-
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ទៅបញ្ចាំក្នុងការធានានូវប្រាក់កម្ចីរបស់ខ្លួន

ខេត្តបាត់ដំបង៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវវិធានការចាំបាច់ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមទាំងមុនការបោះឆ្នោត ទាំងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រុក-ក្រុងនៅក្នុងខេត្តគ្រប់ បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានឯកជនទាំងអស់ ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវករណីដែលប្រជាពលរដ្ឋមួយចំនួនតូចបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅរបស់ខ្លួន យកទៅបញ្ចាំជាមួយ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងប្រតិបត្តិករឥណទានជនបទមួយចំនួនទាំងនោះត្រូវតែបញ្ឈប់ជាបន្ទាន់ ។ ការថ្លែងដាក់ចេញវិធានការបន្ទាន់ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់លុបបំបាត់ពីបាតុភាព កើតមានបែបនេះ ខណៈករណីខាងលើនេះ បានកើតឡើងក្នុងស្រុកបាណន់ ដែលទាក់ទិនពីករណីដែលជនជាតិឥណ្ឌា ចំនួន ៦រូប បានប្រកបរបរចងការប្រាក៎ជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាឃុំមួយចំនួនរបស់ស្រុកកន្លងមក តាមរូបភាព”កម្ចីប្រាក់” ដោយដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬសៀវភៅគ្រួសារ ធ្វើជាវត្ថុធានាក្នុងការផ្តលឥណទាន (ប្រាក់កម្ចី)ដល់បងប្អូនទាំងនោះដែលជាការអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណីនិងបទប្បញ្ញត្តិធរមាន។ លោក ស្រេង សុខា អភិបាលស្រុក បានគូសថា៖ករណីសកម្មភាពចងការប្រាក់ឱ្យប្រជាពលរដ្ឋ ដោយទាមទារយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត កាតគ្រី និងប័ណ្ណបើកបរធ្វើជាទ្រព្យបញ្ចាំ ក្នុងស្រុកបាណន់ របស់ខ្លួនដោយក្រុមការងារបានចុះអនុវត្តពិនិត្យឃើញថាមានប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិថ្មី ឃុំតាគ្រាម…
-
រាជរដ្ឋាភិបាលសហការ ជាមួយវិស័យឯកជន បើកយុទ្ធនាការផ្សព្វផ្សាយ អំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ព្រមទាំងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!»។ យុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!» មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុទ្ធនាការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះផងដែរ។ ឯកឧត្តមបន្តថា ក.ប.ប កំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាជាមួយវិស័យឯកជន ក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។ ចំណែកឯកឧត្តម…
-
គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៨នាក់របួស ៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ស្រាល ៥នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ដោយសារការប៉ះទង្គិច គ្នាចំនួន ១២លើក មាន កត្តាល្បឿន ៨លើក មិនគោរពសិទ្ធ ២លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក ៕ដោយ៖ភារ៉ានិង ប៊ុនធី
-
យុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ បានបិទបញ្ចប់ក្នុងខេត្តបាត់ដំបង និងប៉ៃលិន

ភ្នំពេញ៖ ក្នុងយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ ត្រូវបាន បិទបញ្ចប់ក្នុង ខេត្តបាត់ដំបង និងខេត្តប៉ៃលិនបន្ទាប់ពីបាន ប្រារព្ធយុទ្ធនាការរួមគ្នាកាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ នាទីរួមខេត្តបាត់ដំបងរួចមក។ គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តទាំងពីរនេះ ត្រូវបានជួយសម្រប សម្រួល និង គាំទ្រថវិកាមួយចំណែកដោយមូលនិធិម៉ាដក្សចូលីភីត (MJP) ។ ក្រៅពីនេះក៏មាន អង្គការសង្គមស៊ីវិលជាច្រើនទៀតក៏បានចូលរួមដោយ បានធ្វើការរួមគ្នាយ៉ាងសកម្ម ដើម្បី កាត់បន្ថយ និងលុបបំបាត់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងគោលដៅផ្តល់នូវ ជម្រកសុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀតដែលមានតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្ត នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖មានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តបាត់ដំបងនិងប៉ៃលិនគឺជាខេត្តដែលមានធនធានធម្មជាតិដ៏សំបូរបែបមួយ រាប់ចាប់ពីភ្នំ ដល់ទន្លេ ហើយរួមទាំងធនធានសត្វព្រៃផងដែរ ។ លើសពីនេះ ខេត្តទាំងពីរក៏មានប្រវត្តិយូរលង់ផងដែរ។ទោះបីយ៉ាងណា ចំនួនសត្វព្រៃក្នុងខេត្តបាត់ដំបងនិងប៉ៃលិន រួមទាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពីសកម្មភាពអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីទីផ្សារសាច់សត្វព្រៃ សម្រាប់បរិភោគនិងសម្រាប់ប្រើប្រាស់ជាថ្នាំព្យបាល។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ «ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ…
-
យានយន្តល្មើសចំនួន ១៦គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២២ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន១៦គ្រឿង ម៉ូតូ៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦គ្រឿង មានម៉ូតូចំនួន៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ៣១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២២ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣១នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ៖ +ជួញដូរ ១០ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់)។ +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១៨១,៧០ក្រាម និង១កញ្ចប់តូច។ -កូកាអុីន (Cocaine) = ១៥៩៤,៣៨ក្រាម។លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៨អង្គភាព ៕ដោយ ៖…
-
ឯកឧត្តម នេត្រ ភក្រ្តា៖ សំឡូតជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើងចាំបាច់ត្រូវ ការពារ និងកុំឱ្យមានអន្ទាក់

ខេត្តបាត់ដំបង៖ តំបន់ប្រើប្រាស់សំឡូតគឺជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើង ចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ហើយធ្វើយ៉ាងណាកុំឱ្យអន្ទាក់ចូលមក ក្នុងតំបន់ព្រៃរបស់យើង ។ ក្រៅពីនេះយើងក៏ទប់ស្កាត់មិនឱមានការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវៈចម្រុះផ្សេងៗទៀតដែរ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ថ្លែងក្នុងយុទ្ធនាការ “អន្ទាក់សូន្យ”ក្នុងដំណាក់កាលទី២ដែលបានរៀបចំឡើងនា ខេត្ត បាត់ដំបង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា”បងប្អូនប្រាកដជាបានដឹងហើយថាតំបន់ប្រើប្រាស់សំឡូតដែលក្រសួងបរិស្ថានបានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួមនិងក្រៅពីនេះយើងក៏មានការចូលរួមពីសំណាក់ លោកស្រី អ៊ែន ជីណាចូលី ដែលជាតារាហូលីវូដដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ។នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់ដែលមកចូលរួមអភិរក្សព្រៃធនធានធម្មជាតិរបស់យើង។គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់ថវិការរបស់គាត់ចូលរួមគឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅសំឡូត នៅប៉ៃលិន និយាយដោយឡែក និងនិយាយជារួមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនិងប្រទេសកម្ពុជាទាំងមូល។ខេត្តបាត់ដំបងនិងប៉ៃលិនជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ មានអគារពីសម័យរាណក៏ដូចជាទីកន្លែងប្រវត្តិសាស្រ្ត”។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។យើងមិនចង់ឱ្យមានព្រៃហើយអត់មានសត្វនោះទេ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង”។ ឯកឧត្តម ផេង សិទ្ធី អភិលរង នៃគណៈអភិបាលត្ត បាត់ដំបងបានថ្លែងថា៖ អាជ្ញាធរប្តេជ្ញាចូលរួមលុបលំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់…
-
លោក ខាន់ ប៊ុនថាន់ តស៊ូរស់ជាមួយជំងឺមហារីកគ្រាប់ឈាមស និងលើកចិត្តដល់គ្រប់គ្នាឱ្យជម្នះរាល់ឧបសគ្គ

សៀមរាប៖កំពុងដើរពាសពេញទឹកដីអច្ឆរិយៈនៃទីក្រុងអង្គរ អមជាមួយទឹកមុខស្រស់ប៉ប្រិម បុរសវ័យ ៣៧ឆ្នាំ សម្បុរស្រអែមម្នាក់មានរបរជាមគ្គុទ្ទេសក៍ទេសចរណ៍ផង ជាឪពុកផង ជាប្ដីមួយរូបផង ហើយក៏ជាអ្នកកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកគ្រាប់ឈាមសដែលបានចូលមកយាយីអាយុជីវិតមួយនេះផងដែរ។ លោក ខាន់ ប៊ុនថាន់ ដែលឈ្មោះហៅក្រៅថា ណាថាន់ បានធ្វើដំណើរវែងឆ្ងាយឆ្លងកាត់ព្យុះភ្លៀងជីវីតជម្នះនឹងជំងឺមហារីកមួយប្រភេទនេះអស់រយៈពេលយ៉ាងច្រើនក្នុងស្វែងរកការព្យាបាលនិងតស៊ូឆ្ពោះទៅរកក្តីសង្ឃឹមរបស់ខ្លួន។ ការរិះរកមធ្យោបាយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសនេះ គឺពិតជាមានន័យគ្រប់បែបយ៉ាងសម្រាប់មគ្គុទ្ទេសក៍រូបនេះដើម្បីនាំមកនូវក្តីសង្ឃឹមថ្មី ដើម្បីជាបង្គោលក្នុងគ្រួសារ កសាងសុភមង្គលសម្រាប់ភិរយា និងបំពេញក្តីសុបិន្តរបស់កូនជាទីស្រឡាញ់ផងដែរ។ សម្រាប់អាជីពជាមគ្គុទេ្ទសក៍ទេសចរណ៍ លោក ប៊ុនថាន់ មានស្រុកកំណើតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបានក្លាយជាមគ្គុទេ្ទសក៍ផ្លូវការកាលពីឆ្នាំ ២០១២ បន្ទាប់ពីឆ្លងកាត់ការព្យាយាមពុះពាររាល់ឧបសគ្គតាំងពីវ័យសិក្សារហូតដល់ប្រកបការងារជាអ្នករត់តុផង ជាគ្រួបង្រៀនផង រហូតដល់អាចទទួលបាននូវការងារក្នុងក្ដីស្រមៃរបស់ខ្លួន។ ដ្បិតទទួលបានការងារដែលខ្លួនស្រឡាញ់ មានគ្រួសារដ៏កក់ក្ដៅ និងរស់នៅក្នុងស្ថានភាពប្រសើរជាមុន ថែមទាំងមានសមាជិកថ្មីគឺកូនប្រុសម្នាក់ផងនោះ ជីវិតរបស់មគ្គុទ្ទេសក៍រូបនេះហាក់មានភាពពេញលេញ តែជាអកុសល សុខភាពរបស់លោកបែរជាមានសភាពប្លែកទៅៗ។ លោកហាក់មានអារម្មណ៍ថារាងកាយរបស់លោកខុសប្លែកពីមុន ដោយមានមានអារម្មណ៍ថាខ្សោយទៅៗ ថែមទាំងស្រកទម្ងន់ដល់ទៅប្រាំមួយគីឡូក្រាមក្នុងមួយខែ។ លោកចាប់ផ្ដើមមានអាការៈក្តៅខ្លួនគ្រប់ពេល ហើយបែកញើសច្រើននៅពេលយប់។ឯពេលថ្ងៃបែរជាមានអារម្មណ៍ថាត្រជាក់ខ្លាំងទៅវិញ។ ទន្ទឹមគ្នានោះ ប្រពន្ធរបស់លោកប្រាប់លោកឱ្យទៅពិនិត្យឈាមព្រោះខ្លាចមានជំងឺគ្រុនពោះវៀន ហើយលោកក៏បានទៅពិនិត្យ ដោយទទួលបានលទ្ធផលគឺមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែកោសិកាឈាមសហាក់មានកម្រិតខ្ពស់ពេក។ បន្ទាប់ប្រពន្ធលោក បានណែនាំឱ្យទៅពិនិត្យបន្ថែមជាមួយគ្រូពេទ្យជំនាញនៅទីក្រុង ឬប្រទេសជិតខាង។ លោករៀបរាប់ថា៖«ដំបូងខ្ញុំពិនិត្យនៅសុរិន្ទ(ប្រទេសថៃ) ក៏ប៉ុន្តែគេអត់ពេទ្យបច្ចេកទេសខាងគ្រាប់ឈាម ហើយពេទ្យនៅទីនោះប្រាប់ឱ្យទៅបាងកកវិញ។ពេលឡើងឡានទៅបាងកកតែម្នាក់ឯង នឹកឃើញស្រណោះខ្លួនតែម្នាក់ឯង បើខ្ញុំកើតអីទៅ…
-
អង្គការមួយ បានសម្ពោធកម្មវិធីចំណេះដឹងឌីជីថល ដើម្បីគាំទ្រដល់មនុស្សចាស់នៅតាមសហគមន៍

បាត់ដំបង៖អង្គការមនុស្សចាស់កម្ពុជាបានសម្ពោធកម្មវិធីចំណេះដឹងឌីជីថល ដើម្បីគាំទ្រដល់មនុស្សចាស់នៅតាមសហគមន៍ក្នុងខេត្តបាត់ដំបង ឱ្យមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងត្រឹមត្រូវសម្រាប់ទទួលបានព័ត៌មានពីសេវាគាំពារសង្គមនានារបស់រដ្ឋាភិបាល។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅការិយាល័យហាងល្អីបៃតងក្រុងបាត់ដំបងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូមកពីសាកលវិទ្យាល័យធំៗចំនួនបួន អង្គការដៃគូ ក៏ដូចជាសិស្ស -និស្សិតដែលជាយុវជនស្ម័គ្រចិត្តគាំទ្រលើកិច្ចការងារសម្រាប់មនុស្សចាស់ផងដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការមនុស្សចាស់កម្ពុជា។ លោក ទុំ វីរ់ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានឱ្យដឹងថា កម្មវិធីចំណេះដឹងឌីជីថលសម្រាប់មនុស្សចាស់នេះ វាគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយដែលអង្គការមនុស្សមនុស្សចាស់ ចង់ប្រើប្រាស់ឌីជីថល ដើម្បីឱ្យយុវជនជំនាន់ក្រោយ ឫក៏និស្សិត មានទំនាក់ទំនងជាមួយមនុស្សចាស់ ដោយការធ្វើបង្រៀន និងណែនាំឱ្យមនុស្សចាស់នៅតាមមូលដ្ឋាន ក៏ដូចជាសហគមន៍ ស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវសម្រាប់បង្កើនឱកាសទទួលបានព័ត៌មានពីសេវាសង្គម និងជំនួយសង្គមនានាពីកម្មវិធីគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះទៀត លោកថា កម្មវិធីនេះក៏គាំទ្រឱ្យមនុស្សចាស់នៅតាមមូលដ្ឋានទាំងនោះ ត្រូវមានសមត្ថភាពក្នុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក៏ដូចជាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតប និងស្វែងរកដំណោះស្រាយទៅករណីបំពានណាមួយមកលើខ្លួនផងដែរ។ លោកលើកឡើងចាស់ាធនេះដែតថា ស់ចូលរួមះ ង្រីកនួយសង្គមផ្សេងៗដែលរដ្ឋផ្ដល់ជូនពួកគាត់ ស្សចាស់ ទាំងជនពិការ គឺត្រូវតែដើរឱ្យទាន់បរិបទរីកកម្មវថា ការដាក់សម្ពោធកម្មវិធីនេះ វាក៏ជាការចូលរួមមួយផ្នែកក្នុងគោលនយោបាយជាតិស្ដីពីមនុស្សចាស់ ក្នុងអាទិភាពទី៦ «ការពង្រឹងទំនាក់ទំនងអន្តរជំនាន់» ដែលសំដៅលើការបណ្ដុះបណ្ដាលឱ្យមនុស្សចាស់មានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ពិសេស ជំរុញឱ្យមនុស្សវ័យក្មេងចូលរួមស្ម័គ្រចិត្តជួយដល់មនុស្សចាស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង ការធ្វើទំនាក់ទំនងជាមួយមនុស្សចាស់ផងដែរ។ លោកបន្ថែមថា ដើម្បីអាចអនុវត្តកម្មវិធីនេះទៅបាន អង្គការមនុស្សចាស់ក៏បានបណ្ដុះបណ្ដាលនិស្សិតចំនួន ២០នាក់ ដែលមកពីបណ្ដាសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ដើម្បីឱ្យនិស្សិតទាំងនោះមានសមត្ថភាពបន្ថែមលើប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការចុះទៅណែនាំមនុស្សចាស់នៅតាមសហគមន៍ផងដែរ។…
-
ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មានដំណាក់កាលទី២ ត្រូវបានធ្វើឡើងនៅខេត្ត ឆ្នេរសមុទ្រ

ព្រះសីហនុ៖ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មានដំណាក់កាលទី២» នៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីផ្តល់ដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មាននូវការយល់ដឹងបន្ថែម ស្តីពីបញ្ហាប្រឈម និងការងារចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។ នេះជាការថ្លែងឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលានេះដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីក្រសួងព័ត៌មាន មន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ អ្នកសារព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃប្រទេសបណ្តាប្រទេសមេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធ សរុបចំនួន ២៧០ រូប។ ឯកឧត្តមមានប្រសាសន៍ថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្តល់ជូនមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មាននូវការយល់ដឹងបន្ថែមពីបញ្ហាប្រឈម និងការងារចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក៏ដូចជាការទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាពុទ្ធិផង និងជាធាតុចូលផង ក្នុងការបំពេញលើការងារជំនាញក្នុងវិស័យព័ត៌មាន និងការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំង ព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ។ ក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងបរិបទនៃសម័យឌីជីថល,ការងារផ្ទៀងផ្ទាត់ព័ត៌មាន,ការបង្កើតបរិយាកាសសុវត្ថិភាពលើបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម ដែលធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ពិសេស…