Category: ព័ត៌មានសង្គម

  • កងរាជអាវុធហត្ថ ពង្រឹងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រធានរដ្ឋ ឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នាពេលខាងមុខ

    កងរាជអាវុធហត្ថ ពង្រឹងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រធានរដ្ឋ ឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា នាពេលខាងមុខ

    ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី០៤-០៥ ខែឧសភា ឆ្នាំ២០២៣)។ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន បន្តថា ទន្ទឹមនេះមានផែនការជាច្រើនទៀតរួមមាន ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ)ថ្ងៃទី០៤-០៥ ខែឧសភា ឆ្នាំ២០២៣, ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ(ថ្ងៃទី០៥-០៨ ខែឧសភា…

  • ក្តាតពលរដ្ឋខ្មែរប្រើធ្វើជា បន្លែ,អន្លក់,សម្ល និង អាចប្រើជាឱសថកាត់បន្ថយកម្រិតស្ករ និងខ្លាញ់ក្នុងខ្លួន

    ក្តាតពលរដ្ឋខ្មែរប្រើធ្វើជា បន្លែ,អន្លក់,សម្ល និង អាចប្រើជាឱសថកាត់បន្ថយកម្រិតស្ករ និងខ្លាញ់ក្នុងខ្លួន

    ភ្នំពេញ៖ ក្ដាត ជារុក្ខជាតិ ដែលប្រជាជនខ្មែរយើងនិយមដាំ នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីយកត្រួយខ្ចី និងធាងធ្វើជាបន្លែ និងអន្លក់។ក្រៅពីនេះក្តាតនៅអាចប្រើជាឱសថសម្រាប់កាត់បន្ថយកម្រិតសារជាតិស្ករ និង ខ្លាញ់ក្នុងរាងកាយបានទៀតផង។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ថាក្តាតមានប្រភពដើមមកពីប្រទេសឥណ្ឌា ចិន ឥណ្ឌូនេស៊ី។ លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) ដុះត្រង់ទៅលើ កម្ពស់១,៥-២ម។ ដើមរស់បានយូរ (perennial) ក្តៀងរីកធំជាមើមស្រទាប់ (corme) រាងដុំមូល ឬមូលទ្រវែង តូច ឬធំ មានទម្ងន់១-៣គីឡូក្រាម ហើយមានកូនមើមតូចៗ ឬកូនដើម (sprouts) ដុះចេញ ពីមេតាមចំហៀង។ ស្លឹកពណ៌បៃតងលាយស្វាយ ស្លឹក (peltate) ទងមកភ្ជាប់ជិត កណ្តាលតួស្លឹក គល់ស្លឹករាងបេះដូង (cordate)។ កញ្ចុំផ្កាជាស្ប៉ាឌីច (spadix) នៅក្នុងស្ទប គេហៅថាផ្កាខ្ព ផ្កាគ្មានទង ធាងទន់ស្ពោត (spongy) ផ្កាតូចៗ គ្មានត្របក គ្មានស្រទាប់ មានភេទតែ១…

  • ស្នងការរាជធានី ភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងការពារព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២

    ស្នងការរាជធានី ភ្នំពេញ ចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងការពារព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២

    ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកលោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជុំជួរត្រួតពិនិត្យកម្លាំង ១០០% នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វេីការផ្សព្វផ្សាយផែនការរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាសុីហ្គេម លេីកទី៣២ និងប៉ារ៉ាហ្គេម លេីកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឡាវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់

    ឡាវប្តេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់

    វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវបានរៀបចំផែនការកាត់បន្ថយករណីឆ្លងជំងឺគ្រុនចាញ់ ក្នុងគោលបំណងលុបបំបាត់ជំងឺនេះទាំងស្រុងនៅក្នុងប្រទេសឡាវ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ក្រោមក្រសួងសុខាភិបាលឡាវ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ របាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាព ក្រោមក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា តំបន់មួយចំនួននៅក្នុងប្រទេសឡាវនៅតែជួបប្រទះនូវអត្រាឆ្លងជំងឺគ្រុនចាញ់ខ្ពស់ ដោយករណីឆ្លងភាគច្រើនកើតឡើងនៅភាគខាងត្បូងនៃប្រទេសឡាវ ដូច្នេះចាំបាច់ត្រូវផ្តោតលើតំបន់ទាំងនេះ នៅពេលពួកយើងព្យាយាមកាត់បន្ថយករណីឆ្លងជំងឺមួយនេះ។ ទន្ទឹមគ្នា នៅមានរឿងច្រើនទៀតដែលត្រូវធ្វើ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅក្នុងប្រទេសឡាវ។ ក្រសួងសុខាភិបាលឡាវបានសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតផែនការលុបបំបាត់ជំងឺគ្រុនចាញ់ ដែលត្រូវបានអនុវត្តនៅក្នុងភូមិចំនួន ៦០ នៃស្រុកចំនួន ៧ ក្នុងខេត្តចំនួន ៥ ក្នុងឆ្នាំ២០២២។ ទន្ទឹមគ្នា ក្រសួង និងដៃគូរបស់ខ្លួនក៏បាននិងកំពុងបន្តស្វែងរកការគាំទ្របន្ថែមទៀតពីអាជ្ញាធរ, អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងសកម្មភាពតាមដានត្រួតពិនិត្យជំងឺគ្រុនចាញ់ ដែលនឹងត្រូវអនុវត្តនៅក្នុងខេត្តសាវ៉ាន់ណាខេត និង អាតាពើ ភាគខាងត្បូងនៃប្រទេសឡាវ។ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរនឹងដំណើរការយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តការស្ទង់មតិ។ អាជ្ញាធរក៏នឹងចែកចាយថ្នាំនៅតាមភូមិគោលដៅ និងធ្វើឱ្យប្រាកដថា ថ្នាំបង្ការមានសម្រាប់ប្រជាជនទូទៅ។ បន្ថែមលើនេះ អាជ្ញាធរនឹងលើកទឹកចិត្តប្រជាជនឱ្យប្រើថ្នាំ ដើម្បីការពារការឆ្លង ហើយអ្នកដែលកើតជំងឺគ្រុនក្តៅនឹងត្រូវពិនិត្យរៀងរាល់ពីរសប្តាហ៍ម្តង។ សូមរម្លឹកថា នៅឆ្នាំ២០២២ ករណីឆ្លងជំងឺគ្រុនចាញ់ត្រូវបានរកឃើញនៅក្នុងស្រុកចំនួន ៣៨ ក្នុងចំណោមស្រុកសរុបចំនួន…

  • ស្រុកស្អាងបាក់ច្រាំងទន្លេ៖អាជ្ញាធរអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់

    ស្រុកស្អាងបាក់ច្រាំងទន្លេ៖អាជ្ញាធរអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់

    កណ្ដាល៖កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣លោក ហាក់ សុខមករា អភិបាលរងខេត្តបានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយ អាជ្ញាធរ ស្រុកស្អាងនិងមានកិច្ចសហការជាមួយក្រុមការងាររុករក និងសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ផងបានចុះអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ និង ចុះពិនិត្យស្ថានភាពនៃការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ លោកអភិបាលរងខេត្តកណ្ដាលបានឱ្យដឹងថា ការបាក់ច្រាំងទន្លេ បាសាក់ នេះ បានបណ្ដាលឱ្យផ្ទះ ចំនួន៤០ខ្នង ស្មើនឹង២១ គ្រួសារ រងផលប៉ះពាល់។ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួនពីរខ្នង ,ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នង និងផ្ទះដែលប៉ះពាល់ស្រាល មានចំនួន ១០ខ្នង។ក្នុងហេតុការណ៍នេះមិនបណ្ដាល ឱ្យមាន ប្រជាពលរដ្ឋណាម្នាក់ រងគ្រោះ ថ្នាក់នោះឡើយ ។ អភិបាលរងខេត្តបន្តថា ការបាក់ស្រុតច្រាំងទន្លេបាសាក់បណ្ដាលមក ពីកត្តាធម្មជាតិ។អាជ្ញាធរខេត្តក៏បានណែនាំ ដល់ប្រជាពលរដ្ឋរងគ្រោះ និងទទួលរងផលប៉ះពាល់ គឺត្រូវធ្វើការរើសម្ភារ និងទ្រព្យសម្បត្តិ ដែល មិនទាន់បាត់បង់ចេញពីទីតាំងរងគ្រោះ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងចាកចេញពីលំនៅឋានដែលមិនមានសុវត្ថិភាព និងរកទីតាំងដែលមានសុវត្ថិភាព៕ដោយ៖រ៉ាវុធ

  • ផលិតផលកសិកម្ម និងឧស្សាហកម្ម ២៥មុខរបស់ខេត្តកំពង់ចាម ត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្ត

    ផលិតផលកសិកម្ម និងឧស្សាហកម្ម ២៥មុខរបស់ខេត្តកំពង់ចាម ត្រូវបានជ្រើសរើសដាក់ក្នុងបញ្ជីភូមិមួយផលិតផលមួយរបស់ខេត្ត

    ភ្នំពេញ៖ ខេត្តកំពង់ចាម មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន ២៥ មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទ​ទួ​លស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ កាលពីឆ្នាំ២០២២ កន្លងទៅ ព្រមទាំងផលិតផលមួ​យចំនួនទៀតត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្ត ដែលកំពុងតែខិតខំគាំទ្រផលិតផលទាំងនោះដើម្បីដា​ក់ជាផលិតផលភូមិមួយផលិតផលមួយខេត្តកំពង់ចាម។ យោងតាម​អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបង្ហាញថា ផលិតផលកសិកម្ម និងឧស្សាហកម្ម ដែលមានសក្តានុពលទាំងនោះរួមមាន ស្រូវ អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេកអំបូងលឿង ក្រមា ហូល-ផាមួង។ ផលិតផលអំពីចេក, ស្រាចេក គ្រាប់ស្វាយចន្ទីលីង ត្បាល់បុក ធូប ទៀន (ហែលវុទ្ធី), ឆ្នាំងអាលុយមីញ៉ូមម៉ាកពាម ប្រេងស្លឹ​កគ្រៃ កន្ទេលក្រហម (កងមាស) នំខ្លូត ចេកឆាប ឆៃប៉ូវប្រៃ ស្ករត្នោត កាបូបកំផ្លោក សិប្បកម្មកែច្នៃឫស្សីខ្មែរ វត្ថុអនុ​ស្សាវរីយ (ឬស្សី និងត្រឡោក) ទឹកឃ្មុំរាជនី ជីសរីរាង្គ ប្រហិតសាច់គោ និងប៉ាតេ «សារ៉ាវុទ្ធ…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម

    ឯកឧត្តម ប៉ាន សូរស័ក្តិ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម

    កំពង់ចាម៖ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយៈការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ដោយក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់ រាជរដ្ឋាភិបាលបានបង្កើនជាបន្តបន្ទាប់នូវមូលនិធិឃុំ-សង្កាត់។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងឆ្នាំ២០២០កន្លងមកនេះ ឃុំ-សង្កាត់នីមួយៗទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១២២ ០០០ដុល្លារ (ដប់ពីរម៉ឺន ពីរពាន់ដុល្លារអាមេរិក) ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានប្រមាណ ៧០ ០០០ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាននេះនឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ នឹងទទួលបានថវិកាសរុបជាមធ្យមជាង ១៣២ ០០០ដុល្លារ (ដប់បីម៉ឺន ពីរពាន់ដុល្លារអាម៉េរិក)។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តគិរីអណ្តែត ស្ថិតក្នុងភូមិរោលជ្រូក ឃុំបារាយណ៏ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព…

  • ឯកឧត្តម ចាយ បូរិន ដឹកនាំគណ:ប្រតិភូយុវជនគណបក្សចុះ សួរសុខទុក្ខ ឯកឧត្តម ហែម គួយ ដល់គេហដ្ឋានខេត្តកណ្តាល

    ឯកឧត្តម ចាយ បូរិន ដឹកនាំគណ:ប្រតិភូយុវជនគណបក្សចុះ សួរសុខទុក្ខ ឯកឧត្តម ហែម គួយ ដល់គេហដ្ឋានខេត្តកណ្តាល

    កណ្តាល៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខឯកឧត្តមឧត្តមសេនីយ៍ឯក ហែម គួយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយរងសេនាធិការចំរុះ អគ្គបញ្ជាការកងយោធពលខេរភូមិន្ទ ដល់គេហដ្ឋាន នៅឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម គួយ និងក្រុមគ្រួសារ ព្រមទាំងបានសម្តែងនូវការកោតសរសើរចំពោះការលះបង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុជាតិមាតុភូមិ…

  • គណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ឧបត្ថម្ភការស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    គណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ឧបត្ថម្ភការស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី និងក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ( K72 ) តំណាងឲ្យគណបញ្ជការយោធា ខេត្តប៊ីញភឿក បានត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង២៨៥ម៉ែត្រ ទទឹងប្រវែង៥ម៉ែត្រ និងកម្រាស់១៥សង់ទីម៉ែត្រ ដែលកំពុងដំណើរការស្ថាបនានៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦កន្លងមក គណៈបញ្ជាការយោធាខេត្តប៊ិញភឿក ក៏ធ្លាប់បានជួយស្ថាបនាផ្លូវបេតុង១ខ្សែ ឆ្អឹងដែកទទឹង ៧ម៉ែត្រ កម្រាស់ ១៥សង់ទីម៉ែត្រ ប្រវែង ២០០ម៉ែត្រ ចាប់ពីខ្លោងទ្វារចូលទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានតម្លៃជាទឹកប្រាក់ ២០,០០០ដុល្លារអាមេរិក និងបានផ្តល់ម៉ាស៊ីនផលិតទឹកស្អាត ១គ្រឿង សម្រាប់ផលិតទឹកស្អាត ហើយថ្ងៃនេះ គណបញ្ជាការយោធាខេត្តប៊ិញភឿក បានដំណើរការស្ថាបនាផ្លូវបេតុងមួយខ្សែថ្មីទៀត សម្រាប់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទុកជាប្រយោជន៍សម្រាប់អង្គភាពប្រើប្រាស់យូរអង្វែងតទៅ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គុណចំពោះលោកវរសេនីយ៍ឯក ង្វៀន…

  • យុទ្ធនាការអន្ទាក់សូន្យគឺដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា

    យុទ្ធនាការអន្ទាក់សូន្យគឺដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា

    ខេត្តពោធិ៍សាត់ ៖ “យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់ និង ការជួញដូរសត្វព្រៃនៅកម្ពុជា ”នេះជាការថ្លែងបញ្ជាក់ ពីសំណាក់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅថ្ងៃទី២២ ខែមសា ឆ្នាំ២០២៣ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តម រដ្ឋលរខាធិការបានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យ កំពុងប្រារព្ធធ្វើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស្សនិងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនិងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ អន្ទាក់គឺជាឃាតករលាក់មុខដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃនិងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ។ គោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យគឺដើម្បីលប់បំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមទាំងអ្នកដោះអន្ទាក់ អ្នករាយការណ៍ពីអន្ទាក់ និងការជួញដូរ សត្វព្រៃ និងម្ចាស់ភោជនីដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយអន្ទាក់ និងចូលរួមបង្កើតសុវត្ថិភាព ទីជម្រកសត្វព្រៃ ព្រមទាំងការរស់រានមានជីវិតរបស់សត្វព្រៃនៅក្នុងព្រៃ។» គួរបញ្ជាក់ថាមុនយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ ឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងអង្គការដៃគូរបានដកអន្ទាក់សរុបចំនួនជាង៦ ម៉ឺនអន្ទាក់។ បន្ទាប់ពីយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ក្នុងឆ្នាំ២០២២ ចំនួនអន្ទាក់ប្រមូលបានសរុបពីតំបន់ការពារធម្មជាតិមានការថយចុះមកជាង៣ម៉ឺនអន្ទាក់។ ថ្វីបើចំនួនអន្ទាក់មិនទាន់ចុះដល់សូន្យក៏ដោយប៉ុន្តែវាបានបង្ហាញនិន្នាការថយចុះគួរឲ្យកត់សម្គាល់ និងបង្ហាញថាយុទ្ឋនាការអន្ទាក់សូន្យដើរលើផ្លូវត្រូវ។ អន្ទាក់បានសម្លាប់សត្វព្រៃដោយមិនរើសមុខចាប់តាំងពីអណ្តើក…