-
កាកបាទក្រហមកម្ពុជា ពីភាពចាំបាច់នៃសុខភាពរបស់ស្រ្តីមានផ្ទៃពោះ ដល់និស្សិតឆ្មប

ភ្នំពេញ៖ ដោយមានការសហការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយមួយស្តីពី «ភាពចាំបាច់នៃការពិនិត្យផ្ទៃពោះនិងការសម្រាលកូននៅមូលដ្ឋានសុខាភិបាល» ដល់និស្សិតឆ្មបនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមាណ ២០០នាក់។ យោងតាមកាកបាទក្រហមកម្ពុជា ការរៀបចំពិធីនេះឡើងដើម្បីចូលរួមអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៣នេះ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានអនុញ្ញាតឱ្យនិស្សិតឆ្មប បានចូលរួមវគ្គអប់រំផ្សព្វផ្សាយនេះ។ សូមរំឮកថា អង្គការសហប្រជាជាតិបានប្រគល់ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានូវគោរមងារចំនួនពីរ។ក្នុងនោះទី១ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានទទួលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦។ ចំណែកគោរមងារទី២ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដោយបានទទួលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ លោកជំទាវ ម៉ែន នារីសោភ័គ…
-
ប្រជាពលរដ្ឋចំនួន ១៦ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ រយៈពេលបួនខែ ប្រជាពលរដ្ឋចំនួន ១៦ ភូមិក្នុងខេត្តរតនគិរី និងមណ្ឌលគិរី បានព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីអង្គការជីវិតធម្មជាតិនៅកម្ពុជាសហការជាមួយគម្រោង USAID-មរតកបៃតង និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយពីគម្រោងរេដបូកដល់ពួកគាត់។ យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់តាំងពីខែមករា ដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ក្រោមជំនួយថវិកាពីអង្គការជីវិតសត្វស្លាបអន្តរជាតិ និងគម្រោង USAID-មរតកបៃតង អង្គការនេះបានរៀបចំការពិគ្រោះយោបល់ ផ្សព្វផ្សាយគម្រោង និងស្នើសុំការព្រមព្រៀងពីប្រជាពលរដ្ឋទាំង ១៦ភូមិ ដែលជាភូមិគោលដៅនៃគម្រោង។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបន្តថា ដំណើរការពិគ្រោះយោបល់ ការផ្សព្វផ្សាយ និងស្នើសុំការព្រមព្រៀងនេះ អនុវត្តទៅបានក៏ដោយរលូនដោយសារមានការគាំទ្រ និងសហការពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋានពីថ្នាក់ខេត្ត ដល់ភូមិ និងប្រជាពលរដ្ឋទាំង ១៦ភូមិ ក្នុងខេត្តទាំងពីរ គឺខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ដំណើរការនេះត្រូវបានរៀបចំជា ការជួបប្រជុំក្រុមធំ ក្រុមតូច និងចុះផ្សព្វផ្សាយតាមផ្ទះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបញ្ជាក់ថា ៖ «ជាលទ្ធផលក្នុងរយៈពេលបួនខែនេះ បានផ្សព្វផ្សាយពីការប្រែប្រួលអាកាសធាតុ កម្មវិធីរេដបូក និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ដល់ប្រជាពលរដ្ឋសរុបចំនួន ២,៥៣៥នាក់ ដែលក្នុងនោះមានអ្នកភូមិចំនួន ១,៣៤២នាក់ រួមទាំងជនជាតិដើមភាគតិច…
-
សន្តិសុខ និងសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង ខណៈពិធីប្រកាសបើកជាផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេមនឹងប្រារព្ធនៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រារព្ធបើកជាផ្លូវការនៅ រាត្រីថ្ងៃ សុក្រ ទី៥ខែឧសភាឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។ ស្របពេលដែលពិធីបើកជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមដ៏ធំមួយនេះនឹងចាប់ផ្តើម ការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានី ភ្នំពេញនិយាយជារួម និងតំបន់ជុំវិញវិមានកីឡដ្ឋានមរតកតេជោ និងកន្លែងប្រកួតនានា និយាយ ដោយ ឡែកត្រូវបាន ពង្រឹងយ៉ាងម៉ត់ចត់។សមត្ថកិច្ចចម្រុះប្រមាណជាង ពីរ ម៉ឺននាក់ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកវរសេនីយ៍ទោ ឆេង សុវណ្ណ ប្រធានផ្នែកមន្រ្តីនគរបាលមើល ការខុស ត្រូវលើម៉ាស៊ីនអ៊ិចសារ៉េត្រួតពិនិត្យចេញចូលច្រកផ្លូវនៃ ពហុកីឡដ្ឋានជាតិ អូឡាំពិកបានឱ្យដឹងថា កម្លាំងសមត្ថកិច្ច នាយកដ្ឋានអង្គរក្សបានដាក់ ម៉ាស៊ីន អ៊ិចសារ៉េ (X-Ray) ចំនួនប្រាំ គ្រឿងដើម្បី ធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ រកគ្រឿង អាវុធជាតិផ្ទុះ ក៏ដូចជាឧបករណ៍ហាមឃាត់នានាមិន ឱ្យចូល ដែលអាចបង្កបញ្ហាណា មួយក្នុងការ ប្រកួត កីឡាស៊ីហ្គេមដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ។ លោកបានបញ្ជាក់បន្ថែមថា ក្រុមរបស់លោកបាន ដាក់ កម្លាំងជាច្រើននាក់ ចាប់ពីថ្ងៃបើករហូតដល់ បញ្ចប់ដើម្បីសុវត្ថិភាព ដល់បងប្អូនប្រជាពល…
-
បុរសម្នាក់ យកគ្រាប់កាំភ្លេីងបាចក្នុងហាងកាត់សក់ និងសម្ញែងកាំភ្លេីងដោយគំរាមជាងកាត់សក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបា

ភ្នំពេញ ៖ បុរសម្នាក់បានចូលហាងកាត់សក់យីហោ RHM ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយយកគ្រាប់កាំភ្លេីងបាចក្នុងហាងកាត់សក់ និងសម្ញែងកាំភ្លេីងជាប់ចង្កេះ និយាយគំរាមបាញ់ និងគំរាមទះកំផ្លៀងជាងកាត់សក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងជាង១២ថ្ងៃថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ។ បុរសជើងខ្លាំងដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះ លឹម សុងឆ័យ អាយុ៣៣ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើម ម៉ាក Glock19 ពណ៌ខ្មៅ (ប្រើហ្គាស) និងគ្រាប់កាំភ្លើងមួយចំនួន។ ចំពោះមូលហេតុដែលនាំឱ្យបុរសខាងលើខឹងស្រែកឡូឡា និងគំរាមប្រើប្រាស់អាវុធនេះ គឺដោយសារតែបុគ្គលិកនៅក្នុងហាងកាត់សក់ហាមឃាត់កុំឱ្យសើចឮពេកព្រោះរំខានភ្ញៀវដទៃដែលនៅក្បែរនោះ។ គួរបញ្ជាក់ផងដែរថា នៅម៉ោង១២:១០ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ គេបានបង្ហោះវីដេអូឃ្លីបចេញពីកាម៉េរាសុវត្ថិភាព ជិត៦នាទី ឃើញពីសកម្មភាពរបស់បុរសម្នាក់ដើរចូលក្នុងហាងកាត់សក់ ស្រែកឡូឡា ដោយប្រើគ្រាប់កាំភ្លើងបោះចូលក្នុងហាង សម្លុត បំបាក់ជាងកាត់សក់ រហូតដល់លើកដៃសំពះ ហើយភ្ញៀវអ្នកមកកាត់សក់ក៏ភ័យ កាត់សក់មិនទាន់ហើយផងក៏ចាកចេញទាំងព្រលឹងចុង សក់ ។នៅក្នុងផេកឈ្មោះ ( អេសភីខេ ញូ ) បានបង្ហោះថា, កាចសាហាវមែន !…
-
ពលរដ្ឋកម្ពុជាបង្ហាញការចូលរួមសម្អាតអនាម័យ និង បរិស្ថានស្អាតល្អក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជាបានបង្ហាញពីការចូលរួម និងក៏ដូចជាយល់ដឹងកាន់តែច្រើនឡើងដល់ពីសោភ័ណភាព បរិស្ថានស្អាតក្នុងនាម កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប្រជាជាតិអាស៊ានមួយនេះ។ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងក៏ដូចជាចូលរួមលើកស្ទួយ មុខមាត់ សមត្ថភាព និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិនោះ ពលរដ្ឋកម្ពុជា ក៏ដូចជា យុវជនបានលើកឡើងថាការដែលធ្វើឱ្យប្រទេសស្អាតល្អ និងពិសេសចេះទុកដាក់សំរាមបានត្រឹមត្រូវនោះមិនត្រឹមតែជួយលើកស្ទួយសោភ័ណ ភាពប៉ុណ្ណោះទេ គឺថែម ទំាងបានចំណេញខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពិសេសគឺបានចំណេញ ទៅដល់វិស័យទេសចរណ៍ថែមទៀត។ សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា នឹងចាប់ផ្តើមបើកជាផ្លូវការពីថ្ងៃទី០៥ ខែឧសភា ខណៈពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា។ កំពុងតែម្នីម្នាដើរចូលទស្សនាការប្រកួតបាល់ទះគូរអន្តរជាតិ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នារសៀលថ្ងៃទី ០៣ ខែឧសភា កញ្ញា គាំ សុវណ្ណពិសី ជាយុវសិស្សរៀននៅវិទ្យាល័យបុរី១០០ខ្នងស្ថិតនៅក្នុង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ បាននិយាយថាសង្កេតជាទូទៅឃើញថាពលរដ្ឋមានការយល់ដឹងពីការទុកដាក់សំរាមច្រើន ហើយបើក្រឡេកមើលទៅទីណាក៏ស្អាតល្អមិនថាទាំងពហុកីឡដ្ឋានឬតាមដងផ្លូវទេ។ ជាមួយគ្នា កញ្ញា ជាយុវសិស្ស រូបនេះអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់បន្ថែមទៀតទៅលើការទុកដាក់សំរាមក្នុងអំឡុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមនេះពីព្រោះកញ្ញាចាត់ទុកថាជាមុខមាត់ប្រទេសជាតិខ្មែរយើង។ ដោយឡែកកញ្ញា រិទ្ធិ ភួងនីរីតា…
-
អភិបាលខេត្តកណ្តាលស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងក្រុងដែលទើបបង្កើតថ្មី

កណ្តាល៖ អភិបាលខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋក្នុងក្រុង/ស្រុក ដែលទើបបង្កើតថ្មីដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពើរដ្ឋ និងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។ ការស្នើនេះបានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃស្រុកកោះធំ និងគណ:អភិបាលក្រុងសំពៅពូន ដែលជាក្រុងទើបបង្កើតថ្មី កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ បើតាមរដ្ឋបាលខេត្តកណ្តាលឱ្យដឹងនៅថ្ងៃទី៣ ខែឧសភានាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់អភិបាលក្រុង-ស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបន្តថា ៖ «សូមឱ្យអភិបាលក្រុង-ស្រុកថ្មីត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង»។ ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានប្រគល់ជូន លោក អេង សុវិចិត្រ ដែលត្រូវបានតែងតាំងជាអភិបាលក្រុងសំពៅពូន និងលោក ឆែ វណ្ណឌី ត្រូវបានតែងតាំងជាអភិបាលស្រុកកោះធំ។ តាមរយៈពិធីនេះលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាក្រុងសំពៅពូន និងស្រុកកោះធំ ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងនាឱកាសនោះ ក៏បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំបន្តដឹកនាំ និងគ្រប់គ្រងរដ្ឋបាល ក្រុងសំពៅពូន និងរដ្ឋបាលស្រុកកោះធំឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតផងដែរ។ សូមរម្លឹកដែរថា រដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី២៣…
-
នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះ លួចទ្រព្យសម្បត្តិ

ភ្នំពេញ៖ លោកវរៈសេនីយ៌ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ៣០នាទី កម្លាំងនគរបាលបានបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆ្កឹះសោទ្វារផ្ទះលួចទ្រព្យសម្បត្តិ) ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះលី វ៉ាន់នី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ ពីរនាក់ មាន១/ ឈ្មោះ ថាច់ ធូ ហៅអាទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ផ្ទះជួល ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ មុខសញ្ញាចាស់(មានសារធាតុញៀន)។ ២/ ឈ្មោះយូ រ៉ូម៉ាលី ហៅអាចាម ភេទប្រុស អាយុ ៤០ឆ្នាំ…
-
កម្ពុជា និងអង្គការ IOM បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត

ភ្នំពេញ៖ “អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (International Organization for Migration-IOM) បានអះអាងអំពីការផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា ដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍” នេះជាការបញ្ជាក់របស់លោកស្រី Sarah Lou Arriola នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM នៅក្នុងឱកាសចូលជួបសម្តែងការគួរសមឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ លោកស្រី Sarah Lou Arriola បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ២០២២ និងការទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តរៀបចំ 32nd SEA Games។ ជាមួយការកោតសរសើរពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង IOM លោកស្រីបានជម្រាបជូនពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ពន្ធ័ទាំងអស់នៅក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍។ លោកស្រីក៏មានបំណងចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការគ្រប់គ្រងត្រួតពិនិត្យតាមព្រំដែន។ ឯកឧត្តម លុយ ដាវីត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Lou Arriola នៅកម្ពុជា…
-
ក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម ចុះអនុស្សរណៈ នៃការយោគយល់ដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងផ្តល់ការគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងការសហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម ។ អនុស្សរណៈដែលត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការបណ្តុះបណ្តាលមូលធនមនុស្សឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់ក្រសួង ស្ថាប័ន ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។ ទន្ទឹមនឹងនេះ អនុស្សរណៈនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR…
-
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បាននឹងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ នៅក្នុងកិច្ចប្រជុំលើកទី២១គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនាថ្ងៃទី២ ខែឧសភាឆ្នាំ២០២៣សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.មានប្រសាសន៍ថា គោលការណ៍សំខាន់នៃការផ្ទេរមូលនិធិនេះ ក៏ត្រូវលើកយកមកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ។ យោងតាមក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងរយៈពេលកន្លងទៅនេះដែរ ក្រុមការងារអន្តរក្រសួងដោយបានការសម្របសម្រួលពី គ.ជ.អ.ប ក៏បានរៀបចំសិក្សា វាយតម្លៃ លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានរៀបចំជារបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃនេះ។ សម្ដេចបានបញ្ជាក់ទៀតថា ៖ «ការងារដ៏មានសារៈសំខាន់មួយទៀតដែរដែល គ.ជ.អ.ប. សម្រេចបា គឺការព្រាងអនុក្រឹត្យស្ដីពីការផ្ទេរថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨»។ យោងតាមក្រសួងមហាផ្ទៃបានលើកឡើងដែរថា ផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន…