Category: ព័ត៌មានសង្គម

  • នៅថ្ងៃទី២១ ខែមិថុនា មានមនុស្ស ៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    នៅថ្ងៃទី២១ ខែមិថុនា មានមនុស្ស ៦២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ថា យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦២ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៦២នាក់នោះ មាន ៣០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ៣២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១១ករណី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕ ដោយ ប៊ុន ធី និង ភារ៉ា

  • បេឡាជាតិរបបសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍

    បេឡាជាតិរបបសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍

    ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ដែលបានចុះបញ្ជីជាមួយ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ដូចកម្មករនិយោជិតទូទៅដែលធ្វើការ នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាសផងដែរ។ យោងតាមសេចក្ដីសម្រេចរបស់បេឡាជាតិរបបសន្តិសង្គមស្ដីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា បុគ្គលស្វ័យនិយោជន៍ (សំដៅដល់ជនដែលប្រកបការងារ ឬ មុខរបររកចំណូលផ្ទាល់ខ្លួន និងមិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបរ របស់ខ្លួន) ដែលមានអាយុមិនលើសពី៦០ឆ្នាំ។ ពួកគាត់មានសិទ្ធិក្នុងការស្នើសុំចុះបញ្ជី ក្នុងគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនៅប.ស.សបាន។ក្នុ​ងនោះ​​​​​បុគ្គល​​ស្វ័យនិយោជន៍ ក៏ត្រូវតម្រូវឱ្យភាគទានគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រូវកំណត់ស្មើនឹង ២,៦ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន។ បេឡាជាតិរបបសន្តិសង្គម បានលើកឡើងថា នៅពេលដែលបុគ្គលស្វ័យនិយោជន៍ បានក្លាយជាសមាជិក ប.ស.ស ពួកគាត់នឹងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត រួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ហើយនិងប្រាក់បំណាច់មាតុភាព ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូប.ស.ស។ប.ស.ស. ​បន្តថា៖«សម្រាប់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សមាជិកអាចប្រើប្រាស់សេវានេះបាន លុះត្រាបុគ្គលស្វ័យនិយោជន៍បានបង់ភាគទានឱ្យ ប.ស.ស បានពីរខែជាប់គ្នា។ ចំណែកការទទួលបានប្រាក់បំណាច់មាតុភាព សមាជិកដែលជាស្ដ្រីមានសិទ្ធិទទួលបានប្រាក់នេះ លុះត្រាតែបានបង់ភាគទានឱ្យ ប.ស.ស ចាប់ពី ៩ខែឡើង»។ ជុំវិញរឿងនេះ លោក អាត់…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥,៧៥៦គ្រួសារ នៅស្រុករមាសហែក ទទួលបាន ចង្ក្រានសន្សំសំចៃថាមពល

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋចំនួន ៥,៧៥៦គ្រួសារ នៅស្រុករមាសហែក ទទួលបាន ចង្ក្រានសន្សំសំចៃថាមពល

    (ខេត្តស្វាយរៀង)៖ ក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចំរោះទឹកស្អាត ដែលជាអំណោយរបស់ ក្រុមហ៊ុន អ៊ីនត្រាកូ ជូនដល់ប្រជាពលរដ្ឋចំនួន ៤៦៦គ្រួសារ នៅឃុំអណ្តូងពោធិ៍ នៅស្រុករមាសហែក នាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ដើម្បីធានាការងារ និងការអភិវឌ្ឍន៍ ។ សម្តេចកិត្តិសង្គហបណ្ឌិត បន្តថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចុះកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធនារី វៀតណាម និងក្រុមហ៊ុន អ៊ីនត្រាកូ ដើម្បីអនុវត្តគម្រោង ការចែកចាយដោយឥតគិតថ្លៃ នូវចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០ម៉ឺនគ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ១០ម៉ឺនគ្រឿង ដែលមានតម្លៃសរុបចំនួនជាង ១លានដុល្លា ដល់គ្រួសារស្ត្រីក្រីក្រ និងគ្រួសារជួបការលំបាកដែលប្រើប្រាស់ចង្ក្រានដុតអូសឈើបែបបុរាណ និងគ្រួសារដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយឲ្យឥតគិតថ្លៃនៅខេត្តចំនួន ០៨គឺ…

  • ជីវភាពប្រជាសហគមន៍ស្រុកសំឡូតមានភាពប្រសើរឡើងតាមរយៈរបរចិញ្ចឹមឃ្មុំដែលគាំទ្រដោយអឹមជីភី

    ជីវភាពប្រជាសហគមន៍ស្រុកសំឡូតមានភាពប្រសើរឡើងតាមរយៈរបរចិញ្ចឹមឃ្មុំដែលគាំទ្រដោយអឹមជីភី

    បាត់ដំបង៖ ស្រុកសំឡូតដែលមានសហគមន៍ចំនួន១៤ និងមានប្រជាសហគមន៍ប្រមាណ៧០០គ្រួសារ បាន ចាប់យកនិងកំពុងទទួលផលគាប់ប្រសើរពីរបរ​ចិញ្ចឹមឃ្មុំដែលជារបរបន្ថែម​ដោយ​ទទួលបាន​ការ បណ្តុះ បណ្តាលពី​មូលនិធិម៉ាកដក្សចូលីភីត ឬ អឹមជីភី(Maddox Jolie-Pitt Foundation )។ អ្នកស្រី ជៃ រ៉ង ជាប្រជាសហគមន៍មួយរូបក្នុងស្រុកសំឡូតដែលស្ថិតក្រោមគម្រោងចិញ្ចឹមឃ្មុំរបស់ MJPបានឱ្យដឹងថាចាប់តាំងពីអ្នកស្រីផ្តើមរបរចិញ្ចឹមឃ្មុំជីវភាពរបស់អ្នកស្រីមានភាពប្រសើរឡើង ហើយ​វាបានក្លាយជាប្រភពចំណូលសំខាន់ដើម្បីផ្គត់ផ្គង់កូនចៅក្នុងការបន្តការសិក្សា។អ្នកស្រីបញ្ជាក់ថា៖«របរចិញ្ចឹមឃ្មុំនេះជួយខ្ញុំផ្គត់ផ្គង់កូនរៀនរហូតដល់ចប់សាកលវិទ្យាល័យ ផ្គត់ផ្គង់ ចៅរៀន ផង និង​ទិញ​របស់ប្រើប្រាស់ចូលក្រុមគ្រួសារផង។ តាមពិតទៅ ការចិញ្ចឹមឃ្មុំនេះគឺជាមុខរបរបន្ថែមឬមុខរបរទី២ដោយ​កាលពីមុនខ្ញុំគ្រាន់តែជា កសិករដាំ​ដំឡូង ដាំពោត និងសណ្តែក»។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីគម្រោង MJP ក្នុងឆ្នាំ២០១៩ អ្នកស្រី ជៃ រ៉ង បានឱ្យ​ដឹង​ថា ខ្លួន​បានយល់​ពីរបៀបពិនិត្យមើល​ស្តេចឃ្មុំ យល់ដឹងពីការថែទាំ ការចិញ្ចឹម គួរយកវា​ទៅដាក់នៅ កន្លែងណា ពេលណាផ្កាណានិងរដូវណាជាដើមរួមទាំងយល់ដឹងពីសត្វដែលបំផ្លាញវា។ តាម​គម្រោង​​​របស់ MJP បានផ្តល់​​​ឱ្យក្នុងមួយគ្រួសារឃ្មុំមួយធុង ខណៈលោកស្រី រ៉ង បានចិញ្ចឹម និងបន្តពង្រីក បំបែកធុង​រហូតដល់ បានឃ្មុំ ២៥ធុងនាពេលបច្ចុប្បន្ន។ ចំពោះទិន្នផល សម្រាប់រដូវណាដែលផ្កាហុចផលល្អ អ្នកស្រី ជៃ រ៉ង…

  • អគ្គិសនីកម្ពុជា (EDC) ៖ មានការអាក់រអួលចរន្តអគ្គិសនីចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    អគ្គិសនីកម្ពុជា (EDC) ៖ មានការអាក់រអួលចរន្តអគ្គិសនីចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៥ ខែមិថុនា ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ ម្សិលមិញ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន» ៕សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ (ដោយ៖ ភារ៉ា និងប៊ុនធី )

  • ស្លាប់ ៥នាក់របួស ៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី ២១ ខែមិថុនា ម្សិលមិញ

    ស្លាប់ ៥នាក់របួស ៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី ២១ ខែមិថុនា ម្សិលមិញ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់ស្រាល៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បត់/គ្រោះថ្នាក់, ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕ដោយ៖ភារ៉ានិង ប៊ុនធី

  • ប្រជាពលរដ្ឋ ៩៦៥គ្រួសារ រស់នៅសង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣ ទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ

    ប្រជាពលរដ្ឋ ៩៦៥គ្រួសារ រស់នៅសង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣ ទទួលបាននូវវិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលនវត្ថុ

    ភ្នំពេញ ៖ ប្រជាពលរដ្ឋ ៩៦៥ គ្រួសារ ស្ថិតក្នុង បណ្តុំផ្ទះល្វែង ស៊ុន តូនី បណ្តុំផ្ទះល្វែងលឹម ឈាង ហាក់ ក្នុងភូមិ ត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ និង បណ្ដុំផ្ទះល្វែង សុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈអភិបាលខណ្ឌពោធិសែនជ័យ ។ ការប្រគល់ជូននូវ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានធ្វើឡើងនៅ ព្រឹកនិងរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកអភិបាលរង ចៅសង្កាត់ រួមទាំងមន្ត្រីជាច្រើនរូប ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។  លោក ប្លុង សីហៈ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ ពោធិសែន ជ័យបាន អោយដឹងថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាអទិភាពក្នុងការចុះបញ្ជីក្នុងចំណោមខេត្តទាំងអស់…

  • ឃាត់ខ្លួន អ្នកលេងកាំបិតផ្គាក់១៣នាក់ ក្រោយកាប់ បំផ្លាញ ម៉ូតូមួយគ្រឿង ព្រោះចំណាំសត្រូវខុស!

    ឃាត់ខ្លួន អ្នកលេងកាំបិតផ្គាក់១៣នាក់ ក្រោយកាប់ បំផ្លាញ ម៉ូតូមួយគ្រឿង ព្រោះចំណាំសត្រូវខុស!

    ភ្នំពេញ ៖ អ្នកលេងកាំបិតផ្គាក់ចំនួន ១៣នាក់ ត្រូវ បានកម្លាំងកងរាជអាវុធហត្ថជំនាញ ចុះទៅ អន្ដគមន៍ ឃាត់ខ្លួន និងវាយខ្នោះដៃ បញ្ជូន ទៅកាន់ ទីបញ្ជាការដ្ឋាន ដេីម្បីសាកសួរ និង ចាត់ វិធានការ តាម នីតិវិធី ច្បាប់ ក្រោយកាប់ បំផ្លាញ ម៉ូតូមួយគ្រឿង ព្រោះចំណាំសត្រូវខុស! ។ នេះបេីតាមការបញ្ជាក់ពី ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០២៣ ។តាមប្រភពដដែលបន្តថា កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្មេងស្ទាវ១ក្រុមប្រហែល២០នាក់ ភាគច្រើនមានកាន់កាំបិតផ្គាក់ក្នុងដៃ បានចូលកាប់បំផ្លាញម៉ូតូ ០១គ្រឿង ក្នុងផ្ទះគ្រួសាររងគ្រោះមួយ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រហូតភ្ញាក់ផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការចុះអន្តរាគមន៍ បង្ក្រាបជាក់ស្តែងភ្លាមៗ ដោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន១៣នាក់…

  • ជនសង្ស័យ០២នាក់ គាស់ចំរឹងបង្អួចចូលលួចទ្រព្យសម្បត្តិ ស្មៀនសង្កាត់ព្រៃស ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

    ជនសង្ស័យ០២នាក់ គាស់ចំរឹងបង្អួចចូលលួចទ្រព្យសម្បត្តិ ស្មៀនសង្កាត់ព្រៃស ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វេីការ បង្ហាញមុខជនសង្ស័យ០២នាក់ ជាប្ដីប្រពន្ធនិងគ្នាជាសាធារណៈពាក់ព័ន្ធ ករណីលួចមាន ស្ថាន ទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (គាស់ចំរឹងបង្អួចចូលលួចទ្រព្យ សម្បត្តិ) កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុងពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ច្រឹង ប៊ុនហេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្មៀនសង្កាត់ព្រៃស ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនទី០១ឈ្មោះ ចំរើន រតនា ហៅ ឆាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី០២ឈ្មោះ ហេង គីមហួយ…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ ប្រពន្ធមានផ្ទៃពោះ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ រស់នៅក្នុងខ្ទមកម្សត់ ស្ថិតក្នុងស្រុកគងពិសី

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភ និងលេីកទឹកចិត្តដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ ប្រពន្ធមានផ្ទៃពោះ ៧ខែ ឯប្តីធ្លាក់ខ្លួនពិការដោយសាររងគ្រោះដោយខ្សែភ្លេីងឆក់ធ្ងន់ធ្ងរ រស់នៅក្នុងខ្ទមកម្សត់ ស្ថិតក្នុងស្រុកគងពិសី

    ភ្នំពេញ ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកាចំនួន ៥លានរៀល ជូនដល់ប្តីប្រពន្ធវ័យក្មេងលំបាកក្រីក្រ ១គ្រួសារ គឺ លោក ប៉ុន ពិសី អាយុ ៣៣ឆ្នាំ មុខរបរជាជាងផ្សារដែក ដែលរងគ្រោះដោយខ្សែភ្លេីងឆក់ ធ្ងន់ធ្ងរពេលកំពុងផ្សារដែក បណ្តាលឱ្យដាច់ដៃទាំងសងខាង និង ពឹងផ្អែកលេីភរិយា ឈ្មោះ សួន ចាន់រី អាយុ ២៦ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ជាអ្នកមេីលថែទាំ ហេីយកំពុងមានផ្ទៃពោះ ៧ខែ រស់នៅក្នុងខ្ទមកម្សត់ ដែលសង់លេីដីឪពុកចែកឱ្យ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…