Category: ព័ត៌មានសង្គម

  • ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន ៨នៅទីរួមខេត្តកោះកុង បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃឱ្យដល់ភ្ញៀវ

    ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន ៨នៅទីរួមខេត្តកោះកុង បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃឱ្យដល់ភ្ញៀវ

    ខេត្តកោះកុង៖ ដើម្បីចូលរួមអភិរក្សសត្វព្រៃ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន៨នៅទីរួមខេត្តកោះកុង បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវសម្រាប់កន្លែងខ្លួននោះឡើយ ការធ្វើដូច្នេះដើម្បីចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យដែលធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាបើគិតរហូតមកដល់ពេលនេះ មានអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន៨៦ទីតាំងហើយ ដែលបានប្តេជ្ញាមិនលក់សាច់សត្វព្រៃនៅក្នុងសេវាកម្មម្ហូបអាហាររបស់ខ្លួន បន្ទាប់ពីធ្វើយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី១ កាលពីឆ្នាំទៅនៅខេត្តគោលដៅដូចជា៖ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ និងយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ និងនៅទីរួមខេត្តកោះកុងនាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ ជាមួយគ្នានេះឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវមោទកភាព និងអបអរសាទរចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដោយឯកឧត្តមបានគូសបញ្ជាក់ថា «នេះបង្ហាញពីការចូលរួមប្រកបដោយ គុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុតព្រោះភោជនីយដ្ឋានជាកន្លែងចែកចាយ និង…

  • ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាដង្ហែដើម្បីលុបបំបាត់ការដាក់អន្ទាក់និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ នៅខេត្តកោះកុង

    ក្រសួងបរិស្ថាន អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមគ្នាដង្ហែដើម្បីលុបបំបាត់ការដាក់អន្ទាក់និងបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ នៅខេត្តកោះកុង

    ខេត្តកោះកុង ៖ ជាថ្មីម្តងទៀតយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ដែល ដឹកនាំដោយក្រសួងបរិស្ថាន ក្នុងនេះមានការចូលរួមពីសំណាក់អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន សហគមន៍ និង ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៥០០នាក់បានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅក្នុងភូមិសាស្រ្តខេត្តកោះកុងដើម្បីធ្វើការបំផុសចលនា ក៏ដូចជាអប់រំផ្សព្វផ្សាយឱ្យមានការបញ្ឈប់ការដាក់អន្ទាក់ និងបរិភោគសាច់សត្វព្រៃ។ គួរបញ្ជាក់ថាយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ត្រូវបានរៀបចំឡើងនាក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅក្នុង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ ។ សម្រាប់យុទ្ធនាការ អន្ទាក់សូន្យរៀបចំឡើងដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រពន្ធ័អេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មបន្ថែមទៀតលើការការពារសត្វព្រៃនិងគ្រប់គ្រងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ឯកឧត្តមបានថ្លែងថា ៖ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ លោក John Willis…

  • ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបញ្ជាការដា្ឋនកងទ័ពជើងគោក

    ឯកឧត្តម ហ៊ុន ម៉ានិត នាំយកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបញ្ជាការដា្ឋនកងទ័ពជើងគោក

    ខេត្តតាកែវ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបញ្ជាការដា្ឋនកងទ័ពជើងគោក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ ។ នៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មបានឲ្យដឹងថា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញណែនាំពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កន្លងមកបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានអភិវឌ្ឍន៍ខ្លួន យ៉ាងគួរឱ្យកត់សម្គាល់ទាំងសមត្ថភាព ការអនុវត្តន៍ភារកិច្ច ពិសេសការរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែប្រសើរ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បានបំពេញតួនាទីស្នូលរបស់ខ្លួនបានយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយក្នុងនោះ បញ្ជាការដ្ឋានវិស្វកម្ម…

  • ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ លោកជំទាវ យូ អយ ដល់គេហដ្ឋាន

    ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ លោកជំទាវ យូ អយ ដល់គេហដ្ឋាន

    ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូន លោកជំទាវ យូ អយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់គេហដ្ឋាន នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជំទាវ បានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅមន្ទីរគ្រប់គ្រងសណ្ឋាគាររដ្ឋក្រុងភ្នំពេញ ជាមន្រ្តីក្រសួងការបរទេស អនុប្រធាន ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ានកម្ពុជា សមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាជាតិដើម្បីស្រ្តីនិងអគ្គលេខាធិការគណៈកម្មាធិការកម្ពុជាការពារសាមគ្គីភាព សមាជិកអចិន្រ្តៃយ៍ នៃអង្គការសាមគ្គីភាពអាស៊ីអាព្រិច រដ្ឋលេខាធិការក្រសួងកិច្ចការនារី អតីតយុទ្ធជន ២អាណត្តិ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោកជំទាវ យូ អយ…

  • អភិបាលរាជធានីភ្នំពេញ ៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ បានពីការចូលរួមជួយឧបត្ថមគាំទ្រ តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

    អភិបាលរាជធានីភ្នំពេញ ៖ ការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ បានពីការចូលរួមជួយឧបត្ថមគាំទ្រ តាមរយៈសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថមគាំទ្រពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានីភ្នំពេញជាច្រើន។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ីអាគ្នេយ៍ មានមូលដ្ឋាននៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការសម្រាប់ស្ថានភាព បន្ទាន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញនឹងសិក្សាស្វែងយល់ បទពិសោធន៍ពីទីបណ្តាទីក្រុងផ្សេងទៀតលើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍រាជធានីភ្នំពេញអោយកាន់តែរីកចំរើនបន្ថែមទៀត ។ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការបានលើកឡើងថា រាជធានីភ្នំពេញ បានសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង…

  • មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន៖ សត្វអណ្តើកហ្លួងជាសត្វដ៏កម្រជិតផុតពូជ និង មានរស់នៅតែតាមដងព្រែកស្រែអំបិល

    មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន៖ សត្វអណ្តើកហ្លួងជាសត្វដ៏កម្រជិតផុតពូជ និង មានរស់នៅតែតាមដងព្រែកស្រែអំបិល

    ភ្នំពេញ ៖ អណ្តើកហ្លួងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយសត្វដ៏កម្រនេះកំពុងមានវត្តមាននៅកម្ពុជា ដោយគេឃើញមានរស់នៅនៅតែតាមដងព្រែកស្រែអំបិល ខេត្តកោះកុង ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងពេលដឹកនាំមន្ត្រី និង អ្នកសារព័ត៌មានធ្វើការស្វែងយល់ពីវិធីសាស្ត្រនៃការបង្កាត់ពូជ និងផ្ស៊ាំអណ្តើកហ្លួងនៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣កន្លងមក ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា អណ្តើកហ្លួងជាប្រភេទសត្វ ឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា”។ អណ្តើកហ្លួងពីដំបូងឡើយត្រូវបានគេគិតថា បាត់បង់ពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែទោះបីយ៉ាងណាក្នុងអំឡុងឆ្នាំ២០០០ ត្រូវបានគេរកឃើញប្រភេទសត្វនេះឡើងវិញក្នុងប្រទេសកម្ពុជា ។ បន្ទាប់ពីរកឃើញក្រសួងកសិកម្ម និងអង្គការWCSបានរួមគ្នា្ រួចហើយក៏បានយកប្រភេទសត្វអណ្តើកហ្លួងនេះមួយចំនួនយកទៅលែងសម្រាប់បង្កាត់ពូជដើម្បីបង្កើនចំនួនអណ្តើកហ្លួងនៅតាមព្រែកស្រៃអំបិលក្នុងខេត្តកោះកុងដែលជាតំបន់អភិរក្សនេះឡើង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយអំពាវនាវដល់ប្រជានេសាទឱ្យចូលរួម និងអភិរក្សអណ្តើកហ្លួងនេះពីព្រោះថាដូចជាយើងដឹងស្រាប់ហើយនៅលើពិភពលោកមានត្រឹមតែ៣ប្រទេស ប៉ុណ្ណោះ ដែលនៅមានវត្តមានអណ្តើកហ្លួងនេះ គឺកម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ។ សម្រាប់កម្ពុជារបស់យើងនេះដែរគឺមានសត្វអណ្តើកហ្លួងច្រើន។ ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថា៖”កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងរួមនេះគឺយើងនឹងជំរុញបន្ថែមទៀតក្នុងការបង្កើនចំនួនសត្វអណ្តើកហ្លួងក្នុងជម្រកធម្មជាតិ។សម្រាប់នៅទីនេះក៏ជាឧទាហរណ៍មួយផងដែរសម្រាប់ការអភិរក្សជារួមទៅលើប្រភេទសត្វកម្រដែលយើងចាំបាច់ប្រើវិធីសាស្រ្តមួយចំនួនមានន័យថា យើងបង្កាត់ពូជ បន្ទាប់មកយើងនឹងយកកូនរបស់វាដែលកើតមកទៅលែងក្នុងតំបន់ជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបស់វា”។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សត្វកម្រៗទាំងនេះចាំបាច់ត្រូវចូលរួមអភិរក្សទាំងអស់គ្នាក្នុងនេះកុំដាក់អន្ទាក់ កុំបរបាញ់សត្វ សម្រាប់អន្ទាក់ក្នុងទីកន្លែងនេះគឺឧបករណ៍នេសាទ ដែលឧបករណ៍ខ្លះទោះវាស្របច្បាប់តែវាជាឧបសគ្គក្នុងការបំផ្លាញសត្វកម្រទាំងនេះ។កន្លងមកនៅស្រុកស្រែអំបិលនេះគេឃើញមានការលក់សាច់សត្វ ក៏ដូចជាលក់សត្វអណ្តើហ្លួង ហើយដែលសម្បុរសជនបានឃើញ ហើយសង្រ្គោះសត្វទាំងនេះដើម្បីយកទៅប្រគល់ជូនក្រសួងបរិស្ថានចំនួន២ក្បាលដែលជាអណ្តើកហ្លួងញីឈ្មោះ…

  • អន្ទាក់សូន្យត្រូវបានទទួលស្គាល់ និងគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋចំពោះសត្វព្រៃ

    អន្ទាក់សូន្យត្រូវបានទទួលស្គាល់ និងគាំទ្រពីគ្រប់មជ្ឈដ្ឋានដើម្បីផ្លាស់ប្តូរឥរិយាបទប្រជាពលរដ្ឋចំពោះសត្វព្រៃ

    ខេត្តកោះកុង ៖ ជាមោទកភាពក្នុងយុទ្ធនាការអន្ទាក់សូន្យ បានទទួលស្គាល់ពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងរាស្រ្តដែលពួកគាត់បានឃើញពី សារៈសំខាន់ នៃ ការរៀបចំអន្ទាក់សូន្យនេះ ហើយដែលយុទ្ធនាការនេះមានគោលបំណងសំខាន់ដើម្បី ផ្លាស់ប្តូរ ឥរិយាបទ ប្រជាពលរដ្ឋ ចំពោះសត្វព្រៃ ធនធានធម្មជាតិ ដែលក្នុងនេះសំដៅ កាត់បន្ថយ និង ការលុបបំបាត់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ។ នេះជាការថ្លែងបញ្ចាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ថ្លែងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖”យុទ្ធនាការអន្ទាក់សូន្យនេះក៏បានផ្តល់នូវសុវត្តិភាពទៅឱ្យសត្វព្រៃ និង មនុស្សរបស់យើងដែលគាត់ចូលទៅប្រមូលអនុផលព្រៃឈើ និងពួកគាត់ចូលទៅកម្សាន្តក្នុងនាមជាអ្នកទេសចរជាដើម”។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងយុទ្ធនាការអន្ទាក់សូន្យបើនិយាយពីក្របខណ្ឌនៃខេត្តគឺខេត្តទី៣និងជាលើកទី៤ក្នុងយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២។ការរៀបចំចំនួន២ខេត្ត កន្លងមកនេះមានការចូលរួមពីសាធារណៈជនក៏ដូចជាមានការចុះផ្សារតាមរយៈបណ្តាញសារព័ត៌មានជិត ២០០អត្ថបទមកហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា “កិច្ចការងារនេះគឺជាកិច្ចការងារសំខាន់ដែលយើងបានខិតខំប្រឹងប្រែងធ្វើ ដែលរហូតមកដល់ពេលនេះ បើយើងរាប់ ខេត្ត កោះកុង បន្ថែមមួយទៀតគឺខេត្តទី៩ ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ និងវិស័យ ឯកជនបានសហការគ្នារៀបចំព្រឹតិ្កការណ៍នេះឡើង”។ ឯកឧត្តម រដ្ឋលេខាធិការ…

  • ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-២៣ ខែឧសភា, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

    ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧-២៣ ខែឧសភា, អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

    ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ) មួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ លក្ខណបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល ២៖ តំបន់ខ្ពង់រាប ៣៖ តំបន់មាត់សមុទ្រ

  • ឯកឧត្តម នេត្រ ភក្រ្តា៖ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី រួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ និងបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧គីឡូក្រាម

    ឯកឧត្តម នេត្រ ភក្រ្តា៖ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី រួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ និងបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧គីឡូក្រាម

    ខេត្តកោះកុង ៖ ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង។ ឯកឧត្តមបានថ្លែងថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់សត្វព្រៃ។ ឯកឧត្តម នេត្រ ភក្ត្រា បន្តថា សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន ១) សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម ២)សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និង ៣) សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។ រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។…

  • អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរពង្រឹងលើកិច្ចការពារសន្តិសុខសណ្តាប់ធាប់បន្ថែម ក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២

    អភិបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរពង្រឹងលើកិច្ចការពារសន្តិសុខសណ្តាប់ធាប់បន្ថែម ក្នុងថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២

    ភ្នំពេញ៖ ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឱ្យមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភានេះ ដំណើរការទៅដោយរលូននិងទទួលជោគជ័យ ជូនជាតិ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ឧសភាឆ្នាំ២០២៣ ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ទីតាំង ក៏ត្រូវតែរៀបចំឡើងឱ្យកាន់តែល្អជាងមុន ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកំសាន្ត។ កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុន អោយរួចរាល់ ។ ឯកឧត្តម ឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ…