Category: ព័ត៌មានសង្គម

  • ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ នាំយកសម្ភារ និងថវិកាមួយចំនួន ផ្ដល់ជូនជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍

    ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ នាំយកសម្ភារ និងថវិកាមួយចំនួន ផ្ដល់ជូនជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចាត់តំណាង លោក សាន សុខសីហា ដើម្បីនាំយកសម្ភារ និង ថវិកាចំនួន ២លានរៀល ផ្តល់ជូនដល់លោកស្រី ម៉ក់ សុគន្ធ អាយុ ៤៣ឆ្នាំ រស់នៅភូមិសន្សំកុសល១ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី សម្រាប់ដោះស្រាយចំណាយលើការសម្រាកព្យាបាល ។ សូមបញ្ជាក់ថា ជនរងគ្រោះបានទទួលគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់បែកលលាក្បាល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ។ ក្រុមគ្រួសារជនរងគ្រោះ បានគោរពថ្លែងអំណរគុណដល់ទឹកចិត្តរបស់ ឯកឧត្តម ស ថេត ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ក្រុមការងារមកជួយស្របពេលដែលគាត់កំពុងជួបបញ្ហា និងមានការខ្វះខាតផ្នែកជីវភាព ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • យុវសិស្សចំនួន ៦០០នាក់ បានទទួលចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិគ្រឿងញៀន 

    យុវសិស្សចំនួន ៦០០នាក់ បានទទួលចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិគ្រឿងញៀន 

    ភ្នំពេញ៖ យុវសិស្សចំនួន ៦០០នាក់ នៅសាលារៀនឯកជនមួយបានទទួលចំណេះដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិកទាំងក្នុងគ្រួសារ សាលារៀន និងសង្គម។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី៧ខែមិថុនានេះថា តាមការអនុវត្តយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលារៀនអន្តរទ្ធីបអាមេរិកាំងសាខាទួលគោក បានបន្តផ្សព្វផ្សាយពី «ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក» ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សថ្នាក់ទី១០ ថ្នាក់ទី១១ ចំនួន៦០០នាក់។ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងសំខាន់បំផុត គឺពង្រឹងសមត្ថភាពចំណេះដឹងជួយបង្ការ ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ទាំងក្នុងគ្រួសារ សាលារៀន និងសហគមន៍របស់ពួកគាត់កុំឱ្យទៅពាក់ព័ន្ធបញ្ហាទាំងនេះនាំឱ្យបង្កហានិភ័យ ទុក្ខសោកនាដកម្មដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ លោកបន្តថា យុវជន យុវតី នៅក្នុងវ័យ១៦ឆ្នាំ ដល់១៧ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ចង់សាក ចង់ដឹង ចង់ស្គាល់នូវអ្វីៗដែលថ្មីៗ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមជួយពួកគាត់តម្រង់ផ្លូវឱ្យចាប់យកនូវបទពិសោធន៍ល្អ សម្រាប់ជាទុនធ្វើដំណើរឆ្ពោះទៅអនាគតរុងរឿង ហើយគេចផុតបានពីអំពើអបាយផ្សេងៗ ពិសេសគឺបញ្ហាគ្រឿងញៀន…

  • យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេស នាថ្ងៃទី៧ ខែមិថុនា ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេស នាថ្ងៃទី៧ ខែមិថុនា ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៦៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៣គ្រឿង ម៉ូតូ២២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤គ្រឿង មានម៉ូតូចំនួន ៣គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួម គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ភារ៉ា ប៊ុនធី

  • កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ ឃាត់ក្រុមក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណះ

    កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញ ឃាត់ក្រុមក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណះ

    ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយផ្នែកជំនាញបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសក៏ដូចទប់ស្កាត់ការពារសុវត្ថិភាពប្រជាពលរដ្ឋហើយប្រទះឃើញក្មេងទំនើងចំនួន៨នាក់ជិះម៉ូតូ៤គ្រឿងតែមានម៉ូតូ១គ្រឿងគ្នា២នាក់ម៉ាកហុងដាស្គុបពី ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ ១IH-៩៧៧១ ( ពាក់ព័ន្ធនិងបង្ហោះម៉ូតូ ) ធ្វើការយកមកប៉ុស្តិ៍ដើម្បីសាកសួរ កាលវេលាម៉ោង៥ ថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់ថា យោងតាមការណែនាំ ឯកឧត្ដម ស ថេត អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងតាមមូលដ្ឋានផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាលធ្វើការល្បាតហើយជាក់ស្ដែងនៅល្ងាចនេះប៉ុស្តិ៍រដ្ឋបាលសហការជាមួយផ្នែកជំនាញខណ្ឌរួមប្រជាការពារសាលាសង្កាត់ដើម្បីល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗជាពិសេសក្មេងទំនើងដែលបង្កបង្ហោះម៉ូតូតាមដងផ្លូវប៉ះពាល់ផ្លូវសាធារណះនិងអាចគ្រោះថ្នាក់យថាហេតុណាមួយចំពោះប្រជាពលរដ្ឋលុះកម្លាំងផ្នែកជំនាញបានប្រទះឃើញក្មេងទំនើងមានចំនួន៨នាក់ម៉ូតូ៤គ្រឿងតែម៉ូតូ១គ្រឿងគ្នា២នាក់កំពុងតែបង្ហោះម៉ូតូម៉ាកស្គុបពីចំនួនម៉ូតូ៣គ្រឿងទៀតមិនបានបង្ហោះគ្រាន់តែជិះតាមក្រោយរួចកម្លាំងសមត្ថកិច្ចយើងធ្វើការដេញតាមឃាត់យុវជន២នាក់ដែលបង្ហោះម៉ូតូបានភ្លាមៗចំណែកមិត្តភ័ក្រ្តចំនួន៦នាក់៣ម៉ូតូរត់គេចបាត់អស់ណាមួយមិនពាក់ព័ន្ធករណីបង្ហោះម៉ូតូទេនិងនាំយុវជន២នាក់មកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។ លោកអធិការខណ្ឌបន្តថាក្រោយពីប៉ុស្តិ៍រដ្ឋបាលស្វសយប៉ាកសាកសួរនាំក្មេងទំនើងទាំង២នាក់ចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពខ្លួនពិតជាបានជិះម៉ូតូបង្ហោះពិតមែននិងទទួលកំហុសសុំទោសមហាជននិងសមត្ថកិច្ចទាំង២នាក់សូមសន្យាមិនអោយមានលើកទី២ទេប្រសិនមានលើកទី២អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ហើយសមត្ថកិច្ចយើងបានទាក់ទងទៅគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់អោយមកធ្វើលិខិតធានានិងស្ដាប់ចំលើយកូនប្រុសពីកំហុសជិះម៉ូតូបង្ហោះលើផ្លូវសាធារណះរួចនិងអោយប្អូនប្រុសទាំង២ទទួលពិន័យគឺដោះកង់ម៉ូតូខាងមុខរួចទាំង២នាក់លើកង់មុខនិងនិយាយស្រែកអោយខ្លាំងៗសូមបងៗឬប្អូនកុំយកគំរូតាមខ្ញុំ ។ ខ្ញុំទាំង២នាក់សូមឈប់បង្ហោះម៉ូតូទៀតហើយ ចុងក្រោយគ្រួសារឪពុកម្ដាយក្មេងប្រុសទាំង២នាក់ សូមអរគុណដល់សមត្ថកិច្ចដែលបានលើកលែងអោយកូនប្រុសគាត់និងយកទៅវិញរឹតបន្តឹងបន្ថែមទៀតក៏មិនអោយមានលើកទី២ដែរសូមជូនពរសមត្ថកិច្ចកម្លាំងថ្នាក់ដឹងនាំអោយមានសុខភាពល្អទាំងអស់គ្នា ៕ ដោយ ប៊ុនធី និង ភារ៉ា

  • អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

    អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

    ព្រះសីហនុ ៖ ពិធីអបអរសាទរខួបលើកទី៧៤ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ, លោកជំទាវ ថៃ វិឡាល័យ ឌិត ទីណា, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ។ លោកជំទាវ ឌិត នីតា បានរម្លឹកពីសាវតានៃសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្បុប្បន្ន ដោយមិនទាន់មានសមិទ្ធផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរនិងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ ឯកឧត្តម សាយ…

  • រដ្ឋបាលខេត្តកណ្តាល ជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត បន្តកៀរគរថវិកា គាំទ្រគម្រោងរដ្ឋបាលខេត្ត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ

    រដ្ឋបាលខេត្តកណ្តាល ជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត បន្តកៀរគរថវិកា គាំទ្រគម្រោងរដ្ឋបាលខេត្ត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ

    ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុប គម្រោងសកម្មភាពអាទិភាព សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ដែលបានស្នើឡើង ក្នុងគោលដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ឆ្លើយតប ទៅនឹងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ និងជួយពន្លឿនកិច្ចអភិវឌ្ឍន៍ ខេត្តកណ្តាល ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។ លោក បានស្នើដល់សមាជិកក្នុងអង្គប្រជុំ ត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមទាំងខ្លឹមសារ និងទិន្ន័យឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ អាចសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាជនទូទាំងខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។ ដើម្បីធ្វើឱ្យដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ លោក ប្រាក់ សារ៉ាត បានណែនាំ ដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល…

  • អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

    អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

    ភ្នំពេញ ៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវអនុសាសន៍ ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់ ។ ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី០៧ ខែមិថ ឆ្នាំ២០២៣ នៅសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ(៣ កុំ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ , ទី២-កុំសេពគ្រឿងញៀន , ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) ឱ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៊ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។ ចំណុចមួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ…

  • ពលរដ្ឋម្នាក់ម្នាក់ សម្រេចក្តីស្រមៃរបស់ខ្លួន ក្រោយបានថើបដៃសម្តេចតេជោ ហ៊ុន សែន

    ពលរដ្ឋម្នាក់ម្នាក់ សម្រេចក្តីស្រមៃរបស់ខ្លួន ក្រោយបានថើបដៃសម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ យោងតាមបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋម្នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានបង្ហោះនូវការសម្រេចក្តីស្រមៃរបស់ខ្លួន ក្រោយបានថើបដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ប្រជាពលរដ្ឋម្នាក់នោះ បានបង្ហោះរូបថត ភ្ជាប់ជាមួយសំណេរលើបណ្ដាញសង្គម Facebook ដូច្នេះថា៖ ថ្ងៃនេះឆ្នាំនេះ២០២៣ អរគុណបានថើបដៃពុកដូចបំណងហើយស្រលាញ់ពុកខ្លាំងៗ , ម្ដាយខ្ញុំប្រាប់ថា គេយកគាត់ទៅដល់រណ្ដៅជិតសំលាប់ហើយ។ ម៉ែយកដីបាចលើក្បាលបន់ថា បើមាននណាមកជួយជីវិតម៉ែៗដឹងគុណមួយជីវិត។ ទេវតារស់បានមករំដោះ បើពេលនោះ គ្មានម៉ែ ក៏ថ្ងៃនេះគ្មានពួកខ្ញុំជាកូនជាចៅ។ ក្នុងសំណេរបន្តថា តាំងពីតូច ស្រលាញ់សំលេងពុក និយាយពិរោះស្តាប់មិនជិនណាយ ពុកចេះ កំប្លែងពេលពុកនិយាយ។ ប្រាថ្នាចង់មានថ្ងៃមួយបានកាន់ដៃពុក, មិនត្រឹមតែកាន់ គឺបានថើបទៀត ដៃពុកទន់ត្រជាក់ ។ អរគុណទេវតា នឹងបងស្រីធំ ផ្តល់ឱ្យកាសឱ្យប្អូន បានដូចបំណង ។ សូមជម្រាបថា នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា…

  • ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែមិថុនា ម្សិលមិញ

    ជនសង្ស័យ៥០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី៦ ខែមិថុនា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ៖ +ជួញដូរ ៨ករណី ឃាត់ ៣១នាក់ (ស្រី ៤នាក់)។+ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។+ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់ (ស្រី ០នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១៨០៨,២៣ក្រាម និង១១កញ្ចប់តូច។លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ៧អង្គភាព ៕ ដោយភារ៉ា និងប៊ុនធី

  • អភិបាលខេត្តបាត់ដំបង៖ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលដីតំបន់៣ និងកែសម្រួលព្រំប្រទល់ដីតំបន់៣ តំបន់២ និងតំបន់១

    អភិបាលខេត្តបាត់ដំបង៖ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលដីតំបន់៣ និងកែសម្រួលព្រំប្រទល់ដីតំបន់៣ តំបន់២ និងតំបន់១

    ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត ចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ ដែលជាប់ តំបន់បឹងទន្លេសាប ដើម្បីប្រកាសផ្សព្វផ្សាយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការស្នើសុំ សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលផ្ទៃដីទំហំ ១៨ ៣៦៣,៧១ហិកតា ក្នុងនោះដីមិនទាន់ចុះបញ្ជីចំនួន ៦ ៣៧៧គ្រួសារ និងដីចុះបញ្ជីរួចចំនួន៣ ០៩៨ក្បាលដី។ ដោយឡែកដីឆ្វៀលចេញពីតំបន់៣មកជាដីតំបន់២,ពីដីតំបន់៣មកជាដីតំបន់១ និងពីដីតំបន់២ មកជាដីតំបន់១ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលពួកគាត់បានតាំងទីលំនៅគ្រប់គ្រង និងកាន់កាប់ប្រើប្រាស់អាស្រ័យផលជាក់ស្ដែងជាយូរហើយ។ និងបានស្នើសុំកែសម្រួលព្រំប្រទល់ដីតំបន់៣មកជាដីតំបន់២ ទំហំដី ៦ ៧០៣,៤៣ហិកតា ស្មើប្រជាពលរដ្ឋចំនួន ១ ៦៤៤គ្រួសារ។ ព្រមទាំងសុំកែសម្រួលព្រំប្រទល់ដីតំបន់២ មកជាតំបន់១ ទំហំ ៥០៩,៦១ហិកតាស្មើប្រជាពលរដ្ឋចំនួន ១០៧គ្រួសារ(មិនទាន់ចុះបញ្ជី)។ លោក សួន សុភា ប្រធានមន្ទីរសុរិយោដីខេត្តបានឲ្យដឹងថា៖ ស្រុកឯកភ្នំបានស្នើសុំរាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលនិងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ពីដីតំបន់៣មកជាតំបន់២ មានទំហំ ១ ៣៦៣,៩០ហិកតា ស្មើ៤៩០គ្រួសារ។ស្នើសុំកាត់ឆ្វៀលដីតំបន់៣. មកជាដីតំបន់១. មានទំហំ…