-
សត្វព្រៃ៤ប្រភេទ ត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា

ភ្នំពេញ៖ នេះជារូបភាពសត្វព្រៃ ដែលកំពុងមានវត្តមាន នៅតំបន់ការពារធម្មជាតិ ហើយរូបភាពនេះដែរ ថតបានដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ថា៖ ប្រភេទសត្វព្រៃដូចជាឈ្លូស ឆ្មាដាវ និង ពង្រួល សំពោច ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់ថា សត្វព្រៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី។ សូមចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស ដោយមិនដាក់អន្ទាក់ មិនបរបាញ់សត្វព្រៃ មិនជួញដូរ និងមិនបរិភោគសាច់សត្វព្រៃ។ សាច់សត្វព្រៃមិនប្រពៃសម្រាប់សុខភាពឡើយ ព្រោះវាពោរពេញដោយមេរោគដែលអាចសម្លាប់ជីវិតមនុស្សបាន ៕ ដោយ៖ម៉ាដេប៉ូ
-
កម្មករនិយោជិតចំនួនជាង៨ ៧០០នាក់នឹងបានទទួលប្រាក់ឧបត្ថម្ភ ដែលជាកញ្ចប់វិធានការរបស់រាជរដ្ឋភិបាលលើកទី២

ភ្នំពេញ៖ ក្រសួងការងារបានឱ្យដឹងថាកម្មករនិយោជិតចំនួន ៨ ៧៦២នាក់ នៃរោងចក្រ ទាំង២៦នឹងត្រូវបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ បន្ទាប់ពីពួកគេត្រូវបានព្យួរ កិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់ រាជរដ្ឋភិបាលរួចមក(លើកទី២)។ ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករនិយោជិតចំនួន ៨ ៧៦២នាក់ នៃរោងចក្រ ទាំង២៦ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុង ឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃសេចក្ដីណែនាំលេខ០២០/២៣ ក.ប/ ស.ណ.ន.ខ.ល ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការព្យួរកិច្ចសន្យាការងារកម្មករនិយោជិតធ្វើការនៅរោងចក្រក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ដោយសារវិបត្តិ សេដ្ឋកិច្ចសកល ជ្រាបថា ធនាគារ វីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖…
-
សមាគមធនាគារនៅកម្ពុជា ប្រាប់អតិថិជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ SMS Phishing

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជាបានជូនដំណឹងដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន ដោយសារសមាគមបានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបានព័ត៌មានសម្ងាត់។ តាមរយៈសេចក្តីជូនដំណឹងរបស់សមាគមធនាគារនៅកម្ពុជា ស្ដីអំពីសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Scam) ដែលបានចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ៖ «ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន»។ ប្រភពដដែលថា ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើ ការទាក់ទងទៅកាន់ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។ សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ទៀតថា ដោយសារចំនួនសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ីនធឺណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សមាគមបានស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន…
-
កម្មករនិយោជិតដែលជាជនមានពិការភាព នឹងបានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ នាទី

ភ្នំពេញ ៖ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំង នោះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣នេះដែលបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ឱ្យបានជ្រាបថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការងារពាក់ព័ន្ធនឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំងនោះ។ ក្រសួងបានបន្តឱ្យដឹងថា៖ទន្ទឹមនឹងការផ្តល់ជូននេះ…
-
ក្រសួងការងារ សូមឱ្យពលរដ្ឋ មានការប្រុង ប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៦ ខែ មិថុនាឆ្នាំ ២០២៣នេះ បានចេញសេចក្តីជូនដំណឹងមួយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី ដែលអាចជាការបាញ់បោកក្រុមជនខិលខូចដោយប្រការណាមួយ។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះ ក្រសួងបានទទួលព័ត៌មានថាមានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកា ពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការ នៅប្រទេសអូស្ត្រាលីបាន”។ ក្រសួងសូមបញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី។ ក្រសួងបានបន្តឱ្យដឹងថាទន្ទឹមនេះ យោងតាមអនុក្រឹត្យលេខ១៩០អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពីការគ្រប់គ្រង លើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន រាល់ការបញ្ជូនពលករទៅធ្វើ ការនៅបរទេស ត្រូវមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ ការបញ្ចូនពលករ ទៅធ្វើការនៅប្រទេសដែលគ្មានកិច្ចប្រតិបត្តិការលើការបញ្ជូនពលករជាមួយកម្ពុជា និងដោយគ្មានការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាទង្វើឆបោក និងអាចជាបទល្មើសនៃការជួញដូរមនុស្ស៕ ដោយ៖ ម៉ាដេប៉ូ
-
លទ្ធផលជម្រឿននៅដែនជម្រកសត្វព្រៃលំផាត់ ឆ្នាំ២០២២-២៣ សត្វក្រៀលមានការកើនចំនួនឡើង

ភ្នំពេញ៖តាមលទ្ធផលដែលគេទើបតែបញ្ចប់ការធ្វើជំរឿន សត្វក្រៀល ក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនាគិរី សម្រាប់ឆ្នាំ២០២២-២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀល ក្នុងការរកចំណី និងពងកូនឃើញថាសត្វក្រៀលមានចំនួនកើនឡើងគួរជាទីរីករាយ។ បើយោងតាមការចុះផ្សាយនៃអង្គការជីវិតធម្មជាតិនៅថ្ងៃទី ០៦ ខែមិថុនាឆ្នាំ ២០២៣បានបង្ហាញថាក្នុងការធ្វើ នេះត្រូវបានគេធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភាជារៀងរាលឆ្នាំ និងនៅទូទាំងប្រទេស។ ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ ២០២២-២៣នេះ គេកត់ត្រាបានក្រៀលបានចំនួន ១៦ក្បាលដែលជាចំនួនខ្ពស់បំផុតក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ថាក្រៀលជាបក្សីដែលមានកំពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿនដោយសារកត្តាបានបង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។ នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជីរក្រហម IUCN ៕ ដោយ៖ម៉ាដេប៉ូ
-
ពលរដ្ឋនៅឃុំកំពង់ភ្លុក ខេត្តសៀមរាប ចូលរួមយ៉ាងសកម្មថែរក្សាអនាម័យបរិស្ថាន

ខេត្តសៀមរាប ៖ ក្រុមប្រជាពលរដ្ឋរស់នៅឃុំកំពង់ភ្លុក គឺជាឃុំមួយនៅជាប់នឹងមាត់បឹងទន្លេសាប ដែលមានព្រៃលិចទឹករាប់រយហិកតា លាតសន្ធឹងពណ៌ខៀវស្រងាត់ គួរជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយទៀតក្នុងទឹកដីខេត្តសៀមរាប។ ជាមួយទីកន្លែងតំបន់ទេសចរណ៍ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះត្រូវបានគេមើលឃើញថាកំពុង បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ ពួកគាត់ បានរៀបចំទុកដាក់ និងញែកសំរាមដែលគាត់បានប្រើប្រាស់បានយ៉ាងល្អ និងមិនបោះចោលសំណល់ប្លាស្ទិកក្នុងបរិស្ថាននៃបឹងទន្លេសាប។ជាមួយគ្នានេះ ពួកគាត់បានចូលរួមក្នុងការការពារថែរក្សាព្រៃលិចទឹក ប្រព័ន្ធអេកូឡូស៊ីនៃបឹងទន្លេសាប។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់អង្គការមូលនិធិទំពាំងស្នងឫស្សី បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និង សិស្សានុសិស្សដើម្បីលើកទឹកចិត្តពលរដ្ឋបន្តប្រតិបត្តិមេត្រីបរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា៖ សិស្សានុសិស្សនៃវិទ្យាល័យកំពង់ភ្លុក បានធ្វើការកែច្នៃសំណល់ប្លាស្ទិកជារូបមច្ឆជាតិ និងសត្វស្លាបជាច្រើនប្រភេទ ដែលតំណាងឱ្យភាពសម្បូណ៌បែបនៃជីវៈចម្រុះនៅបឹងទន្លេសាបដែលជាប្រភពសន្តិសុខស្បៀងអាហារ និងចំណូលសេដ្ឋកិច្ចយ៉ាងសំខាន់ ក៏ដូចជាការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតំបន់បឹងទន្លេសាប។ ជាមួយគ្នានេះ លោក សុខ ប្លង់ មេ ឃុំកំពង់ភ្លុក បានបញ្ជាក់ប្រាប់ថា កំពង់ភ្លុក ជាឃុំមួយក្នុងចំណោមឃុំទាំង៩ របស់ស្រុកប្រាសាទបាគងខេត្តសៀមរាប ។ ប្រជាពលរដ្ឋទូទាំងឃុំកំពង់ភ្លុក ៦៥ភាគរយជាអ្នកនេសាទត្រី និងប្រមាណ ៣០ភាគរយបម្រើលើសេវាទេសចរណ៍…
-
នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ និងសម្ភារៈមួយចំនួន

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជាក់ស្តែងលួចម៉ូតូ និងសម្ភារៈមួយចំនួន បានសម្រេច កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះថុល គឹមសេង អាយុ២៦ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះលេខ២៦ ផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យ ទាំង២នាក់ មានឈ្មោះជា ភារុណ ហៅរុណ អាយុ៣១ឆ្នាំ មានទីលំនៅ ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ និង ឈ្មោះ មាស រតនា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ លោក ហ៊ាង ថារ៉េត បន្តថា ៖…
-
វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៥ និង វគ្គហ្វឹកហ្វឺន(ម្ចាស់ការ)បំប៉នជំនាញ យុទ្ធវិធីថ្មើជើង ថា្នក់ពួក ដល់ កងអនុសេនាធំ និងក្បាច់គុនកងយោធពលខេមរភូមិន្ទជំនាន់ទី១

ខេត្តកំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៥ និង វគ្គហ្វឹកហ្វឺន(ម្ចាស់ការ) បំប៉នជំនាញ យុទ្ធវិធីថ្មើរជើង ថា្នក់ពួក ដល់ កងអនុសេនាធំ និងក្បាច់គុនកងយោធពលខេមរភូមិន្ទជំនាន់ទី១ ឆ្នាំ២០២៣របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា៖ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងការកសាង ជំរុំ បន្ទាយ, ការងារដឹកជញ្ជូន, ការជួសជុលថែទាំបច្ចេកទេសរថយន្ត, ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុ ភូមិ ការពាររដ្ឋធម្មនុញ្ញ…
-
មន្ទីររៀបចំដែនដី បណ្តុះបណ្តាលពីនីតិវិធីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដល់បណ្តាឃុំមួយចំនួនក្នុងខេត្តកណ្តាល

កណ្ដាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានរៀបចំវគ្គណ្តុះបណ្តាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដល់គណៈកម្មការរដ្ឋបាលនៅក្នុងឃុំចំនួនបីនៃស្រុកលើកដែក ខេត្តកណ្តាល។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជំរុញនិតិវិធីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែមិថុនា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ដើម្បីឱ្យគណៈកម្មការរដ្ឋបាលបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។ តាមរយៈរដ្ឋបាលខេត្តកណ្តាល លោកបានថ្លែងថា ៖ «វគ្គនេះ គឺបានផ្តល់ជូនដល់ មេភូមិ មេឃុំ និងចាស់ព្រឹទ្ធាចារ្យ ដែលមកពីឃុំទាចំនួន៣ ក្នុងស្រុកលើកដែក រួមមាន៖ ឃុំកំពង់ភ្នំ ឃុំព្រែកដាច់ និងឃុំក្អមសំណ ដើម្បីឱ្យយល់ច្បាស់ពីនីតិវិធី ការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងសារាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ»។ លោក ទៀង កុស្យារៈ ក៏បានស្នើឱ្យសិក្ខាកាមទាំងអស់ សហការជាមួយមន្រ្តីសុរិយោដីដែលចុះមកវាស់វែងដីជូនពលរដ្ឋឱ្យទទួលបានលទ្ធផលជោគជ័យ។ លើសពីនេះ លោកបានអំពាវនាវដល់ សិក្ខាកាមទាំងនោះ…