-
អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា ខាងមុខ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ចាក់ថា ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា ឆ្នាំ ២០២៣ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ថា : ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ ៣-តំបន់មាត់សមុទ្រ ៖ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ស៊ុតមាន់ជិតបួនម៉ឺនគ្រាប់ ដឹកពីប្រទេសវៀតណាម ត្រូវបានបង្រ្កាបនៅច្រករបៀងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វបានឃាត់រថយន្តមួយគ្រឿង ដែលដឹកស៊ុតសត្វមាន់ចំនួនជិតបួនម៉ឺនគ្រាប់ពីប្រទេសវៀតណាមតាមច្រករបៀង ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតឡើយ។ លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្នានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់រថយន្ត១គ្រឿង ដែលដឹកស៊ុតសត្វមាន់ ចំនួន ៣៩ ០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ឆ្ពោះទៅលក់ចែកចាយនៅខេត្តសៀមរាប ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ចំពោះបទល្មើសនេះ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។ ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យដឹងថា ទំហំនៃការនាំចូលស៊ុតសត្វមាន់ដោយគ្មានការអនុញ្ញាតនេះ ទោះជាមានចំនួនតិចតួចក្ដី ប៉ុន្តែប្រសិនជាស៊ុតសត្វមាន់ទាំងនោះត្រូវបានលក់ និងចែកចាយ វាមិនត្រឹមតែបង្កគ្រោះថ្នាក់សម្រាប់អ្នកបរិភោគប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ទៅដល់អ្នកចិញ្ចឹមក្នុងប្រទេសដែរ។ លោកបន្តថា ការនាំចូលពីប្រទេសជិតខាង ដោយអត់មានលិខិតស្នាម ឬអត់មានលិខិតអនុញ្ញាត និងគ្មានការត្រួតពិនិត្យនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹម និងរួមអ្នកទិញយកទៅបរិភោគផងដែរ។ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ៖ «កាលណាយើងចិញ្ចឹមបាន…
-
យានយន្តល្មើសចំនួន ៧គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៨ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន២៥គ្រឿង ម៉ូតូ២១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧គ្រឿង មានម៉ូតូចំនួន៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្ត ល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ៣៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសងចំនួន ៣៤នាក់ រួមមាន ៖ +ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ២នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ១នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១០៦២,៤២ក្រាម និង៣កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,៦៥ក្រាម។លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៖ ៩អង្គភាព៕ ដោយភារ៉ា និងប៊ុនធី
-
ឥណ្ឌូណេស៊ី ទិញរ៉ាដាយោធារយៈចម្ងាយឆ្ងាយ ចំនួន ១៣ គ្រឿង ពីក្រុមហ៊ុនបារាំង Thales

ហ្សាការតា៖ ឥណ្ឌូណេស៊ីបានបញ្ជាទិញរ៉ាដាយោធារយៈចម្ងាយឆ្ងាយចំនួន ១៣ ពីក្រុមហ៊ុនផលិតប្រព័ន្ធអគ្គិសនីបារាំង Thales ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលដែនអាកាសនៅទូទាំងប្រជុំកោះរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលដកស្រង់ការឱ្យដឹងរបស់ក្រុមហ៊ុន Thales និងក្រុមហ៊ុនការពារជាតិឥណ្ឌូនេស៊ី PT Len Industri កាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនទាំងពីរ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមថា រ៉ាដាដែលឥណ្ឌូណេស៊ីបញ្ជាទិញ មានឈ្មោះ Ground Master 400 Alpha (GM400a) ដែលនឹងជួយយោធាឥណ្ឌូណេស៊ី ក្នុងការចាប់យករូបភាពដែនអាកាស ដើម្បីទប់ស្កាត់ការគំរាមកំហែងគ្រប់ប្រភេទ រាប់ចាប់តាំងពីយន្តហោះចម្បាំង និងមីស៊ីលរហូតដល់ឧទ្ធម្ភាគចក្រ និងដ្រូន។ បើតាម AFP តម្លៃកិច្ចសន្យាដែលមានរយៈពេលច្រើនឆ្នាំនេះ មិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ ខណៈរ៉ាដានីមួយៗមានតម្លៃរាប់សិបលានដុល្លារ។ ប្រធានក្រុមហ៊ុន Thales International លោកស្រី Pascale Sourisse បានប្រាប់ AFP ថា GM400a គឺជារ៉ាដាចល័តអាចចាប់យករូបភាពបានក្នុងរយៈចម្ងាយ ៥១៥ គីឡូម៉ែត្រ និងរួមបញ្ចូលសមត្ថភាពបញ្ញាសិប្បនិម្មិត ដើម្បីគ្រប់គ្រងទិន្នន័យដ៏ច្រើន ដែលវាទទួលបាន។ លោកស្រីបន្តថា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និង រ៉ូតថារិក្លឹប ឆាងហួរតុងឈូ ដែលបានចូលរួមចំណែកជួយដល់វិស័យសុខាភិបាលនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ និងទទួលសម្ភារ:បរិក្ខាពេទ្យ ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា សម្ភារ:បរិក្ខាពេទ្យដែលបានប្រគល់ និងទទួលថ្ងៃនេះ រួមមាន ៖ ម៉ាស៊ីនចិញ្ចឹមទារកពុំគ្រប់ខែ ម៉ាស៊ីនចាប់សង្វាក់បេះដូង ម៉ាស៊ីនតាមដានចង្វាក់បេះដូង ម៉ាស៊ីនកំណត់តំណក់សេរ៉ូមស៊ីរាំងអេឡិកទ្រិក ម៉ាស៊ីនកំដៅទារក រទេះរុញអ្នកពិការ ម៉ាស៊ីនតាមដានការកន្ត្រាក់ដៃស្បួន និងសម្ភារ:បរិក្ខាមួយចំនួនទៀត ដែលជាអំណោយរបស់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និង រ៉ូតថារិក្លឹប ឆាងហួរតុងឈូ តបតាមការអំពាវនាវរបស់ ឧកញ៉ា អ៊ឹង លីហេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្គតាសូរ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានកោតសសើរ និង ថ្លែងអំណរគុណដល់ រ៉ូតថារីក្លឹប ភ្នំពេញខេបភិថល និង រ៉ូតថារិក្លឹប ឆាងហួរតុងឈូ…
-
លោក រ័ត្ន ស្រ៊ាង អញ្ចេីញចូលរួមបេីកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកផលប្រយោជន៍រួម ដែលរៀបចំឡើងដោយ រដ្ឋបាលខណ្ឌដង្កោ!

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ នៅបរិវេណសាលាខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អមដោយលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ,នាយក-នាយករងរដ្ឋបាលខណ្ឌ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,តំណាងអធិការនគរបាលខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះខណ្ឌ, ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់, នាយកអនុវិទ្យាល័យ និងបឋមសិក្សា, ប្រធានមន្ទីរពេទ្យស្រុកប្រតិបត្តិដង្កោ,ប្រធានមណ្ឌលសុខភាព និងលោក លោកស្រី មេភូមិ អនុប្រធានភូមិ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៤៥០នាក់។ តាមរយៈវេទិកានាថ្ងៃនេះ គឺបានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធិផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ។ ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ…
-
សណ្ដាប់ធ្នាប់ក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះរៀបចំដើម្បីសម្រួលចរាចរណ៍មានរបៀបរៀនរយល្អ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣លោក ម៉ូវ មានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់តាំងលោកអភិបាលរង សាំង សុភៈវិចិត្រ លោកប្រធានការិយាលយ័សាធារណៈការខណ្ឌ ធាម ចន្ទសេរីវុឌ្ឍ លោក ផង់ វណ្ណាប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោកបានដឹកនាំកម្លាំងជាក្រុមៗដើរត្រួតពិនិត្យផ្លូវក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ការចរាចរណ៍ ឱ្យបានត្រឹមត្រូវ ចៀសវាងការរំលោភយកចិញ្ចើមផ្លូវសាធារណៈលក់ដូរ ក៏ដូចជាការចតរថយន្តម៉ូតូគ្មានសណ្ដាប់ធ្នាប់ និងការចោលសំរាមឱ្យបានល្អប្រសេីរ ។ គួរបញ្ជាក់ថា : សកម្មភាពការងាររបស់អាជ្ញាធរខណ្ឌសន្តិសុខ បានចុះអនុវត្តរួមមាន :១/ចុះរៀបចំសណ្តាប់ធ្នាប់និងអប់រំដល់បងប្អូនអាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវ ហាមដាក់ដើមផ្កាឬវត្ថុផ្សេងៗលើផ្លូវ២/សុំវិចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវនិងជួយសំអាតកន្លែងលក់ដូរអោយបានស្អាតជានិច្ច៣/សុំលោកប្រធានគណៈកម្មការផ្សារឈូកមាស ហាមអោយរថយន្តចតឥតសណ្តាប់ធ្នាប់ ពីរឬបីជួរដែលបង្កអោយមានភាពផ្លូវតូចចង្អៀតដែលធ្វើអោយបងប្អូនប្រជាពល រដ្ឋពិបាកធ្វើដំណើរ។ ក្នុងនាមរដ្ឋបាលខណ្ឌសែនសុខទាំងមូល លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលរស់នៅក្នុងមូលដ្ឋានទាំង៦សង្កាត់ សុំមេត្តានាំគ្នាចូលរួមថែទាំសំអាត និងគោរពតាមការណែនាំរបស់អជ្ញាធរមូលដ្ឋានដើម្បីអោយមូលដ្ឋាននៃខណ្ឌសែនសុខរបស់យើងមានសណ្ដាប់ធ្នាប់ល្អ។ សូមជម្រាបជូនផងដែរ : ដោយសារកត្តាខ្វះការយកយល់គ្នា អាជីវករលក់ដូរ តែងរៀបចំកន្លែងលក់ខ្លះ ប៉ះពាល់ដល់ផ្លូវសាធារណៈ និងមានប្រជាពលរដ្ឋដទៃទៀត ក៏បានជាប់រថយន្តតាមដងផ្លូវ គ្មានសណ្ដាប់ធ្នាប់ បង្ករទៅជាបញ្ហាកកស្ទះចរាចរណ៍ យ៉ាងខ្លាំងនៅទីនោះ៕ ដោយ…
-
សណ្ដាប់ធ្នាប់ក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះរៀបចំដើម្បីសម្រួលចរាចរណ៍មានរបៀបរៀនរយល្អ

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ូវ មានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់តាំងលោកអភិបាលរង សាំង សុភៈវិចិត្រ លោកប្រធានការិយាលយ័សាធារណៈការខណ្ឌ ធាម ចន្ទសេរីវុឌ្ឍ លោក ផង់ វណ្ណាប្រធានសណ្តាប់ធ្នាប់ខណ្ឌ លោកបានដឹកនាំកម្លាំងជាក្រុមៗដើរត្រួតពិនិត្យផ្លូវក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ការចរាចរណ៍ ឱ្យបានត្រឹមត្រូវ ចៀសវាងការរំលោភយកចិញ្ចើមផ្លូវសាធារណៈលក់ដូរ ក៏ដូចជាការចតរថយន្តម៉ូតូគ្មានសណ្ដាប់ធ្នាប់ និងការចោលសំរាមឱ្យបានល្អប្រសេីរ ។ គួរបញ្ជាក់ថា : សកម្មភាពការងាររបស់អាជ្ញាធរខណ្ឌសន្តិសុខ បានចុះអនុវត្តរួមមាន :១/ចុះរៀបចំសណ្តាប់ធ្នាប់និងអប់រំដល់បងប្អូនអាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវ ហាមដាក់ដើមផ្កាឬវត្ថុផ្សេងៗលើផ្លូវ២/សុំវិចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវនិងជួយសំអាតកន្លែងលក់ដូរអោយបានស្អាតជានិច្ច៣/សុំលោកប្រធានគណៈកម្មការផ្សារឈូកមាស ហាមអោយរថយន្តចតឥតសណ្តាប់ធ្នាប់ ពីរឬបីជួរដែលបង្កអោយមានភាពផ្លូវតូចចង្អៀតដែលធ្វើអោយបងប្អូនប្រជាពល រដ្ឋពិបាកធ្វើដំណើរ។ ជាចុងក្រោយក្នុងនាមលោកតំណាងអោយរដ្ឋបាលខណ្ឌសែនសុខទាំងមូលលោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលរស់នៅក្នុងមូលដ្ឋានទាំង៦សង្កាត់ សុំមេត្តានាំគ្នាចូលរួមថែទាំសំអាត និងគោរពតាមការណែនាំរបស់អជ្ញាធរមូលដ្ឋានដើម្បីអោយមូលដ្ឋាននៃខណ្ឌសែនសុខរបស់យើងមានសណ្ដាប់ធ្នាប់ល្អ។ សូមជម្រាបជូនផងដែរ : ដោយសារកត្តាខ្វះការយកយល់គ្នា អាជីវករលក់ដូរ តែងរៀបចំកន្លែងលក់ខ្លះ ប៉ះពាល់ដល់ផ្លូវសាធារណៈ និងមានប្រជាពលរដ្ឋដទៃទៀត ក៏បានជាប់រថយន្តតាមដងផ្លូវ គ្មានសណ្ដាប់ធ្នាប់ បង្ករទៅជាបញ្ហាកកស្ទះចរាចរណ៍ យ៉ាងខ្លាំងនៅទីនោះ៕ ដោយ…
-
ក្រោមម្លប់សន្តិភាព សមិទ្ធផលនានា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឃុំព្រែកតាមាក់ និង ឃុំតាឯក ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល ៖ ក្រោមម្លប់សន្តិភាព សមិទ្ធផលនានា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងឃុំព្រែកតាមាក់ និង ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមសានប្រសាសន៍ថា ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀត ដែលបាន និង កំពុងប្រើប្រាស់ និង ទទួលផលពីសមិទ្ធផលទាំងអស់នេះ ស្របតាមទិសស្លោករបស់ សម្តេចតេជោ តែងតែលើកឡើងថា «មានផ្លូវ, មានស្ពាន, គឺមានក្ដីសង្ឃឹម និង មានការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នស្នើឱ្យរដ្ឋបាលខេត្ត, ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម…