Category: ព័ត៌មានសង្គម

  • ក្រសួងបរិស្ថាន និង ដៃគូ បើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ

    ក្រសួងបរិស្ថាន និង ដៃគូ បើកយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកំពង់ស្ពឺ

    ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ រួមគ្នាបើកយុទ្ធការអន្ទាក់សូន្យដំណាក់កាលទី២នៅក្នុង ខេត្តកំពង់ស្ពឺ នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៣សំដៅធ្វើយ៉ាងណា អប់រំ ផ្សព្វផ្សាយក៏ដូចជាទប់ស្កាត់ការសម្លាប់សត្វព្រៃពីសំណាក់ជនល្មើសក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ ការបើកយុទ្ធនាការសូន្យនេះដែរក្នុងគោលបំណងសំខាន់កាត់បន្ថយ និង ទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិក្នុងកំពង់ស្ពឺ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការ” អន្ទាក់សូន្យ”ក្នុងខេត្តកំពង់ស្ពឺ នាទីស្តីការ ក្រសួងបរិស្ថាន ក្នុងរសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖គោលដៅរបស់ក្រសួងបានដាក់គោលដៅទៅខេត្តកំពង់ស្ពឺដោយសារខេត្តនេះក៏សម្បូរទៅដោយសត្វព្រៃ ហើយខេត្តនេះក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ។ខេត្តកំពង់ស្ពឺក៏មានការដាក់អន្ទាក់សម្លាប់សត្វព្រៃផងដែរ ហើយតាមរយៈការធ្វើយុទ្ធនាការនេះគេរំពឹងថាអាចនឹងជួយកាត់បន្ថយការដាក់អន្ទាក់សម្លាប់សត្វព្រៃ ហើយក៏ជាផ្នែកមួយជួយជំរុញដល់ការបឈ្ឈប់ការបរិភោគសាច់សត្វព្រៃដែលលជាបញ្ហាប្រឈមមួយចំពោះការកើតមេរោគដល់ក្នុងចំណោមអ្នកអ្នកចូលចិត្តបរិភោគសត្វព្រៃទៀតផង។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖យុទ្ធនាការអន្ទាក់សូន្យគឺជាកិច្ចខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជនដើម្បីរួមគ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ និងរួមគ្នាអភិរក្សសត្វព្រៃដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សយូរអង្វែង។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា៖ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។…

  • កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

    កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

    (ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ គួរជម្រាបថា ចាប់ពីដំណើរការព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវធានាបានយ៉ាងល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • មនុស្ស ២១នាក់បានស្លាប់ ក្នុងហេតុការណ៍លិចទូក ក្នុងរដ្ឋមួយរបស់ឥណ្ឌា

    មនុស្ស ២១នាក់បានស្លាប់ ក្នុងហេតុការណ៍លិចទូក ក្នុងរដ្ឋមួយរបស់ឥណ្ឌា

    ញូដេលី ៖ ហេតុការណ៍ក្រឡាប់លិចទូក នៅរដ្ឋ Kerala នៃប្រទេសឥណ្ឌា សម្លាប់មនុស្សចំនួន ២១នាក់។ អាជ្ញាធរក្នុងតំបន់ បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្សចំនួន ២១នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅឯទីក្រុងឆ្នេរសមុទ្រតានួរ (Tanur) ក្នុងស្រុកម៉ាឡាបពួរ៉ាម (Malappuram) នៃរដ្ឋកេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា ដោយហេតុការណ៍លិចទូកនេះកើតឡើងនៅវេលាម៉ោង ៧យប់ថ្ងៃអាទិត្យ ចុងសប្តាហ៍ កន្លងទៅនេះ។ បើតាមក្រុមមន្ត្រីឥណ្ឌា ទូកដែលផ្ទុកអ្នកដំណើរប្រហែល ៤០នាក់បានក្រឡាប់លិច ហើយមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ទៀត ស្លាប់ឱ្យបា្រកដនោះទេ ខណៈអ្នកដំណើរប្រហែល ១០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផ្សេងៗ ដោយមនុស្សជាច្រើនត្រូវបានបញ្ជូនមកវិញបន្ទាប់ពីការសង្គ្រោះបឋម។ ចំនួនអ្នកស្លាប់ទំនងជាកើនឡើង រីឯទូកកំពុងត្រូវបានទាញចេញមក ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅខាងក្នុង ហើយក្រុមមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ត្រូវបានបញ្ជូនទៅធ្វើប្រតិបត្តិការ សង្គ្រោះ នៅទីនោះភ្លាមៗ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

  • ឯកឧត្តម កៅ ថាច៖ ការកសាងស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាង អវិជ្ជមាន

    ឯកឧត្តម កៅ ថាច៖ ការកសាងស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាង អវិជ្ជមាន

    បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការ កសាង ស្ពាន និងផ្លូវ គឺមានបច្ច័យវិជ្ជមានច្រើនជាងអវិជ្ជមាន ទាំងផ្លូវ ពុទ្ធចក្រ និងអាណាចក្រ ។បច្ច័យអវិជ្ជមាន គឺអ្នករត់ទូកដរបាត់ចំណូល។ ប៉ុន្តែ ផ្ទុយទៅសម្រាប់បច្ច័យវិជ្ជមាន គឺមានច្រើនលើសលប់ដែលផ្តល់ប្រយោជន៍ ដល់សាធារណជនទូទៅប្រើប្រាស់។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គ នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ រួម ជាមួយឧបាសិកា ហៀ អួន មានប្រសាសន៍ដូចនេះនៅក្នុងឱកាស ជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នៅភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្ថែមថា ពាក្យថាស្ពាន គឺមាន ជាយូរមកហើយ ចាប់តាំងពីសម័យព្រះពុទ្ធ មានន័យថា ២៥៦៦ ឆ្នាំមុនមកម៉្លេះ។ ការកសាងស្ពាននៅស្រុកខ្មែរ គឺមានតាំងពីសម័យហ្វូណន…

  • រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ បានបញ្ចប់ការសាងសង់រួចរាល់ ខណៈដែលជំហានទី២ នឹងគ្រោងដំណើរការនៅដើមឆ្នាំក្រោយ

    រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ បានបញ្ចប់ការសាងសង់រួចរាល់ ខណៈដែលជំហានទី២ នឹងគ្រោងដំណើរការនៅដើមឆ្នាំក្រោយ

    ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១រួចរាល់ហើយ ខណៈដែលគម្រោងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី២កំពុងដំណើរការសាងសង់ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។ ប្រភពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានចុះផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៥ ខែឧសភានេះ បានឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ដែលមានសមត្ថភាពផលិតទឹក ៣៩០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ គឺបានកំណត់នៅក្នុងផែនការពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្មឆ្នាំ២០១៨-២០២៥ របស់រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ និងជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា។ ប្រភពដដែលបន្តថា តបតាមផែនការមេដែលបានកំណត់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតបាន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលកំពុងដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ។ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី១នេះ បានជួយបំពេញតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋរស់នៅផ្ទៃសេវាបច្ចុប្បន្ន ជាពិសេសតំបន់ជាយក្រុងភ្នំពេញ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខណ្ឌទាំងប្រាំពីរ។ ខណ្ឌទាំងនោះ រួមមាន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល និង២សង្កាត់នៃខណ្ឌព្រែកព្នៅ ដោយរួមទាំងក្រុងតាខ្មៅ ដែលមានសម្ពាធទឹកខ្សោយនៅម៉ោងតម្រូវការគំហុក ឬក៏គ្មានទឹកស្អាតប្រើប្រាស់ នឹងទទួលបានទឹកស្អាតប្រើប្រាស់ឡើងវិញជាមួយនឹងសម្ពាធទឹកប្រសើរជាងមុន។លើសពីនេះទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ដែរថា ចំណែកគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិតបាន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងគ្រោងដាក់ដំណើរការនាដើមឆ្នាំ២០២៤។ ប្រភពដដែលបន្តថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ អាចនឹងបំពេញបន្ថែមការពង្រីកផ្ទៃសេវារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទៅតាមតំបន់ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ និងទទួលបានទឹកស្អាតប្រើប្រាស់និងការងារពង្រីកបំពង់មេនាំទឹកត្រូវបញ្ចប់នាឆ្នាំ២០២៥ដើម្បីបំពេញតម្រូវការទឹកស្អាតជូន ដល់ប្រជាពលរដ្ឋដែលរស់នៅភាគខាងត្បូង និងខាងជើងរាជធានីភ្នំពេញ។ ជាមួយគ្នានេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងដែរថា…

  • ពិធីប្រកាសជាផ្លូវការ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ

    ពិធីប្រកាសជាផ្លូវការ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ

    កំពង់ស្ពឺ ៖ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សរុបចំនួន១៧លើករួចមកហើយ។ ឆ្លងតាមការបោះឆ្នោត ដោយផ្ទាល់ និងមិនផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង១៧លើកកន្លងមកនេះ បានផ្តល់មេរៀន និងបទពិសោធន៍ជាច្រើនសម្រាប់យើងទាំងអស់គ្នា នោះគឺ “សន្តិភាព លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និង ការអភិវឌ្ឍសង្គម” ជាដំណើរការដែលមានទំនាក់ទំនងផ្សារភ្ជាប់គ្នា និងជះឥទ្ធិពលឱ្យគ្នាទៅវិញទៅមក ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ មានប្រសាសន៍ដូច្នេះ នៅគ្រាដែល ឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុង ៥សង្កាត់ ស្ថិតក្នុងក្រុងឧត្តុងម៉ៃជ័យ និង១០ឃុំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ជាផ្លូវការ ដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ ។ ឯកឧត្តមមានប្រសាសន៍ទៀតថា ៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្ដិសុខក្នុងសង្គម។ ក្នុងនោះ…

  • ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌

    ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីជៀសវាងខូចកេរ្តិ៍ឈ្មោះប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជំនះ ឬមេដាយដែលបានមកពីការបំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។ ម៉្យាងវិញតៀត ដោយសារតែនៅក្នុងព្រឹត្តិការណ៍ប្រកួតនាពេលខាងមុខនេះ យើងក៍នឹងមានការចូលរួមត្រួតពិនិត្យ វាយតម្លៃ និងកាត់សេចក្តីពីសំណាក់មន្ត្រីបច្ចេកទេសអន្តរជាតិផងដែរ ដូច្នេះសូមក្មួយៗ កីឡាករ-កីឡាការិនីទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីធ្វើការប្រកួតឱ្យបានត្រឹមត្រូវ និងអស់ពីសមត្ថភាព ជាពិសេសគឺបង្ហាញនូវភាពអស្ចារ្យរបស់អត្តពលិកខ្មែរយើង ដែលជាពូជខ្មែរអង្គរដ៏ល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ។ “បើចាញ់គឺចាញ់ដោយអស់ចិត្ត ហើយបើឈ្នះគឺឈ្នះដោយកិត្តិយស” ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងកំឡុងពេលហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ កីឡាករ-កីឡាការិនី…

  • រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសេវារថយន្ដក្រុងជូនពលរដ្ឋទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ដោយផាសុខភាពមិនបង់ប្រាក់ពីថ្ងៃទី០៥ ឧសភាដល់ ០៩ មិថុនា

    រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសេវារថយន្ដក្រុងជូនពលរដ្ឋទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ដោយផាសុខភាពមិនបង់ប្រាក់ពីថ្ងៃទី០៥ ឧសភាដល់ ០៩ មិថុនា

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៣នេះ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ(Express Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនាំ ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់(ដូចមានតម្រាយផ្លូវជូនភ្ជាប់មកជាមួយ) នឹងមានព័ត៌មាន លម្អិតអំពីតម្រាយផ្លូវដូចខាងក្រោម៖ ១-ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus)ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់ នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និង ទី២ រួចបន្តដំណើរលើថិរវិថី ព្រះស៊ីសុវត្ថិឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរ ភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន…

  • ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃបានសម្រេច

    ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃបានសម្រេច

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូ១គ្រឿងទៅធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) ពីបុរសម្នាក់កំពុងជិះលេីម៉ូតូកង់បីបានសម្រេច នៅវេលាម៉ោង០៤និង:១០នាទី ទាបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលើស្ពានអាកាស៥មករា ផ្លូវ១១០ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រហូតនៅព្រឹកថ្ងៃដដែលក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។ ជនរងគ្រោះឈ្មោះ សឿន វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ស្មាន ហ្វាហ្សី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។*សម្ភារៈបាត់បង់(គ្មាន)*សម្ភារៈដកហូតរួមមាន÷១/ទូរស័ព្ទដៃ១គ្រឿងម៉ាក IPHONE 12 PRO MAX ពណ៌ទឹកសមុទ្រ គ្មានសុីម (របស់ជនរងគ្រោះ)។២/ម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GT-4485។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក សរ ម៉ឺន

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក សរ ម៉ឺន

    ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន នៅបុរីប៉េងហួតបឹងស្នោ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សរ ម៉ឺន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ និងជាសមាជិកនៃ “យ.ជ.ប.ទ.” ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការចូលរួមរំលែកទុកពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ចំពោះមរណភាព ឯកឧត្តមនាយឧត្តមសេនីយ៍ឯក សរ ម៉ឺន ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាទីបំផុត។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ…