-
អភិបាលខណ្ឌច្បារអំពៅ សូមឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ឱ្យមានការរីកចម្រើនថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ដែលសប្បុរសជន ជួយតាមរយៈអាជ្ញាធរខណ្ឌ ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតជាង៣០០គ្រួសារ រស់នៅក្នុងសង្កាត់ច្បារអំពៅ១ សង្កាត់ ច្បារអំពៅ២ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណវត្តពោធិ៍ព្រះបាទ ហៅវត្តច្បារអំពៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ថ្មីៗកម្ពុជា ទទួល បានការកោតសសើរពីអង្គការសហប្រជាជាតិ ដោយទទួលស្គាល់ថា កម្ពុជា មានការរីកចម្រើនជឿនលឿនគួអោយកត់សំគាល់ ក្នុងចំណោម១៩៣ប្រទេស ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ ។ លោកអភិបាលខណ្ឌ បានបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសកល សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស ឱ្យមានការរីកចម្រើនថែមទៀត ។ លោកអភិបាល បន្ថែមថា ពិតជាមានមោទនៈភាពណាស់ ដែលប្រទេសជាតិយើង ទទួលបានសុខសន្តិភាព។ ចាប់ពីពេលនេះតទៅ…
-
ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន គឺជាកិច្ចការងារដ៏ល្អសម្រាប់សង្គមជាតិទាំងមូល ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានចូលរួមជាកម្លាំងជំនួយនៅគ្រប់កាលៈទេសៈ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមពីអ្វីដែលជាតួនាទីភារកិច្ចរបស់ខ្លួន តាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៨ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានចាត់ទុកការចូលរួមរបស់ភ្នាក់ងារសន្ដិសុខឯកជន គឺជាកិច្ចការងារដ៏ល្អសម្រាប់សង្គមជាតិទាំងមូល ពិសេសការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីការបំពេញការងារស្នូល កាតព្វកិច្ចដែលត្រូវការពារតាមគោលដៅ ទីតាំងដែលឈរជើង ភ្នាក់ងារសន្ដិសុខឯកជន បានរួមចំណែកយ៉ាងសកម្មបំផុតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលនេះគឺជាអ្វីដែលយើងបានធ្វើ និងតែងឆ្លើយតបតាមសំណូមពររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ»។ កិច្ចការងារដែលភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមនាពេលកន្លងទៅថ្មីៗនេះ ហើយដែលជាចំណុចដ៏លេចធ្លោរនោះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី គូសបញ្ជាក់ឱ្យដឹងថា ទី១៖ ចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសអំឡុងពេលបិទខ្ទប់, ទី២៖ ការចូលរួមការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ទី៣៖ ការប្រកួតកីឡាជាតិ…
-
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំង មួយចំនួនដូចខាងក្រោម៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ៥-សូនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ៦-សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ
-
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង៖ ការកសាងសមាជិកបក្សថ្មីបន្ថែម ជាកម្លាំងសាមគ្គីដ៏រឹងមាំរបស់បក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន ១៨០នាក់ របស់គណៈកម្មាធិការគណបក្សសង្កាត់ផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរៀបចំធ្វើឡើងនៅស្នាក់ការគណបក្សខណ្ឌចំការមន។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ ឯកឧត្តម យឹម ស៊ីណន…
-
គណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

កំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ចុះផ្សព្វ ផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ១៥នាក់ នៅភូមិថ្នល់បែកខាងកើត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ-ឃុំ របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាង គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ ដូច្នេះសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តឱ្យបានជោគជ័យ ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន ។ ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត គឺគណបក្សដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើន ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ៕ ដោយ ប៊ុន រដ្ឋា
-
រដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីសម្អាតអនាម័យបរិស្ថាន នៅក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ការប្រកួតកីទ្បាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ភ្នំពេញ ៖ ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ការប្រកួតកីទ្បាសុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីសម្អាតអនាម័យបរិស្ថាន នៅក្នុងបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ដឹកនាំដោយ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា តំណាងដ៏ខ្ពង់ខ្ពស់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ។ ក្នុងនោះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ មន្ដ្រីសាលាខណ្ឌ-សង្កាត់ យុវជន ស.ស.យ.ក បុគ្គលិកផ្សារអូរឬស្សី និងបុគ្គលិកផ្នែកអនាម័យរបស់ក្រុមដឹកជញ្ជូនសំរាម MIZUDA សរុបចំនួន ១២០នាក់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
-
នាយឧត្តមសេនីយ៍ នេត សាវឿន៖ កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំជាមួយនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអះអាងថា ការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាតនេះ គឺដើម្បីលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិកម្ពុជាទាំងមូល។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅនាយកដ្ឋានអង្គរក្សនេះ គឺដើម្បីផ្សព្វផ្សាយ និងត្រួតពិនិត្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា…
-
ក្រុមយុវជនអង្គការសង្គមស៊ីវិល ប្តេជ្ញាចិត្ត រួមគ្នាទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយ ដែលជាគ្រោះថ្នាក់សម្រាប់ជាតិ

ភ្នំពេញ ៖ ក្រុមយុវជនអង្គការសង្គមស៊ីវិល បានបង្ហាញការប្តេជ្ញាចិត្តថា នឹងរួមគ្នាទប់ស្កាត់ និងលុបបំបាត់ចោលគោលនយោបាយខ្មៅកខ្វក់នេះចេញពីកម្ពុជា ដែលជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ជាតិ ។ ជាក់ស្តែង នៅព្រឹកថ្ងៃពុធទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បណ្តាញក្រុមយុវជនអង្គការសង្គមស៊ីវិល ដែលធ្លាប់ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានោះ បានធ្វើសន្និសីទព័ត៌មានរួមគ្នា បង្ហាញពីយុទ្ធនាការកម្ចាត់ចោលនូវនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ។ ក្រុមយុវជនដែលធ្លាប់ចូលរួមគាំទ្រសកម្មភាពនយោបាយដឹកនាំដោយ សម រង្ស៊ី នោះ បានលើកឡើងថា ពួកគេសង្កេតឃើញថា អ្នកនយោបាយប្រឆាំងមួយចំនួនតូចតែងតែរិះរកយុទ្ធសាស្ត្រធ្វើឱ្យខុសសីលធម៌សង្គម សីលធម៌នយោបាយ ខុសច្បាប់ជាតិ-អន្តរជាតិ ប៉ះពាល់កិត្តិយសប្រទេសជាតិក្នុងឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ។ ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ លើបញ្ហា សង្គមនយោបាយ កន្លងមកនិងពេលបច្ចុប្បន្ន។ ក្រុមយុវជនអង្គការសង្គមស៊ីវិលទាំងនេះ បន្តទៀតថា មានកត្តាជាច្រើន ដែលយើងបានដឹងពីនយោបាយពុតត្បុត ហើយប្រជាជនខ្មែរដែលបានរងគ្រោះ បានធ្វើសកម្មភាពខុសច្បាប់ ដោយសារតែមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយម ។ តែជាសំណាងល្អដោយសារប្រជាជនខ្មែរទាំងក្នុងនឹងក្រៅប្រទេសបានដឹងខ្លួន និងដកខ្លួនចេញ ក្រោយពីបានដឹងអំពីគោលនយោបាយខ្មៅកខ្វក់របស់មេដឹកនាំឧទ្ទាមក្រៅប្រទេសម្នាក់នោះ។ ទាំងនេះជាការយល់ឃើញ និងរំលឹកពីពិសោធន៍ដែលពួកគេធ្លាប់ហែលឆ្លងជាមួយបក្សប្រឆាំង ។ ជាក់ស្តែងមានមេដឹកនាំប្រឆាំងម្នាក់ ដែលជា អតីតមេដឹកនាំអតីតបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ជាតិ សាសន៍…
-
ប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតច្រាំងទន្លេបាសាក់ចំនួន ២១ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាក់ស្រុតផ្ទះតាមដងទន្លេបាសាក់ ចំនួន ២១គ្រួសារ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១ គ្រួសារ ទទួលបាន អង្ករ មី, ត្រីខ, ទឹកស៊ីអ៊ីវ , ទឹកត្រី, ទឹកបរិសុទ្ធ, តង់កៅស៊ូ , និងម៉ាស ។ ក្នុងនោះដែរគ្រួសាររងគ្រោះរលំផ្ទះទាំងស្រុងមានចំនួន ០២គ្រួសារ ទទួលបានថវិកា ១លានរៀល គ្រួសារដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ១៥គ្រួសារ ទទួលបានថវិកា ៨០ម៉ឺនរៀល និងគ្រួសារប៉ះពាល់ស្រាលមានចំនួន ០៤គ្រួសារ ។ ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចាកចេញពីទីតាំងដែលកំពុងរកនូវការបាក់ស្រុតនេះ ហើយសូមរកទីតាំងសុវត្ថិភាពស្នាក់នៅជាបណ្ដោះអាសន្ន ៕ ដោយ-រ៉ាវុធ
-
ក្រសួងបរិស្ថាន និង អាជ្ញាធររដ្ឋបាលខេត្ត ផ្សព្វផ្សាយនូវច្បាប់ពាក់ព័ន្ធ”វិស័យបរិស្ថាន និងធនធានធម្មជាតិ”

ខេត្តបាត់ដំបង ៖ ក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា៖ អង្គសិក្ខាសាលានេះ ដើម្បីបញ្ជ្រាបចំណេះដឹងនៅក្នុងការពង្រឹងសមត្ថភាពជូនដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងដើម្បីផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការការពារគ្រប់គ្រងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ។ ខណៈដែលមន្រ្តីអនុវត្តន៍ច្បាប់ គឺជាតួអង្គដ៏មានសារៈសំខាន់ ក្នុងការចូលរួមសហការ ការពារ តំបន់ធនធានធម្មជាតិស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានតំបន់ការពារធម្មជាតិចំនួន ៧កន្លែង ដែលចាំបាច់ត្រូវតែការពារ និងអភិរក្សយ៉ាងម៉ឺងមាត់បំផុតដើម្បីជាឧត្តមប្រយោជន៍ជូនចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ។ លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត លើកឡើងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់នូវក្នុងការពង្រឹងសមត្ថភាពរបស់មន្រ្តីអនុវត្តន៍ច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តរបស់ខេត្តបាត់ដំបង និងក្នុងការកសាងនូវសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន…