Category: ព័ត៌មានសង្គម

  • ឯកឧត្ដម ហ៊ីង ប៊ុនហៀង៖ កម្លាំងប្រដាប់អាវុធ ត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣

    ឯកឧត្ដម ហ៊ីង ប៊ុនហៀង៖ កម្លាំងប្រដាប់អាវុធ ត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣

    ខេត្តកណ្ដាល ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្លាំងប្រជាការពារទូទាំងស្រុកកណ្ដាលស្ទឹងចំនួន ២០២០នាក់ នាព្រឹកថ្ងៃទី១ ខែមិថុនានេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមខ្លួនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងអំឡុងពេលបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តិទៅតាមលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងដោយគ្មានអំពើហឹង្សា ។ ឯកឧត្ដម បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច នៅតាមមូលដ្ឋានកន្លងមកបម្រើប្រជាពលរដ្ឋបានល្អ ក្នុងការការពារសន្តិសុខសុវត្ថិភាព ទប់ស្កាត់បាននូវបទល្មើសផ្សេងៗចោរលួច ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព ។ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានផ្តាំផ្ញើដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមអញ្ចើញទៅបោៈឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៧ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣កក្កដា២០២៣និងបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាពនិងបន្តការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនជានិរន្ត ៕ ដោយ-រ៉ាវុធ

  • អគ្គីសនីកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ក្នុងរាជធានី ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ៤ មិថុនា

    អគ្គីសនីកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ក្នុងរាជធានី ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ៤ មិថុនា

    ភ្នំពេញ ៖ អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គីសនីកម្ពុជា បានឱ្យដឹងទៀតថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ។ សូមអានព័ត៍មានលម្អិតនៅក្នុង សេចក្តីជូនដំណឹងរបស់ អគ្គីសនីកម្ពុជា មានដូចខាងក្រោម ៖ ដោយ ៖ ភារ៉ា និង ប៊ុនធី

  • ស្លាប់ ០៣ របួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែឧសភាម្សិលមិញ

    ស្លាប់ ០៣ របួស ១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែឧសភាម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៣ របួសធ្ងន់ស្រាល ១៦នាក់។ ប្រភពព័ត៌មានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ ៕ ភារ៉ា និង ប៊ុនធី

  • ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣១ ខែឧសភា ម្សិលមិញ

    ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣១ ខែឧសភា ម្សិលមិញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៤០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២១នាក់ (ស្រី ២នាក់)។ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់) ។ និងប្រើប្រាស់ ៤ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៩៨,១៨ក្រាម និង១០កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ៨អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ៤អង្គភាព…

  • អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ចូន ជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី

    អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួននិងបញ្ចូន ជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធ ករណីធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី

    ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពី កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ មានករណីធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ ។ របាយការណ៍ របស់ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។ បន្ទាប់មក នៅថ្ងៃទី២៩…

  • ​ខែមិថុនាខាងមុខនេះ ខេត្តកែប នឹងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្ត

    ​ខែមិថុនាខាងមុខនេះ ខេត្តកែប នឹងប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្ត

    កែប៖ ខេត្តកែបនឹងប្រកាសបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល(ODF) ត្រឹមពាក់កណ្តាលខែមិថុនាខាងមុខនេះ ខណៈដែលខ្នងផ្ទះប្រជាពលរដ្ឋនៅទូទាំងខេត្តនេះ មានបង្គន់ប្រើប្រាស់រហូតដល់ ៩៨ភាគរយហើយ។ ​មន្ទីរព័ត៌មានខេត្តកែប បានលើកឡើង​កាលពី​​ថ្ងៃទី២៩ ខែឧសភា ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើនឹង២ភាគរយ ខណ:ខ្នងផ្ទះប្រជាពលរដ្ឋដែលមានបង្គន់ប្រើប្រាស់រហូត៩៨ភាគរយ ទូទាំងខេត្ត។ ​តាមផែនការត្រឹមពាក់កណ្តាល​ខែមិថុនាខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល។ មន្ទីរព័ត៌មានខេត្តកែបបានឱ្យដឹងទៀតថា មន្រ្តីជាន់ខ្ពស់នៃ​ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំពិនិត្យ​តាមដានស្តីពីលទ្ធផលនៃការជំរុញស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅខេត្តកែបនេះ​ផងដែរ។ តាមរយៈមន្ទីរព័ត៌មានខេត្តកែប ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានលើកឡើ​ងក្នុង​កិច្ច​ប្រជុំថា ​​ដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជ​នបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិ​ត​ខំ​គ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រា​ស់១០០ភាគរយដើម្បីឈានទៅសម្រេ​ចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី៦ ក្នុងការបញ្ចប់កា​របន្ទោបង់ពាសវាលពាសកាល ក្នុ​ងឆ្នាំ២០២៣នេះ។ ជុំវិញរឿងនេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៣១ ខែឧសភាថា ការបញ្ចប់ទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាលទូទាំងខេត្តនេះ ​​មានសារៈសំខាន់ខ្លាំងណាស់ ​​ព្រោះខេត្តកែបជាខេត្តគោលដៅទេសចរណ៍ ដែលមានតំបន់សមុទ្រដ៏ស្រស់ស្អាត។ ខេត្តនេះក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តគោលដៅទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ ផងដែរ ហេ​តុនេះទាមទារឱ្យអាជ្ញាធរខេត្តត្រូវមានការរៀបចំសម្បទាទេសចរណ៍ឱ្យបានសមស្របផងដែរ។ ឯកឧត្តម សោម ពិសិដ្ឋ បាន​ថ្លែងថា ៖ ​​«​ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ ​ក៏ជះឥទ្ធិពលដ​ល់សេ​ដ្ឋកិច្ចសង្គមនៅមូលដ្ឋាន…

  • ​ថវិកា​ជាង ១៣ លានដុល្លារ កាកបាទក្រហមកម្ពុជាទទួលបាន​ក្នុង​ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

    ​ថវិកា​ជាង ១៣ លានដុល្លារ កាកបាទក្រហមកម្ពុជាទទួលបាន​ក្នុង​ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

    ភ្នំពេញ៖ ថវិ​កា​សរុបជាង ១៣ លានដុល្លារអាមេរិក ត្រូវ​បាន​សប្បុរសជន​រួម​ទាំងព្រះករុណា​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រនិង​ព្រះ​មហាក្សត្រី​ព្រះ​វររាជមាតាជាតិខ្មែរ​ បានចូលរួម​បរិច្ចាគថវិកាដល់​កាកបាទក្រហមកម្ពុជា នា​ឱកាសខួបលើកទី១៦០ ទិ​វាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២០២៣។ យោងតាម​លិខិត​ថ្លែង​អំណរគុណ​របស់​​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចុះ​ថ្ងៃទី​២៩ ខែឧសភា បាន​ឱ្យដឹងថា ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣នេះ បានធ្វើឡើង​ក្រោមប្រធានបទ​ «រួមគ្នាជាមួយកាកបាទក្រហមកម្ពជា ដើម្បី​បរិយាបន្នសង្គម»។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាន​លើកឡើងថា ៖ «ក្នុងនាមខ្ញុំ​ផ្ទាល់ ​សូមក្រាបបង្គំថ្វាយអំណរ ព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​និងសម្តេចព្រះមហាក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ រួមនឹងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ​​ក្នុង​ឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣​»។​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបាន​បន្តថា ៖ «គិតមកថ្ងៃនេះ​ ​មានសប្បុរសជនសរុបចំនួន ៩៩៧អង្គ/នាក់ បាន​ធ្វើការបរិច្ចាគ​…

  • កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ នៅផ្សារស្ទឹងមានជ័យ កាលពីពាក់កណ្ដាលខែឧសភានោះបានហើយ

    កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ នៅផ្សារស្ទឹងមានជ័យ កាលពីពាក់កណ្ដាលខែឧសភានោះបានហើយ

    ភ្នំពេញ៖ ក្រោយមានករណីប្លន់ប្រដាប់ដោយអាវុធកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ យកបានកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង, ផ្លាកទីនទឹក៣ និងទឹក៧ ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១លានរៀលជាងនៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជន សង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង និងរ៉ឺម៉កម៉ូតូ ០១គ្រឿង ប្រដាប់ដោយអាវុធខ្លី ០៤ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដោយចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះ និងបញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី ។ ជនសង្ស័យទាំង ៨នាក់រួមមាន៖ ១-ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ…

  • ឯកឧត្តម ជាប ដាវុធ ៖ សូមចូលរួមថែរក្សានូវសមិទ្ធផលដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ដើម្បីប្រើប្រាស់បានច្រើនឆ្នាំតទៅមុខ

    ឯកឧត្តម ជាប ដាវុធ ៖ សូមចូលរួមថែរក្សានូវសមិទ្ធផលដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ដើម្បីប្រើប្រាស់បានច្រើនឆ្នាំតទៅមុខ

    ខេត្តកណ្តាល ៖ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម បានអំពាវនាវចំពោះប្រជាពលរដ្ឋ សូមចូលរួមថែរក្សានូវសមិទ្ធផលដែលយើងទទួលបាន ជាពិសេសគឺផ្លូវ ដែលយើងទទួលបាន ព្រោះថា ប្រសិនបើមានការថែទាំ និងជួសជុលដិតដល់ ផ្លូវនេះអាចប្រើប្រាស់បានរាប់សិបឆ្នាំតទៅមុខ ។ ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញសម្ពោធជាផ្លូវការ ផ្លូវបេតុងមួយខ្សែមានប្រវែង ៤០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៥៥០ម៉ែត្រ និងទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជាអំណោយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល ។ ក្នុងឱកាសនេះ គណៈអធិបតីបានផ្តល់ជូននូវម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីន ដែលជាអំណោយរបស់សប្បុរសជនជូនដល់ឃុំថ្មគរ និងឃុំទឹកឃ្លាំងសម្រាប់ប្រើប្រាស់ ការងាររដ្ឋបាល និងផ្តល់ជូនសម្លៀកបំពាក់ដល់ប្រជាការពារឃុំថ្មគរចំនួន ២៤នាក់ផងដែរ។ បន្ទាប់មកគណៈអធិបតីបានបន្តដំណើរទៅសួសុខទុក្ខស្ត្រីសម្រាលមាតុភាពចំនួន ៧គ្រួសារនៅភូមិផ្លូវត្រី និងភូមិថ្មគរ ឃុំថ្មគរ ៕ ដោយ ៖ ប៊ុន ធី

  • អភិបាលខេត្តកណ្ដាល ៖ អាជ្ញាធរស្រុកពញាឮ មិនឱ្យមានដាច់ខាតគ្រប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ

    អភិបាលខេត្តកណ្ដាល ៖ អាជ្ញាធរស្រុកពញាឮ មិនឱ្យមានដាច់ខាតគ្រប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ

    កណ្តាល ៖ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងបើកការដា្ឋនជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត នៅភូមិដំបូកមានល័ក្ខ និងភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកពញាឮ មិនអោយមានដាច់ខាតគ្រប់ល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ ។ ឯកឧត្តមអភិបាលខេត្ត បន្តថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបអោយបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំរបស់យើងគ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។ ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យរដ្ឋបាលស្រុក ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ៖…