-
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា 999,999 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ បានទទួលជួបសវនាការ និងទទួលថវិកាចំនួន 999,999 ដុល្លារ (ប្រាំបួនសែនប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំបួនរយកៅសិបប្រាំបួនដុល្លារអាមេរិក) ពីលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង និងកូនប្រុសស្រី ២រូប រួមជាមួយគណៈប្រតិភូនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដែលតែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា…
-
ស្លាប់ ៦នាក់ របួស ១១នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ របួសធ្ងន់ស្រាល ១១នាក់ ។ ប្រភពព័ត៌មានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, បត់/គ្រោះថ្នាក់ និងកត្តាយានយន្ត ៕ ភារ៉ានិង ប៊ុនធី
-
យានយន្តល្មើសចំនួន ២៤គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេស នាថ្ងៃទី៥ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប១០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤គ្រឿង ម៉ូតូ១៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤គ្រឿង មានម៉ូតូចំនួន១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៥ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ (ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ០នាក់), និងប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៧២២៦,៧០ក្រាម និង១កញ្ចប់តូច, កេតាមីន (Ke) ស្មេីនិង ៤៤,០៦ក្រាម, និងអុិចស្តាសុី (mdma) ស្មេីនិង ២៨៦,២៨ក្រាម។ ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ៨អង្គភាព…
-
អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី បានជំរុញដល់បងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកថ្មីទាំងអស់ ត្រៀមអត្តសញ្ញណប័ណ្ណ បណ្ណ័ពត៌មាន រឺឯកសារផ្សេងៗ សំរាប់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ដែលការពារបានសុខសន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនឆ្ពោះទៅមុខបន្តទៀត ។ នេះជាការបញ្ជាក់របស់ឯកឧត្តម យិន ច័ន្ទធួន អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជានៅភូមិចំពុះក្អែក នៅទីតាំងគណបក្សប្រជាជនកម្ពុជាសង្កាត់ ដោយមានការចូលរួមពីលោកស្រី វ៉ា សុរិន អនុប្រធានប្រចាំការគណបក្សសង្កាត់ព្រែកថ្មី និងបងប្អូនសមាជិក សមាជិកាចំនួន ៥៨៥នាក់។ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយសង្កាត់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ រួមទាំងឯកឧត្តម ហ៊ុយ ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…
-
គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ នៅខេត្តមណ្ឌលគិរី ត្រូវបានកម្ទេចចោល

មណ្ឌលគិរី៖គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ នៅខេត្តមណ្ឌលគិរី ត្រូវបានអាជ្ញាធរធ្វើការដុតកម្ទេចចោលជាផ្លូវការ ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ទេសរដ្ឋមន្រ្តី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ នាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់ និងអំបែងចំនួន ៥៦,៩៤៩ដុំ ដែលនៅសល់ពីសង្គ្រាម។ ឯកឧត្តម សែម សុវណ្ណនី បានលើកឡើងនាឱកាសនោះថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោគជាំដោយភ្លើងសង្រ្គាមអស់ ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្រ្គាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងបង្ក ជាហានិភ័យដល់អាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិទូទាំងប្រទេស។ ឯកឧត្តមមានប្រសាសន៍ថា ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីនេះ ផ្ទៃដីសរុបជាងប្រាំបួនលានម៉ែត្រក្រឡា ត្រូវបានបោសសំអាតបានផ្ទៃដីជាងប្រាំបីលានម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០ភាគរយនៃផ្ទៃដីសរុប។ ក្នុងនោះ មន្ត្រីបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦,៩៤៩ដុំ។…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី

ខេត្តកំពង់ចាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី (ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល) ប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៤៧៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ១៩២៩ នៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត…
-
មេបញ្ជាការសឹករងកំពង់ធំ ណែនាំកងកម្លាំង ត្រៀមការពារសន្តិសុខ ជូនបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូនក្នុងរយៈពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ ៖ ទី១-យោធិនគ្រប់រូប ប្តេជ្ញាគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់អំពើទាំងឡាយណាដែលមានចេតនាបង្កចលាចល បំផ្លាញសុខសន្តិភាព និងសណ្តាប់ធ្នាប់ដែលយើងកំពុងមានសព្វថ្ងៃនេះ ។ ទី២-យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ ទី៣-ត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕ ដោយ ប៊ុន រដ្ឋា
-
ឯកឧត្តម ម៉ៅ សុផាន់ ប្រគល់រថយន្តសង្គ្រោះបន្ទាន់ និងបំពាក់ម៉ាស៊ីនរាវមីន ជូនកងបោសសម្អាតមីនកងទ័ពជើងគោក

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទី កងទ័ពជើងគោក បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងបំពាក់ម៉ាស៊ីនរាវមីន អំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់កងបោសសម្អាតមីនកងទ័ពជើងគោក។ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសើរដល់ គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកងទ័ពជើងគោក និង បានកោតសរសើរ ចំពោះបណ្តាកងឯកភាពដែលមានកម្លាំងចូលរួម បោសសម្អាតមីនក្នុងទូទាំងបញ្ជាការដ្ឋាន កងទ័ពជើងគោក ដែលរយៈកាលកន្លងមក បានឈានទៅសម្រេចភារកិច្ចស្នូលរបស់ខ្លួន ពិសេសការបោសសម្អាតមីនមនុស្សធម៌ ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម «ឆ្នាំ២០២៥ អស់គ្រាប់មីននៅកម្ពុជា» ។ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា៖ ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេច តេជោ ហ៊ុន…
-
វេទិកាទស្សនកិច្ចការងារ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារធ្វើដំណើរដល់ខេត្តកំពង់ធំ នឹងបន្តនៅខេត្តកំពង់ចាមទៀត

ភ្នំពេញ៖ វេទិកាទស្សនកិច្ចការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារសរុបប្រមាណ ១៥ ០០០ ម៉ឺន កន្លែងពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗ ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងទឹកដីខេត្តកំពង់ធំកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់និយោជក និងអ្នកស្វែងរកការងារធ្វើ នៅលើទឹកដីនៃខេត្តបាត់ដំបង និងសៀមរាបហើយ នៅថ្ងៃទី៤ ខែមិថុនា វេទិកាទស្សនកិច្ចការងារនឹងបន្តទៅទីរួមខេត្តកំពង់ធំវិញម្តង។ សូមបញ្ជាក់ថា វេទិកាទស្សនកិច្ចការងារនេះ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact។ ក្រសួងការងារ បានបញ្ជាក់ថា វេទិកាទស្សនកិច្ចការងារនេះ រៀបចំឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តកំពង់ធំ ដែលវេទិកានេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជនផងដែរ។ ជាមួយគ្នានោះ…