-
កម្ពុជា-ឡាវ ផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រង ប្រមូលព័ត៌មាន និងរៀបចំផែនការពីសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ៖ គណ:ប្រតិភូនៃប្រទេសឡាវបានមកធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារលើសកម្មភាពមីននៅកម្ពុជា ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធលើការគ្រប់គ្រង និងប្រមូលព័ត៌មានពីសកម្មភាពមីន ការរៀបចំផែនការ និងការចាត់អាទិភាពសកម្មភាពមីននៅកម្ពុជា។ ការបំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នេះ ធ្វើឡើងបន្ទាប់ពីភាគីឡាវបានធ្វើការស្នើសុំកម្ពុជា និងក្រោមការសម្របសម្រួលដោយអង្គការជំនួយប្រជាជន ន័រវែស (NPA) កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា អាជ្ញាធរមីនកម្ពុជាបានផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងខាងគណៈប្រតិភូឡាវ លើវិស័យសំខាន់ៗ ទាក់ទងនឹងការបោសសម្អាតគ្រាប់មីន ដោយសារនៅប្រទេសឡាវ មានគ្រាប់នៅសេសសល់ច្រើន ជាពិសេសគ្រាប់បែកចង្កោម ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «ប្រទេសកម្ពុជាក៏បានចែករំលែកពីបទពិសោធន៍របស់ខ្លួនជាមួយប្រទេសឡាវទាក់ទងនឹងរបៀបនៃការគ្រប់គ្រងវិស័យបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាបានចែករំលែកបទពិសោធន៍បណ្ដុះបណ្ដាល អប់រំដល់សហគមន៍មូលដ្ឋានកុំឱ្យមានគ្រោះថ្នាក់ ដោយមានការប្រុងប្រយ័ត្នផងដែរ ទៅកាន់ភាគីឡាវផងដែរ»។ បើតាមអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅបានឱ្យដឹងថា គណៈប្រតិភូដែលមកផ្លាស់ប្ដូរបទពិសោធន៍ការងារសកម្មភាពមីននេះ មានចំនួន ១៤រូបដែលមកពីអាជ្ញាធរសកម្មភាពមីនឡាវ ឬហៅថា NRA LAO PDR ។ ទន្ទឹមនឹងការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសទាំងពីរនៅពេលនេះ ឯកឧត្តម លី ធុជ ក៏បានប្រាប់ដែរថា វាពិតជាមានសារសំខាន់ដែលប្រទេសកម្ពុជា និងឡាវ គួរមានការផ្លាស់ប្ដូរបទពិសោធន៍ល្អៗជាមួយគ្នា ជាញឹកញាប់…
-
ក្រសួងកសិកម្មបដិសេធទាក់ទងនឹងព័ត៌មានថា មានសត្វគោបីក្បាលងាប់ជាបន្តបន្ទាប់និងកំពុងតែឆ្លងជំងឺទៅគោជាច្រើនក្បាលទៀតក្នុងខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលនូវព័ត៌មានដែលបានលើកឡើងថា មានករណី ផ្ទុះជំងឺសារទឹក ដែលបណ្តាលឱ្យសត្វគោងាប់អស់ចំនួនបីក្បាល និងកំពុងតែឆ្លងជំងឺទៅគោជាច្រើនក្បាលទៀតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ក្រសួងអះអាងថា ករណីនេះគឺជាការពុលកាកសំណល់ថ្នាំពុលកសិកម្ម មិនមែនជាជំងឺនោះឡើយ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែឧសភាថា ករណីនេះ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីចំនួនបីនាក់ និងភ្នាក់ងារសុខភាពសត្វភូមិដែលប្រចាំឃុំលំទងមួយនាក់ បានចុះត្រួតពិនិត្យ និងអន្តរាគមន៍ករណីសត្វគោឈឺ និងងាប់ ដែលមានម្ចាស់សត្វឈ្មោះ ប៉ែន នួន ។ជាលទ្ធផល និងដាក់ការសន្និដ្ឋានជាបឋម គឺជាការពុលកាកសំណល់ថ្នាំពុលកសិកម្ម។ កញ្ញា បានបន្តថា មានសត្វគោចំនួនបីក្បាល ក្នុងចំណោមគោសរុប ៣៨ ក្បាល បានងាប់ជាបន្តបន្ទាប់ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ។ រួមមាន ថ្ងៃទី២៥ ខែមេសាគោងាប់ចំនួនមួយក្បាល ដោយមានអាការៈ រឹងជើងដើរមិនរួច ឡើងកម្តៅខ្លាំង និងហើមពោះ។ ចំណែក ថ្ងៃទី២៦ ខែមេសា…
-
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះអ្នកទស្សនាទាំងអស់អាចប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះអ្នកទស្សនាទាំងអស់អាចប្រើ WiFi សាធារណ:ដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិទាំងពីរដោយឥតគិតថ្លៃឡើយ។ ប្រភពខាងលើនេះបានបញ្ជាក់ថាដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅ៖១. ពហុកីឡដ្ឋានជាតិអូឡាំពិក២.ពហុកីឡដ្ឋានជាតិមរតកតេជោ។ សូមស្កេន QR Code ក្នុងរូបខាងនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ៕ ដោយ ៖ ម៉ាដេប៉ូ
-
កម្ពុជា ត្រៀមអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍វិញ នូវជនជាតិហ្វីលីពីន ចំនួន បួននាក់

ភ្នំពេញ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រកាសឱ្យដឹងថា សមត្ថកិច្ចជំនាញរបស់កម្ពុជា បានបញ្ជូនជនជាតិហ្វីលីពីនចំនួនបួននាក់ ទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ សេចក្តីប្រកាសបានឱ្យដឹងថា ក្រុមប្រតិបត្តិការបានទទួលកំណត់ទូតពីស្ថានទូតហ្វីលីពីន ប្រចាំកម្ពុជាចំនួនពីរលើក ដោយស្នើសុំជួយសង្គ្រោះប្រជាពលរដ្ឋហ្វីលីនលើករណីបង្ខាំងមនុស្ស ធ្វើទារុណកម្មនិងជំរិតទារប្រាក់ នៅទីតាំងក្រុមហ៊ុនកាស៊ីណូមួយកន្លែង ស្ថិតក្នុងខេត្តកោះកុង ដោយលើកទី១ ស្នើសុំជួយសង្គ្រោះ ចំនួន ៣០នាក់ និងលើកទី២ ស្នើសុំជួយសង្គ្រោះចំនួន ២០នាក់។ ប្រភពដដែលបន្តថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះស្រាវជ្រាវស្វែងរកជនជាតិហ្វីលីពីន តាម សំណើសុំអន្តរាគមន៍ទាំង២លើក ដោយលើកទី១ បានរកឃើញប្រជាពលរដ្ឋហ្វីលីពីនចំនួន ២០នាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ ដោយសារពួកគេស្នាក់នៅ និងធ្វើការស្របតាមច្បាប់នៃប្រទេសកម្ពុជា។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានឱ្យដឹងទៀតថា ក្រោយទទួលបានសំណើលើកទី២ សមត្ថកិច្ចជំនាញបានរកឃើញពលរដ្ឋហ្វីលីពីនចំនួនប្រាំពីរនាក់ ដែលមានឈ្មោះ ប្រហាក់ប្រហែលនឹងឈ្មោះក្នុងសំណើសុំរបស់ស្ថានទូត ទើបសម្រេចអញ្ជើញពួកគេមកទីកន្លែងរបស់ សមត្ថកិច្ចដើម្បីធ្វើការសាកសួរ។ គណៈកម្មាធិការនេះថា ៖ «តាមការបំភ្លឺនៅចំពោះមុខមន្ត្រីទូត ពួកគេបានចូលមកប្រទេសកម្ពុជា…
-
ប្រជាពលរដ្ឋប្រទះឃើញក្រពើភ្នំជាសត្វកម្របំផុតក្នុងលោកមួយក្បាលទម្ងន់ ៣.៥គីឡូក្រាម នៅស្រុកស្រែអំបិល

ភ្នំពេញ៖ ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងឃុំ ដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២៣ថាក្រោយការប្រទះឃើញនេះត្រូវបានប្រជាពលរដ្ឋនាំយកទៅប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានរួចហើយផងដែរ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។ គួរបញ្ជាក់ថាតំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕ដោយ៖ម៉ាដេប៉ូ
-
អភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិកាណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ

ភ្នំពេញ៖ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ចចំណុះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ យកចិត្តទុកដាក់ ខ្ពស់បំផុត ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងការតុបតែងរាជធានីភ្នំពេញអោយកាន់តែមានសោភណ្ឌភាព ពិសេសគឺការបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុនតំឡើង LED ទាំង៧ទីតាំង ដែលទទួលការផ្សាយផ្ទាល់ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះឱ្យបានល្អ ។ ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីទ្បាជនពិការប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា ការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ មានការប្រកួតចំនួន ១៥ថ្ងៃ ដូច្នេះយើងត្រូវរៀបចំវេនប្រចាំការឱ្យបានច្បាស់លាស់ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ
-
សាលាដំបូងរាជធានីភ្នំពេញ នឹងប្តូរទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការផ្លាស់ប្ដូរទីតាំង នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ចាក់ថា សាលាដំបួង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមគោរព និងជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ គណៈមេធាវីន ព្រះរាជាណាចក្រកម្ពុជា អង្គភាពពាក់ព័ន្ឋនិងសាធារណជនទាំងអស់មេត្តាជ្រាបថា សាលាដំបូង និងអយ្យការអម សាលាដំបួងរាជធានីភ្នំពេញ នឹងប្តូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ…
-
កិច្ចប្រជុំ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ និងយុវជនកាកបាទក្រហមកម្ពុជា ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍នៃវេទិកាយុវជនលេីកទី២ សរុបចំនួន ៦០នាក់។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
-
អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងពីការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា។ សេចក្ដីជូនដំណឹង បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងមានការរអាក់រអួលចរន្តអគ្គិសនីខ្លះៗ ដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលស្នើសុំអភ័យទោសទុកជាមុន ៕ ដោយ ស៊ូ ប៊ុនធី និងភារ៉ា ព័ត៍មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖
-
ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាននៅពីរគោលដៅ និងរឹបអូសបានសារធាតុញៀន ជាង៣គីឡូក្រាម

ភំ្នពេញ ៖ កម្លាំងជំនាញ (ក.១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ លោកវរសេនីយ៍ទោ សេង រស្មី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀននៅ០២គោលដៅផ្សេងគ្នា នៅវេលាម៉ោង១៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀន ជាង៣គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀន ២គោលដៅផ្សេងគ្នានេះ ដោយគោលដៅទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ នៅខុនដូស្តាបេ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យឈ្មោះ ១-Wang Xiao Feng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, ២-He…