Category: ព័ត៌មានសង្គម

  • ក្រសួងបរិស្ថាន និងចក្រភពអង់គ្លេស ចុះអនុស្សរណៈដើម្បីអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ

    ក្រសួងបរិស្ថាន និងចក្រភពអង់គ្លេស ចុះអនុស្សរណៈដើម្បីអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ

    ភ្នំពេញ៖ ក្រសួងបរិស្ថាននិងចក្រភពអង់គ្លេសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) របស់ចក្រភពអង់គ្លេសនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ។ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់  និងលោក Marc Thayre ភារ:ធារីនៃស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។ មូលនិធិតំបន់ទេសភាពជីវៈចម្រុះ(BLF)បានរៀបចំឡើងក្នុងគោលបំណងវិធានការប្រកបដោយមហិច្ឆតា ដើម្បីដោះស្រាយបញ្ហាប្រឈមចំនួនបីមានជាអាទិ៍ ភាពក្រីក្រ ការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ នៅកម្រិតក្នុងប្រទេស និងកម្រិតឆ្លងព្រំដែន។ BLF គឺជាកម្មវិធីមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ចំណីអាហារ និងកិច្ចការជនបទ (DEFRA) របស់ចក្រភពអង់គ្លេស ដែលគាំទ្រសកម្មភាពកាត់បន្ថយភាពក្រី ការអភិរក្សជីវៈចម្រុះ និងដោះស្រាយកត្តាជំរុញ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅតំបន់ទេសភាពដែលសម្បូរជីវៈចម្រុះចំនួន៦ នៅទូទាំងពិភពលោក។ BLF នេះក៏នឹងជួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ច/ការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួនដែលបានកំណត់នៅក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD) អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) អនុសញ្ញាសហប្រជាជាតិប្រយុទ្ធប្រឆាំងរហោស្ថានកម្មនិងការធ្លាក់ចុះគុណភាពដី(UNCCD) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ ពាក់ព័ន្ធកិច្ចការងារអភិរក្សជីវៈចម្រុះនេះដែរ កន្លងទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពឯកឧត្តម សាយ សំអាល់  បានរៀបចំកិច្ចប្រជុំមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ…

  • ឯកឧត្តម ឈិន កេតនា នាំយកអំណោយ ចែកជូនក្រុមគ្រូពេទ្យ និង អ្នកជម្ងឺ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

    ឯកឧត្តម ឈិន កេតនា នាំយកអំណោយ ចែកជូនក្រុមគ្រូពេទ្យ និង អ្នកជម្ងឺ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

    ភ្នំពេញ៖ នៅក្នុងទិវាប្រកបដោយសិរីមង្គលដ៏មហោឡារិក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សានាឆ្នាំនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាមួយចំនួនរបស់អន្តរក្រសួង ប្រគល់ជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល ជាង១០០នាក់ នៅមន្ទីរពេទ្យពហុព្យាបាល សម្ដេចឪ សម្ដេចម៉ែ  ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក៏បាននាំនូវព្រះរាជហឫទ័យនឹករលឹកផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹកបំផុត។ ឯកឧត្តម…

  • ក្រុមនិស្សិតប្លាស្ទិក បង្ហោះវីដេអូពីសកម្មភាពប្រមូលសំរាមនៅតាមបណ្តាញសង្គមសំដៅផ្លាស់ប្តូរឥរិយាបថពលរដ្ឋក្នុងការទុកដាក់សំរាម

    ក្រុមនិស្សិតប្លាស្ទិក បង្ហោះវីដេអូពីសកម្មភាពប្រមូលសំរាមនៅតាមបណ្តាញសង្គមសំដៅផ្លាស់ប្តូរឥរិយាបថពលរដ្ឋក្នុងការទុកដាក់សំរាម

    ភ្នំពេញ៖ ជារឿយៗ នៅ​លើបណ្តាញសង្គម ជា​ពិសេសហ្វេសប៊ុក គេប្រាកដជាធ្លាប់បានឃើញវីដេអូ របស់យុវជនស្ម័គ្រចិត្តមួយក្រុមដែលតែងនាំគ្នាសម្អាតកាកសំណល់ដែលកកស្ទះជាច្រើនខែនៅតាមទីសាធារណៈ និងប្រឡាយនានា ក្នុងរាជធានីភ្នំពេញ។ ក្រុមយុវជនស្ម័គ្រចិត្តនោះមានឈ្មោះថា «និស្សិតបា្លស្ទិក-Nisset Plastic» ដែលតែងតែចំណាយពេលវេលាផ្ទាល់​ខ្លួន​ដែល​សេសសល់ពីការ​សិក្សា មកចំណាយលើការសម្អាតបរិស្ថាន តាម​លូទឹកស្អុយ និងទីសាធារណៈមួយចំនួន​​​ ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។ ផ្តើមចេញពីការធ្វើសកម្មភាពសម្អាតតែម្នាក់ឯងរហូតអាចកៀងគរ យុវជនជាច្រើនឱ្យចូលរួមក្នុងសកម្ម​ភាពរើសសំរាមតាមប្រឡាយលូទឹកស្អុយនៅក្នុងរាជធានីភ្នំពេញ ខណៈសកម្មភាពនេះទទួលបានការស្ញើចសរសើរ និងការសាទរពីមហាជនផងដែរ។ យុវជន ហែម សុភេម ជាស្ថាបនិកនៃ «និស្សិតប្លាស្ទិក» ​ដែលមាន​វ័យទើបតែ ២១ឆ្នាំ និង ជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេស បានឱ្យដឹងពីហេតុផលដែលខ្លួនកៀងគរក្រុមយុវជនស្ម័គ្រចិត្តឱ្យចូលរួមសកម្មភាពទាំងនេះគឺដោយសារក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។មួយវិញទៀតគឺដើម្បី​បំផុសគំនិតឱ្យ​ពលរដ្ឋ និងនិស្សិតផ្ដើម​ខ្វាយ​ខ្វល់​ពី​បញ្ហា​សំរាម​ ហើយផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់កាកសំណល់តាមរយៈវីដេអូរបស់ខ្លួន។ លោក ហែម សុភេម និយាយបន្តថា ក្រុមនិស្សិតប្លាស្ទិក បានបង្កើតឡើងក្នុងខែមិថុនាឆ្នាំ២០២២ ពោលគឺមានរយៈពេលមួយឆ្នាំហើយ។ ក្រុមនិស្សិតប្លាស្ទិកបានប្រមូលសំរាមជាច្រើនកន្លែងមកហើយនៅក្នុងរាជធានីភ្នំពេញទាំងលើគោក ក្នុងលូទឹកស្ទុយ សាលារបស់ខ្លួនផ្ទាល់ តំបន់មាត់ទន្លេ បឹងសាឡាង ស្ទឹងមានជ័យ បឹងទំពុន និងលូនៅទួលសង្កែជាដើម។ បច្ចុប្បន្ននិស្សិតប្លាស្ទិក មានក្រុមតេលេក្រាមមួយដែលមានសមាជិកប្រមាណ៦០០នាក់ហើយសមាជិកទាំងអស់នោះអាចចូលរួមសកម្មភាពសម្អាតដោយស្ម័គ្រចិត្តទៅតាមពេលទំនេររបស់ខ្លួន។ សកម្មភាពសម្អាតតែងធ្វើនៅចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យពោលគឺជាពេលដែលពួកគេទំនេរពីការសិក្សា។ លោក ហែម សុភេម បញ្ជាក់ឱ្យដឹងថា៖…

  • អភិបាលខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គោលនយោបាយ លើកកម្ពស់ជីវភាពរស់នៅ បងប្អូនអតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើង

    អភិបាលខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ គោលនយោបាយ លើកកម្ពស់ជីវភាពរស់នៅ បងប្អូនអតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើង

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ជូនបងប្អូនអតីតយុទ្ធជន ឱ្យកាន់តែមានភាពប្រសើរឡើង ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿង ឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១១៥០នាក់ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០២៣ ។ កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដែលមានគុណបំណាច់ ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកក្នុងការចូលរួមអនុវត្ត គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិ ទទួលបាន សុខសន្តិភាព…

  • រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តជួបជជែកគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្មករនិយោជិត

    រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបន្តជួបជជែកគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្មករនិយោជិត

    ភ្នំពេញ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល រួមជាមួយអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួបជជែកគ្នាបន្ថែមទៀត ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិតកម្ពុជា។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា បានមានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាល តាមរយៈស្ថាប័ននានា និងដៃគូពាក់ព័ន្ធដាក់ចេញយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្តី ប៉ុន្តែបញ្ហានេះនៅតែជាក្តីបារម្ភ។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ ដែលបង្ហាញឱ្យឃើញថា ភាគីពាក់ព័ន្ធនៅតែបន្តយកចិត្តទុកដាក់លើបញ្ហានេះ ហើយដោះស្រាយរួមគ្នា ដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលនៅបន្តរងគ្រោះថ្នាក់ចរាចរណ៍។ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ មានកំណើនគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែសុវត្ថិភាពរបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ក្នុងនោះរួមមានគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសក្នុងចំនួនច្រើន។ លោកបន្ថែមថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រឈមអាយុជីវិតខ្លួននឹងហានិភ័យ ក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារខ្លួន៕ អត្ថបទ៖ ឈឹម ទីណា

  • ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៦៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ២៩នាក់ (ស្រី ៤នាក់)។ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។ប្រើប្រាស់ ១០ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) ស្មើ ៧៤១,៩៨ក្រាម និង១កញ្ចប់តូច។-កេតាមីន (Ice) ស្មើ ១៩៨,០៩ក្រាម។-កញ្ឆា ស្មើ ១២០០,០ក្រាម។លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៖ ១១អង្គភាព ៕ ដោយភារ៉ា និងប៊ុនធី

  • យានយន្តល្មើសចំនួន ៦គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ

    យានយន្តល្មើសចំនួន ៦គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១៤ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០គ្រឿង ម៉ូតូ ៣១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦គ្រឿង មានម៉ូតូចំនួន ៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី

  • សត្វខ្លារខិន ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ខណៈកម្ពុជាគេប្រទះឃើញមានវត្តមាននៅឡើយ

    សត្វខ្លារខិន ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ខណៈកម្ពុជាគេប្រទះឃើញមានវត្តមាននៅឡើយ

    ភ្នំពេញ៖ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ខណៈសត្វនេះគេបានប្រទះឃើញកំពុងមានវត្តមាននៅកម្ពុជាកាលពីឆ្នាំ ២០២២កន្លងមក ។ យោងតាមការបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា៖កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថា៖ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើង ៤ រត់លើដីលឿនជាងគេក្នុងលោក។ ក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្រុមការងារអភិរក្សក្រសួងបរិស្ថាន និងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។ ដោយឡែកបើយោងតាមសិក្សាមួយចុះផ្សាយដោយទស្សនាវដ្តីវិទ្យាសាស្រ្តអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឲ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិតក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង និងដែលមាន ៩៩ភាគរយកំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង…

  • ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៥នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមិថុនា រួមមាន ៖  មេតំហ្វេតាមីន (Ice) ស្មើ ៣៤៩,៩៩ក្រាម។ កេតាមីន (Ice) ស្មើ ១,០៨ក្រាម។ -អុិចស្តាសុី (mdma) ស្មើ ៤,៤៨ក្រាម។លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប នគរបាល ៖ ១០អង្គភាព ៕…

  • ការប្រែប្រួលអាកាសធាតុនឹងមានជារៀងរហូត និង មិនថយក្រោយ ទេ

    ការប្រែប្រួលអាកាសធាតុនឹងមានជារៀងរហូត និង មិនថយក្រោយ ទេ

    ពោធិ៍សាត់៖ ការប្រែប្រួលអាកាសធាតុនេះបាននាំមកនូវផល លំបាក ច្រើនដល់ពិភពលោកក្នុងនេះដូចជាខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ការកើនឡើងនៃកម្តៅ។ផលលំបាកទាំងនេះ កើតឡើង ទូទាំងពិភពលោកក្នុងនេះកម្ពុជាក៏រងគ្រោះដែរ។នេះជាការបញ្ជាក់ ដោយ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ ប្រាប់ដល់បណ្តាញសារព័ត៌មានក្នុងយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ស្តីពីកម្មវិធីប្រយុទ្ធនឹង ការប្រែប្រួល អាកាស ធាតុ របស់កម្ពុជា នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថា ការប្រែប្រួល អាកាស ធាតុនឹង មានរៀងរហូត ពុំមានថយក្រោយទៀតទេ។ ក្នុងនេះដូចជាទឹក ជំនន់ នឹងមានកាន់តែច្រើនៗទៅ ។ខ្យល់ព្យុះកាន់តែច្រើនឡើង។ ការរាំងស្ងួត កាន់ តែយូរៗទៅ។ហេតុនេះយើងត្រូវធ្វើបន្សាំដូចជា បើយើងកសាងផ្លូវ ត្រូវធ្វើឱ្យធំៗនិងខ្ពស់ៗលូធំៗ សាងសង់ផ្ទះត្រូវឱ្យរឹងមាំ ដើម្បី ប្រុងប្រយ័ត្ន ការពារខ្យល់ព្យុះ ។ក្រៅពីនេះការដាំដំណាំត្រូវរកប្រភេទដំណាំ ណាដែល អាចបន្សាំ ជាមួយភាពរាំងស្ងួត ឬទឹកជំនន់ជាដើម។ ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា កម្ពុជារងគ្រោះធ្ងន់ធ្ងរដែរ…