយើងមាន Social Media ថ្មីមួយ កំពុងដាក់ដំណើរការសាកល្បង ដែលមានមាតិកាថ្មីៗ ប្លែកៗ និងផ្តល់អត្ថប្រយោជន៍ជូនដល់អ្នកប្រើប្រាស់ មិនត្រឹមតែការទំនាក់ទំនងគ្នានោះទេ ថែមទាំងជាការពាណិជ្ជកម្មផងដែរ ។ លើសពីនេះ យើងក៏ត្រៀមដាក់ចេញនូវមុខងារ Market…
-
ឈ្លូសរស់នៅច្រើនកន្លែងក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖សត្វឈ្លូស (Red muntjac) ត្រូវបានគេចាត់បញ្ចូលក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក ហើយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ថា សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ រហូតមកទល់នឹងពេលនេះ មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោកមានសត្វឈ្លូសប៉ុន្មានក្បាលឡើយ ប៉ុន្តែយោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ នៅប្រទេសកម្ពុជា សត្វឈ្លូសសម្បូណ៌ស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ។ សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារ តែពពួកសត្វស៊ីសាច់ ជាអាហារ ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ឈ្លូសបន្លឺសំឡេងខ្លាំងនិងតតបគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។ក្នុងប្រភេទជម្រុះស្នែង…
-
គោរពច្បាប់ចរាចរណ៍រទាំងអស់គ្នាគ្រោះថ្នាក់ចរាចរណ៍ស្លាប់៥នាក់របួស១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ស្រាល១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់/គ្រោះថ្នាក់ និងកត្តាយាន៕ ដោយ៖ភារ៉ានិង ប៊ុនធី
-
ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៦ករណី ថ្ងៃទី២៩ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ៖ ជួញដូរ ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៨ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ២១៥,៣៨ក្រាម និង៥កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,៣២ក្រាម។ -កេតាមីន (Ke) = ៣,៥៩ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល…
-
យានយន្តល្មើសចំនួន៣គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៩ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប២គោលដៅ មានយានយន្តចូលគោលដៅចំនួន៤គ្រឿង ម៉ូតូ១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣គ្រឿង មានម៉ូតូចំនួន១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា .ប៊ុនធី
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សតភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបាន ជ្រាបថា គណបក្ស ប្រជាជនកម្ពុជានឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ៧ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះ ពេជ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើ ដំណើររបស់ សមា ជិក សមាជិកា ដែល អញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយណាដែល ពុំមាន ការងារ ចាំបាច់ ពុំគួរធ្វើដំណើរជុំវិញ ទីតាំងប្រារព្ធពិធីឡើយ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លង អរិយក្សត្រភ្នំពេញ តាមកាល បរិច្ឆេទខាងលើដោយអនុគ្រោះ។…