-
សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

ភ្នំពេញ៖ វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតង នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយ ដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។ វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅកម្ពុជា ដែលយុទ្ធនាការនេះ បានដាក់សាកល្បងនៅតាមវិស័យអាហារ និងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤រូប សម្រាប់ការចូលរួមរបស់ពួកគេ ក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះ ជាកម្មវិធីដែលមានសក្តានុពល ក្នុងការត្រួសត្រាយឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅកម្ពុជា។ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះ បានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ ដើម្បីទទួលបានអនាគតមួយ ដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ថា យុទ្ធនាការប្រមូលដបមកវិញ គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព។…
-
ក្នុងមួយខែរាជរដ្ឋាភិបាលបានចំណាយថវិកា ៣០ លានដុល្លារ ដើម្បីផ្ដល់ជូនអតីតយុទ្ធជន ប្រមាណជិត ២០ ម៉ឺននាក់

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមបានប្រកាសពីការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកសរុបជិត ២០ម៉ឺននាក់ ដែលត្រូវចំណាយថវិកាក្នុងមួយខែប្រមាណ៣០លានដុល្លារអាម៉េរិក។ លោក ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ថា មូលនិធិជាតិជំនួយសង្គម បានបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់តាំងពីឆ្នាំ២០១៩មក។ លោកបន្តថា ជារៀងរាល់ខែ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋជាមធ្យមចន្លោះ ៣០លានដុល្លារអាម៉េរិក ដើម្បីផ្ដល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានចំនួនសរុបប្រមាណជិត ២០ ម៉ឺននាក់ផងដែរ។ លោក ឈួរ សុបញ្ញា មានប្រសាសន៍ថា ចំពោះការបើកផ្ដល់របបនេះ ពួកគាត់បានទទួលអត្ថប្រយោជន៍ដោយថវិកានេះបានចូលរួមចំណែកជួយដល់ពួកគាត់បានមួយកម្រិតដែរ ក្នុងការដោះស្រាយបញ្ហាជីវភាព ការផ្គត់ផ្គង់ក្រុមគ្រួសារ បើទោះបីជារបបនេះតិចតួចក្ដី ប៉ុន្តែវាដោះស្រាយសមល្មមក្នុងការរស់នៅបាន។ លើសពីនេះលោក ឈួរ សុបញ្ញា ក៏បានបញ្ជាក់ដែរថា ក្រៅពីការផ្ដល់ប្រាក់របបសន្តិសុខសង្គមហើយ អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ពួកគាត់ក៏អាចទទួលបានបណ្ណប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលដោយមិនអស់ថវិកា ដែលរដ្ឋ ជាអ្នកចំណាយថវិកាជូនពួកគាត់ផងដែរ។ លោកបន្ថែមថា ដូច្នេះទាំងអស់នេះ គឺជារបបមួយដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនជាការអរគុណ ដឹងគុណ…
-
ឯកឧត្តម ជា វ៉ាន់ដេត ៖ សូមបងប្អូន កូនក្មួយ កម្មករ កម្មការរនី ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា

ឯកឧត្តម ជា វ៉ាន់ដេត ៖ សូមបងប្អូន កូនក្មួយ កម្មករ កម្មការរិនី ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត ជំរុញដល់បងប្អូន កូនក្មួយ កម្មករ កម្មការរិនី ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យទទួលបានជ័យជំនះ ដើម្បីបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ។ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី ចំនួន ៧០០នាក់ មកពីឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។…
-
អភិបាលខេត្តកំពត ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលបានបម្រើពលរដ្ឋបានល្អប្រសើរ

ខេត្តកំពត ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋទាំង ១៣ឃុំ ក្នុងស្រុកទឹកឈូ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋចូលរួមជាង ២ម៉ឺននាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ឯកឧត្តមនឹងធ្វើការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តទៅដល់អាជ្ញាធរមូលដ្ឋាន ដែលមានដូចជា អភិបាលស្រុក មេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើ។ ឯកឧត្តមបានបន្តថា ចំពោះការវាយតំលៃនៃការផ្តល់រង្វាន់លើកទឹកចិត្តនេះ គឺមិនស្ថិតលើរបាយការណ៍ពីថ្នាក់មូលដ្ឋាននោះទេ គឺឯកឧត្តមយកពីសំដីពិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្តង។ ជារៀងរាល់ពេលដែលចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត តែងតែបានបញ្ចូលខ្លួនទៅក្នុងគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ជាសមាជិកម្នាក់ ដែលមានតួនាទីជាអភិបាលខេត្ត។ ហើយឯកឧត្តមតែងតែផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ ត្រូវរាយការណ៍អំពីភាពអសកម្មនានារបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ អ្នកមានអំណាចមួយចំនួន ដែលមិនបានផ្តល់ក្តីសុខជូនពលរដ្ឋ ដើម្បីឯកឧត្តមមានចំណាត់ការតាមផ្លូវច្បាប់។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាទាំងអស់ មើលថែពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឱ្យទទួលបានភាពសុខសាន្ត ព្រោះអ្នកដែលត្រូវផ្តល់ភាពសុខសាន្តជាអចិន្ត្រៃយ៍ គឺអាជ្ញាធរមូលដ្ឋាននេះឯង។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើសុំ និងសុំកុំឱ្យមានឱ្យសោះនូវការលាបពណ៌ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាម្នាក់ ថាជាបក្សនេះ បក្សនោះ ដែលទាំងប្រជាពលរដ្ឋទាំងអស់សុទ្ធតែមានរូបសម្តេចតេជោ ហ៊ុន សែន…
-
អាជ្ញាធរខេត្តស្វាយរៀងដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំងស្រុករមាសហែក

ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣ បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងបេសកកម្មនេះ លោកម៉ែន អេង តំណាងឯកឧត្តមម៉ែន វិបុល អភិបាលខេត្ត និងមានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំងបី និងសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន៧៣នាក់។ លោក ម៉ែន អេង បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីការទប់ស្កាត់និងបង្ក្រាបការរុករានទន្ទ្រានដីរដ្ឋ ដែលនៅពេលកន្លងមកមានប្រជាពលរដ្ឋ នៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក, ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីរដ្ឋចំការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអាណាធិបតេយ្យនេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹង ដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា ជាលទ្ធផលក្រុមការងារសម្រេចដកបង្គោលនៅលើដីស្ថានីយ៍ដែលបានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា…
-
ឧកញ៉ា ឡូវ ហ៊ឺង និងឧកញ៉ា អែល សារ៉ុម នាំយកនូវអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិទងត្រឡាច

កំពង់ចាម៖ កាលពីថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម សមាជិកគណ:កម្មាធិការបក្ស ខ៦ ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងលោក ពូន វណ្ណា និងអាជ្ញាធរស្រុកស្រីសន្ធរ បាននាំយកមកនូវអំណោយ ជាសារុង ប្រហុក និងថវិកាចំនួន៧លានរៀល ផ្តល់ជូនប្រជាពលរដ្ឋប្រមា៧០០គ្រួសារក្នុងភូមិទងត្រឡាច (Phoum Kteng) ឃុំទងត្រឡាច។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ: ឧកញ៉ា ឡូវ ហ៊ឺង គឺបាននិងកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឱ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក…
-
ភូមិតានន ដែលជា ភូមិមិត្តភាពកម្ពុជា-ចិន ទទួលបានការប្រែមុខមាត់ថ្មី និងពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ

ខេត្តតាកែវ ៖ ភូមិមិត្តភាពកម្ពុជា-ចិន ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ត្រូវបានបង្កើតឡើង ដើម្បីជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលមួយកន្លែងនេះ ឱ្យផ្លាស់ប្តូរមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងភូមិគំរូមិត្តភាពចិន និងកម្ពុជា ដែលរៀបចំដោយមូលនិធិរបស់ចិន គឺសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដោយក្នុងនេះបានស្តាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្លល់ ទឹក ភ្លើង ដែលជួយសម្រួលឱ្យពលរដ្ឋអាចធ្វើដំណើរ និងការរស់នៅមានភាពល្អប្រសើរទាំងចេញទៅខាងក្រៅ និង អ្នកខាងក្រៅទំនាក់ទំនងចូលមកកាន់ក្នុងភូមិនេះដែលជួយឱ្យពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ ក្នុងដំណើរទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និងបណ្តាញសារព័ត៌មានកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែ មិថុនាឆ្នាំ២០២៣ លោក ប៉ាង សាមឌី ប្រធានភូមិ តានន បានឱ្យដឹងថា៖ ភូមិតាននមានប្រជាជន ១២៧គ្រួសារ សរុបស្មើនឹង ៦១៦នាក់ គិតជាខ្នងផ្ទះមានចំនួន ១០៧ខ្នងផ្ទះ។ ចាប់ពីខែមករា ឆ្នាំ២០២១មក ភូមិនេះបានអនុវត្តនូវគម្រោងអាទិភាពនៃមូលនិធិចិនរួមមាន ៖ គម្រោងទឹកស្អាត ដែលបានប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២១, គម្រោងផ្លូវបេតុងក្នុងភូមិប្រវែង ៤៥២ម៉ែត្រ,ប្រឡាយទឹកអមសងខាងផ្លូវបេតុងប្រវែងបណ្តោយ ៩០៤ម៉ែត្រ និងទទឹង…
-
ស្លាប់ ២របួស ៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១១ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង ៕ ដោយ៖ភារ៉ានិង ប៊ុនធី
-
យានយន្តល្មើសចំនួន ៥គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី១១ ខែមិថុនា ម្សិលមិ ញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៦គោលដៅ មានយានយន្តចូលគោលដៅចំនួន៥គ្រឿង ម៉ូតូ១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី
-
លោកស្រី រិទ្ធិ ចន្ថា៖ សហគមន៍កសិកម្មគួរប្ដូរផ្នត់គំនិតពីការរង់ចាំឱ្យគេជួយមករួបរួមកម្លាំងសាមគ្គីខាងក្នុងវិញ

កំពង់ឆ្នាំង៖ សហគមន៍កសិកម្មគឺជាការរួបរួមប្រមូលផ្តុំកម្លាំងផលិតរបស់កសិករដើម្បីបង្កើនផលិតភាពកសិកម្ម និងច្បាមយកទីផ្សារប្រកបដោយថាមពល។សហគមន៍កសិកម្ម គឺជានីតិបុគ្គលឯកជនមួយដែលបង្កើតឡើងដោយកសិករ មួយក្រុមតាមរយៈការស្ម័គ្រចិត្តរួមគ្នា បង្កើតដើមទុនរួមគ្នា និងគ្រប់គ្រង រួមគ្នា តាមលក្ខណៈប្រជាធិបតេយ្យសំដៅលើកកម្ពស់ជីវភាពរបស់សមាជិក សេដ្ឋកិច្ចសង្គម បង្កើនសាមគ្គីភាព និងលើកកម្ពស់វប្បធម៌ ក៏ដូចជាការថែរក្សាប្រពៃណីរបស់ ប្រជាកសិករ។ មកទល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មនៅកម្ពុជា មានប្រមាណជាងមួយពាន់ សហគមន៍នៅទូទាំងប្រទេស។ ក្នុងចំណោមសហគមន៍ទាំងនោះមានសហគមន៍ខ្លះដំណើរការល្អបង្កើតប្រាក់ចំណូលដល់ប្រជាកសិករ និងមានសហគមន៍កសិកម្មខ្លះអសកម្ម ឬមិនបានប្រតិបត្តិការសោះតែម្តង។ ជាប្រធានក្រុមប្រឹក្សាភិបាល «សហគមន៍កសិកម្ម មានជ័យក្ដីសង្ឃឹម» ដែលមានទីតាំង នៅភូមិត្រពាំងក្រពើ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកស្រី រិទ្ធិ ចន្ថា បានឱ្យដឹងថា ដើម្បីឱ្យសហគមន៍កសិកម្មមួយអាចដើរជោគជ័យវាទាមទារកត្តាជាច្រើន តាំងពីការលះបង់ ឆន្ទៈ និងការរួបរួមសាមគ្គីរវាងសមាជិកឱ្យរឹងមាំ។ លោកស្រី រិទ្ធិ ចន្ថា បញ្ជាក់ថា ការគ្រប់គ្រងឆន្ទៈ និងការលះបង់ ជាកត្តាចម្បងដើម្បីឱ្យសហគមន៍មួយ ជោគជ័យបាន ព្រោះសហគមន៍មិនមានប្រាក់ខែទេ ហើយអ្វីដែលសំខាន់នោះ សហគមន៍ដែលខ្លាំងត្រូវតែមានផែនការយុទ្ធសាស្ត្រ និងមានបុគ្គលិកធ្វើការជាប្រចាំ និងទំនាក់ទំនង ឬការប្រាស្រ័យទាក់ទងពីខាងក្រៅ និងខាងក្នុង ជាពិសេស អាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត។ លោកស្រីបន្តថា ពេលណាដែលយើងមានការប្រាស្រ័យទាក់ទងល្អ…