Category: ព័ត៌មានសង្គម

  • ឯកឧត្តម ជា ចាន់តូ អំពាវនាវ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តពង្រឹងស្មារតីសាមគ្គី និងខិតខំចំពោះការងារដែលជាប្រពៃណីដ៏ល្អរបស់គណបក្សបន្តទៀត

    ឯកឧត្តម ជា ចាន់តូ អំពាវនាវ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បន្តពង្រឹងស្មារតីសាមគ្គី និងខិតខំចំពោះការងារដែលជាប្រពៃណីដ៏ល្អរបស់គណបក្សបន្តទៀត

    កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឲ្យបន្តពង្រឹងស្មារតីសាមគ្គី និងត្រូវខិតខំប្រឹងប្រែងប្រកបដោយការលះបង់ខ្ពស់ ចំពោះការងារដែលជាប្រពៃណីដ៏ល្អរបស់គណបក្សបន្តទៀត ព្រោះវាជាកត្តាគន្លឹះ ដែលធ្វើឲ្យគណបក្ស ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងដើម្បីបន្តអនុវត្តឲ្យបានសម្រេចនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតជូនជាតិមាតុភូមិ។ នេះជាការអំពាវនាវតបស់ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ ក្នុងឱកាសអញ្ជើញជួបសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកស្ទោង និងក្រុងស្ទឹងសែន នៅថ្ងៃទី២៨មីថុនា។ ឯកឧត្ដមជា ចាន់តូ បានបន្តថា ចំពោះមុខនេះ យើងត្រូវបន្ថែរក្សាការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថិរ ហើយនៅអំឡុងក្នុងពេលឃោសនាបោះឆ្នោត យើងត្រូវតែប្រើប្រាស់ទិសស្លោកថា “រួមគ្នារក្សាសន្តិភាពឱ្យខានតែបាន” ដើម្បីបំផុសស្មារតីប្រជាជនឲ្យមើលពីតម្លៃពិតនៃសន្តិភាព។ ជាមួយនេះ ត្រូវបង្ហាញឃើញឲ្យអំពីស្ថានភាពនយោបាយទូទៅ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ពិសេសជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ និងការរៀបចំប្រកបដោយជោគជ័យ និងជាទីមោទនភាពជាតិដ៏ឧត្តុង្គឧត្តម នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ ឲ្យប្រជាជនយល់ដឹងផងដែរ នោះទើបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ខែកក្ដាដាឆ្នាំ២០២៣ទទួលបានជោគជ័យ…

  • មន្ត្រីបរិស្ថាន និងអ្នកអភិរក្ស រកឃើញសត្វព្រៃចំនួន ៧ប្រភេទ ជាក្រុមប្រភេទសត្វជិតពូជទទួលរងការគំរាមកំហែង តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ

    មន្ត្រីបរិស្ថាន និងអ្នកអភិរក្ស រកឃើញសត្វព្រៃចំនួន ៧ប្រភេទ ជាក្រុមប្រភេទសត្វជិតពូជទទួលរងការគំរាមកំហែង តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ

    ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិដែលបានដាក់ សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុម ប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតំលៃអភិរក្សក្នុង តំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួន ក្នុងដែនជម្រកសត្វព្រៃ ក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP/MOE។…

  • បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវសប្បុរសជនបន្តឧបត្ថម្ភធនធានដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ

    បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវសប្បុរសជនបន្តឧបត្ថម្ភធនធានដើម្បីគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ អគ្គមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនខ្មែរ បន្តឧបត្ថម្ភធនធានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ដែលជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិ ។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០ គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា៖«ក្នុងនាម សម្តេចទាំងទ្វេ ខ្ញុំសូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវដំណើរការកំណែទម្រង់របស់ខ្លួន សំដៅកសាង…

  • កម្មករ​ម្នាក់​បាន​ស្លាប់ និង​ជាង៤០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅកំពង់ឆ្នាំង

    កម្មករ​ម្នាក់​បាន​ស្លាប់ និង​ជាង៤០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍នៅកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖ផ្អែកតាម​​របាយការណ៍របស់​ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាន​​ឱ្យដឹងថា​ រថយន្ត​ដឹកកម្មករ​ដែល​មាន​កម្មករ កម្មការិនី​​ជិត​៦០នាក់ បាន​រងគ្រោះថ្នាក់​ក្នុង​ករណី​រវាងរថយន្ត​ និង​ម៉ូតូ​​នា​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ដែលបានបណ្តាលឱ្យ​មនុស្ស​ម្នាក់ស្លាប់ និង​ជាង៤០ នាក់​ផ្សេង​ទៀត​​រងរបួស​ធ្ងន់ និង​ស្រាល។ របាយការណ៍ដដែល​បាន​លើកឡើងនាថ្ងៃទី​២៨ ខែមិថុនា ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើង​នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ​​ក្នុង​ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​បាន​បណ្តាល​ឱ្យ​កម្មការិនីរោងចក្រម្នាក់បានស្លាប់ និង​​៤២នាក់ផ្សេង​ទៀត បានរងរបួសធ្ងន់ និងស្រាល​ ខណៈដែល​អ្នកបើកបររថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​ផងដែរនាពេលនោះ។​ ​យោងតាម​​​​​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាន​ឱ្យដឹងដែរថា ​គ្រោះ​ថ្នាក់ចរាចរណ៍នេះ​​ កើតឡើង​នៅ​ពេល​ដែលរថយន្ត​​ដឹកកម្មករ​ចេញ​ពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះវិញ ដល់​ចំណុច​កើត​ហេតុ​មាន​ម៉ូតូ​ដួល​នៅ​ខាងមុខ​រថយន្ត ហើយ​រថយន្ត​ចាប់​ហ្វ្រាំង​បន្ទាន់​ទើប​បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​តែ​ម្ដ​ង។ អង្គការសង់ត្រាល់​ បានបន្តថា ​ជនរងគ្រោះដែល​​បាន​បាត់បង់​ជីវិត​ឈ្មោះ ព្រំ ឈឺន ​​អាយុ៣៦ ឆ្នាំ ​រស់នៅ​នៅ​ភូមិ​ចា ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ​ជា​កម្មការិនី នៅ​​រោងចក្រ​ស្បែកជើង Tripos International Co. Ltd។ ចំណែក​ឯ​កម្មករ​ដែល​រងរបួស​ធ្ងន់ និង​ស្រាល​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង និង​ខ្លះ​ទៀត​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រផងដែរ​។​​ ទាក់ទងករណី​គ្រោះថ្នាក់ចរាចរណ៍​មកលើកម្មករ​…

  • អកត្រីក្បាលប្រផេះច្រើនរស់នៅតាមតំបន់ព្រៃ ដងស្ទឹង ដងទន្លេ ព្រែក អូ ត្រពាំងព្រៃលិចទឹក ជាពិសេសនៅតំបន់បឹងទន្លេសាប

    អកត្រីក្បាលប្រផេះច្រើនរស់នៅតាមតំបន់ព្រៃ ដងស្ទឹង ដងទន្លេ ព្រែក អូ ត្រពាំងព្រៃលិចទឹក ជាពិសេសនៅតំបន់បឹងទន្លេសាប

    ភ្នំពេញ៖ អកត្រីក្បាលប្រផេះ ( Grey-headed Fisheagle ) ឬ មានឈ្មោះតាមវិទ្យាសាស្រ្តថា Ichthyophaga ichthyaetus ជាប្រភេទសត្វជិតទទួលរងការគំរាមកំហែង (NT) លើពិភពលោក ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានដែលបានចញផ្សាយនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៣បានឱ្យដឹងថាអកក្បាលប្រផេះ មានវត្តមាន ពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ព្រៃតាមដងស្ទឹង ដងទន្លេ ព្រែក អូ ត្រពាំងព្រៃលិចទឹកទន្លេធំៗ ជាពិសេសនៅតំបន់បឹងទន្លេសាប។ សត្វប្រភេទនេះវាមានមាឌធំ កវែងជាងអកដ៏ទៃ ក្បាល ពណ៌ប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និងកន្ទុយ ស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោម ពណ៌ខ្មៅ ហើយវាមានពងតែ ២ប៉ុណ្ណោះ ៕ ដោយ៖ម៉ាដេប៉ូ

  • ឈ្មួញគ្រឿងញៀន ២នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ម្នាក់ជាប់គុក ១ជីវិត ម្នាក់ជាប់ ២៥ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ៤០លានរៀល

    ឈ្មួញគ្រឿងញៀន ២នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ម្នាក់ជាប់គុក ១ជីវិត ម្នាក់ជាប់ ២៥ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ៤០លានរៀល

    ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទទោសលើសំណុំរឿ ងឈ្មួញគ្រឿង២ នាក់ ម្នាក់ដាក់គុកអស់មួយជីវិត និងម្នាក់ឲ្យជាប់ក្នុងពន្ធនាគារ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការរដ្ឋក្នុងម្នាក់៤០ លានរៀល ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការក្តីនេះ ។ ជនជាប់ចោទ២ នាក់ ម្នាក់ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២២ ឆ្នាំ ត្រូវបានសាលក្រមផ្តន្ទទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៤០ លានរៀល ។ និងម្នាក់ឈ្មោះ ហ៊ាត រ៉ូ ហៅ តោ ភេទប្រុស អាយុ២៧ ឆ្នាំ សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ២៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០ លានរៀល ។ សូមជម្រាបថា ៖ កាលពីថ្ងៃទី៧…

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៦នាក់របួស ៦១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៦នាក់របួស ៦១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ស្រាល ៦១នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់/គ្រោះថ្នាក់ និងកត្តាយាន ៕ ដោយ៖ភារ៉ានិង ប៊ុនធី

  • យានយន្តល្មើសចំនួន ៣គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៨ ខែមិថុនា ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៣គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៨ ខែមិថុនា ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២គ្រឿង ម៉ូតូ ១១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣គ្រឿង មានម៉ូតូចំនួន២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖ ភារ៉ា ប៊ុនធី

  • ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងចំណោមជនសង្ស័យចំនួន   ២២នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមិថុនា រួមមាន ៖  មេតំហ្វេតាមីន (Ice) = ១៣៦,៨៧ក្រាម។ កេតាមីន (Ke) = ៩៨៤,២៩ក្រាមនិង១កញ្ចប់តូច។ អុិចស្តាសុី (mdma) = ២៥៤០៣,៩១ក្រាម ។ លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប…

  • អន្តរក្រសួង រៀបចំកិច្ចប្រជុំប្រមូលធាតុចូលពាក់ព័ន្ធគម្រោងអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

    អន្តរក្រសួង រៀបចំកិច្ចប្រជុំប្រមូលធាតុចូលពាក់ព័ន្ធគម្រោងអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍

    ភ្នំពេញ៖ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍(គ.អ.ស.អ.ប.អ.)​បានរៀបចំកិច្ចប្រជុំលើកទី៤ ជាមួយគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធ ដើម្បីតាមដានការអនុវត្តនិងប្រមូលធាតុចូលបន្ថែមដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍ប្រជាជនប្រកប​ដោយគុណភាព និងចីរភាព។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែមិថុនា ​នា​រាជធានីភ្នំពេញ ដែលមានការចូលរួមពីស​មាជិកគណៈកម្មការអន្តរក្រសួងនៃគណៈកម្មាធិការពិសេស និងតំណាងក្រសួងពាក់ព័ន្ធរួមមាន ក្រសួងសុខា​ភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការនិងជាប្រធាន គ.អ.ស.អ.ប.អ.បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើសកម្មភាព និងសូចនាករតាមដានដែលក្រសួងស្ថាប័ន ពាក់ព័ន្ធបានផ្ញើមក។ លោកមានប្រសាសន៍ថា​ ៖ «អ្វីដែលនៅសេសសល់ត្រូវពិភាក្សាដើម្បីបញ្ចប់ការងាររបស់យើង គឺសកម្ម​ភា​ព​ដែលមិនទាន់មានសូចនាករវាស់វែងសម្រាប់ការតាមដានត្រួតពិនិត្យ ការកំណត់តម្លៃដើមគ្រា និងតម្លៃចុងគ្រានៃសូចនាករនីមួយៗ និងការប៉ាន់ប្រមាណថវិកាសម្រាប់អនុវត្ត»។ ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ គូសបញ្ជាក់ថា ការយកចិត្តទុកដាក់ទៅលើបញ្ហាប្រជាជននៅក្នុងការអភិវឌ្ឍសង្គម សេ​ដ្ឋកិច្ច គឺជារឿងដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជាជាកំពុងយកចិត្តទុកដាក់ជាខ្លាំង។ លោកបន្តថា ទំនាក់ទំនងគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជន និងការអភិវឌ្ឍដោយចីរភាព មិនអាចរំលងកត្តាប្រជាជនបានឡើយ ពោលគឺដៃគូអភិវឌ្ឍ សង្គមស៊ីវិលទាំងអស់ត្រូវបញ្ចូលបញ្ហាប្រជាជនទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន។ ឯកឧត្តមបានថ្លែងថា ៖ «ការគិតគូរដល់គុណភាពនៃជីវិតជាជាងការគិតគូរពីចំនួនប្រជាជន ការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប គុណភាពដោះស្រាយបរិមាណ ការបង្កើនភាពអង់អាចដល់ស្ត្រី ដែ​លជាគន្លឹះនៃការលើកកម្ពស់គុណភាពនៃជីវិតរបស់មនុស្សគ្រប់រូប»។…