-
អភិបាលខេត្តខេត្តកំពង់ធំ អរគុណនាយទាហាននៃបញ្ជាការដ្ឋានសឹករងខេត្ត ដែលតែងតែចូលរួមបម្រើក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក

កំពង់ធំ៖ អភិបាលខេត្តខេត្តកំពង់ធំ អរគុណនាយទាហាន នៃបញ្ជាការដ្ឋានសឹករងខេត្ត ដែលតែងតែចូលរួមបម្រើក្នុងសកម្មភាពមនុស្សធម៌នាពេលកន្លងមក។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងដូចនេះ ក្នុងឱកាសដែលឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ ដឹកនាំសហការី នាំយកថវិកាចំនួន៣លាន ៥សែនរៀល ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងថា ជារៀងរាល់ឆ្នាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបាននាំយកនូវថវិកា ដែលជាការចូលរួមបរិច្ចាកដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជន ពិសេសប្រជាជន ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែចូលរួមប្រគល់ថវិកាជារៀងរាល់ឆ្នាំជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ…
-
ជប៉ុន បានផ្ដល់ជំនួយជាង ៦៣ ម៉ឺនដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន

ភ្នំពេញ៖ ជប៉ុនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជាង ៦៣ ម៉ឺនដុល្លារ សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងឆ្នាំទី២ «លុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀន ក្នុងប្រទេសកម្ពុជា» ដែលបានផ្ដល់ជូនអង្គការ សង្រ្គោះកុមារ(Save the Children) ប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ នាស្ថានទូតជប៉ុនប្រចាំក ម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងលោកស្រី មិយ៉ាវ៉ាគិ ម៉ាណា ប្រធានគម្រោងគាំពារកុមារ និងភាពជាដៃគូ នៃSave the Children ជប៉ុន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា ការចុះហត្ថលេខាផ្តល់ជំនួយនេះ បានបង្ហាញនូវវឌ្ឍនភាពរបស់គម្រោងនេះ ពីឆ្នាំទី១មក ដែលអង្គការ Save the Children បានបន្តសកម្មភាពមកដល់ឆ្នាំទី២នេះទៀត ក្នុងការលុបបំបាត់អំពើហិង្សា នៅក្នុងសាលារដ្ឋចំនួន៤៣ នៅក្នុងខេត្តកំពង់ចាម។គម្រោងនេះរក្សាបាននូវមុខងារប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធការពារកុមារ រួមទាំងយន្តការសម្រាប់ការរាយការណ៍នៅតាមសាលារៀន និងតំបន់ ដោយអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការបង្កើតប្រព័ន្ធ និងការតស៊ូមតិផ្នែកគោលនយោបាយ ដោយមានការសហការពីភាគីពាក់ព័ន្ធក្នុងសាលារៀន រួមមានកុមារ គ្រូបង្រៀន និងមន្រ្តីរដ្ឋាភិបាលកម្ពុជាទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។…
-
សត្វកែះ ជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា

ភ្នំពេញ៖ នេះជារូបភាពដែលគេទើបទទួលបានពីមន្ត្រីនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានដែលបានដាក់ម់ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់អភិរក្សកម្ពុជា គឺសត្វកែះ ដែលជាប្រភេទសត្វកម្រជិតផុតពូជ បានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ បើតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។ គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅ ក្នុងប្រទេសកម្ពុជាទេ តែប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។ ដោយឡែកបើយោងតាមការសិក្សា កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង៊ វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូកក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។ តាមការសិក្សា ចំពោះជីវសាស្ត្រវិញ សត្វកែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាង ចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។…
-
ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៩ ខែឧសភា ម្សិលមិញនេះ!

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥៦នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ១០ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១០ករណី ឃាត់ ២៧នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២៨៣,៨០ក្រាម និង២កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មេីនិង ២,៩៤ក្រាម។កេតាមីន (Ke) ស្មេីនិង ៤២១៤,៤៧ក្រាម។ និងអុិចស្តាសុី (mdma) ស្មេីនិង ១០១៨,០ក្រាម។…
-
កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ

ភ្នំពេញ ៖ មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ នេះបេីយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៣ ។ គួរបញ្ចាក់ថា លក្ខណបែបនេះនឹងធ្វើឲ្យ៖១៖តំបន់ទំនាបកណ្តាល
-
NEA នឹងរៀបចំវេទិកាទស្សនកិច្ចការងារក្នុងខេត្តចំនួន៤ ដោយនាំយកឱកាសការងារសរុបជាង ១ម៉ឺន ៥ពាន់កន្លែងដល់យុវជន

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងរៀបចំវេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» នៅខេត្តគោលដៅចំនួន ៤ មាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយនាំយកឱកាសការងារ ក្នុងវិស័យធំៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម សរុបប្រមាណ ១.៥ ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ កម្មវិធី “វេទិកាទស្សនកិច្ចការងារ” នេះ នឹងចាប់ផ្តើមដំបូងក្នុងខេត្តបាត់ដំបង នាថ្ងៃពុធ ទី៣១ ខែឧសភា នេះ នៅក្នុងទីតាំងសាលមហោស្រពស្ទឹងសង្កែ បន្ទាប់មក នៅខេត្តសៀម នៅថ្ងៃសុក្រ ទី០២ ខែមិថុនា នៅសាកលវិទ្យាល័យបៀលប្រាយ។ ចំណែកឯ ខេត្តកំពង់ធំ នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងចុងក្រោយនៅខេត្តកំពង់ចាម ថ្ងៃអង្គារ…
-
អ្នកធាក់ស៊ីក្លូ៖ទោះពុំសូវមានភ្ញៀវទេសចរ ប៉ុន្តែក៏នៅមានថវិកមូលនិធិសម្តេចតេជោហ៊ុនសែន សម្រាប់ទ្រទ្រង់ជីវភាព

រាជធានីភ្នំពេញ៖ បើទោះបីមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ដោយសារជំងឺកូវីដ-១៩ និងការនិយមជិះស៊ីក្លូមានចំនួនថយចុះយ៉ាងច្រើនដោយសារតែកត្តាយានជំនិះទំនើបៗចូលលុកលុយក្តី ប៉ុន្តែអ្នកធាក់ស៊ីក្លូ ក៏ពុំ ឯកកា ដែរ ដោយពួកគាត់នៅមានសម្បុរសជន និង ពិសេសនៅមានមូលនិធិសម្តេចតេជោហ៊ុនសែនគ្រាន់ដោះស្រាយជីវភាពផងដែរ។ គួរបញ្ជាក់ថាស៊ីក្លូ គឺជាយានជំនិះ ដែលបានកកើតឡើងនៅក្នុងសម័យអាណាព្យាបាលបារាំង និងជាទីពេញនិយមសម្រាប់ពលរដ្ឋនាសម័យនោះ ហើយបន្តមកដល់សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ ឬសម័យ លន់ នល់ និងសាធារណៈរដ្ឋកម្ពុជានាដើមទស្សវត្សឆ្នាំ១៩៨០ជាដើម។ ប្រធាន សមាគម អភិរក្ស ស៊ីក្លូ មុខរបរក្រៅប្រព័ន្ធ លោក អ៊ឹម សម្បត្តិបានឱ្យដឹងថា៖ក្នុងសមាគមរបស់លោកមានស៊ីក្លូជាប្រចាំទុកសម្រាប់ពលរដ្ឋខ្មែរដែលមានបំណងប្រកបរបរនេះអាចមកចូលរួមសមាគម របស់លោកបានរៀងរាល់ពេល។ ទាក់ទិន នឹង របរធាក់ស៊ីក្លូនាពេលនេះត្រូវបានលោក អ៊ឹមសម្បត្តិបានបង្ហើបប្រាប់ថានារដូវកាលពេលនេះមានការខ្សត់ភ្ញៀវទេសចរ ហើយភាគច្រើនពួកគាត់ទំនេរ ។សម្រាប់ភ្ញៀវក្នុងស្រុកពុំសូវមានទេពោលគឺបើមានគឺមានអ្នកដើរផ្សារ ឬទិញទំនិញតិចតួចមួយៗប៉ុណ្ណោះឯង។ពួកគាត់ភាគច្រើនពឹងផ្អែកលើភ្ញៀវទេសចរបរទេស។នាពេលនេះដែរដោយសារជារដូវកាលខ្សត់ភ្ញៀវ ទេសចរពោលគឺចាប់ពីខែ៤ដល់ខែ១០ធ្វើឱ្យពួកគាត់ទំនេរច្រើន។ក្នុងអំឡុងពេលនេះពួកគាត់អាចរកបានមួយគ្រប់ៗជីវភាពដែលពួកគាត់ខ្លះវិលទៅស្រុកកំណើត និង ខ្លះទៀតបន្តដឹកដំណើរភ្ញៀវធម្មតា។ដោយឡែកបើចាប់ពីខែ១០ដល់ខែ៣ វិញពួកគាត់សម្បូរ ភ្ញៀវទេសចរដឹកដែលអាចរកចំណូលចាប់ពី ២០០០០ ដល់ ២៥០០០រៀលក្នុងមួយថ្ងៃ។ ប្រធាន សមាគម អភិរក្ស ស៊ីក្លូ មុខរបរក្រៅប្រព័ន្ធរូបនេះបានឱ្យដឹងដែរថា៖”ទោះបីយ៉ាងណាក្តីក្រុមអ្នកធាក់ស៊ីក្លូពួកគាត់មានប្រាក់ មូលនិធិ ត្រីចក្រយាន របស់សម្តេចតេ ជោហ៊ុនសែន និងតាមរយៈសាលារាជធានីភ្នំពេញពួកគាត់ទទួលក្នុងមួយថ្ងៃ៧០០០រៀលហើយ១០ថ្ងៃពួកគាត់អាចទៅបើកបានម្តង។ក្រៅពីនេះពួកគាត់មាន…
-
ស្លាប់ ៧នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែឧសភាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៥នាក់ ។ ប្រភពព័ត៌មានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន និងស្រវឹង ៕ ភារ៉ា ប៊ុនធី
-
ជនសង្ស័យ ២៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៨ ខែឧសភា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៣នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៤០,១៨ក្រាម និង៥កញ្ចប់តូច។ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប កម្លាំង នគរបាលជាតិទាំង ៨អង្គភាព ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
សមាជិកមូលនិធិស៊ីក្លូ នៅរាជធានីជិត ៣០០នាក់ទទួលបានអាវភ្លៀង មី និង ថវិកា របស់សម្តេចតេជោ ហ៊ុន សែន ខណៈរដូវវស្សាមកដល់

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៩នាក់ ទទួលបានអាវភ្លៀង មី និង ថវិការ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ខណៈរដូវវស្សាបានឈានមកដល់ ។ ថវិការនិងសម្ភារៈទាំងនេះត្រូវបានលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងអោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នារសៀលថ្ងៃអាទិត្យទី២៨ ឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។ លោក ម៉េត មាសភក្តី បានឱ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង២៩៩នាក់បានទទួល អាវភ្លៀង មី និង ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ ។ អំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបានអាវភ្លៀង១ ថវិកាចំនួន ៥ម៉ឺនរៀល និងមី ១កេស ។ សម្តេចអគ្គមហាសេនាបតីតេជោ…