Category: ព័ត៌មានសង្គម

  • សហគមន៍ឆ្នាល់មាន់សាមគ្គី ខេត្តបាត់ដំបង ស្វះស្វែងរកដៃគូដើម្បីពង្រឹងសហគមន៍កសិកម្ម​របស់​ខ្លួន​ឡើងវិញ

    សហគមន៍ឆ្នាល់មាន់សាមគ្គី ខេត្តបាត់ដំបង ស្វះស្វែងរកដៃគូដើម្បីពង្រឹងសហគមន៍កសិកម្ម​របស់​ខ្លួន​ឡើងវិញ

    បាត់ដំបង៖ “សហគមន៍ឆ្នាល់មាន់សាមគ្គី”ខេត្តបាត់ដំបង ដែលមានប្រជាសហគមន៍ប្រមាណ ១៥០ គ្រួសារ កំពុងប្រឈមនឹ​ង​បញ្ហាការចូលរួមរបស់សមាជិក និងបញ្ហាហិរញ្ញវត្ថុ ចាប់តាំងពីការាលដាល​ជំងឺកូវីដ១៩ មក។ ការណ៍នេះបានជំរុញឱ្យសហគមន៍ឆ្នាល់មាន់សាមគ្គី ស្វះស្វែងរកដៃគូសហការ ដើម្បីទប់ស្កាត់ការចំណាកស្រុក និងពង្រឹងសមត្ថភា​ពរបស់សហគមន៍ឡើងវិញ។​ សហគមន៍មួយនេះបានចងក្រងឡើងតាំងពីឆ្នាំ ២០១២ ដើម្បីប្រមូលផ្តុំកម្លាំងផលិត និង​ស្វែងរកទីផ្សារលក់ដើម្បីប​ង្កើនជីវភាពប្រជាកសិករក្នុងតំបន់។ ​ អ្វីៗបានដំណើរការដោយរលូន និងមានការជ្រោមជ្រែងចូលរួមច្រើនពីប្រជាសហគមន៍ផ្ទាល់ ក៏ដូចជាមន្ទីរខេត្តជាដើ​ម មុនពេលជំងឺកូវីដ១៩ វាយលុក ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ការបង្វិលទុន​ជួបបញ្ហា ឯការចូលដែលធ្លាប់តែសកម្មបា​នអន់ថយ ដោយកសិករងាកទៅប្រកបរបរតាមលក្ខណៈ​គ្រួសាររៀងៗខ្លួនវិញក្រោយពេលកូវីត១៩។ នេះបើតាមកា​ររៀបរាប់របស់​ប្រធានសហគមន៍កសិកម្ម​ឆ្នាល​មាន់សាមគ្គីរុងរឿង លោក ហ៊ុន ហេង។​ លោកបានរៀបរាប់ឱ្យដឹងថា ៖ «ខ្ញុំមិនចង់បោះបង់គម្រោងនេះទេ។ ខ្ញុំចង់ស្ដារ ឱ្យ​វា​ដំណើរ​ការ​ឡើងវិញ ក្រៅតែពីរការធ្វើកសិកម្ម ការចូលទុនគ្នានៅក្នុងសហគមន៍ក៏បានជួយរក ចំណូលដល់​ពួកគេមួយ​ផ្នែក​ផងដែរ»។​​ ក្រោយបានជួបបញ្ហាការចូលរួមក្នុងសហគមន៍ លោក ហ៊ុន ហេង បានបង្ហើបឱ្យដឹងថា បើសិនជាមានលទ្ធភាពធ្វើវាម្តងទៀត លោកនឹងប្រមូលគ្នាត្រឹម ១៥ ទៅ២០គ្រួសារ ប៉ុណ្ណោះ តែជា​គ្រួសារដែលខ្លឹម ។គ្រួសារណាដែលគាត់មានលទ្ធភាពទៅបានមិនងាយបោះបង់។​លោកបន្តថា ការពង្រឹងការដាំដុះជាបណ្ដាញសហគមន៍ឡើងវិញនេះ ក៏ជាផ្លូវមួយដែល អាចជួយគ្នា​ទៅវិញ ទៅមក…

  • អគារផ្ទះរង់ចាំ នៅក្នុងមណ្ឌលសុខភាព វាលដេញ ខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យប្រើប្រាស់

    អគារផ្ទះរង់ចាំ នៅក្នុងមណ្ឌលសុខភាព វាលដេញ ខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យប្រើប្រាស់

    ស្ទឹងត្រែង៖ ពលរដ្ឋជាងមួយពាន់គ្រួសារក្នុងឃុំអន្លង់ជ្រៃ ​ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានទទួលសេវាសុខាភិបាលពីការដាក់ឱ្យប្រើប្រាស់អគារផ្ទះរង់ចាំនៅក្នុងមណ្ឌលសុខភាព វាលដេញ ដែលជាជំនួយរបស់អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈមាតា និងទារក។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្ទះរង់ចាំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ដោយ​លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង ​និងមានការចូលរួមពី​មន្រ្តីនៃ​មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ​លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានឱ្យដឹងនៅ​ថ្ងៃទី១១ ខែមិថុនាថា ការដាក់ឱ្យប្រើប្រា​ស់អគារផ្ទះរង់ចាំ នៅមណ្ឌលសុខភាពវាលដេញនាពេលនេះ​​ពិតជា​នាំមកនូវ​ផលប្រយោជន៍​មួយដ៏ល្អសម្រាប់​ប្រជាពលរដ្ឋ​​ ដែលមានរហូតជាងមួយពាន់គ្រួសារ ដែលរស់នៅ​​​ក្នុ​ងឃុំអន្លង់ជ្រៃ​ ពី​គម្រោងការផ្ដល់សេវាសុខាភិបាលនេះ​។ ​លោកបាន​បន្តថា ​ការដាក់ឱ្យប្រើប្រាស់អគារផ្ទះរង់ចាំ​នេះ វាជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយក៏ជាការ​ជំរុញឱ្យសេវាសុខាភិបាលនៅកាន់តែជិតប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំ​ណា​យលើការធ្វើ​ដំណើរដែលមកសម្រាក និងព្យាបាលជំងឺ។ អ្នកនាំពាក្យខេត្ត​បានបញ្ជាក់ដែរថា ជាពិសេសវា​ជួយ​កាត់បន្ថយការចំ​ណា​យសម្រាប់ស្ដ្រីដែលមកសម្រាលកូននៅតាមមណ្ឌលសុខភាព ​ព្រោះ​ភូមិសាស្ត្រនៅតំបន់វាលដេញ ​ជាទីតាំ​ងមួយដែលសិ្ថតនៅក្បែរព្រំប្រទល់ជាប់ខេត្តព្រះវិហារ ហើយក៏ទីតាំងមួយដែលស្ថិតនៅឆ្ងាយពីមូលដ្ឋានម​ណ្ឌលសុខភាព និងសេវាសុខាភិបាលផ្សេងៗទៀតដែរ។ ​បើតាមលោក ម៉ែន គង់ ការដាក់ឱ្យប្រើប្រាស់នូវអគារផ្ទះរង់ចាំនេះ គឺសំដៅទៅលើទីកន្លែង​សម្រាករង់ចាំការសម្រាលសម្រាប់ស្ដ្រីមានផ្ទៃពោះ ដែលមកពិនិត្យជាប្រចាំ ហើយរង់ចាំការសម្រាលកូន​នៅមណ្ឌលសុខភាព ពីព្រោះមានក្រុមគ្រូពេទ្យឆ្មប ដែល​​អាចផ្ដល់សេវាសម្រាលជូនទៅដល់ស្ដ្រីមានផ្ទៃពោះបាន​យ៉ាង​ល្អ​។ លោកបាន​បន្ថែមថា មួយវិញទៀត ផ្ទះរង់ចាំនេះ ក៏ជាកន្លែងមួយសម្រាប់ផ្ដល់ទៅដល់គ្រួសារអ្នកជំងឺ ដើម្បីឱ្យ​ពួកគាត់អាចសម្រាកក្នុងការមើលថែសមាជិកគ្រួសាររបស់ពួកគាត់ដែលមកព្យាបាលនៅមណ្ឌលសុខភា​ពនេះបានដូចគ្នាដែរ។ ដោយឡែក…

  • ខេត្តមណ្ឌលគិរីប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដើម្បីលុបបំបាត់ជំងឺគ្រុចចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥

    ខេត្តមណ្ឌលគិរីប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដើម្បីលុបបំបាត់ជំងឺគ្រុចចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥

    មណ្ឌលគិរី៖ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកពេជ្រាដា បានប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ «នេះជាពេលគ្រុនចាញ់ត្រូវសូន្យតាមរយៈការវិនិយោគកែឆ្នៃអនុវត្ត» ដើម្បីរួមចំណែកលុបបំបាត់ជំងឺគ្រុចចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុខ។ យោងតាម​មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា​ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តម​ណ្ឌលគិរី និងអាជ្ញាធរស្រុកពេជ្រាដា បាន​ប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលគ្រុនចាញ់ត្រូវសូន្យតាមរយៈការវិនិយោគ កែឆ្នៃ អនុវត្ត» ទៅនៅបរិវេណវិទ្យាល័យជោះប៊ូស្រា​។​ ​​លោក យ៉ាន សំណាង អភិបាលរងស្រុកពេជ្រាដាបាន​ផ្តល់អនុសាសន៍មួយចំនួនទៅដ​ល់មន្ត្រីសុខាភិបាល ត្រូវជំរុញបន្ថែមទៀតនូវការអនុវត្តន៍ច្បាប់គ្រប់គ្រងឱសថ និងការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រជាដើម។​ លោកបាន​ថ្លែងថា ៖ «ក្រៅពីនេះ ត្រូវធានាលើការផ្តល់សេវានៅតំបន់ដាច់ស្រយាល ជាពិសេសចំពោះកុ​មារដែលត្រូវទទួលវ៉ាក់សាំង បង្ការជំងឺផ្សេងៗ ស្រ្តីមានផ្ទៃពោះ និងចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ពូជសាសន៍ និងជនជាតិឡើយ»។ ​ជាមួយគ្នានោះ ​លោក ឡេក សុវណ្ណារ័ត្ន អនុប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏​បានឲ្យដឹងដែរ​ថា បើ​យោ​ងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់​ ករណីឈឺជំងឺគ្រុនចាញ់ទូទាំង​ប្រទេសក្នុងឆ្នាំ២០២២កន្លងទៅមានចំនួនសរុប ៤.០៥៣ករណី ក្នុងនោះមិនមានករណីស្លាប់ឡើង ដែ​លមានន័យថាជំងឺគ្រុនចាញ់បន្តថយចុះ៦ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១មានតែ៤.២៧៦ករណី។ លោកលើកឡើងថា ដោយឡែក ជំងឺគ្រុនចាញ់នៅទូទាំងខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២២ មានករណីឈឺ​ចំនួន ៤៩៤ករណី…

  • គិតចាប់ពីខែធ្នូ ឆ្នាំ២០២២  មកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាដាំកូនឈើសរុបចំនួន២២.៩៦៣ ដើម

    គិតចាប់ពីខែធ្នូ ឆ្នាំ២០២២  មកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាដាំកូនឈើសរុបចំនួន២២.៩៦៣ ដើម

    ភ្នំពេញ៖ គិតចាប់តាំងពីខែធ្នូឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាន​ដាំកូនឈើសរុបបាន​​ចំនួន២២.​៩៦៣​ដើម និងដាំ​ស្មៅ​បាន​ចំនួន ២៧.៤៨១ម៉ែត្រការ៉េ ​ដើម្បីបំពេញបន្ថែមនៅលើដី ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងនិងតំបន់រុនតាឯក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមប្រភពអាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី​១០ ខែមិថុនាឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹង​ថា ចំនួនស្មៅ និង​ដើមឈើដែល​បាន​ដាំ​នេះ ​ធ្វើឡើង​ក្រោមកិច្ចសហការ ជាមួយនឹង​ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូនានាផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានៅថ្ងៃទី​១១ ខែមិថុនាបាន​ប្រាប់​ឱ្យដឹងថា  កា​រងារដាំដើមឈើ និងស្មៅ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងទីតាំងដែលពលរដ្ឋបានរើ​ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពា​ក់​ស្នែង ដើម្បីបង្កើនទេសភាពបៃតង គឺជាកិច្ចការងារដែលអាជ្ញាធរជាតិអប្សរាធ្វើជាប្រចាំថ្ងៃ។ លោកបាន​បន្តថា  អាជ្ញាធរជាតិអប្សរាបាន​ដាំដើមឈើ និងស្មៅទាំងនេះ​ មិនទាន់ចប់នោះទេ គឺនឹងនៅមានផែនការបន្តពង្រីកា​រដាំ​បន្ថែមទៀត ​ពិសេស​ត្រូវដាំនៅទីតាំងដែលប្រជាពលរដ្ឋរើទៅតំបន់អភិវឌ្ឍន៍រុនតាឯង និងតំបន់ពាក់ស្នែង ព្រោះទីតាំ​ងបរិវេណនេះ មានវិសាលភាពធំ​​ ហើយ​ទោះជាមិនមា​នរៀបចំពិធីដាំ ក៏ខាងយើង​នៅតែមានការដាំជាបន្តបន្ទាប់ដែរ​ ។ ជាមួយគ្នានេះ​ឯកឧត្តម ឡុង កុសល ក៏បានអំពាវនាវដល់វិស័យឯកជននិងអង្គការដៃគូ​នានា​មកចូលរួមដាំ​ដើមឈើនិងស្មៅនៅក្នុងតំបន់អង្គរនេះ​បន្ថែមទៀតដើម្បីប្រែក្លាយឱ្យទៅជាតំបន់បៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត​។ បើតាមឯកឧត្តម ឡុង កុសល ដើមឈើដែលបានដាំនៅទីតាំងទាំង​នេះ ​ជាការផលិតដោយអាជ្ញាធរ​ជាតិអប្សរា និងជាប្រភេទឈើ​ចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា រីឯស្មៅ ត្រូវបានទិញពីគេយកមកដំា​។  ​សូម​រម្លឹកដែរថា អាជ្ញាធរជាតិអប្សរា…

  • គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការវិធានការទប់ស្កាត់ និងបង្ក្រាបការឆ្លៀតឱកាសកាប់ឈើ រុករាន ជីក ចាក់ កាប់ទន្ទ្រាន រំលោភយកដីរដ្ឋ

    គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការវិធានការទប់ស្កាត់ និងបង្ក្រាបការឆ្លៀតឱកាសកាប់ឈើ រុករាន ជីក ចាក់ កាប់ទន្ទ្រាន រំលោភយកដីរដ្ឋ

    ភ្នំពេញ៖ កាលពី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច, ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងឯកឧត្តម…

  • រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់មន្រ្តីជំនាញពិភាក្សាជាមួយដៃគូអន្តរជាតិលើគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់

    រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់មន្រ្តីជំនាញពិភាក្សាជាមួយដៃគូអន្តរជាតិលើគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់មន្រ្តីជំនាញធ្វើកិច្ចការងារជាមួយដៃគូអន្តរជាតិ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ និងការអភិវឌ្ឍក្រុងបាត់ដំបង​ឱ្យក្លាយជាទីក្រុងឆ្លាតវៃ (Smart City) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គម្រោងចាត់មន្រ្តីជំនាញនេះ ធ្វើឡើងនាឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) តាមរយៈអនឡាញ ដើម្បីពង្រឹងទំនាក់ទំនង និងពិភាក្សាការងារសម្រាប់ការអនុវត្តគម្រោងផ្សេងៗក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី៨ខែមិថុនា២០២៣។នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង។ បន្ទាប់ពីបានស្ដាប់ និងទស្សនាការធ្វើបទបង្ហាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឯកឧត្តម សុខ លូ បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយប្រព្រឹត្តិកម្មគ្រប់គ្រងភក់បង្គន់ ដែលជាគម្រោងធ្លាប់បានកសាងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរួចមកហើយ ព្រោះស្ថានីយ៍គ្រប់គ្រងភក់បង្គន់ អាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់ខេត្តបាត់ដំបង។ ក្នុងនោះដែរឯកឧត្តម សុខ លូ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍នៃគម្រោងផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ Smart City និងការរៀបចំទីក្រុងបាត់ដំបងប្រកបដោយអភិបាលកិច្ចល្អ និងមានចីរភាព ។ លោកបានលើកឡើងថាចំពោះការគ្រប់គ្រងភក់បង្គន់នេះជារឿងរ៉ាវដែលថ្មីរបស់រដ្ឋបាលខេត្តបាត់ដំបង ដោយយើងត្រូវការអ្នកជំនាញលើផ្នែកនេះ ដូចនេះរដ្ឋបាលខេត្ត នឹងធ្វើការចាត់មន្រ្ដីជំនាញដើម្បីធ្វើការទំនាក់ទំនង និងធ្វើកិច្ចការងារជាមួយសមាគមAIMF ដើម្បីបន្តនិរន្តរភាពជាមួយគ្នា និងដើម្បីធ្វើការសិក្សាឱ្យបានស៊ីជម្រៅពាក់ព័ន្ធទៅនឹងផ្នែកនេះ និងផ្នែកផ្សេងៗទៀត»។ ឯកឧត្តម សុខ លូ ក៏បានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបងក៏កំពុងព្យាយាមអភិវឌ្ឍន៍ទីក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ Smart City ដើម្បីកាន់តែធ្វើឱ្យទីក្រុងបាត់ដំបងធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ…

  • រដ្ឋមន្រ្តីផែនការ៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកកិច្ចការពារសង្គមកាន់តែប្រសើរឡើង

    រដ្ឋមន្រ្តីផែនការ៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកកិច្ចការពារសង្គមកាន់តែប្រសើរឡើង

    ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានចាត់ទុកថា ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ​។ការលើកឡើងនេះ ស្របពេលក្រសួងផែនការ បាន​ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ឆាយ ថន បានលើកឡើងថា ដោយសារប្រទេសស្ទើរតែទាំងអស់លើពិភពលោក និងកម្ពុជាយើងផង បានរងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា រួមទាំងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ព្រមទាំងការជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិទៀតនោះ ទើបបានបណ្តាលឱ្យមាននិន្នាការកើនឡើងនូវថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ហេតុនេះឯកឧត្តម ឆាយ ថន បន្តថា ដើម្បីឆ្លើយតបនឹងបរិបទដ៏លំបាកទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គមសំដៅបន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងនិងគ្រួសារងាយរងហានិភ័យ។ ការគាំពារនេះ តាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតដល់ពេលនេះ និងបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះផងដែរ។ ឯកឧត្តមបន្តថា ដោយឡែកប្រព័ន្ធគ្រប់គ្រងមតិជំទាស់និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ ព្រោះជាកម្មវិធីដែលអាចកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដំបូងគេត្រូវបានរៀបចំនិងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់…

  • លោក ឌី រ័ត្នខេមរុណ សំណេះសំណាល និង សួរសុខទុក្ខ គ្រួសារបក្ស សមាជិកបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា

    លោក ឌី រ័ត្នខេមរុណ សំណេះសំណាល និង សួរសុខទុក្ខ គ្រួសារបក្ស សមាជិកបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា

    ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មា ធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧មករា និង ជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បានអញ្ជើញ ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ មេគ្រួសារបក្ស និងសមាជិក គ្រួសារបក្ស ចំនួន ៣៥ គ្រួសារបក្ស នៅទីស្នាក់ការគណបក្សសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃ ទី ០៨ ខែ មិថុនា ឆ្នាំ២០២៣ ។ បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ក៏បានបញ្ជាក់យ៉ាងច្បាស់ជូនសមាជិកបក្ស អំពី វឌ្ឍនភាព ការអភិវឌ្ឍន៍ និង សុខសន្តិភាព របស់ប្រទេសកម្ពុជា ដែលកំពង់ទទួលបាន នាពេលបច្ចុប្បន្ន រួមទាំងសមិទ្ធិផល ជាច្រើន ដែរបានមកពី…

  • មេបញ្ជាសឹករងកំពង់ធំ៖ ត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    មេបញ្ជាសឹករងកំពង់ធំ៖ ត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រគល់ផែនការ ភារកិច្ច និងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់កងទ័ព នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គណបក្សនយោបាយ ដែលត្រូវចូលរួមបោះឆ្នោតតនៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៨ ដោយឡែកនៅខេត្តកំពង់ធំ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានចំនួន ១៥ និងមានចំនួន ១.១៥២ការិយាល័យបោះឆ្នោត នៅលើ ៨១ឃុំ.សង្កាត់របស់ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំឱ្យគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ត្រូវត្រៀមបម្រុងគ្រប់វិស័យក្នុងការអនុវត្តតាមផែនការសហប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត និងប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមបោះឆ្នោត ។ ព្រមជាមួយនោះ គ្រប់បណ្ដាកងឯកភាពនិងស្ថាប័នចំណុះ ត្រូវអប់រំរៀនសូត្រដល់កងកម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន…

  • ​កាកបាទក្រហមកម្ពុជាបន្ត​ប្រតិបត្តិការមនុស្សធម៌ទៅតា​ម​ផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០លើ​វិស័យអាទិភាព​ទាំងបួន

    ​កាកបាទក្រហមកម្ពុជាបន្ត​ប្រតិបត្តិការមនុស្សធម៌ទៅតា​ម​ផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០លើ​វិស័យអាទិភាព​ទាំងបួន

    ភ្នំពេញ៖ កាកបាទក្រហម​កម្ពុជានឹង​ប្រើប្រាស់មូលនិធិ​ជាង១៣លានដុល្លារ ដែលទទួល​បាន​ពី​​​យុទ្ធនាការកៀរគររកមូលនិធិ តាមរយៈប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម»​ ក្នុង​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ សម្រាប់​ប្រតិបត្តិការមនុស្សធម៌ទៅតា​ម​ផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០។ យោងតាម​សេចក្តីប្រកាសព័ត៌មានថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០២៣បានឱ្យដឹងថា ​គិត​​មកដល់ ថ្ងៃទី១ ខែមិថុនា​ថ្នាក់កណ្តាលបានទទួលសម្ភារៈនិងថវិកា​ពីសប្បុរសជន៩៩៩ អង្គ/នាក់ មានមូលនិធិសមមូលជាដុល្លារអាម៉េរិក ចំនួនជាង ១៣,៩លានដុល្លារអាម៉េរិក។ ​ឯ​នៅតាមសាខាខេត្តចំ​នួន ២៤ទៀត ក៏បាន​និងកំពុងដំណើរ​ការ កៀរគររកមូលនិធិតាមលទ្ធភាពរៀងៗខ្លួន។​ កាកបាទក្រហមកម្ពុជា បាន​លើកឡើងថា ៖ «​​កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ​ប្រតិបត្តិការមនុស្សធម៌ទៅតាមផែនការអភិវឌ្ឍឆ្នាំទី២ និងឆ្នាំទី៣ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ ទៅលើ​វិស័យអាទិភាព​ទាំង ៤ ដែល​បាន​កំណត់»។ វិស័យអាទិភាពទាំងនោះរួមមាន៖ ​ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការអប់រំថែទាំសុខភាពតាមសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សុខុមាលភាពសង្គម និងការអភិវឌ្ឍស្ថាប័ន/អភិវឌ្ឍសាខា។ សេចក្តីប្រកាសព័ត៌មាន​បាន​បន្តថា ៖ «​គ្រួសារ​ងាយរងគ្រោះបំផុតជាង ១២ ម៉ឺនគ្រួសារ ទទួលផលដោយផ្ទាល់ពីការផ្ដល់អំណោយសម្រាលជីវភាព,…