Category: ព័ត៌មានសង្គម

  • ក្រសួងសុខាភិបាល កំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព

    ក្រសួងសុខាភិបាល កំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព

    ពោធិសាត់៖ ក្រសួងសុខាភិបាលកំពុងពង្រឹងនិងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ។នេះបើយោងតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមជំនួយឥតសំណងរបស់មូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ។ ពិធីសម្ពោធអគារថ្មីនេះ ក៏មានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា ។ រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងក្នុងពិធីសម្ពោធថា ក្រសួងសុខាភិបាលកំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈមានផ្តល់សេវាពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជាដើម ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ…

  • រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងទូតអូស្រ្តាលី ជួបពិភាក្សាលើការងារលើកកម្ពស់ជនមានពិការភាព

    រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងទូតអូស្រ្តាលី ជួបពិភាក្សាលើការងារលើកកម្ពស់ជនមានពិការភាព

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម វង សូត និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាជុំវិញការលើកកម្ពស់ជនមានពិការភាពតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខណៈអូស្ត្រាលីនិងកម្ពុជាមានទំនាក់ទំនងការទូតឈានដល់រយៈពេល ៧០ឆ្នាំ​ ហើយ ភាគីទាំងពីរ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ចផងដែរ។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ចឯកឧត្តម តូច ចាន់នី ។ នាឱកាសនោះ លោក Justin Kevin Whyatt សម្តែងក្តីរីករាយដែលឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន(CBIDC)ប្រកបដោយជោគជ័យនាពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ដូច្នេះថា៖«ចំណុច​នេះកម្ពុជា បានរួមចំណែកចែករំលែកនូវការងាររបស់ខ្លួនជាមួយនឹងសហគមន៍។ សម្រាប់អូស្រ្តាលី ការធានាឱ្យមានបរិយាប័ន្នទៅលើពិការភាពនេះ គឺជាការងារសំខាន់ណាស់ក្នុងកម្មវិធីរបស់យើង»។ លោកបានសង្កេតឃើញថា តាមរយៈការដឹកនាំរបស់ឯកឧត្តម វ​ង សូត ជារដ្ឋមន្ត្រី​ បានធ្វើកំណែទម្រង់ជាច្រើនក្នុងការលើកកម្ពស់ជនមានពិការភាព តាមរយៈផែនការជាតិនានា និងកម្មវិធីសាកល្បងផ្សេងៗ តួយ៉ាង ការផ្តល់បណ្ណក្រីក្រជូនជនមានពិការភាពជាដើម ដែលអូស្ត្រាលីចាំជួយគាំទ្រលើការងារទាំងនេះ។ ចំណែកឯកឧត្តម វង សូត បានបញ្ជាក់ថា ចំពោះវិស័យជនមានពិការភាព…

  • វិស័យអទិភាព៤រួមមានៈមនុស្ស ផ្លូវថ្នល់ អគ្គិសនីនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនិតិកាលទី៦ នៃរដ្ឋសភា

    វិស័យអទិភាព៤រួមមានៈមនុស្ស ផ្លូវថ្នល់ អគ្គិសនីនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនិតិកាលទី៦ នៃរដ្ឋសភា

    ខេត្តស្ទឹងត្រែង៖ វិស័យអទិភាព៤រួមមាន មនុស្ស ផ្លូវ ភ្លើងនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦នៃរដ្ឋសភា ដែកកំពុងត្រូវបានអនុម័តយ៉ាងខ្ជាប់ខ្ជួន ។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅក្នុងខេត្តស្ទឹងត្រែង ក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈផ្តើមចេញពីនេះ វិស័យទឹកស្អាតគឺនៅតែជាវិស័យអទិភាពមួយដែលត្រូវបន្តយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០%នៅឆ្នាំ២០២៣ និង១០០%ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជនឈរលើលក្ខខណ្ឌ៤យ៉ាងគឺៈទឹកត្រូវតែមានគុណភាព ទឹកត្រូវតែមានសុវត្ថិភាព ទឹកត្រូវតែមាននិរន្តរភាព និងទឹកត្រូវតែមានថ្លៃសមរម្យ ។ឯកឧត្តមបន្ថែមថាៈតាមរយៈគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ត តែងតែទទួលបានគាំទ្រ និងការបង្កលក្ខណៈប្រសើរពីរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំជំរុញឲ្យមានការវិនិយោគប្រាក់ជាច្រើនរយលានដុល្លារសម្រាប់ការកសាងប្រព័ន្ធទឹកស្អាតជាបន្តបន្ទាប់នៅតាមបណ្តាទីរួមខេត្តនិងទីប្រជុំជនផ្សេងៗនៅទូទាំងប្រទេសតាមរយៈហិរញ្ញប្បទានពីដៃគូរអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថាៈដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ជាង៣៥លានដុល្លារសម្រាប់ប្រើប្រាស់លើ៧កន្លែងនោះ ដោយឡែកខេត្តស្ទឹងត្រែងទទួលបានប្រមាណ១៥លានដុល្លារ ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ ។ រួមជាមួយគ្នានោះ គម្រោងផលិតទឹកស្អាតនេះ គឺមានការគាំទ្រទាំងស្រុងពីសម្តេចតេជោនាយរដ្ឋមន្រ្តី ទើបទទួលបានជោគជ័យ ។លោក អ៊ែនថូនី ហ្គៀល ( Anthony…

  • អង្គការ WWF៖ ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គ បានកើនឡើងក្នុងឆ្នាំ ២០២៣នេះ

    អង្គការ WWF៖ ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គ បានកើនឡើងក្នុងឆ្នាំ ២០២៣នេះ

    ភ្នំពេញ៖​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វ​ព្រៃនិង​ធម្មជាតិ ​ឬ​ហៅ​កាត់​ថា ​WWF ​កម្ពុជា បានប្រកាសឱ្យដឹងថា ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គក្នុងឆ្នាំ២០២៣នេះ បានកើនឡើងដល់ចំនួន ៧១ក្បាល ឬស្មើ​ប្រមាណជិត ១៣០ ភាគរយ។ ​ ​យោងតាម​អង្គការ WWF នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រា​ទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុ​ខភាពល្អចំនួនបីក្បាលទៀត ក្នុងឆ្នាំ២០២៣ នេះ។ អង្គការ WWF បានបន្តថា៖ «ទិន្នន័យ​នេះ គឺយោងតាមសេចក្តីរាយថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីកា​រគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ»។ ​ ជាមួយគ្នានេះ អង្គការដដែលក៏បានធ្វើការបញ្ជាក់ទៀតថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំ​នួ​ន​កើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះ​ទទួលបានកាលពីប្រាំពីរឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ក្បាល ក្នុងឆ្នាំ ២០២៣នេះ។ ​បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងនេះ…

  • ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ កំពុងទស្សនកិច្ចក្នុងខេត្តចំនួនបួន ដើម្បីស្វែងយល់ពីការផ្លាស់ប្ដូររថយន្តដឹកកម្មករ

    ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ កំពុងទស្សនកិច្ចក្នុងខេត្តចំនួនបួន ដើម្បីស្វែងយល់ពីការផ្លាស់ប្ដូររថយន្តដឹកកម្មករ

    ភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ពីមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព និងសង្គមស៊ីវិល ដើម្បីស្វែងយ​ល់ពីលទ្ធផលនិងផលជះលើការជំរុញនៃការ​ផ្លាស់ប្ដូររថយន្តដឹកទំនិញសម្រាប់ដឹកកម្មករនិយោជិតកម្ពុជា ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ក្នុងខេត្តចំនួនបួន។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ដែលចុះថ្ងៃទី២៣ ខែឧសភានេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចស្វែងយល់ពីលទ្ធផល និងផលជះនៃកម្មវិធីលើកកម្ពស់សុ​វត្ថិភាពចរាចរណ៍នេះ ប្រព្រឹត្តិឡើងក្នុងខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​​។ ​ដំណើរទស្សនកិច្ច​នេះធ្វើឡើង​ក្នុង​គោលបំណងបង្ហាញពីលទ្ធផលនៃកម្មវិធីលើកកម្ពស់សុវត្ថិភាពច​រាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា និងពិភាក្សាអំពីការអនុវត្តល្អ និងមេរៀនដែលរៀនសូត្របានទៅលើការជំរុញ «ការផ្លាស់ប្ដូរពីរថយន្តមិនមានសុវត្ថិភាព ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ពីបណ្ដារោ​ងចក្រ តំណាងសម្ព័ន្ធសហជីព រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល​ ដើម្បីអាចយកបទពិសោធន៍ល្អនេះ​ យកទៅអនុវត្តបន្តនៅក្នុងរោងចក្រផ្សេងទៀត។ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បញ្ជាក់ថា ៖ «កម្មវិធីទស្សនកិច្ចនេះ ក៏មានការពិភាក្សាពីប​ញ្ហាប្រឈម លើកឡើងនូវដំណោះស្រាយ និងផែនការសកម្មភាពក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមឱ្យមានការផ្លា​ស់ប្ដូរពីរថយន្តមិនមានសុវត្ថិភាព ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង (រថយន្តក្រុង រថយន្តទេសចរណ៍ដឹកអ្នកដំណើរ ឬ​រថយន្តដែលមានកៅអីសមរម្យ) សម្រាប់រោងចក្រសាកល្បង»។ ជុំវិញរឿងនេះ លោក គង់  អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងនៅថ្ងៃទី​២៤ ខែឧសភា…

  • ប្រជាជានកម្ពុជារាប់ម៉ឺននាក់ ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព

    ប្រជាជានកម្ពុជារាប់ម៉ឺននាក់ ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព

    ភ្នំពេញ៖ គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) បានកែប្រែនូវជីវិតប្រជាសហគមន៍កម្ពុជារាប់ម៉ឺននាក់ ឱ្យទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង ការពារ និងទទួលផលប្រយោជន៍ពីធនធានព្រៃឈើ និងជលផល តាមរយៈការគាំទ្រដ​ល់សហគមន៍ព្រៃឈើ១២០ សហគមន៍នេសាទ ៦៤ និងសហគមន៍តំបន់ការពារធម្មជាតិ ១១ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំ​ពង់ធំ និងព្រះវិហារ។ ការគាំទ្រមានដូចជា ការជួយឱ្យសហគមន៍ទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ រៀបចំផែនការគ្រ​ប់គ្រ​ង និងអនុវត្តផែនការ​នោះ​ ហើយ​សហគមន៍ដែលគម្រោងគាំទ្របច្ចុប្បន្ននេះកំពុងគ្រប់គ្រងផ្ទៃដីជាង២០០ ០០០ហិកតា។ នៅក្នុងសិក្ខាសាលា ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ស្តីពីបទពិសោធន៍ មេរៀន និងនវានុវត្តន៍នានា រយៈពេល១០ឆ្នាំ កន្លងមក នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣  លោក Markus Buerli នាយកនៃទីភ្នាក់ងារសម្រាប់ការអ​ភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស ប្រចាំប្រទេសកម្ពុជា បាន​លើកឡើងថា ប្រជាជនរស់នៅជនបទក្នុងប្រទេសកម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងលើធនធាន ធម្មជាតិ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេមិនបានដឹងពីសិទ្ធិក្នុងការគ្រប់គ្រងធនធានទាំង នេះនៅឡើយ។ លោកបានបន្ថែមថា គម្រោង PaFF បានកាត់បន្ថយភាពខ្វះខាតនេះ ដោយជួយសហគមន៍រាប់ម៉ឺននាក់ឱ្យមានសិទ្ធិ ទទួលបា​ន…

  • អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង សំណូមពរដល់ពលរដ្ឋ ខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង

    អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង សំណូមពរដល់ពលរដ្ឋ ខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង

    កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្ករបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង ។ ឧត្ឯកឧត្តម សោម ស៊ុន សំណូមពរដូចនេះក្នុងឱកាសនាំយកអំណោយនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ ៖ ប៊ុន រដ្ឋា

  • រដ្ឋបាលរាជធានីភ្នំពេញ ចាត់កម្លាំងបន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាព ដល់អ្នកដំណើរ និងដើម្បីសោភណ្ឌភាពទីក្រុងស្អាត

    រដ្ឋបាលរាជធានីភ្នំពេញ ចាត់កម្លាំងបន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាព ដល់អ្នកដំណើរ និងដើម្បីសោភណ្ឌភាពទីក្រុងស្អាត

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តឲ្យកម្លាំងជំនាញចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិតបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយលំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ គួររំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ក្រុមសួនច្បា និង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅតាមបណ្ដោយផ្លូវលេខលេខ២១៥ នៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈមែកឈើធំៗតែងតែបាំងបិតភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើ អោយ ប្រជាពលរដ្ឋ ធ្វើ ដំណើរ ឆ្លង កាត់ ពិបាក នឹង មេីល ភ្លើង សញ្ញា បញ្ជា ចរាចរណ៍ ព្រោះ ត្រូវ មែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្ទាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពលរដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្ដងៗ ។ នៅរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយលំនិងខ្យល់កន្ទ្រាក់ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការ ការពារសុវត្ថិភាពផ្ទាល់ខ្លួន រាល់ពេលដែលមេឃភ្លៀងខ្លាំងៗម្តងសូមមេត្តា កុំឈប់ឬចតនៅក្រោមដើមឈើធំៗ ដែលអាចងាយនឹងរងគ្រោះ…

  • សមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យ ៥០នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៤ ខែឧសភា

    សមត្ថកិច្ចជំនាញឃាត់ខ្លួន ជនសង្ស័យ ៥០នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៤ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥០នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ៣២នាក់(ស្រី ៧នាក់), ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់), និងប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់(ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១២៩១,៧៨ក្រាម និង១១កញ្ចប់តូច ,កេតាមីន (Ke) ស្មេីនិង ៥,០៣ក្រាម។ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ៩អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ២អង្គភាព…

  • ក្រសួងសុខាភិបាល៖ បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ ខណៈមានអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត

    ក្រសួងសុខាភិបាល៖ បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ ខណៈមានអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ បានចេញសេចក្តីសម្រេច ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រេច : បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទរកោះពេជ្រដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៨០/២៣ អបស/មព ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ។ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នួន ដារ៉ាវុធ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី