-
ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»

ស្ទឹងត្រែង ៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលបានរៀបចំ និងសហការរវាងក្រសួងបរិស្ថានជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងសហការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់)នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើមដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្នប្រឈមនឹងភាពរិចរឹលដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រា់នដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មានធម្មជាតិ។ បន្ថែមពីនេះ ឯកឧត្តម…
-
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៣ម្សិលមិញ នេះ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ២៦នាក់ ស្រី២នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់, និងប្រើប្រាស់ ៧ករណី ឃាត់ ២៦នាក់ស្រី២នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ៥៦១,៩៧ក្រាម និង៣១កញ្ចប់តូច ;កេតាមីន (Ke) ស្មេីនិង ៩៥០,៨៣ក្រាម ,អុិចស្តាសុី (mdma) ស្មេីនិង ៣១៧,៨៨ក្រាម ,ហេរ៉ូអុីន (Heroine) ស្មេីនិង ០,៨៣ក្រាម, កញ្ឆា ស្មេីនិង ១២១៧,៥០ក្រាម។ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ១១អង្គភាព…
-
ឯកឧត្តម នេត្រ ភក្ត្រា ជំរុញលើកទឹកចិត្តឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឱ្យយុវជនប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីចូលរួមការពារភពផែនដី តាមរយៈការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងចែករំលែកចំណេះដឹងបរិស្ថានជាមួយសិស្សានុសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច មុនមួយថ្ងៃនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង។ ពិធីសំណេះសំណាល និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន ក៏មានការអញ្ជើញចូលរួមពីលោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមអគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន តំណាងក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) រដ្ឋបាលខេត្ត មន្ទីរស្ថាប័នជុំវិញខេត្ត អង្គការដៃគូ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ ថ្លែងទៅកាន់សិស្សានុសិស្ស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចែករំលែកនូវចំណេះដឹងពីបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងតើយើងត្រូវធ្វើដូចម្តេចដើម្បីការពារភពផែនដីរបស់យើង ដែលស្របទៅនឹងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី»។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដើម្បីការពារភពផែនដី គឺត្រូវចូលរួមប្រតិបត្តិមេត្រីបរិស្ថាន និងការពារធនធានធម្មជាតិ ដែលកិច្ចការទាំងនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។…
-
បញ្ជូនខ្លួនទៅតុលាការហើយបុរសដែលយកកាំភ្លើងខ្យល់គំរាមជាងកាត់សក់ នៅខណ្ឌចំការមន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ កំលាំងនគបាលព្រហ្មទណ្ឌខណ្ឌចំការមន បានបញ្ជូនជនត្រូវចោទឈ្មោះ លឹម សុងឆ័យដល់តុលាការ តំណាងអយ្យការ កំពុងបើកចំណាត់ការស៊ើបសួរលើជនត្រូវចោទឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ដើម្បីឈានទៅរកការចោទប្រកាន់លើបទល្មើស ពាក់ពន្ធ័ការយកកាំភ្លើងគំរាមជាងកាត់សក់ នាពេលកម្លងមក។ សូមបញ្ជាក់ថា តាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌចំការមន ដែលបណ្ដាញព័ត៌មាន ទទួលបានកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅអន្ដរាគមន៍ និងឃាត់ខ្លួនជនសង្ស័យតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្រែកជេរគេឯងឡូឡា និងយកកាំភ្លើងគំរាមអ្នកដទៃនោះ ឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។ តាមរយៈវីដេអូដែលត្រូវបានគេចែកចាយលើបណ្ដាញសង្គម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា បុរសម្នាក់ស្លៀកខោកាប៊យ…
-
មានអ្នកស្លាប់ ៤នាក់ និងរបួស ៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៤ ខែឧសភា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕ភារ៉ា ប៊ុនធី
-
មន្ត្រីនាំក្រសួងបរិស្ថាន អំពាវនាវឲ្យមានការស្តារបរិស្ថានឡើងវិញ តាមរយៈការអភិរក្សថែរក្សាដើមឈើនិងប្រព័ន្ធអេកូឡូស៊ី!

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យរបស់ក្រសួងបរិស្ថាន បានអំពាវនាវឲ្យមានការចូលរួមអភិរក្ស និងថែរក្សាស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងថែរក្សាព្រៃឈើឡើងវិញ ។ មានប្រសាសន៍បែបនេះ ឯកឧត្តមថ្លែងក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « ការស្តារឡើងវិញ ប្រព័ន្ធអេកូឡូស៊ី » ដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយនិង រដ្ឋបាលខេត្តដោយទទួលការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន វ័នហ្វ្រេតធើនីធី ឯ.ក ក្នុងគោលបំណងគាំពារបរិស្ថាន និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងបញ្ជ្រៀបទៅដល់សាធារណៈជន សិស្ស និស្សិត និងជំរុញចលនាគាំពារបរិស្ថាន ជីវៈចម្រុះផងដែរ ។ មានប្រសាសន៍នៅក្នុងឱកាសនាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា ថ្លែងថាៈភពផែនដី និងប្រព័ន្ធអេកូឡូស៊ីបានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រដល់ភាវរស់នៅលើភពផែនដីក្នុងនោះក៏មានមនុស្សជាតិផងដែរ ។ រីឯស្បៀងអាហារ ទឹកសម្រាប់ពិសារ និងខ្យល់ដកដង្ហើម ដែលមនុស្សកំពុងត្រូវការ ក៏បានមកពីផែនដីផងដែរ។ ឯប្រព័ន្ធអេកូឡូស៊ីរបស់ផែនដីបច្ចុប្បន្ន បានប្រឈមនឹងភាពរិចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិផ្សេងៗជាដើម ។ មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថាៈយើងទាំងអស់គ្នា…
-
ក្រសួងសង្គមកិច្ច នឹងបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី ដើម្បីបន្តទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនេះ ខណៈមន្រ្តីកម្ពុជាបញ្ជាក់ថា ការស្មុំកូននេះក៏ជាមធ្យោបាយដោះស្រាយបញ្ហារបស់កុមារកម្ពុជាឱ្យមានអ្នកចញ្ចឹមបីបាច់និងថែរក្សាត្រឹមត្រូវ។ គម្រោងបើកដំណើរការឡើងវិញនេះត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃប្រទេសកម្ពុជា និងឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេនៃប្រទេសកម្ពុជា ជាមួយលោក VINCENZO STARITA អនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេស អ៊ីតាលី និងលោក RAFFAELE BENEDICTIS ជាទីប្រឹក្សានៅក្រសួងការរទេស និងសហប្រតិបត្តិការនិងជាសមាជិកនៃគណៈកម្មការស្មុំកូនអន្តរប្រទេសកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។ ជំនួបនេះបានពិភាក្សាគ្នាទៅលើការងារដែលទាក់ទងទៅនឹងស្មុំកូនអន្តរប្រទេស ដើម្បីបន្តទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរចំណេះដឹងទៅវិញទៅមកដែលទាំងនេះគឺសម្រាប់ការចាប់ផ្តើមបើកដំណើរការឡើងវិញនៃស្មុំកូនអន្តរប្រទេស និងសម្រាប់សកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ខែឧសភានេះថា កន្លងមកប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី គឺមានកិច្ចសហប្រតិបត្តិលើការស្មុំកូនជាយូរមកហើយ ខណៈដែលកម្ពុជាកំពុងតែរៀបចំច្បាប់ស្មុំកូន ដែលក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានកំពុងតែធ្វើ។ ប៉ុន្តែក្រោយមកកម្ពុជា បានចេញច្បាប់ស្មុំកូន ដូច្នេះក៏ត្រូវផ្អាកកិច្ចសហការជាមួយអ៊ីតាលីមួយរយៈសិន ដោយសារតែត្រូវរៀបចំនីតិវិធី…
-
សម្ដេចតេជោ ហ៊ុន សែន ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត

ភ្នំពេញ៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដោយសារពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ព្រះអង្គបានត្រាស់ដឹង និងជាថ្ងៃព្រះអង្គចូលបរិនិព្វានផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនៅថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លើបណ្តាញតេឡេក្រាមរបស់សម្ដេចថា នេះ គឺជាថ្ងៃបុណ្យវិសាខបូជា។មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។ សម្ដេចតេជោបន្តថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដែលបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ព្រឹត្តិការណ៍ទាំងបីនេះ កើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (អ.ស.ប) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង»។ ក្នុងឱកាសបុណ្យវិសាខបូជានេះដែរ សម្តេចព្រះឧត្តមបញ្ញា ដួង…
-
រដ្ឋមន្រ្តីព័ត៌មានរំលឹកដល់អ្នកព័ត៌មានគោរពឱ្យបានបទបញ្ញត្តិនិងច្បាប់នានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំលឹកដល់ក្រុមអ្នកសារព័ត៌មានដែលចូលរួមផ្តិតរូប និង យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ត្រូវគោរពឱ្យបានចំពោះបទបញ្ញត្តិ និងច្បាប់នានាដែលត្រូវបានអនុម័តដោយសហគមន៍កីឡាស៊ីហ្គេម ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ។ ក្នុងពេលដាក់ឱ្យដំណើការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមកាលពីថ្ងៃទី ២៩ ខែមេសាឆ្នាំលោក ខៀវ កាញារីទ្ធ ថ្លែងថា ការគោរពបទបញ្ញត្តិ និងច្បាប់នៅពេលចូលយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពិតជាមានសារៈសំខាន់ ព្រោះជារូបភាពដ៏ល្អមួយនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ការចូលរួមផ្តិតរូបភាព និងយកព័ត៌មានពីព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យព្រឹត្តិការណ៍កីឡានេះផ្ទុះឡើងនិងបង្ហាញនូវមោទនកភាពរបស់ប្រទេសកម្ពុជាទាំងមូល ។ ដូច្នេះ បើមិនមានការចូលរួមផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានទេនឹងបាត់បង់អស់ ៥០ភាគរយនៃភាពជោគជ័យ។ លោកក៏បានស្នើឱ្យក្រុមអ្នកសារព័ត៌មានទាំងអស់ត្រូវមកទាក់ទងមកមជ្ឈមណ្ឌលព័ត៌មាន នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលអាចកើតមានកើតមានឡើងក្នុងពេលចុះទៅថតរូប ឬយកព័ត៌មាន។ ចំណែកលោកស្រី ញៀន ទយយ៉ុកហោ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) និងជាអ្នកជំនាញការព័ត៌មានអូឡាំពិកប្រចាំអាស៊ី ថ្លែងឱ្យដឹងដែរថា ក្នុងការចូលយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ មានបទបញ្ញត្តិមួយចំនួន សម្រាប់អ្នកសារព័ត៌មានផងដែរ។ ក្នុងនោះ អ្នកព័ត៌មានត្រូវតែផ្តល់នូវបរិយាកាសមួយឱ្យសមស្របតាមស្តង់ដារស៊ីហ្គេម។ អ្នកសារព័ត៌មានត្រូវតែអនុវត្ត ឱ្យខានតែបាននូវ មាត្រា ទី៥៣ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងត្រូវអនុលោមតាមបទបញ្ញត្តិ…
-
ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ជួបអ្នកទទួលការព្យាបាលក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ»

ភ្នំពេញ៖ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី ៣ខែឧសភាបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអ្នកដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទា ក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ចំនួន ១.៧២១ នាក់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាម ថា ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅ ទទួលការព្យាបាល និងស្តារនីតិសម្បទាក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ។ នាឱកាសនោះដែរឯកឧត្តម កែវ រ៉េមី ក៏បានធ្វើ្វការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យនៃមជ្ឈមណ្ឌល ដែលបានប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តក្នុងការគ្រប់គ្រង មើលថែ និងព្យាបាលជនរងគ្រោះ។ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូពេទ្យទាំងអស់ឲ្យយកចិត្តទុកដាក់បន្ថែមទៀត អំពីស្ថានភាពនៃការរស់នៅ ការព្យាបាល និងការធ្វើសមាហរណកម្មរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរឯកឧត្តមក៏បានធ្វើការសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្វឹកនិងបង្ហាត់បង្រៀនដល់បងប្អូននៅក្នុងមជ្ឈមណ្ឌល ក្រោយចប់ការប្រកួតស៊ីហ្គេម ២០២៣ ដើម្បីឲ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង…