-
ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ៨នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១២ករណី ឃាត់ ៤០នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ២១៣,៣៨ក្រាម និង៣កញ្ចប់តូច។ -កេតាមីន (Ke) = ៨,៨១ក្រាម។ -អុិចស្តាសុី (mdma) = ១១៨,៩៦ក្រាម។ -កញ្ឆា = ៧,៩២ក្រាម។ លទ្ធផលខាងលើ ៧អង្គភាព…
-
យានយន្តល្មើសចំនួន ៧គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៦ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប២គោលដៅ មានយានយន្តចូលគោលដៅចំនួន៨គ្រឿង ម៉ូតូ១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៧គ្រឿង មានម៉ូតូចំនួន១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៤នាក់របួស ២០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៦ ខែមិថុនា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល ២០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បត់/គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់ និងស្រវឹង ៕ ដោយ៖ភារ៉ានិង ប៊ុនធី
-
ប្រតិភូកាកបាទក្រហម ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ស្វាយ សំអៀង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសេសាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ថា “កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ សុខទុក្ខ ប្រជារាស្ត្រនិងប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល”។ ឯកឧត្តមវេជ្ជ. បានប្រសាសន៍ថា…
-
ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម នាំមកនូវអំណោយសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋ ជិតមួយពាន់នាក់នៅភូមិបឹងទីង

កំពង់ចាម៖ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះ ជួយមូលដ្ឋាន ឃុំទង ត្រឡាច រួមដំណើរដោយឧកញ៉ា អែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស ខ៦ ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និង លោក ពូន វណ្ណា បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនប្រជាពលរដ្ឋ៩៨០ នាក់ នៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាល ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងទីង ។ ក្នុងឱកាសនេះឧកញ៉ា អែល សារ៉ុម បានបង្ហាញពីការប្ដេជ្ញាចិត្តបន្ត ចូលរួម អភិវឌ្ឍន៍មូលដ្ឋានឃុំឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈជាបន្ត បន្ទាប់ក្រុមការងារចុះមូលដ្ឋានបានចូលរួមក្នុងកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ។…
-
ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម នាំមកនូវអំណោយសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋ ជិត មួយពាន់នាក់នៅភូមិបឹងទីង

កំពង់ចាម៖ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះ ជួយមូលដ្ឋាន ឃុំទងត្រឡាច រួមដំណើរដោយឧកញ៉ា អែល សារ៉ុម សមាជិកគណៈកម្មាធិការបក្ស ខ៦ ចំណុះគណៈកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និង លោក ពូន វណ្ណា បាននាំមកនូវអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនប្រជាពលរដ្ឋ ៩៨០នាក់ នៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាល ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣នៅក្នុងបរិវេណសាលាបឋម សិក្សា បឹងទីង ។ ក្នុងឱកាសនេះឧកញ៉ា អែល សារ៉ុម បានបង្ហាញពីការប្ដេជ្ញាចិត្តបន្តចូលរួម អភិវឌ្ឍន៍ មូលដ្ឋានឃុំឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈជា បន្តបន្ទាប់ក្រុមការងារចុះមូលដ្ឋានបានចូលរួមក្នុងកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន…
-
ក្រុមជនសង្ស័យ ១២នាក់ ពាក់ព័ន្ធ ករណីលួច ឆក់ គាស់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមសរុប១២នាក់ ពាក់ព័ន្ធ ករណី លួចម៉ូតូ គាស់ផ្ទះ ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វេីការបង្ក្រាប និងឃាត់ខ្លួន កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យទាំង ១២នាក់ ក្នុងនោះមានស្រី២នាក់ និងមានមេក្លោងឈ្មោះ មឿន ថៃសាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលារំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមមួយគ្រឿង នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ នាំទៅសាកសួរបឋម រហូតដល់ព្រឹកឡើងថ្ងៃដដែល កម្លាំងសមត្ថកិច្ច ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក មន វុធី អធិការខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ភួង បូណា អធិការរងខណ្ឌ ទទួលបន្ទុកផ្នែកព្រហ្មទណ្ទ លោកវរសេនីយ៍ត្រី សាយ…
-
ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅបុរីវីអាយភី ក្រោយពី មានបុគ្គលមួយក្រុមបានចុះវាស់វែងនិងបាញ់ថ្នាំ ទៅលើ លំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរី វី អាយ ភី

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជួបពិភាក្សា រកដំណោះស្រាយ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅ បុរីវីអាយភី ក្រោយពី មានបុគ្គលមួយក្រុមបានចុះវាស់វែងនិងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ក្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនិងការបង្ខំអោយពួកគាត់ចាកចេញ។ ការពិភាក្សារកដំណោះស្រាយរបស់ឯកឧត្តម ឃួង ស្រេង ជាមួយបងប្អូនប្រជាពលរដ្ឋ តំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរីវីអាយភីជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ខែមិថុនាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ រស់នៅផ្ទះល្វែងបុរីវីអាយភីប្រមាណ៥ល្វែងត្រូវបាន ជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់និងបានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី វីអាយភីនេះ ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយនោះ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញដើម្បីរកដំណោះស្រាយជូនពួកគាត់។ ជាលទ្ធផលឯកឧត្តមអភិបាលបាន សម្រេច អនុញ្ញាតអោយប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាននិងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ រស់នៅជាធម្មតាវិញ ដោយរងចាំ ការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុនិងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋបាលរាជធានីភ្នំពេញ៕ ដោយ ថេត វិចិត្រ+ហេង…
-
ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណៈប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផង់ សារ៉េត ដល់គេហដ្ឋានស្ថិតនៅឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង

ព្រៃវែង ៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់ លំដាប់ ថ្នាក់ និងជាការដឹងគុណ ក្នុងនាមជាអ្នកបន្តវេន មិនដែលភ្លេចពីគុណតម្លៃរបស់ឥស្សរជន ដែលមានស្នាដៃ តស៊ូដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា កសាងជាតិ កសាងសន្តិភាព និងអភិវឌ្ឈនប្រទេសជាតិរហូតមក និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបានចាត់អោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្ស ថ្នាក់កណ្តាល ដឹកនាំប្រតិភូយុវជន អញ្ជើញសួរសុខទុក្ខឯកឧត្តម ផង់ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅខេត្តព្រៃវែង។ ឯកឧត្តម ផង់ សារ៉េត មានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ។ ឯកឧត្តមក៏បានសម្តែងនូវមនោសញ្ចេតនាត្រេកអរ និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ៖ ១- ខិតខំកសាងពង្រឹង និងអភិវឌ្ឍសមត្ថភាព ថែទាំសុខភាព ដើម្បីជួយគណបក្ស២-ធ្វើការដោយសាមគ្គី សហការ និងឯកភាពគ្នាដើម្បីសម្រេចកិច្ចការ…
-
យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប១គោលដៅ មានយានយន្តចូលគោល ដៅចំនួន៤គ្រឿង ម៉ូតូ៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤គ្រឿង មានម៉ូតូចំនួន៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី