-
ពិធីសម្ពោធ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំបន់ខ្ពង់រាប ខេត្តក្រចេះ

ខេត្តក្រចេះ ៖ “មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពស់រាប ខេត្តក្រចេះ” ស្ថិតក្នុងភូមិសម្បទានតាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី កាង ស្យុងមី តំណាងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ៊ួត ប៊ុនណារី បានមានប្រសាសន៍ថា ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំបន់ខ្ពង់រាបខេត្តក្រចេះនេះឡើង គឺពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ការបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងដល់មន្រ្តី សិស្ស និស្សិត និងកសិករ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងក្នុងតំបន់ ។…
-
វិធីសង្រ្គោះបឋម ពេលដែលឆ្កែខាំ

ភ្នំពេញ៖ យោងតាមប្រភព តេឡេក្រាម វេជ្ជបណ្ឌិត កម្ពុជា បានបង្ហាញពី វិធីសង្រ្គោះបឋមពេលដែលឆ្កែខាំ ។ ១- ក្រោពេលឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹក និងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទី បន្ទាប់មកលាងសំអាត ជាមួយទឹកថ្នាំសំលាប់មេរោគដូចជាបេតាឌីន។២-ឃាត់ឈាម៖ អ្នកអាចលើកខ្ពស់តំបន់ត្រូវរបួស ឬប្រើបង់ស្អាតរុំរបួស ដើម្បីឃាត់ឈាម។ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។៣-ត្រូវចាក់វ៉ាក់សាំង៖ ប្រសិនអ្នកត្រូវឆ្កែខាំ ត្រូវតែចាក់វ៉ាក់សាំងបង្ការ ទោះបីត្រូវផ្ទះខាំ ឬឆ្កែអនាថា។ មុខរបួសឆ្កែខាំ ត្រូវព្យាបាលក្នុងរង្វង់៤៨ម៉ោងបន្ទាប់ពីខាំ។ គួរបញ្ជាក់ថា ជំងឺឆ្កែឆ្កួត គឺជាជំងឺដ៏កាចសាហាវមួយ ដែលផ្តល់ផលប៉ះពាល់ដល់សត្វ និងប្រជាជនក្នុងប្រទេសកម្ពុជា។ ជាង 99% នៃការស្លាប់ដោយជំងឺឆ្កែឆ្កួតរបស់មនុស្ស គឺបណ្តាលមកពីសត្វឆ្កែ ដែលមានជំងឺឆ្កែឆ្កួតខាំ ប៉ុន្តែតាមរយៈការចាក់វ៉ាក់សាំងបង្ការដល់សត្វឆ្កែ ពួកយើងអាចលុបបំបាត់ជំងឺនេះ និងជួយសង្គ្រោះជីវិតមនុស្សបាន។ ចាប់ពីថ្ងៃទី 22 ខែ ឧសភា ដល់ថ្ងៃទី 2 ខែមិថុនា ឆ្នាំ ២០២៣នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយនឹងអង្គការ Mission Rabies និងអង្គការ Animal Rescue Cambodia ក៏ដូចជាដៃគូក្នុងស្រុកផ្សេងៗ…
-
អាជ្ញាធរនៃប្រទេសថៃ ស្នើឱ្យប្រទេសកម្ពុជាអនុញ្ញាតឱ្យទេសចរថៃ អាចចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃខេត្ត អ៊ូប៊ុនរ៉ាត់ថានី (Ubon Ratchathani) ប្រទេសថៃបានស្នើឱ្យកម្ពុជាអនុញ្ញាតឡើងវិញដោយឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេលប្រមាណ ១៥ឆ្នាំ ខណៈដែលអាជ្ញាធរជាតិព្រះវិហារថា ច្រកអន្តរជាតិជាំស្រងាំ ជាច្រកដែលល្អបំផុតសម្រាប់ប្រទេសទាំងពីរក្នុងលើកកម្ពស់វិស័យទេសចរណ៍។ មន្រ្តីថៃបានលើកឡើងដូចនេះតាមរយៈការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ របស់ប្រទេសថៃ ដែលបានចុះផ្សាយនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយបានលើកឡើងថា ភាគីថៃចង់ឱ្យកម្ពុជាបើកឱ្យទេសចរថៃចូលទស្សនាប្រាសាទព្រះវិហារឡើងវិញនៅខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ។ ប្រភពដដែលបានបន្តថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឡើងវិញនូវប្រាសាទព្រះវិហារនៅខេត្តស៊ីសាកេត បន្ទាប់ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ កាសែតបាងកកប៉ុស្តិ៍បានបន្ថែមថា ៖ «ប្រសិនបើកម្ពុជាអនុញ្ញាតឱ្យទេសចរថៃចូលប្រាសាទព្រះវិហារពីខាងប្រទេសថៃ វានឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរ និងទាក់ទាញមនុស្សឱ្យមកទស្សនាកាន់តែច្រើន។ ថៃ និងកម្ពុជា គួរតែរួមគ្នាដើម្បីលើកកម្ពស់វិស័យទេសចរណ៍»។ ជុំវិញរឿងនេះឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា អាជ្ញាធរជាតិព្រះវិហារ មានភារកិច្ចក្នុងការអភិរក្ស និងគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ហើយចំពោះការបើក ឬបិទតំបន់ព្រំដែនណាមួយ មិនមែនភារកិច្ចរបស់អាជ្ញាធរជាតិព្រះវិហារនោះទេ។ លោកបានបន្តថា ការបើក និងបិទព្រំដែននេះ វាជាភារកិច្ចរបស់រាជរដ្ឋាភិបាល ហេតុដូច្នេះប្រសិនបើរាជរដ្ឋាភិបាលមានការសម្រេចណាមួយនោះ អាជ្ញាធរជាតិព្រះវិហារនឹងអនុវត្តតាមរាជរដ្ឋាភិបាល។ អាជ្ញាធរជាតិព្រះវិហារ មានការស្វាគមន៍ជានិច្ចគ្រប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ បើទោះជាកន្លងមកប្រទេសកម្ពុជា…
-
ក្រសួងកសិកម្ម ស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា ការប្រើប្រាស់ថាមពលសូឡានៅក្នុងវិស័យកសិកម្មចាប់ផ្ដើមមានកំណើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រសួងស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡានេះ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៣ ថា ជាការពិតការបោះទុនដំបូងសម្រាប់ដំឡើងប្រព័ន្ធសូឡានៅក្នុងវិស័យកសិកម្មត្រូវចំណាយច្រើន។ ក្នុងន័យនេះ ក្រសួងកសិកម្មស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា។ កញ្ញាបន្តថា ៖ «ប្រជាកសិករដែលមិនមានលទ្ធភាពដំឡើងប្រព័ន្ធហ្សូឡាសម្រាប់ប្រើប្រាស់នៅក្នុងការផលិតកសិផលរបស់ខ្លួន និងកំពុងតែប្រើប្រាស់ថាមពលអគ្គិសនី អាចចុះឈ្មោះនៅអគ្គិសនីកម្ពុជា ដើម្បីស្នើសុំការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់វិស័យកសិកម្មដែលមានតម្លៃថោកជាងថ្លៃអគ្គិសនីប្រើប្រាស់ធម្មតា»។ ទាក់ទងនឹងការប្រើប្រាស់សូឡានេះ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មនិងជាអ្នកដែលមានជំនាញលើការស្រាវជ្រាវច្រើន ពីដំណាំគ្រប់ប្រភេទ បានឱ្យដឹងថា លោកបានទៅមើលស្ថានីយបូមទឹកដាក់ស្រែប្រាំង ដើរដោយសូឡា នៅឃុំបាធាយ ស្រុកបាធាយ ខែត្រកំពង់ចាម។ លោកបានបញ្ជាក់ថា តាមរបាយការណ៍ផ្ទាល់មាត់ដែលទទួលបានពីក្រុមហ៊ុនSOGY ដែលជាម្ចាស់ស្ថានីយបានប្រាប់ថាពីមុនកសិករត្រូវចំណាយពី៥៥ ម៉ឺនរៀលទៅ ៦០ម៉ឺនរៀលក្នុងមួយរដូវសម្រាប់ថ្លៃបូមទឹកដាក់ស្រែក្នុងមួយហិកតា តែពេលនេះកសិករចំណាយតែ ៣៥ ម៉ឺន ទៅ៤៥ម៉ឺនរៀលតែប៉ុណ្ណោះ ហើយមានទឹកប្រើគ្រប់គ្រាន់មិនរអាក់រអួលឡើយ។ លោកយល់ថាការធ្វើបែបនេះអាចកាត់បន្ថយថ្លៃដើមផលិតកម្មបានយ៉ាងល្អ។ ចំណែកប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ដែរថា…
-
សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ប្រកាសស្វែងរកដៃគូអភិវឌ្ឍន៍តំបន់ទេសចរណ៍

កោះកុង៖ សហគមន៍បឹងកាឆាង ជាសហគមន៍មួយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សហគមន៍តំបន់ការពារធម្មជាតិនាទិសនិរតីនៃប្រទេសកម្ពុជាមួយនេះ មានមានផ្ទៃដីសរុប ៧២៨ហិកតា សម្បូរទៅសក្តានុពលទេសចរណ៍ និងព្រៃកោងកាងជាជួរៗ រំលេចចេញជាទេសភាពស្រស់ត្រកាល។ ទោះបីជាសម្បូរទៅដោយសក្តានុពលទេសចរណ៍យ៉ាងណាក្តី ប៉ុន្តែសហគមន៍ និងប្រជាសហគមន៍ទាំងមូល មិនទាន់អាចបង្កើនជីវភាពរបស់ខ្លួនពីវិស័យមួយនេះបាននៅឡើយទេ ដោយសារសក្តានុពលទាំងនោះមិនទាន់ត្រូវបានកែច្នៃទៅជាទិសដៅទេសចរណ៍ពេញលេញ និងម្យ៉ាងដោយសារកង្វះដៃគូរអភិវឌ្ឍន៍។ លោក ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង មានសក្ដានុពលទេសចរណ៍ជាច្រើន ប៉ុន្តែសហគមន៍មិនទាន់ទទួលបានដៃគូក្នុងការជួយអភិវឌ្ឍន៍សក្ដានុពលទាំងនោះនៅឡើយទេ។លោកបន្តថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង របស់យើ់ង មានសក្ដានុពលទេសចរណ៍ជាច្រើនដូចជា ព្រៃកោងកាងជាជួរៗ មានដៃព្រែក កន្លែងស្ទូចត្រី រាវខ្ចង រាវងាវ ហើយយើងមានឆ្នេរខ្សាច់រហូតដល់ ៦គីឡូមែត្រជាងឯណោះ»។ លោក ឡន រិទ្ធ សម្រាប់សកម្មភាពទេសចរបច្ចុប្បន្ននេះ សហគមន៍អាចទទួលបានភ្ញៀវទេសចរមកទស្សនាតាមរយៈទស្សនកិច្ចប៉ុណ្ណោះ ពោលគឺមិនទាន់មានទេសចរដែលមកកម្សាន្តជាលក្ខណៈឯកជននៅឡើយទេ ដោយសារសហគមន៍មិនទាន់មានលទ្ធភាពរៀបចំកន្លែងដែលសមស្របនៅឡើយ។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បន្តថា៖ «ដូច្នេះហើយ ខ្ញុំចង់សំណូមពរស្វែងរកដៃគូដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់យើង បើយើងមានទេសចរណ៍ វាជាផ្នែក១ ជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើងថែម មួយកម្រិតទៀត»។ គួរជម្រាបថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង មានប្រជាពលរដ្ឋរស់នៅចំនួន១៤៩គ្រួសារ…
-
ក្រុមអ្នកជំនាញជោគជ័យលើការភ្ញាស់ពងសត្វខ្សឹបបែបសិប្បនិម្មិចំនួនពីរគ្រាប់

រាជធានីភ្នំពេញ៖ ការបង្កាត់ពូជសត្វខ្សឹបក្រៅជម្រកធម្មជាតិចូលរួមចំណែកដល់ការរស់រានមានជីវិត នៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងដោយធ្វើការអបអរសាទរនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នា ២០២៣ដល់ក្រុមអ្នកជំនាញមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ដែលធ្វើបានជោគជ័យ លើការភ្ញាស់បែបសិប្បនិម្មិតចំពោះពងសត្វខ្សឹបចំនួនពីរគ្រាប់ដែលត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ នេះពិតជាមានព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុមអ្នកអភិរក្សនិងប្រជាជនកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ពងខ្សឹបចំនួនពីរគ្រាប់ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។ ពងខ្សឹបទាំងពីរគ្រាប់នេះបានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ពួកយើង។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ ផ្អែកលើទិន្នន័យសិក្សាស្រាវជ្រាវ នៃការធ្វើជំរឿនសត្វខ្សឹប នៅតាមទីជម្រកបន្តពូជសំខាន់ៗជុំវិញតំបន់ទំនាបលិចទឹកបឹងទន្លេសាប ឆ្នាំ២០២១កន្លងទៅ ចំនួនសត្វខ្សឹបឈ្មោលដែលបង្អូតខ្លួននៅរដូវបន្តពូជមានប្រមាណ ២២៩ក្បាល ខណៈការប៉ាន់ស្មាន ចំនួនសត្វខ្សឹបទាំងអស់មាប្រមាណ ៥៥០ ក្បាល។ នេះគឺជាទិន្នន័យខ្ពស់បំផុតដែលធ្លាប់បានសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលល្អនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នពាក់ព័ន្ធក្នុងនោះរួមមានក្រសួងបរិស្ថាន អង្គការ WCS, ACCB, សហគមន៍តំបន់ការពារធម្មជាតិ និងម្ចាស់ជំនួយដែលបានគាំទ្របច្ចេកទេស និងការដាក់ចុះនូវវិធានការចាំបាច់ផ្សេងៗដើម្បីការពារតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប។ គួរបញ្ជាក់ថាសត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ…
-
ស្ថានភាពធាតុអាកាស អាចមានភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៤-៣០ ខែឧសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឲ្យ៖ ១៖តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C * អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។២៖តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។៣៖តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា…
-
កងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកាសគាំទ្ររាជរដ្ឋាភិបាល លើគម្រោងស្ថាបនាព្រែកជីក តភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា

កំពង់ធំ៖ កងកម្លាំងយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្ររាជរដ្ឋាភិបាល លើគម្រោងស្ថាបនាព្រែកជីក តភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដែលមានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងការធ្វើចរាចរណ៍ផ្សេងៗ ដែលគ្រោងចំណាយថវិកាជាង ១.៧០០លានដុល្លារ ហើយត្រូវប្រើប្រាស់រយៈពេលបួនឆ្នាំ ក្នុងការស្ថាបនាព្រែកជីកនេះ ។ ការប្រកាសគាំទ្រដូច្នេះរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍ យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនានិងព្រះមហាក្សត្រ នឹងត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យ៕ ដោយ ប៊ុន រដ្ឋា
-
យុទ្ធនាការ ចាក់វ៉ាក់សាងំជំងឺឆ្កែឆ្កួត សម្រាប់សត្វឆ្កែដោយឥតគិតថ្លៃ ទូទាំងរាជធានីភ្នំពេញ រយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី២២នេះតទៅ

ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសកល ថ្នាក់តំបន់ក៏ដូចជាថ្នាក់ជាតិ ក្នុងការលុបបំបាត់ជំងឺឆ្កែឆ្កួត ដែលគ្មានអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតក្នុងឆ្នាំ២០៣០ កម្ពុជាបានចាប់បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅទូទាំងរាជធានីភ្នំពេញ ដែលមានរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។ លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ ជំងឺឆ្កែឆ្កួតនេះ យើងត្រូវគ្រប់គ្រងករណីសត្វខាំឬខ្វាច ការធ្វើចរាចរសត្វសុនខ ពង្រីកវិធានការចាក់ថ្នាំបង្ការជំងឺ ឆ្កែឆ្កួត ការអនុវត្តអនាម័យល្អក្នុងការចិញ្ចឹមសត្វសុនខ និងពង្រឹងការអប់រំ ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងជាពិសេស ជនរងគ្រោះដោយសារសត្វខាំឬខ្វាចឲ្យទៅទទួលការចាក់ថ្នាំបង្ការ។ លើសពីនេះទៅទៀត ក្រុមការងារបច្ចេកទេស ក្រសួងទាំងពីរបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំបង្កើតផែនការសកម្មភាពពហុវិស័យស្ដីពី ការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្កែឆ្កួតនៅកម្ពុជាក្នុងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្រ្តសកល និងតំបន់។ លោកស្រីបន្ថែមថា យុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទូទាំងរាជធានីភ្នំពេញ គឺជាវិធានការដ៏មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារទប់ស្កាត់ជំងឺឆ្កែឆ្កួត និងជាសកម្មភាព ដែលបានចាប់ផ្តើមអនុវត្តជាលើកទីមួយក្នុង ព្រះរាជាណាចក្រកម្ពុជាយើង។ ទន្ទឹមនឹងនេះផងដែរ យុទ្ធនាការនេះបានចុះអប់រំណែនាំ ផ្សព្វផ្សាយដល់សាធារណៈ ជនទាំងអស់ដើម្បីបង្កើនការយល់ដឹង…
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ យើងមានសន្តិភាព ទើបយើងអាចគោរពប្រតិបត្តិព្រះពុទ្ធសាសនាបាន

ខេត្តតាកែវ ៖ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើថា បច្ចុប្បន្ននេះ យើងទៅណាក៏ដោយ តែងតែលឺ និងឃើញពាក្យស្លោក អរគុណសន្តិភាព ។ ឯកឧត្តម បញ្ចាក់បន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកនាំមកនូវសន្តិភាព ជូនប្រជាជន និងប្រទេសកម្ពុជា ទាំងមូល។ មានសន្តិភាព ទើបយើងអាចប្រារព្ធពិធីពុទ្ធសាសនាបាន យើងមានវត្តអារាម មានការអភិវឌ្ឍន៍នៅលើគ្រប់ផ្នែកទាំងអស់ មានជីវិត រស់នៅថ្លៃថ្នូរ។ការលើកឡើងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការគណបក្សចុះមូលដ្ឋានស្រុកបាទី អញ្ជើញរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី និងបំពាក់មេដាយប្រគេនព្រះវិន័យធម្មធារ៍ សុខ គឹមឆុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យអនុគណស្រុកបាទី និងជាព្រះចៅអធិការវត្តអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ក្រោមការនិមន្តយាង អញ្ជើញរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិឧទ្ទេសបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឈនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា…