-
ជនសង្ស័យ ៦២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៧ ឧសភា ម្សិលមិញនេះ!

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្ម បានឃាត់ខ្លួនជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នេះ ។ នៅក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២១៨,៥៤ក្រាម និង១០កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ២៤,៣៥ក្រាម។ កញ្ឆា ស្មេីនិង ០,៥១ក្រាម។ ក្នុងប្រតិបត្តិការនោះ ជា…
-
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ សូមកុំយកប្រធានបទមន្រ្តីឥណទាន វិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវ កុំយកប្រធានបទមន្រ្តីឥណទាន និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត នៅក្នុងសេចក្តីអំពាវនាវដដែលនេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយកប្រធានបទមន្រ្តីឥណទាន ឬ CO(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្តុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្តាញទំនាក់ទំនងសង្គម។ ការសម្តែងទាំងនោះត្រូវបានយកទៅកាត់តខ្លីៗនិងចែករំលែកបន្តគ្នាដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។ ការសម្តែងមួយចំនួន គឺប្រាសចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគម សូមសម្តែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន។ អាស្រ័យដូចបានជម្រាបជូននេះ សូមម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន…
-
មុននេះបន្តិច.! ជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើង២ដើម ចូលប្លន់ អ្នកលក់មាសសរុបតម្លៃជិត20មុឺនដុល្លារបានសម្រេច

ភ្នំពេញ ៖ មានជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើង ២ដើម ចូលប្លន់ អ្នកលក់មាសដែលកំពុងធ្វើដំណើរចេញពីផ្ទះ បំណងទៅបើកតូបលក់ សរុបតម្លៃប្រមាណ ជិត20មុឺនដុល្លារអាមេរិក រួចរត់គេចខ្លួនបានសម្រេច នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅផ្លូវបេតុង ខាងក្រោយផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញខណៈពេលនេះដែរកម្លាំងសមត្ថកិច្ចជាច្រេីនបានកំពុងចុះដល់កន្លែងកេីតហេតុដេីម្បីសួរនាំទៅលេីជនរងគ្រោះ និងស្រាវជ្រាវមុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
អតីតយុទ្ធជនជាង ២០០០នាក់នៅខេត្តកំពង់ធំ ត្រៀមទទួលគ្រឿងឥស្សរិយយសការពារជាតិ នៅថ្ងៃទី២០ ខែឧសភា

ខេត្តកំពង់ធំ ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រៀមបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនជាង ២០០០នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា តំណាងឱ្យគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា។ នេះបើតាម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន នៅថ្ងៃទី១៧ ឧសភា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីរៀបចំការប្រកាសសេចក្តីសម្រេចបែងចែកភារកិច្ច ជូនក្រុមការងាររៀបចំកម្មវិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ចំនួន ២១០៥នាក់។ ឯកឧត្តម សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទូលថ្វាយសុំព្រះមហាក្សត្រ ព្រះរាជទានគ្រឿងឥស្សរិយយសការពារជាតិថ្នាក់មាស និងប្រាក់ជាលើកទី២ ជូនដល់អតីតយុទ្ធជនដែលធ្លាប់មានគុណអំណាចចំពោះជាតិនិងមាតុភូមិ ខណៈអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិមានចំនួនសរុប ៣៤៤៧នាក់ ហើយអតីតយុទ្ធជនដែលត្រូវបំពាក់ជូនជំហានទី១ នៅពេលខាងមុខនេះមានចំនួន ២១០៥នាក់ គ្រោងអញ្ជើញមកពីស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។…
-
ចាបកន្លង់ជាបក្សីល្អិតតូច តែមានសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ

ភ្នំពេញ៖ ចាបកន្លង់ Olive-backed Sunbird ជាសត្វស្លាបមានមាឌល្អិត និងចំពុះកោង ដោយក្នុងនេះចាបឈ្មោលមាន សម្បុរស្រស់ស្អាតមើលទៅគួរជាទីទាក់ទាញអ្នកផងទាំងពួង។ បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ថាសត្វចាបកន្លង់ វាច្រើនរស់នៅតាមសួនច្បារក្នុងភូមិស្រុក ព្រៃក្បោះ ព្រៃកោងកាង និងតំបន់ឆ្នេរជាដើម។ បើយោងតាមសៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា និងក៏ដូចជាឯកសារស្រាវជ្រាវមួយចំនួនបានបង្ហាញថាសត្វចាបកន្លង់មានទំហំដងខ្លួន ១១.៥សង់ទីម៉ែត្រ ហើយវាចូលចិត្តស៊ីលំអងផ្កាជាចំណីអាហារ ។ សត្វប្រភេទនេះគឺគេអាចសម្គាល់សត្វឈ្មោល មានខ្នងពណ៌បៃតងខ្ចីរលោង ថ្ងាស បំពង់ក និងដើមទ្រូងមានពណ៌ខៀវចាស់ពោះ និង ចំណែកគូថពណ៌លឿង និងកន្ទុយពណ៌ស ។ បក្សីឈ្មោលក្រោយបន្តពូជមានបំពង់កពណ៌ខៀវចាស់ ។ ចាបកន្លង់ញីវិញ ផ្នែកពោះមានពណ៌លឿង ខាងក្រោមកន្ទុយពណ៌ស ។សម្រាប់រដូវការបន្តពូជរបស់ចាបកន្លង់ គឺចាប់ពីខែធ្នូ រហូត ដល់ខែកញ្ញា ៕ ដោយ៖ម៉ាដេប៉ូ
-
ក្រពើភ្នំជាសត្វដ៏កម្រចំនួន ១៤៦ក្បាលត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិ

ភ្នំពេញ៖ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅក្នុងពិភពលោកចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ថាកម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។ ក្រសួងបានបន្តឱ្យដឹងថា ៖ កិច្ចការអភិរក្សកន្លងទៅបានផ្តល់ផលជាទីមោទនៈ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ប្រភពខាងលើដដែលបានបញ្ជាក់បន្ថែមថា៖អស់រយៈពេលជាង ២០ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។ ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន៖អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។ ឥឡូវនេះ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ គួរបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនបានចំនួន ១៤៦ ក្បាល…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បើសិនយើងមិនពង្រឹងការអនុវត្តន៍ច្បាប់នោះទេនិងធ្វើឱ្យបាត់បង់ព្រៃឈើ គម្របព្រៃ និងការប្រែប្រួលអាកាសធាតុ

ខេត្តកោះកុង៖ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកឡើថា ប្រសិនបើយើងមិនពង្រឹងការអនុវត្តន៍ច្បាប់នោះទេនិងធ្វើឱ្យបាត់បង់ព្រៃឈើ គម្របព្រៃ ដែលនិងធ្វើឱ្យមានផលប៉ះពាលដល់ ការប្រែប្រួលអាកាសធាតុ មេឃឡើងកំដៅ ។ ឯកឧត្តម បន្តថា ប្រទេសកម្ពុជាមានអំណោយផលដោយសារតែយើងមានគម្របព្រៃច្រើន ប៉ុន្តែបើសិនជាបាត់បង់ព្រៃឈើនោះយើងនិងប្រឈម បច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមទៅនិងបញ្ហាប្រែប្រួលអាកាសធាតុ។ ហើយតំបន់ជួរភ្នំក្រវាញគឺជាតំបន់ព្រៃដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែបើសិនជាយើងធ្វើឱ្យបាត់បងព្រៃជួរភ្នំក្រវាញនេះ និងវានិងធ្វើប៉ះពាល់ទៅដល់ប្រភពទឹកស្អាតសំរាប់ប្រើប្រាស់នេះ ហើយប្រសិនជាយើងមិនបានគិតទេនោះនិងរងគ្រោះទាំងអស់គ្នា តដល់កូនចៅជំនាន់ក្រោយ។ ការលើកឡើង របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការងន្ទាក់សូន្យ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការអន្ទាក់សូន្យជំហានទី២ ខេត្តទី៣ ក្នុងទឹកដីនៃខេត្តកោះកុង។ ឯកឧត្តម នេត្រ ភក្រ្តា បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អង្គការដៃគូ យើងបានខិតខំប្រឹងប្រែងនៅក្នុងការការពារនេះ ដែលការអនុវត្តន៍ច្បាប់គឺជាផ្នែកមួយ ដើម្បីការពារព្រៃ ហើយបើយើងការពារព្រៃបាន និងមានប្រយោជន៍ទៅដល់ការលក់ឥណទានកាបោណ។ ឯកឧត្តម ក៏បានរំលេចឡើងវិញពីអតីតកាលគឺយើកាប់ឈើលក់យកលុយ ប៉ុន្តែសម័យសន្តិភាពនេះ តំណាក់កាលដែលយើងបានចូលទៅក្នុងបរិបទថ្មីមួយ កម្ពុជាបានឈានមកដល់កម្រិតថ្មី គឺការថែរក្សាព្រៃឈើឈរដើម្បីរកចំណូលពីការលក់ឥណទានកាបោណ…
-
ស្លាប់ ១នាក់ និងរបួស ៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែងគ្រោះថ្នាក់, បត់/គ្រោះថ្នាក់ និងស្រវឹង ៕ ភារ៉ា និង ប៊ុនធី
-
ជនសង្ស័យ ៦០នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៦ខែឧសភា ចំនួន ២៥ករណី

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖ ជួញដូរ ១២ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ១១ករណី ឃាត់ ៣៥នាក់ (ស្រី ២នាក់) ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៥៧៧៧,៧១ក្រាម និង១១កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ១៩២,៦៦ក្រាម ។ អុិចស្តាសុី (mdma) ស្មេីនិង ៥៣៩៩,៧៤ក្រាម…
-
អភិបាលខេត្តបាត់ដំបង បានជំរុញដល់គ្រប់អាជ្ញាធរ កងកម្លាំង និងជំនាញពាក់ព័ន្ធតាមបន្ទាត់ព្រំដែន ត្រូវតែលុបបំបាត់ឲ្យអស់ភាពអសកម្មដែលកើតមាននៅក្នុងភូមិសាស្រ្តខ្លួន

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់អាជ្ញាធរ ស្ថាប័នសមត្ថកិច្ចជំនាញ និងគ្រប់កងកម្លាំងពាក់ព័ន្ធឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ ក្នុងភូមិសាស្ត្រខេត្ត ត្រូវតែមានវិធានការច្បាប់ក្នុងការលុបបំបាត់ឲ្យអស់នូវភាពអសកម្មមួយចំនួនដែលកើតឡើង និងតែងតែកើតមាននៅក្នុងភូមិសាស្ត្រនីមួយៗរបស់ខ្លួនជាញឹកញាប់នឹងច្រំដែលដដែលៗឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឲ្យឆ្លើយតបពីតួនាទីភារកិច្ចចំពោះមុខរបស់ខ្លួន ដែលថ្នាក់លើប្រគល់ឲ្យ និងដែលខ្លួនទទួលខុសត្រូវជាមួយអាជ្ញាធរ ក្រសួង និងរាជរដ្ឋាភិបាល។ ការថ្លែងដាក់បទបញ្ជាបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធ ទៅនិងការត្រួតពិនិត្យ ពីវឌ្ឍនភាពការងារព្រំដែន និងធ្វើការពង្រឹងឡើងវិញពីបាតុភាពអសកម្មមួយចំនួន របស់អាជ្ញាធរស្រុកនៅទីនោះ និកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើង និងកំពុងតែបំពេញការងាររបស់ខ្លួន នៅតាមច្រកទ្វារតំបន់ ច្រកទ្វារអន្តរជាតិ និងច្រករបៀងនៅតាមបន្ទាត់នៃព្រំដែនគោករវាងខេត្តបាត់ដំបង ជាមួយនិងប្រទេសថៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម សុខលូ បានធ្វើការណែនាំនិងជំរុញឲ្យគ្រប់អាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវតែអនុវត្តនូវវិធានការម៉ឺងម៉ាត់ក្នុងការលុបបំបាត់ឲ្យបាន ឲ្យអស់នូវរាល់បាតុភាពអសកម្មមួយចំនួនដែលកើតមានក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខ្លួន ដូចជា៖ អំពើឆ្លងដែនខុសច្បាប់ ការនាំចូលទំនិញគេចពន្ធខុសច្បាប់ លំហូរការនាំពលករចេញចូលទៅថៃ និងត្រូវវែកមុខចាប់មេក្លោង មេខ្យល់ដែលនាំពលករខុសច្បាប់យកកមកផ្តន្ទាទោសឲ្យបានដាច់ខាត។ ត្រូវខិតខំក្នុងការទប់ស្កាត់ លុបបំបាត់ឲ្យបាននូវរាល់បទល្មើសឆ្លងដែនគ្រប់រូបភាពជាដើម ។ ក្នុងនោះក៏ត្រូវខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ និងត្រូវមានកិច្ចសហប្រតិបត្តិល្អជាមួយប្រទេសជិតខាងក្នុងការសម្របសម្រួលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅទីនោះបានប្រកបមុខរបររកស៊ីត្រឹមត្រូវ ក្នុងការផ្លាស់ប្តូរនូវទំនិញ និងកសិផលកសិកម្ម ឲ្យបានល្អ រវាង ប្រជាជនភូមិផងនិងជិតខាងគ្នា៕…