-
ឯកឧត្តម នេត្រ ភក្រ្តា ៖ រយៈពេលជាង ១០ឆ្នាំមន្រ្តីឧទ្យាននុរក្សខេត្តកោះកុង និងអង្គការដៃគូពាក់ព័ន្ធបានចាប់ឃាត់ និងប្រមូលរណាយន្តបានជាង ៦ពាន់គ្រឿង

ខេត្តកោះកុង ៖ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា វត្ថុតាងនៅស្នាក់ការស្រែអំបិល ក្នុងនោះមានរណាយន្ត ជាឧបករណ៍ប្រព្រឹត្តបទល្មើស ដែលបានបង្រ្កាបដោយមន្រ្តីឧទ្យានុរក្ស ក្រោមកិច្ចសហការជាមួយអង្គការដៃគូ ពាក់ បានចុះបង្រ្កាប និងរឹបអូសបាន ដោយរយៈពេលជា១០ឆ្នាំ ប្រមូលរណាយន្តបានប្រមាណ ៦ពាន់គ្រឿង ដែលមិនទាន់អស់នៅឡើយនោះទេ ហើយនៅតាមទីស្នាក់ការផ្សេងៗទៀតក៏មានដែរ ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធ បានប្រមូលរណាយន្តបានចំនួន ៦៨៦០ រណាយន្ត នៅក្នុងក្របខណ្ឌនៃការទប់ស្កាត់ បទល្មើស ហើយរណាយន្ត នេះគឺជាបញ្ហាប្រឈមមួយ ដែលជាឧបករណ៍ដែល បំផ្លាញព្រៃឈើ ។ ឯកឧត្តម បន្ថែមថា រណាយន្តនេះក៏ស្ថិតនៅក្នុងផ្នែកមួយដែលច្បាប់ហាមឃាត់ ដែលនៅក្នុងចំណោមវត្ថុតាងទាំងនេះក៏ស្ថិតនៅក្នុងបទល្មើសសត្វព្រៃដែរ ជាពិសេសគឺការចាប់សត្វស្វា ដែលគេប្រើប្រាស់ឧបករណ៍នេះដើម្បីកាត់ផ្តូលរំលំ ដើមឈើ ដើម្បីឱ្យសត្វស្វារត់ទៅទំកន្លែងដើមឈើ១ដើម ហើយចុងក្រោយគឺចាប់យកតែម្តង។ ការលើកឡើងបែបនេះ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងនៅក្នុងឱកាសដែល បានដឹកនាំអ្នកសារព័ត៌មាន និងមន្រ្តី…
-
អាជ្ញាធរខណ្ឌសែនសុខ ដាក់រថយន្តបូមលូ ជាប្រចាំ បម្រើជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យទីតាំងដែលមានការកកស្ទះប្រព័ន្ធលូ បណ្ដាលឱ្យមានការដក់ទឹកលើផ្លូវ ស្ថិតនៅភូមីត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មន្ត្រីសាលាសង្កាត់អូរបែកក្អម និង ក្រុមការងាររដ្ឋបាលខណ្ឌ បានសហការណ៍ជាមួយអង្គភាពបូបលូ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់រថយន្តធ្វើការបូម ស្តារអណ្តូងលូ ដែលកកស្ទះជូនបងប្អូនប្រជាពលរដ្ឋតំបន់នេះជាប្រចាំ ។ ក្នុងនាមអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះចោលពាសវាលពាលកាលនាំឱ្យហើយចូលក្នុងអណ្តូងលូធ្វើឱ្យកកស្ទះប្រព័ន្ធលូទឹកហូរមិនទាន់បណ្តាលដក់ទឹកអាចបង្ករជន់លិចផ្លូវនិងផ្ទះបងប្អូនជាដើម។ ម៉្យាងវិញទៀតវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពបងប្អូនយើងថែមទៀតផង កន្លងមកអាជ្ញាធរសង្កាត់ក៏ដូចជាអាជ្ញាធរខណ្ឌតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
ខេត្តអេហ៊ិម៉ិ ជប៉ុន ផ្តល់រថយន្តពេទ្យ ត្រាក់ទ័រ និងរថយន្តពន្លត់អគ្គិភ័យ ជូនដល់អាជ្ញាធរខេត្តបាត់ដំបង តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួពិភាក្សាការងារ ជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម អាត្ស៊ូស្ហ៊ី អ៊ុអ៊ិណូ(Atsushi UENO)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា គឺក្នុងគោលបំណងផ្តោតសំខាន់ នៃ កិច្ចពិភាក្សា អំពីវឌ្ឍនភាពរីកចម្រើនការងារមួយចំនួនរវាងប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសទាំង២(កម្ពុជា-ជប៉ុន) និងជាពិសេសផ្តោតនូវការរឹតចំណងមិត្តភាពរវាងខេត្តបាត់ដំបង នៃ ព្រះរាជាណាចក្រកម្ពុជា និងខេត្តអេហ៊ិម៉ិ នៃប្រទេសជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។ តាមរយៈនៃកិច្ចជំនួបនេះផងដែររដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំនូវពិធីប្រគល់-ទទួលរថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងនិងត្រាក់ទ័រចំនួន០២គ្រឿង ដែលជាអំណោយរបស់ប្រជាជននិងអាជ្ញាធរនៃខេត្តអិហិមិ ប្រទេសជប៉ុន។ភាគីនៃម្ចាស់ជំនួយនិងភាគីទទួលជំនួយ បានចាត់ទុកការផ្តល់នូវជំនួយទាំងនេះ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង គឺជាសប្បុរសធម៌មនុស្សធម៌មួយដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ក្នុងការរួមចំណែកនូវក្នុងកិច្ចការងារសង្រ្គោះបន្ទាន់ក្នុងខេត្តបាត់ដំបង ឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន ដល់អាជ្ញាធរខេត្តអិហិមិនិងប្រជាជននៃប្រទេសជប៉ុន ដែលជានិច្ចជាកាលបានជួយដល់កម្ពុជា ជាពិសេស ខេត្តបាត់ដំបង តាមរយៈគម្រោងអភិវឌ្ឍន៍ក្នុងខេត្តនិងការងារមនុស្សធម៌ជាច្រើនដល់ខេត្ត។និងដោយឡែក ខេត្តអេហ៊ិម៉ិជប៉ុន ក៏ជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង ហើយដែលបានប្រគល់នូវរថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គិភ័យ និងត្រាក់ទ័រ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង…
-
ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្រ្តីរាជការ ផ្ញើសារលិខិតជូនពរឯកឧត្តម យឹម ឆៃលី ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រួមជាមួយមន្រ្តីរាជការ ផ្ញើសារលិខិតជូនពរឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ ឱ្យសម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម…
-
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា៖ ការលេងកីឡា វានឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព និងណែនាំដល់យុវជន ត្រូវចៀសវាងការប្រព្រឹត្តភាពអសកម្មនានានៅក្នុងសង្គម

កំពង់ធំ៖ លោក ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ដើម្បីអបអរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្រុមការងារចុះជួយស្រុក និងក្រុមយុវជនស្រុកសន្ទុក បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងយុវជនឃុំប្រាសាទ និងឃុំកំពង់ថ្ម នៅថ្ងៃទី១៤ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ហើយគ្រោងបិទបញ្ចប់ការប្រកួតនៅចុងខែមិថុនា ឆ្នាំ២០២៣ ដែលក្នុងនោះសម្រាប់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីលេខ១៖ ទទួលបានថវិកា១លានរៀល, លេខ២៖ ៧០ម៉ឺនរៀល និងលេខ៣៖ ថវិកា ៥០ម៉ឺនរៀល ។ លោកជំទាវ ជា សិរី បានបន្តថា តាមរយៈនៃការលេងកីឡាបានជាប្រចាំ វានឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនទាំងសម្រាប់សុខភាព រាងកាយ និងប្រាជ្ញាស្មារតី ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ដូច្នេះ យុវជនយើងគប្បីជ្រើសរើសយកការលេងកីឡាផ្សេងៗ ទៅតាមជំនាញនិងចំណង់ចំណូលចិត្តរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការលេងល្បែងស៊ីសង និងការប្រព្រឹត្តភាពអសកម្មនានានៅក្នុងសង្គម។ ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវ ជា សិរី ក៏បានអញ្ជើញចុះទៅប្រគល់ផ្ទះថ្មីចំនួន២ខ្នង និងប្រកាសជួយសាងសង់ថ្មី៣ខ្នងបន្ថែមទៀតជូនដល់គ្រួសារចាស់ជរា គ្រួសារខ្វះខាត និងនិវត្តិជនរស់នៅឃុំប្រាសាទ…
-
សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ៣៧នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៤ ខែឧសភា ចំនួន ១៧ករណី

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភឆ្នាំ២០២៣ម្សិលមិញ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ៣នាក់)។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ១៣,៦៦ក្រាម និង៩កញ្ចប់តូច។ ក្នុងប្រតិបត្តិការនោះមាន ១០អង្គភាព បានចូលរួមបង្ក្រាប កម្លាំង នគរបាលជាតិ ៧អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ៣អង្គភាព ៕ ដោយ៖ ភារ៉ា និងប៊ុនធី
-
នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សម្ដេចតេជោ នៅតែដឹងគុណចងចាំនូវគំរូវីរភាពដ៍ប្រពៃចំពោៈអតីតយុទ្ធជននិងនិវត្តន៍ជនជានិច្ច

ខេត្តកណ្តាល ៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកណ្ដាលស្ទឹង និងជាអគ្គលេធិការរងសមាគមអតីតយុទ្ធជនកម្ពុជា តំណាង នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថាសម្ដេចតេជោ ជាកូនកសិករ ធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ពជាយុទ្ធជនស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិតស៊ូប្តូរជីវិតដើម្បីរំដោះប្រជាជននិងប្រទេសជាតិចេញផុតពីរបបប្រល័យេពូជសាសន៍ប៉ុលពតរហូតក្លាយជាមេដឹកនាំប្រទេស ។ សម្ដេចតេជោ នៅតែចងចាំនូវគំរូវីរភាពដ៍ប្រពៃរបស់យុទ្ធជនយុទ្ធនារីក្នុងបុព្វហេតុជាតិមាតុភូមិ និងនៅតែដឹងគុណគិតគូរពីសុខទុក្ខជីវភាពរស់នៅចំពោៈអតីតយុទ្ធជននិងនិវត្តន៍ជនជានិច្ច។ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន និវត្តន៍ជន និងប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣ ។នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ…
-
យានយន្តល្មើសចំនួន ១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី១៤ ឧសភា ម្សិលមិញ នេះ!

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦គ្រឿង ម៉ូតូ ០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣គ្រឿង មានម៉ូតូចំនួន ០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែឧសភានេះដែរ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ២នាក់ ។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៧លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ…
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ពិនិត្យ និងព្យាបាលប្រជាជន ជាងប្រាំពាន់នាក់ នៅសៀមរាប

សៀមរាប៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានចុះទៅពិនិត្យព្យាបាលប្រជាជននៅ ស្រុកប្រាសាទបាគងខេត្តសៀមរាបដោយឥតគិតថ្លៃ ព្រមទាំងបានធ្វើការបណ្ដុះបណ្ដាលពីវគ្គសង្គ្រោះបឋមនិងផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ វិធានការសុខាភិបាល ចែកម៉ាស់ និងអាល់កុលផងដែរ។ ការចុះពិនិត្យ ព្យាបាល និងបណ្តុះបណ្តាលដល់ប្រជាជនពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីនេះ ធ្វើឡើងដោយមានការសហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីរពេទ្យកុមារអង្គរស.ស.យ.ក ខេត្តសៀមរាបនិងអាជ្ញាធរពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការបានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤៥៦ នាក់ បានចុះទៅពិនិត្យ និងព្យាបាលប្រជាជនចំនួន ៥ ៧៣៩ នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ភូមិឱឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺកុមារចំនួន ៥១៣នាក់ ជំងឺស្ដ្រី១៣៨នាក់ ជំងឺផ្លូវចិត្ត៤២នាក់ ជំងឺឫសដូងបាត៧៣នាក់ ជំងឺសន្លាក់ឆ្អឹង១៩៨នាក់ ជំងឺផ្លូវដង្ហើម៣៤៦នាក់ និងជំងឺទឹកនោមផ្អែមចំនួន២១៥នាក់។ ក្រុមគ្រូពេទ្យក៏បានពិនិត្យអេកូសាស្ត្រដល់ស្ដ្រីចំនួន១០៧នាក់…
-
អ្នកគ្រប់គ្រងផ្សារហនុមាន នៃខេត្តកណ្តាល បានចូលខ្លួនសុំទោស និងធ្វើកិច្ចសន្យាឈប់ចាក់សំរាម

កណ្ដាល៖អ្នកគ្រប់គ្រងផ្សារហនុមាន (ហៅផ្សារអរិយក្សត្រ)លោក សុន ណន បានចូលខ្លួនសុំទោស និងធ្វើកិច្ចសន្យាឈប់ចាក់សំរាមនៅចំណុចផ្លូវមុខ «វត្តឧទុម្ពរ» ក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល និងបានសន្យាសម្អាតសំរាមចេញពីទីតាំងខាងលើឱ្យបានស្អាតក្នុងរយៈពេលប្រាំពីរថ្ងៃ។ ការចូលខ្លួនសុំទោសនិងធ្វើកិច្ចសន្យានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៣នៅសាលាក្រុងអរិយក្សត្រ បន្ទាប់ពីអាជ្ញាធរក្រុងអរិយក្សត្រ បានហៅម្ចាស់ផ្សារខាងលើនេះ ចូលខ្លួនមកបកស្រាយពាក់ព័ន្ធការបញ្ជាឱ្យកូនចៅរបស់ខ្លួនយកសំរាមមកចាក់ចោលក្នុងទីតាំងខាងលើ ។ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានឱ្យដឹងថា ពីមុនមកនៅចំណុចផ្លូវមុខ «វត្តឧទុម្ពរ» គឺជាកន្លែងស្តុកសំរាមក៏ពិតមែន ប៉ុន្តែក្រោយពេលដែលសង្កេតឃើញថាមានផលប៉ះពាល់ច្រើនដល់សុខភាពសាធារណៈ និងជះក្លិនមិនល្អ ទើបអាជ្ញាធរពាក់ព័ន្ធបានណែនាំពលរដ្ឋនៅទីនោះឱ្យឈប់ចាក់សំរាមនៅទីនោះទៀត។ លោកបន្តទៀតថា អាជ្ញាធក៏បានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងទៅ ឈូសឆាយ កាយសំរាមចេញផងដែរ ខណៈទីតាំងខាងលើត្រូវបានបញ្ចូលទៅជាក្រុងអរិយក្សត្ររួចហើយ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងអរិយក្សត្រ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាបរិស្ថាន និងសុខមាលភាពសង្គម ដោយទុកដាក់ និងបោះសំរាមឱ្យបានត្រឹមត្រូវ។ រដ្ឋបាលក្រុងអរិយក្សត្រ ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តចំនួនប្រាំម៉ឺនរៀល ដល់ប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីអ្នកយកសំរាមទៅចោលនៅទីតាំងហាមឃាត់ខាងលើ។ នៅចំពោះមុខ អាជ្ញាធរក្រុងអារិយក្សត្រ លោក សុន ណន អ្នកគ្រប់គ្រងផ្សារហនុមាន (ហៅផ្សារអរិយក្សត្រ) បានចុះកិច្ចសន្យាបញ្ឈប់ចោលសំរាមនៅទីតាំងខាងលើ និងសន្យាណែនាំបុគ្គលិក អាជីវករក្នុងផ្សាររបស់ខ្លួន មិនឱ្យយកសំរាមទៅចោលនៅទីតាំងខាងលើទៀតឡើយ ក្នុងកិច្ចសន្យានោះ មានខ្លឹមសារថា ៖«ក្នុងនាមខ្ញុំបាទជាអ្នកគ្រប់គ្រងផ្សារ សូមសន្យាក្នុងរយៈពេល ៧ថ្ងៃនឹងសម្អាតសំរាមដែលយកទៅចោលឱ្យអស់…