Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៥៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៥៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥៩នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥៩នាក់ រួមមាន ៖ +ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១១ករណី ឃាត់ ៣២នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១២៨,៥៤ក្រាម និង១២កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ៩,៥៧ក្រាម។លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១១អង្គភាព ៕…

  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់៤នាក់របួស១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ

    គ្រោះថ្នាក់ចរាចរណ៍ស្លាប់៤នាក់របួស១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្ដាយាន៕ដោយ៖ភារ៉ានិង ប៊ុនធី

  • ឯកឧត្តម ចាយ បូរិន ៖ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ឆ្នាំ២០២២ និង២០២៣ គឺអាចបន្តប្រើប្រាស់ សម្រាប់បោះឆ្នោតបាន

    ឯកឧត្តម ចាយ បូរិន ៖ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ឆ្នាំ២០២២ និង២០២៣ គឺអាចបន្តប្រើប្រាស់ សម្រាប់បោះឆ្នោតបាន

    ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ឆ្នាំ២០២២ និង២០២៣ គឺអាចបន្តប្រើប្រាស់សម្រាប់បោះឆ្នោតបាន។ មានប្រសាសន៍បែបនេះរបស់ ឯកឧត្តម ចាយ បូរិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សពេញសិទ្ធ និងបម្រុង ចំនួន៣៧៤នាក់ នៅមន្ទីរគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម គល់ យ៉ាត ប្រធានលេខាធិការដ្ឋានច្បាប់ខេត្ត។ ឯកឧត្តមតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សស្រុកអូររាំងឪ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី រៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតបានយ៉ាងល្អប្រសើរ ។ទាក់ទងនឹងការងារបោះឆ្នោតនេះដែរឯកឧត្ដម បានសង្កត់ធ្ងន់ អំពីតួនាទីដ៏សំខាន់របស់ភ្នាក់ងារគណបក្សនៅក្នុងដំណើរការឃោសនាបោះឆ្នោត បោះឆ្នោត រាប់សន្លឹកឆ្នោត និងពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត និងបានចែករំលែកបទពិសោធន៍ ចំណេះដឹង ដោយពន្យល់និងធ្វើបទបង្ហាញពីច្បាប់ បទបញ្ជា និងនីតិវិធី តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានកំណត់។ ឯកឧត្តម ចាយ បូរិន…

  • វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជាបន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន

    វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជាបន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន

    តាកែវ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជាបន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ទៅកាន់គណៈគ្រប់គ្រងនិងសិស្សានុសិស្សចំនួន៦៥រូបថា សិស្សានុសិស្សគឺជាអនាគតរបស់ប្រទេសជាតិកម្ពុជា និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ សង្ឃឹមថាក្មួយៗទាំងអស់គ្នានឹងថ្នាក់ថ្នមនូវជីវភាពដ៏រីករាយដែលទទួលបានដោយមិនងាយ ខិតខំរៀនដើម្បីទទួលបានចំណេះដឹង និងកសាងសមត្ថភាពកាន់តែប្រសើរ បង្កើតឧត្តមគតិខ្ពង់ខ្ពស់ បន្សល់នូវចរិតថ្លៃថ្នូរ និងខិតខំប្រែក្លាយខ្លួនជាសសរស្តម្ភដល់ការអភិវឌ្ឍជាតិ។ លោកទីប្រឹក្សាបានបន្ថែមទៀតថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសម្រេចផ្តល់អំណោយកីឡាបាល់បោះ បាល់ទាត់ ប្រដាប់វាយសី សម្ភារៈកីឡា និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់សាលាបឋមសិក្សាអង្គកំនប់ សង្ឃឹមថា អំណោយទាំងនេះនឹងអាចផ្តល់ប្រយោជន៍ក្នុងការពង្រឹង និងចូលរួមកែលម្អជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដោយផ្តោតជាសំខាន់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តអគារសិក្សា សម្ភារៈឧបទ្ទេស និងការធ្វើទំនើបកម្មសម្ភារៈអេឡិចត្រូនិក ហើយជាពិសេសថ្ងៃនេះបាននាំយកនូវអំណោយនិងការសួរសុខទុក្ខពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ…

  • ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន សោម៉ា គ្រុប ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឃុំស្អាងភ្នំ ដោយឥតគិតថ្លៃ

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន សោម៉ា គ្រុប ចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋឃុំស្អាងភ្នំ ដោយឥតគិតថ្លៃ

    កណ្តាល ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឃុំស្អាងភ្នំ ស្រុស្អាង ខេត្តកណ្តាល បានចំនួន ៣១២នាក់ កុមារ ៥០នាក់ ដោយផ្ដោតលើការព្យាបាល ជំងឺទូទៅ ភ្នែក សុខភាពមាត់ធ្មេញលនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដោយមានការចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្អាងភ្នំ និងលោកជំទាវ ចម ក្រស្នា អគ្គនាយិកាក្រុមហ៊ុន សោម៉ា គ្រុប និងជាប្រធាន Soma Initiative ។ សូមបញ្ជាក់ថា ៖ កម្មវិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន សោម៉ា គ្រុប តារយៈគម្រោងកិច្ចការសង្គមដែលមានឈ្មោះថា Soma Initiative ដែលជាកម្មវិធីបង្កើត និងចែករំលែកគុណតម្លៃ (Creating Shared Value program)…

  • កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ ១៩ បានឈានដល់ជុំទី១៣ លើកទី៣

    កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងជំងឺកូវីដ ១៩ បានឈានដល់ជុំទី១៣ លើកទី៣

    ភ្នំពេញ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណជាង ៧០ម៉ឺនគ្រួ សារ បន្តបើកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ខណៈដែលកម្មវិធីនេះអនុវត្តឈានដល់ជុំទី១៣ លើកទី៣។តាមរយៈ សេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ដីពីលទ្ធផលនៃកា រអ នុវត្តកម្មវិធីឧបត្ថម្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ ១៩ កាលពី ថ្ងៃទី២៤ ខែមិថុនា បានឲ្យដឹងថា តាំងពីចាប់ផ្តើមអនុវត្តកម្មវិធីនេះ ទាំង៣៦លើក ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបានចំណាយថវិកាជាង ៤ ៣៥២ ប៊ីលាន រៀលគត់ ឬ ស្មើនឹង១ ០៨៨, ១៨ លានដុល្លារអាមេរិក។ក្រសួងបានបន្តថា ជាមួយគ្នានេះដែរ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី៣ នឹងត្រូវចាប់ផ្តើមពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ ថ្ងៃ ។ក្រសួងសង្គមកិច្ច…

  • មន្រ្តី ប.ស.ស៖ ការចុះបណ្តុះបណ្តាលស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ ចាំបាច់ត្រូវធ្វើជាប្រចាំ

    មន្រ្តី ប.ស.ស៖ ការចុះបណ្តុះបណ្តាលស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ ចាំបាច់ត្រូវធ្វើជាប្រចាំ

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានលើកឡើងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែលត្រូវបន្តធ្វើជាប្រចាំ ខណៈគ្រោះថ្នាក់ចរាចណ៍កន្លងមកបណ្តាលមកពីកត្តាខ្វះចំណេះដឹងផ្នែកចរាចរណ៍។ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្ដីពី “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាម ប.ស.ស។លោក ហេង សុផាន់ណារិទ្ធ ជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានថ្លែងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវ គឺជាការងារមួយដ៏ចាំបាច់ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ លោកថា៖« ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យយានយន្ដតាមលក្ខណៈបច្ចេកទេសជាដើម»។លោកគូសបញ្ជាក់ថា បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយ ដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ។ជាមួយគ្នានេះលោក សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជួយបង្កើនចំណេះដឹងឱ្យកាន់តែច្បាស់លើផ្នែកទ្រឹស្តីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ…

  • ក្រសួងវប្បធម៌ ណែនាំឱ្យទប់ស្កាត់ការផ្សព្វផ្សាយវីដេអូណាធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីជាតិ តម្លៃស្ត្រីខ្មែរ និងកុមារ ភ្នំពេញ

    ក្រសួងវប្បធម៌ ណែនាំឱ្យទប់ស្កាត់ការផ្សព្វផ្សាយវីដេអូណាធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីជាតិ តម្លៃស្ត្រីខ្មែរ និងកុមារ ភ្នំពេញ

    ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានណែនាំឱ្យទប់ស្កាត់ការផលិតការផ្សព្វផ្សាយ ឬការចែកចាយ ស្នាដៃវីដេអូ និងមាតិកាកម្សាន្ត (Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារ ។យោងសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈចុះថ្ងៃទី ២០ ខែមិថុនា បានសង្កេតឃើញថា ថ្មីៗនេះមានអ្នកផលិតវីដេអូ អ្នកបង្កើត មាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។សេចក្តីណែនាំបន្តថា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសការចូលរួមគោរពនិងលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ក្រសួងវប្បធម៌ សូមធ្វើការណែនាំដល់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ដ ព្រមទាំងអ្នកសម្តែងតាមប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការ ចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ។សេចក្តីណែនាំសង្កត់ធ្ងន់ថា ៖«ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ…

  • សិស្សានុសិស្សមកពីខេត្តកំពង់ធំ បានទទួលជំនាញ និងចំណេះដឹង ដើម្បីឱ្យក្លាយជាអ្នកប្រើប្រាស់ផ្លូវកាន់តែមានសុវត្ថិភាព ដែលជាផ្នែកមួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍”

    សិស្សានុសិស្សមកពីខេត្តកំពង់ធំ បានទទួលជំនាញ និងចំណេះដឹង ដើម្បីឱ្យក្លាយជាអ្នកប្រើប្រាស់ផ្លូវកាន់តែមានសុវត្ថិភាព ដែលជាផ្នែកមួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍”

    កំពង់ធំ៖ ជាផ្នែកមួយនៃកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” ដែលបច្ចុប្បន្នបាននិងកំពុងអនុវត្តនៅប្រទេសកម្ពុជាក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន Prudential Cambodia និងមូលនិធិ Prudence អង្គការមូលនិធីបង្ការរបួសអាស៊ីបានប្រារព្ធពិធីផ្តល់អំណោយមួកសុវត្ថិភាពក្នុងខេត្តកំពង់ធំនៅក្នុងខែមិថុនា ឆ្នាំ២០២៣ នៅតាមសាលារៀនចំនួនបីដើម្បីការពារអាយុជីវិតរបស់សិស្សានុសិស្សកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការទទួលបានការសិក្សាអប់រំ។ សាលារៀនចំនួនបីដែលបានជ្រើសរើសសម្រាប់កម្មវិធីនាឆ្នាំនេះ រួមមានវិទ្យាល័យកំពង់ធំ វិទ្យាល័យ ហ៊ុន សែន តាំងគោក និងវិទ្យាល័យស្ទឹងសែន។ សិស្សានុសិស្សប្រមាណ ៩០០នាក់ និងលោកគ្រូ-អ្នកគ្រូប្រមាណ ១៥០នាក់បានចូលរួមក្នុងពិធីខាងលើ។ សាលារៀនចំនួនបីដែលបានជ្រើសរើសសម្រាប់កម្មវិធីនាឆ្នាំនេះ រួមមានវិទ្យាល័យកំពង់ធំ វិទ្យាល័យ ហ៊ុន សែន តាំងគោក និងវិទ្យាល័យស្ទឹងសែន។ សិស្សានុសិស្សប្រមាណ ៩០០នាក់ និងលោកគ្រូ-អ្នកគ្រូប្រមាណ ១៥០នាក់បានចូលរួមក្នុងពិធីខាងលើ។ នៅថ្ងៃនោះដែរ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងនូវជំនាញ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ជាមួយនឹងការលេងល្បែងអន្តរកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ ទាំងនេះមានដូចជាការបណ្តុះបណ្តាលអំពីការបើកបរម៉ូតូសម្រាប់សិស្សដែលមានសិទ្ធិចូលរួម និងមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ការបណ្តុះបណ្តាលអំពីការពាក់មួកសុវត្ថិភាព និងការបណ្តុះបណ្តាលបន្ថែមដើម្បីស្វែងយល់អំពីល្បឿនកំណត់ ជៀសវាងការមិនយកចិត្តទុកដាក់ពេលបើកបរ និងអំពីសារៈសំខាន់នៃសុវត្ថិភាពរបស់អ្នកថ្មើរជើង។ នៅថ្ងៃនោះដែរ សិស្សានុសិស្សមានឱកាសក្នុងការពង្រឹងនូវជំនាញ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ជាមួយនឹងការលេងល្បែងអន្តរកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ ទាំងនេះមានដូចជាការបណ្តុះបណ្តាលអំពីការបើកបរម៉ូតូសម្រាប់សិស្សដែលមានសិទ្ធិចូលរួម និងមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ការបណ្តុះបណ្តាលអំពីការពាក់មួកសុវត្ថិភាព និងការបណ្តុះបណ្តាលបន្ថែមដើម្បីស្វែងយល់អំពីល្បឿនកំណត់ ជៀសវាងការមិនយកចិត្តទុកដាក់ពេលបើកបរ…

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បង្ខិតសេវាសុខាភិបាល កាន់តែជិតមូលដ្ឋានផ្ទះប្រជាប្រជាពលរដ្ឋ

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បង្ខិតសេវាសុខាភិបាល កាន់តែជិតមូលដ្ឋានផ្ទះប្រជាប្រជាពលរដ្ឋ

    ខេត្តតាកែវ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី នៃមណ្ឌលសុខភាពពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារមូលដ្ឋានចុះជួយស្រុកបាទី បាននិងកំពុងបង្ខិតសេវាសុខាភិបាល កាន់តែនៅជិតមូលដ្ឋានផ្ទះបងប្អូនប្រជាប្រពលរដ្ឋនៅតាមបណ្តាឃុំ ស្រុក ។ ឯកឧត្តម រដ្ឋមន្រ្តីបន្តថា ជាក់ស្តែងមណ្ឌលសុខភាពពត់ស បាននិងកំពុងរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការពិនិត្យព្យាបាល ពិសេសស្រ្តីពរពោះ និងអាចមកឆ្លងទន្លេដែលនៅជិតផ្ទះ ហើយការពិនិត្យប្រកដោយគុណភាព ស្របទៅតាមក្បួនខ្នាតរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តែងតែគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋជារឿងសំខាន់ ពិសេសបងប្អូនកូនក្មួយកម្មករ-កម្មការ ទៅលើការផ្តល់ការពិនិត្យព្យាបាលជំងឺមិនគិតថ្លៃ តាមរយៈមូលនិធិ ប ស ស ដែលឥឡូវនេះ មូលនិធិនេះបានពង្រីកទៅដល់ក្រុមគ្រួសារ អាណាព្យបាល ក៏អាចទទួលបានការព្យាបាលដោយមិនគិតថ្លៃ ដែលក្នុងនោះដែរក៏បានធ្វើការជួយឧបត្ថម្ភ សំរាប់គ្រួសារដែលមានហានិភ័យ ក្នុងស្ថានការណ៍ជំងឺកូវីដ១៩ រងគ្រោះដោយសារទឹកជំនន់ជាដើម…