-
យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២០ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៩គោលដៅ មានយានយន្តចូល គោលដៅ ចំនួន២០គ្រឿង ម៉ូតូ២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន ២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នក ប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី២០ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ៖ +ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១៤ករណី ឃាត់ ៤១នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១៤៣១,២០ក្រាម និង៣កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,១០ក្រាម។ -កេតាមីន (Ke) = ១៦,៥៩ក្រាម។…
-
ស្លាប់ ៨នាក់របួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២០ ខែមិថុនា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់ស្រាល ១០នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ ដោយ៖ភារ៉ានិង ប៊ុនធី
-
រយៈពេលប្រាំខែ ក្រសួងសារធារណការបានពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ចំនួនជាងមួយពាន់គ្រឿង

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដំបូងឆ្នាំ២០២៣នេះ ក្រសួងបានពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ បានរហូតចំនួន ១ ១២២ គ្រឿងនៃរថយន្តត្រួតពិនិត្យសរុបជាងមួយលានគ្រឿង ដែលត្រូវបានពិន័យជាទឹកប្រាក់បានប្រមាណ ១, ៧៧ ពាន់លានរៀល។ យោងតាមរបាយការណ៍ផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមិថុនា បានបញ្ជាក់ថា ការអនុវត្តការងារក្នុងរយៈពេលប្រាំខែដំបូង ឆ្នាំ២០២៣នេះ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ៣១២ ៥៧៩គ្រឿង ដោយរថយន្តដឹកជញ្ជូនតាមច្បាប់កំណត់មានចំនួន ៨៨៦ ៧៦៥ គ្រឿង និងរថយន្តលើសទម្ងន់កម្រិតកំណត់មានចំនួន ៤២៥ ៨១៤គ្រឿង ស្មើនឹង៣២,៤៤ភាគរយ។ របាយការណ៍បានបន្តថា ៖ «ក្នុងចំណោមរថយន្តលើសទម្ងន់កម្រិតកំណត់ទាំងអស់នេះ មានរថយន្តចំនួន ១ ១២២ គ្រឿង ត្រូវបានធ្វើការផាកពិន័យ ដែលមានទឹកប្រាក់ពិន័យសរុបប្រមាណ ១, ៧៧ពាន់លានរៀល ក្នុងនោះរថយន្តដែលត្រូវឃាត់ទុកមួយឆ្នាំមានចំនួន ៥៥គ្រឿងផងដែរ»។ ប្រភពដដែលបានបន្តថា ចំណែករថយន្តចំនួន ៤ ២៤ ៦៩២ គ្រឿង ដែលបានផ្ទុកលើសទម្ងន់ផងដែរនោះ បានធ្វើការអនុគ្រោះ ដោយសារការដឹកលើសនេះក្រោម ៥ភាគរយ ដែលអាចអនុគ្រោះបាន ខណៈដែលរថយន្តត្រូវធ្វើការផាកពិន័យ…
-
សមត្ថកិច្ចឃាត់ខ្លួនសិស្សចំនួន០៨នាក់ ពាក់ព័ន្ធករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ដេីម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា

ភ្នំពេញ ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី១៩ខែ មិថុនា ឆ្នាំ២០២៣ម្សិលមិញ បានធ្វើការឃាត់ខ្លួនសិស្សចំនួន០៨នាក់ ករណីវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យភាគីម្ខាងរងរបួស ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១D ផ្លូវលេខ២៧១ ក្រុមទី០១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៣។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោះស្រាយ និងធ្វេីកិច្ចសន្យាបញ្ចប់រឿង ដល់សិស្សទាំង០៨នាក់ខាងលើ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ បច្ចប្បន្នសិស្សទាំង០៨នាក់ខាងលើ ក្រោយពីបានធ្វេីការដោះស្រាយ នឹងធ្វេីកិច្ចសន្យាបញ្ចប់រឿងព្រមទាំងមានការធានាពីអាណាព្យាបាលរួច សមត្ថកិច្ចបានប្រគល់ជូនលោកនាយកសាលាដើម្បីអប់រំនៅសាលាបន្ត៕ដោយ ៖ ភារ៉ា និងប៊ុនធី
-
ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រ

កណ្តាល៖នាថ្ងៃទី១៩ ខែមិថុនា រដ្ឋបាលខេត្តកណ្តាល និងបណ្តាអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត បានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រ ដើម្បីធានាសុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ។ យោងតាមរដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ខេត្ត និងស្ថាប័នពាក់ព័ន្ធ បានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយនេះឡើង ដោយសារមើលឃើញពីកំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើនជាងការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវមិនទាន់បានត្រឹមត្រូវ លក្ខខណ្ឌបច្ចេកទេសយានយន្ត ការរំលោភដីចំណីផ្លូវ និងកត្តាផ្សេងៗទៀតជាដើម។ ក្នុងឱកាសនោះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកថា ការអប់រំផ្សព្វផ្សាយពីចរាចរណ៍នេះ ពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ដែលទទួលបានការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន។ លោកបានថ្លែងថា ៖« សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពី ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនសំដៅរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន»។ ថ្លែងក្នុងឱកាសនោះដែរ លោក ហេង សុផាណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានយល់ឃើញដែរថា ជាការពិតណាស់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្ស ស្លាប់ របួស និងពិការ ដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏ធំធេង ដែលជាផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ លោកក៏បានលើកឡើងដែរថា…
-
បុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាបជាផ្នែកមួយបន្ថែមនូវការផ្សព្វផ្សាយ ពីសក្កានុពលទេសចរណ៍ នៅក្នុងឃុំកំពង់ភ្លុក ទៅកាន់មជ្ឈដ្ឋានខាងក្រៅ

ខេត្តសៀមរាប៖ ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប គឺជាបុណ្យមួយ ដែលប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងរៀបចំរៀង រាល់មួយឆ្នាំម្តងតៗគ្នាមកតាំងពីយូរណាស់មកហើយ ដើម្បីជាការរំលឹក ដឹងគុណ ចំពោះបឹងទន្លេសាប ដែលបានបង្កើតនូវវ៉ូងមច្ឆាជាតិ ជីវៈចម្រុះនិងធនធានគ្រប់ប្រភេទ បានផ្តល់ ផលប្រយោជន៍ជាច្រើនមកកាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃុំ កំពង់ភ្លុកទាំងមូល។ ដោយសារតែការអភិវឌ្ឍរីកចំរើននៅមូលដ្ឋានប្រជានេសាទជាប់រវល់និងប្រកបរបររៀងៗខ្លួនធ្វើឲ្យពិធីបុណ្យមួយនេះត្រូវបានអាក់ខានរៀបចំអស់រយៈពេល១៥ ចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ។ ការរៀបចំឡើងវិញក្នុងឆ្នាំ២០២៣នេះជាលក្ខណៈទ្រង់ទ្រាយធំជាងការរៀបមុនៗត្រូវបាន លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឲ្យដឹងថា ការរៀបចំឡើងវិញនៃពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប គឺជាការគាស់កកាយឡើងមកវិញនៅទំនៀមទម្លាប់ដែលអ្នក ឃុំកំពង់ភ្លុក តែងតែរៀបតាំងពីដូនតាមក ហើយអ្វីដែលជាគោលដៅធំៗ ផ្សារភ្ជាប់ជាមួយពិធីបុណ្យនេះ គឺផ្សព្វផ្សាយបញ្ជ្រាបអប់រទៅកាន់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថានព្រោះថា ឃុំ កំពង់ភ្លុក គឺជាឃុំមួយមានសក្កានុពលទេសចរណ៍។ កញ្ញា ពិ សី ប្រជាពលរដ្ឋរស់នៅក្នុងឃុំ កំពង់ភ្លុក ដែលបានចូលរួមក្នុងកម្មវិធីដង្ហែតុក្កា នៃ ពិធីបុណ្យ សមុទ្រទឹកសាប បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឃុំរបស់នាងបានរៀបចំ ពិធីបុណ្យនេះឡើងវិញ ព្រោះពិធីបុណ្យនេះ គឺជាការបង្ហាញពីការដឹងគុណដល់ទន្លេសាប ដែលបានផ្តល់ផលប្រយោជន៍ ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងឃុំរបស់នាង…
-
យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់ នៅទូទាំងប្រទេសនាថ្ងៃទី១៩ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៤គោលដៅ មានយានយន្តចូលគោលដៅចំនួន១០គ្រឿង ម៉ូតូ៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសងចំនួន ៣៩នាក់ រួមមាន ៖ +ជួញដូរ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ៨០,៤១ក្រាម។ -កេតាមីន (Ke) = ២០,២២ក្រាម។ -អុិចស្តាសុី (mdma) =…
-
ស្លាប់ ៤នាក់របួស ៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់ស្រាល៣០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕៕ដោយ៖ភារ៉ានិង ប៊ុនធី