Category: ព័ត៌មានសង្គម

  • កម្ពុជានឹងខិតខំកៀរគរហិរញ្ញប្បទាន ដើម្បីគាំទ្រមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុនៅមូលដ្ឋាន

    កម្ពុជានឹងខិតខំកៀរគរហិរញ្ញប្បទាន ដើម្បីគាំទ្រមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុនៅមូលដ្ឋាន

    ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ (LoCAL)​នៅឯទីក្រុងព្រុចសែលប្រទេសបែលហ្សិក កម្ពុជាបានបង្ហាញការបន្តគាំទ្រលើគម្រោងនេះ (LoCAL)​ ឱ្យក្លាយជាយន្តការកាន់តែសកម្មមួយ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសហគមន៍នៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ការបន្តគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោ បាយ និងយុទ្ធសាស្ត្រ និងជាប្រធានអនុគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន ដែលជាអង្គភាពចំណុះក្រសួងបរិស្ថាន តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៣ នៅប្រទេសបែលហ្សិក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាន់ខ្ពស់របស់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍសរុបចំនួន ៥០ រូប។ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះអង្គប្រជុំបានទទួលលទ្ធផលមួយចំនួនរួមមាន ការ​អនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាលើកទី១០ ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ និង​សេចក្តីប្រកាសរដ្ឋមន្រ្តី ស្តីពីមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុ។ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះក្រសួងបានបញ្ជាក់ថា៖ «​កម្ពុជាបន្តគាំទ្រការលើកកម្ពស់មូលនិធិ LoCAL ឱ្យក្លាយជាយន្តការកាន់តែសកម្មមួយក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុពីវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងស្វាគមន៍ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តសកម្មភាពបន្ស៊ាំនៅកម្រិតមូលដ្ឋាន»។ ពាក់ព័ន្ធនឹងមូលនិធិទ្រទ្រង់ការរស់នៅបន្ស៊ាំនឹងអាកាសធាតុនេះដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីជា​ន់ខ្ពស់នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និង​ប្រតិភូថ្នាក់ក្រោមជាតិកម្ពុជា ក៏បានចូ​ល​រួម​កិច្ច​ប្រជុំ​ ដើម្បីស្វែងយល់ពីគម្រោងបន្សុំាថ្នាក់ក្រោមជាតិដែលគាំទ្រដោយមូលនិធិ…

  • ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ នាំយក ស្បៀងអាហារ និងថវិកា ទៅចែកជូន កុមារកំព្រា និងបុគ្គលិក នៃអង្គការពន្លឺអនាគត

    ឯកឧត្តម សុខ ប្រសិទ្ធិ និងលោកជំទាវ នាំយក ស្បៀងអាហារ និងថវិកា ទៅចែកជូន កុមារកំព្រា និងបុគ្គលិក នៃអង្គការពន្លឺអនាគត

    ភ្នំពេញ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពត៌មាន និងលោកជំទាវ គា ម៉ី ព្រមទាំងបុត្រ បាននាំយកនូវស្បៀងអាហារ និងថវិកា យកទៅចែកជូន កុមារកំព្រា និងបុគ្គលិក នៃអង្គការពន្លឺអនាគត ស្ថិតក្នុងសង្កាត់ព្រៃល្វា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់ក្មេងៗ ក្នុងកម្មវិធីអបអរសាទរខួបកំណើតរបស់ កុមារា សុខ ភាពឌ្ឍន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ។ លោក នួន សុថេរ៉ូប្រធានអង្គការពន្លឺអនាគតបានបញ្ជាក់ថានៅដើមឆ្នាំ ១៩៩៣ មជ្ឈមណ្ឌល KPDC ត្រូវបានបិទ ហើយលោកស្រី ផល្លី និងលោក ហែម សឿន រួមទាំងកុមារចំនួន ៩១នាក់ ស្រី ៣១ នាក់ និង ក្មេងប្រុស ៦០នាក់ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា។ នៅឆ្នាំ១៩៩៨…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ០៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ០៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេច ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន០៣ទីតាំងក្នុងរាជធានីភ្នំពេញ។ នេះបេីយោងតាមសេចក្តីសម្រេច ស្ដីពីការ បិត និងដកហូតសេចក្ដីសម្រេចឱ្យបេីកមន្ទីរសម្រាកព្យាបាល ឯកជនដែលក្រុមការងារទទួលបាន ។ មន្ទីរសម្រាកព្យាបាលឯកជនចំនួន០៣ទីតាំងដែលបានបិត និងដកហូតនោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង , មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ។ ចំពោះមូលហេតុដែលបិទ និងដកហូតសេចក្ដីសម្រេចឱ្យបេីកមន្ទីរសម្រាកព្យាបាល នោះគឺដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • លោក សំ លាងទ្រី ដឹកនាំក្រុមការងារ ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ ៩៥ដែលរងនូវការខូចខាតដោយសាររថយន្តផ្ទុកលើសទម្ងន់

    លោក សំ លាងទ្រី ដឹកនាំក្រុមការងារ ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ ៩៥ដែលរងនូវការខូចខាតដោយសាររថយន្តផ្ទុកលើសទម្ងន់

    ព្រះវិហារ ៖ ផ្លូវជាតិលេខ95 ដែលតភ្ជាប់ផ្លូវជាតិលេខ62 ត្រង់ចំណុចភ្នំដែក ត្រង់ចំណុចរង្វង់មូលករដបទៅស្រុកជយ័សែន ខេត្តព្រះវិហារ ត្រូវបានលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ដោយមានលោក ហោ ប៊ុន ហ៊ួរ អភិបាលស្រុករវៀង នឹងតំណាងក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចូលរួមផងដែរ ។ ការចុះពិនិត្យកំណាត់ផ្លូវជាតិលេខ95 នេះ បន្ទាប់ពីផ្លូវមួយខ្សែនេះរងនូវការខូចខាតដោយទឹកជំនន់រដូវវស្សាកន្លងមក បណ្តាលអោយផ្លូវ ជង្ហុកសំបុកមាន់ ប្រេះ ស្រាំ នឹងដោយសារថយន្តផ្ទុកលើសទម្ងន់កំណត់ ។ លោក សំ លាងទ្រី បានអោយដឹងថាការចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ95 ដើម្បីវាយតម្លៃនៃការខូចខាត ដើម្បីធ្វើការជួសជុលនាពេលខាងមុខ លោក សំ លាងទ្រី បានបន្តអោយដឹងថា កំណាត់ផ្លូវជាតិលេខ95បានរងនូវការខូចខាតដោយអន្លើ មិនជាខូចខាតធ្ងន់ធ្ងរឡើយ តែបើយើងមិនជួសជុលអាចខូចធ្ងន់ធ្ងរ យើងធ្វើការជួសជុលពេលនេះចំណាយថវិកាតិច ក្នុងនោះក្រុមហ៊ុន ក្លូប៊លហ្រ្គីន ចេញលុយជួសជុលផងដែរ ។ លោក សំ លាងទ្រី បានធ្វើការអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេតាផ្ផ្ទុកកំអោយលើសកម្រិតទម្ងន់កំណត់ លោក សំ…

  • ព្រះសង្ឃផ្តួចផ្តើមសាងសង់ផ្លូវបេតុងឡើងទៅអាស្រមភ្នំជី

    ព្រះសង្ឃផ្តួចផ្តើមសាងសង់ផ្លូវបេតុងឡើងទៅអាស្រមភ្នំជី

    កំពង់ធំ៖ ព្រះភិក្ខុ អ៊ំ សុង ចៅអធិការអាស្រមភ្នំជីជាមួយអាជ្ញាធរក្នុង មូលដ្ឋាន ព្រះសង្ឃ គណៈកម្មការនិងពុទ្ធបរិស័ទ ជិតឆ្ងាយបានផ្តួច ផ្ដើមកសាងផ្លូវបេតុងពីជើងភ្នំឡើងទៅដល់អាស្រមភ្នំជី ដើម្បីងាយ ស្រួលដល់ពុទ្ធបរិស័ទក្នុងធ្វើ ដំណើរប្រកបដោយសុវត្ថិភាព។បច្ចុប្បន្នការស្ថាបនាផ្លូវបេតុងនេះសម្រេចបានប្រមាណ៧០ភាគរយហើយ តែនៅខ្វះថវិកាដើម្បីសាងសង់បន្ត។ ព្រះចៅអធិការអាស្រមភ្នំជីបានឱ្យដឹងពីប្រវត្តិអាស្រមភ្នំជីត្រួសៗថា អាស្រមភ្នំជីនៅស្ថិតភូមិក្រាំងឃុំសុចិត្រ ស្រុកសណ្តាន់ខេត្តកំពង់ធំ។មុនឆ្នាំ២០១៦ពុំមានព្រះសង្ឃគង់នៅទេព្រោះនៅទីនេះពុំអំណោយផង។ទាំងការស្នាក់នៅ ទាំងម្ហូបអាហារសម្រាប់ឆាន់មានការលំបាក ដោយ សារផ្លូវឡើងមកលើភ្នំមានសភាពចោទខ្លាំង។ចាប់តាំងពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២០ព្រះអង្គបានរៃអង្គាសពីសប្បុរសជនពុទ្ធបរិស័ទជិតឆ្ងាយដើម្បីយកបច្ច័យមកកសាងអាស្រមភ្នំជីនេះ ឱ្យក្លាយទៅជាទីសក្ការៈបូជា សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ។ ការកសាងបានចាប់ផ្តើមបន្តិចម្ដងៗ។ពោលពីឆ្នាំ២០២០មកដល់ ឆ្នាំ២០២៣ មានការប្រែប្រួលមុខមាត់យ៉ាងខ្លាំងដោយ កសាង បានសាឡុំ កុដិ និងសាលាឆាន់ព្រមទាំងសមិទ្ធផលមួយចំនួនទៀត។ ព្រះចៅអធិការបានបន្តថា ដោយឃើញពីការលំបាក ក្នុងការធ្វើដំណើរ លោកជំទាវ ប្រាក់ គឹមហេងនិងកូនចៅក៏បាន កសាងកាំជណ្ដើរធ្វើអំពី ថ្មពី ជើងភ្នំរហូតដល់អាស្រមដើម្បីឱ្យព្រះសង្ឃនិងពុទ្ធបរិស័ទ ងាយ ស្រួល ឡើងចុះប្រកបដោយសុវត្ថិភាព។   ទន្ទឹមនេះដែរព្រះចៅអធិការអាស្រមភ្នំជី បានអំពាវនាវដល់សប្បុរស ជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាជួយចាប់ ជាកុសលតាម សទ្ធាជ្រះថ្លាជាថវិកាឬសម្ភារៈយកមកកសាងសមិទ្ធផលមួយចំនួនបន្តទៀតពិសេសគឺកសាងផ្លូវបេតុងមួយខ្សែបន្តទៀតសម្រាប់ឡើងដល់អាស្រម ព្រោះពេលនេះក៏ជិតដល់រដូវបុណ្យភ្ជុំបិណ្ឌផងដែរ។ទីនេះក៏នឹងក្លាយទៅ ជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់ភ្ញៀវ ជាតិនិងអន្តរជាតិទៀតផងដោយទេសភាពដ៏ស្រស់ត្រកាល។ គួរបញ្ជាក់ថាផ្លូវបេតុងដែលកំពុងសាងសង់នេះមានទទឹងប្រាំមួយម៉ែត្របណ្តោយ៤០០ម៉ែត្រ។បច្ចុប្បន្នកសាងបាន៧០ភាគរយហើយ ប៉ុន្តែនៅខ្វះថវិកាសាងសង់បន្តទៀត។អាស្រមភ្នំជី មានព្រះសង្ឃគង់ នៅចំនួនបីអង្គ។ ប្រសិនជាសប្បុរសជននិងពុទ្ធបរិស័ទមានសទ្ធា ជ្រះថ្លាចូលរួមកសាងអាចទំនាក់ទំនងលេខទូរសព្ទ…

  • ខេត្តកែប ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទ

    ខេត្តកែប ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទ

    ភ្នំពេញ៖​ ថ្នាក់ដឹកនាំខេត្តកែបបានបង្ហាញពីការប្តេជ្ញាថា នឹងបន្តជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ជនបទឱ្យបានខ្វាត់ខ្វែងបន្ថែមទៀត ដោយមិនឱ្យមានគម្លាតឆ្ងាយខ្លាំងពីតំបន់ទីក្រុងនោះឡើយ។ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា នាពេលអនាគត ការធ្វើដំណើរនៅតាមតំបន់ទីជនបទសម្រាប់ខេត្ដកែប នឹងកាន់តែមានភាពងាយស្រួលខ្លាំង ខណៈបច្ចុប្បន្នជាផែនការរបស់ខេត្ត បាននិងកំពុងយកចិត្ដទុកដាក់លើជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។ លោកបានបញ្ជាក់ថា៖«រដ្ឋបាលខេត្តកែប បានបន្តជំរុញសកម្មភាពសំខាន់ៗ ដូចជា បន្តជំរុញការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយធ្វើយ៉ាងណាខិតខំធ្វើផ្លូវបេតុងទៅដល់ទីជនបបទ ដោយមិនឱ្យគម្លាតឆ្ងាយពីទីក្រុងនោះឡើយ។មានន័យថាទីក្រុងមានអី ទីជនបទក៏មានហ្នឹងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ក្នុងការធ្វើដំណើរ ដឹកជញ្ជូន កសិផលនានា ពិសេសរួមចំណែកអភិវឌ្ឍន៍ខេត្តឱ្យមានសន្ទុះរីកចម្រើន»។ ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ដែរថារដ្ឋបាលខេត្តក៏បានបន្តជំរុញយ៉ាងសកម្មក្នុងការកែលម្អសោភ័ណភាពតាមដងផ្លូវ គេហដ្ឋាន ទីសាធារណៈ រមណីយដ្ឋានទេសចរណ៍ ឆ្នេរកម្សាន្ត និងសាងសង់កែលម្អនូវសមិទ្ធផលសំខាន់ៗ។ មានដូចជា ការសាងសង់អគាររដ្ឋបាល សួនច្បារ ដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវសាធារណៈ និងទីប្រជុំជន ដាក់រូបសំណាកថ្មីៗ ការបង្កើតកន្លែងហាត់ប្រាណ…

  • សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ៥១នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ ខែឧសភា ចំនួន ២០ករណី

    សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ៥១នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ ខែឧសភា ចំនួន ២០ករណី

    ភ្នំពេញ៖ ជនសង្ស័យចំនួន ៥១នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភឆ្នាំ២០២៣ម្សិលមិញ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៥នាក់ (ស្រី ៤នាក់)។ ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៦ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២២៨,៤៧ក្រាម និង៣០កញ្ចប់តូច ,មេតំហ្វេតាមីន (Wy) ស្មេីនិង ០,៥៤ក្រាម, កេតាមីន (Ke) ស្មេីនិង ៩,២៨ក្រាម។ ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប កម្លាំង…

  • សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារដែលសមាជិកផ្ទុះមីនតោនស្លាប់ ពេលកំពុងភ្ជួរដីចំការ

    សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារដែលសមាជិកផ្ទុះមីនតោនស្លាប់ ពេលកំពុងភ្ជួរដីចំការ

    បាត់ដំបង ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃពុធទី ១០ ខែ ឧសភា ឆ្នាំ២០២៣នេះ បានចាត់លោកជំទាវ ពុំ ចន្ទី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេតត្តបាត់ដំបង អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រមបំផុតជាមួយគ្រួសារសព ឈ្មោះ ង៉ែត សុវណ្ណារ៉ុង ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលទទួលមរណ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ដោយផ្ទុះមីនតោនខណៈកំពុងភ្ជួរដីចំការ មានប្រពន្ធឈ្មោះសាត ឃឿន អាយុ៣៤ឆ្នំាមានកូន២នាក់ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរិមសនជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្ដួលនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជាមួយគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក ប្រកបដោយ ព្រហ្មវិហារធម៌ជាទីកក់ក្ដៅសម្រាប់កូនចៅ និងគ្រួសារ។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ង៉ែត សុវណ្ណារ៉ុង បានទៅកាន់សុគតិភព…

  • ជនសង្ស័យ ៤៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១០ ខែឧសភា

    ជនសង្ស័យ ៤៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១០ ខែឧសភា

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ដល់បណ្តាញ ព័ត៌មាន ឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ មានជនសង្ស័យចំនួន ៤៣នាក់ ត្រូវបាន សមត្ថកិច្ច ជំនាញឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែឧសភា ម្សិលមិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់បន្ថែមថា ក្នុងចំណោម ជនសង្ស័យទាំង ៤៣នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៣ករណី និងជនសង្ស័យ ២៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន១៣ករណី៕ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងធ្វើយុទ្ធនាការដាំដើមផ្កាអមសងខាងផ្លូវពីរង្វល់មូលពីស្រុកឱរ៉ាល់ឆ្ពោះឡើងទៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ

    ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងធ្វើយុទ្ធនាការដាំដើមផ្កាអមសងខាងផ្លូវពីរង្វល់មូលពីស្រុកឱរ៉ាល់ឆ្ពោះឡើងទៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ

    ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍សប្បាយរីករាយនៅក្នុងការដើរនៅក្នុងព្រៃ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ នៅក្នុងថ្ងៃឈប់សម្រាក គឺបានដាក់គោលដៅធ្វើដំណើរទៅលេងខ្នងផ្សារច្រើន ដែលធ្វើឱ្យប្រជាសហគមន៍សប្បាយរីករាយនៅក្នុងការរកចំណូល សំរាប់ផ្គត់ផ្គង់នៅក្នុងជីវភាពគ្រួសារ ។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងបន្តថា ក្នុងនាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងក្នុងនាមអភិបាលខេត្ត និងធ្វើការដាំដើមផ្កាអមសងខាងផ្លូវ ជាគ្រឿងលំអរ ដើម្បីឱ្យភ្ញៀវទេសចរណ៍កាន់តែសប្បាយរីករាយថែមទៀត ផ្លូវដែលមានចំងាយប្រមាណជា ៣០ គីឡូម៉ែត្រ ចាប់ចំណុចពីរង្វល់មូលភ្នំឱរ៉ាល់ ឆ្ពោះទៅតំបន់រលាក់កងជើង ឡើងទៅខ្នងផ្សារគឺជាផ្នែកមួយនៃតំបន់ ដែលទិសដៅទេសចរណ៍ ធ្វើដំណើរទៅ ។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ អន្ទាក់សូន្យ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣ ដែលជាខេត្តទីពីរ បន្ទាប់ពីខេត្តពោធិ៍សាត់ ។ ឯកឧត្តម រដ្ឋលេខាធិការបញ្ជាក់បន្តថា ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងធ្វើការជ្រើសរើសដើមឥន្ទនេល…