-
ការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមថា មានករណីចាប់ក្មេងៗ ឬការចាប់ក្មេងវះក្រលៀន គឺជាព័ត៌មាន ក្លែងក្លាយ

ភ្នំពេញ៖ ចំពោះ ការផ្សព្វផ្សាយនៅ លើគេហទំព័រ ហ្វេសប៊ុក មួយ ចំនួន នាពេល ថ្មី ៗ នេះ ថា មានករណីចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀននោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមាហាផ្ទៃ បានថ្លែង បញ្ជាក់ឱ្យដឹងនាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញ នេះ ថា៖ គឺជាព័ត៌មានមិនពិត បង្កើតឡើង ដោយ ក្រុម ជន អាក្រក់ ប្រឆាំងរាជរដ្ឋាភិបាល មានបំណងបំពុលសង្គម។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណ ជន ជ្រាប ថានាពេ ល កន្លង ទៅ នេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បាន ចុះ ផ្សាយ ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។ តាមសេចក្ដីក្នុងហ្វេសប៊ុកនាយកដ្ឋានដដែល បានសង្កត់ធ្ងន់ថា ៖ «បន្ទាប់ពី ទទួលព័ត៌មានខាងលើនេះ…
-
គម្រោងឥណទានកាបូនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ដោយសារតែកត្តាសុខសន្តិភាពពេញលេញ យើងមានឱកាសគ្រប់គ្រាន់ និងមានធនធានសម្រាប់ការងារអភិរក្ស ហើយដោយសារតែភាពប្រសើរឡើងនៃការអភិរក្សនេះ បានធ្វើឱ្យកម្ពុជាអាចរកចំណូលបានពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូន (Carbon Credit)ក្នុងគម្រោង រេដបូក គម្រោង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើ និងការបង់សេវាប្រព័ន្ធអេកូឡូស៊ី (Payment Ecosystem Service) ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថា៖រេដ បូក គឺជាយន្តការហិរញ្ញវត្ថុនិរន្តរភាព (Sustainable Financing Mechanism) ដើម្បីគាំទ្រ ដល់បណ្តា ប្រទេស កំពុង អភិវឌ្ឍន៍ដែលសម្បូរទៅដោយព្រៃឈើ ទទួលបានថវិកាយកមកប្រើប្រាស់ក្នុងការការពារធនធានព្រៃឈើ និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋានក្នុងប្រទេសសាម៉ី និងការចូលរួម ចំណែក ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការ ប្រែប្រួល អាកាស ធាតុក្នុង សកលលោក។ ឯកឧត្តមបានថ្លែងផងថា…
-
ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក

ភ្នំពេញ៖ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺ កើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់ គ្រប់គ្រងជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។ នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក ដែលជាការចូលរួមពីដៃគូ រួមមាន សហជីព ស៉្យាប (SIAAP), សមាគម អា.អ៊ី.អឹម.អេហ្វ(AIMF), ទីភ្នាក់ងារ អេ អ៊ី អេស អ៊ិន (AESN) និងថវិកា បដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរង អចិន្ត្រៃយ៍ ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគម អន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំង លោក ការីម ហ្ស៊ីយ៉ាឌីសមាជិកក្រុមប្រឹក្សាភិបាល ស្ថាប័ន ស្ប៉ាប…
-
តំណាងអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព

ភ្នំពេញ៖ តំណាងអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ ត្រូវសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាព ។ នេះជាការបញ្ជាក់របស់លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន ក្នុងឱកាសអញ្ជើញជាតំណាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៣ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខណ្ឌចំការមន ដោយមានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌផងដែរ និងមានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន ០៥ក្រុមហ៊ុន ។ លោក ហ៊ត វ៉ាន់ធី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលរាជធានី ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្ដាលូ ជួសជុលផ្លូវ ស្ថាបនាស្ពានអាកាសថ្មើជើង កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។ ធ្វើឱ្យភូមិសាស្ត្រខណ្ឌចំការមន មានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្ដៅលើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ សូមជម្រាបថា…
-
អំពូលសូឡា ជាច្រើនគ្រឿងត្រូវបានមន្រ្តីក្រុមការងារឃុំរមេញយកទៅដើម្បីបំពាក់តាមដងផ្លូវ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរមេញខាងត្បូង

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅអមសងខាផ្លូវនៅក្នុងភូមិ រមេញខាងត្បូងមានការសម្បាយរីករាយដោយទទូលបានអំពូលសូឡាជាច្រើនគ្រឿងដើម្បីយកទៅបំពាក់ដាក់បំភ្លឺតាមដងផ្លូវហើយងាយស្រួលក្នុងការធ្វើដំណើរនិងហាត់ប្រាណនៅពេលយប់ប្រលប់ ។ការបំពាក់អំពូលសូឡាតាមដងផ្លូវនេះដឹកនាំដោយឯកឧត្តម ពៅ ផន សំណាង អនុប្រធាននិងជាប្រធានក្រុមការងារ ភូមិ រមេញខាងត្បូង និងលោក គិន ភ័គក្តីអភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែតនិងជាតំណាងឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំរមេញស្រុកកោះអណ្តែត ខេត្តតាកែវនៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ពៅ ផន សំណាងក្នុងនាមឯកឧត្តមសុខប្រសិទ្ធិបានស្នើឱ្យប្រធានសាខាបក្សភូមិ និងក្រុមបក្សទាំងអស់ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់សមាជិកបក្សក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយទំនាក់ទំនងជាមួយឃុំ ដើម្បីជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ប្រធានក្រុមការងារបានលើកឡើងអំពីសភាពការណ៍ថ្មីៗ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហេ្គមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះ, គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី កំពុងនាំកម្ពុជាបោះជំហានឆ្ពោះទៅមុខកាន់តែឆ្ងាយ ដោយសម្រេចបាននូវការលើកកម្ពស់កិត្យានុភាព និងការធានារក្សាផលប្រយោជន៍ជាតិ ហើយជាពិសេស គឺការផ្សព្វផ្សាយអំពីការប្រែមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយឈានចេញពីប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាមបែកបាក់ និងភាពភ័យខ្លាច ប្តូរមកជាទឹកដីកោះសុខសន្តិភាព, ស្ថិរភាព និងសុខដុមរមនាត្រជាក់ត្រជុំ ព្រមជាមួយនឹងការបើកចំហរបេះដូង និងទឹកចិត្តយ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍បណ្តាមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទីទាំងក្នុងតំបន់ និងសាកលលោកកម្ពុជាក្រ តែបេះដូងធំ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា…
-
ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្ត អនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤

ខេត្តកំពង់ចាម៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើថា សម្រាប់ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នឹងបន្ត អនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ ទៅតាមវិស័យអាទិភាពទាំង៤ គឺ៖ ទី១- ការគ្រប់គ្រង គ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ទី២- ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ទី៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ទី៤- គឺការអភិវឌ្ឍស្ថាប័ន។ ដើម្បីសម្រេចបានទិសដៅឆ្នាំ២០២៣នេះ ក្នុងនាមគណៈកិត្តិយសសាខា ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមហ៊ុន និងវិស័យឯកជន សូមបន្តចូលរួមជាកម្លាំង ជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីដោះស្រាយបញ្ហាប្រឈម ជួយសម្រាលទុក្ខលំបាកនានា របស់ជនងាយរងគ្រោះ និងបន្តពង្រឹងភាពធន់សហគមន៍ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក តាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត ដើម្បីបុព្វហេតុមនុស្សធម៌ ការពារបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដូចពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” ។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម ប៉ាន…
-
តុលាការសម្រេចឃុំខ្លួនជនជាតិចិនវ័យចំណាស់ម្នាក់ ជាបណ្តោះអាសន្ន ពាក់ពន្ធករណីជួញដូរគ្រឿងញៀន ៤០គីឡូក្រាម

ភ្នំពេញ ៖ បុរសជនជាតិចិនវ័យចំណាស់ម្នាក់ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនា គារជាបណ្តោះអាសន្ន ពីបទ.រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ។ ជនត្រូវចោទឈ្មោះ ចូវ គ័រឆាវ ភេទប្រុស អាយុ៦០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះ បានធ្វើឡើងកាល ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាដោយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក អ៊ំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លទ្ធផលធ្វើការដកហូតសារធាតុញៀនដូចជា ៖ ១.ក្រាមព៌ណសថ្លាជាប្រភេទសារធាតុ មេតំហ្វេតាមីន ទម្ងន់ ៧២៦ ក្រាម ។២.ថ្នាំគ្រាប់ព៌ណទឹកក្រូច…
-
ឯកឧត្តម សុខ ពុទ្ធិវុធ ៖ ទិន្នន័យគឺជាធនធានដ៏មានសារៈសំខាន់ណាស់សំរាប់ការបោះជំហានទៅមុខនៅក្នុងយុគ្គសម័យឌីជីថលនេះ

ភ្នំពេញ ៖ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើថា ទិន្នន័យគឺជាធនធានដ៏មានសារៈសំខាន់ណាស់សំរាប់ការបោះជំហានទៅមុខនៅក្នុងយុគ្គសម័យឌីជីថលនេះ ។ សក្តានុពលដ៏មានវិសាលភាពរបស់ទិន្នន័យអាចជំរុញឱ្យមាន នវានុវត្តន៍ថ្មីៗ, បង្កើនប្រសិទ្ធភាពនៃការសម្រេចចិត្ត, ដាក់ចេញគោលនយោបាយចំទិសដៅ និងប្រមើលពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងទំនាក់ទំនងការងារប្រចាំថ្ងៃជាដើម។ ទន្ទឹមនឹងការពឹងផ្អែកទៅលើទិន្នន័យដើម្បីបំពេញមុខងារផ្សេងៗ យើងក៏ត្រូវធានាថាទិន្នន័យនេះត្រូវបានប្រើប្រាស់ប្រកបដោយសីលធម៌, តម្លាភាព, គណនេយ្យភាព និងការពារទៅដល់សិទ្ធនិងឯកជនភាពរបស់បុគ្គលផងដែរ។ ការលើកឡើងរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលរសៀលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការកសាងសមត្ថភាព និងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ ដែលត្រូវបានសហការរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)។ ឯកឧត្តម បន្តថា តាមរយៈការស្ទង់មតិនិងកិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា យើងមើលឃើញថា កម្ពុជាមានសាមញ្ញភាពលើអភិបាលកិច្ចទិន្នន័យនេះ លើរចនាសម្ព័ន្ធថ្នាក់ជាតិ ដែលមានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលសម្រាប់បរិវត្តកម្មឌីជីថល ប៉ុន្តែនៅកំពុងរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន ដែលនឹងក្លាយជាសេនាធិការលើអភិបាលកិច្ចទិន្នន័យនេះ។ ចំពោះក្របខណ្ឌគតិយុត្តនៅមានភាពដាច់ដោយឡែក និងទៅតាមវិស័យនៅឡើយ ដែលទាមទារឱ្យមានការរៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យរួម។ ដោយឡែកនីតិវិធីនៃលំហូរទិន្នន័យ និងធនធានមនុស្ស ជំនាញលើអភិបាលកិច្ចទិន្នន័យស្ទើរតែមិនមាននៅកម្ពុជា ។ ឯកឧត្តម សង្ឃឹមថា អង្គសិក្ខាសាលានាពេលនេះ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ បានរួមចំណែកយ៉ាងសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់

(ស្វាយរៀង)៖ ឯកឧត្តមចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ឯកឧត្តមចាយ សាមិត្ត បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ» ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម បានបន្តថា រាល់ការបញ្ជាក់ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្តថា ស្របតាមគោលបំណង និងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន។ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនិងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឲ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹង ទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ ។ ជាពិសេសគឺការអនុវត្តនីតិវិធី ព្រមទាំងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកិច្ចស៊ើបអង្កេត កិច្ចស៊ើបសួរ និងការជំនុំជម្រះដើម្បីផ្តន្ទាទោសជនលើ្មសតាមច្បាប់។ ឯកឧត្តមចាយ សាមិត្ត ក៏បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ…
-
រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុបBKC

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នលើកំណាត់ មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុបBKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង…