Category: ព័ត៌មានសង្គម

  • ក្រសួងអប់រំ និងអង្គការដៃគូកំពុងពង្រឹងការអនុវត្តកម្មវិធីបំណិនជីវិតនៅតាមមូលដ្ឋាន

    ក្រសួងអប់រំ និងអង្គការដៃគូកំពុងពង្រឹងការអនុវត្តកម្មវិធីបំណិនជីវិតនៅតាមមូលដ្ឋាន

    ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា សហការគ្នាជាមួយអង្គការរូមធូរីដ កំពុងរៀបចំពង្រឹងការអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជួយទៅដល់សិស្សអាចដើរទាន់សម័យកាល ខណៈដែលអ្នកឃ្លាំមើលសង្គម ចង់ឃើញការអនុវត្តកម្មវិធីបំណិនជីវិតនេះ ប្រកបដោយនិរន្តរភាព។ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៩ ខែមេសានេះ បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយមានការធ្វើបទបង្ហាញ សម្រាប់សិស្សស្រីពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលបង្រៀនដោយបុគ្គលិកអង្គការរូមធូរីដកម្ពុជា (Room to Read Cambodia) ក្នុងភាពជាដៃគូជាមួយសាលារៀន រួមមាន ជំនាញជឿជាក់លើខ្លួនឯង ជំនាញការគ្រប់គ្រងអារម្មណ៍ ជំនាញការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនង។ នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍ ដល់ភាគីពាក់ព័ន្ធ ត្រូវស្រង់គំនិតសំខាន់ៗនៅក្នុងសៀវភៅរួមមួយ ដែលជាសៀវភៅណែនាំ ឬក៏ជាវិធីសាស្រ្តបង្រៀន ដោយផ្ដោតទៅលើបញ្ហាក្នុងការលើកកម្ពស់បំណិនជីវិត សតវត្សរ៍ទី២១ ហើយជ្រើសរើសជាប្រធានបទក្នុងការយកទៅអនុវត្តបំណិនជីវិតនៅតាមមូលដ្ឋានឱ្យបានសមស្រប។ ទាក់ទិននឹងរឿងនេះ លោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សម្រាប់វិស័យអប់រំ ការបញ្ជូលកម្មវិធីបំណិនជីវិត ចាប់ពីបឋមសិក្សា…

  • ឯកឧត្តម អ៊ិត សំហេង៖ ការលើកកម្ពស់សេវាពេទ្យសហគ្រាសបានរួមចំណែកបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

    ឯកឧត្តម អ៊ិត សំហេង៖ ការលើកកម្ពស់សេវាពេទ្យសហគ្រាសបានរួមចំណែកបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេងបានថ្លែងថា ការជំរុញការលើកកម្ពស់សេវាពេទ្យសហគ្រាសដែលប្រកបដោយ គុណភាព និងប្រសិទ្ធិភាព គឺជាផ្នែកមួយដ៏សំខាន់ណាស់ក្នុងការរួមចំណែកដើម្បីបង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយទាមទារចាំបាច់ផងដែរឱ្យមាននីតិវិធី និងគោលការណ៍ណែនាំច្បាស់លាស់ក្នុងការសិក្សាស្រាវជ្រាវ និងការតាមដាន ជំងឺវិជ្ជាជីវៈ ។ ការថ្លែងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បែបនេះធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ជំរុញការអនុវត្ត ប្រកាសរួម ស្តីពីការរៀបចំគិលានដ្ឋានសហគ្រាស និងប្រកាសរួម ស្តីពីលក្ខខណ្ឌនិងបេសកកម្មសេវាពេទ្យសហគ្រាស នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។ សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជា គណៈឆ្មបកម្ពុជា និងគណៈគិលានុប្បដ្ឋាកកម្ពុជា ក្រោមកិច្ចសហការ និងការឧបត្ថម្ភរួមគ្នាពីអង្គការ USAID តាមរយៈគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (EQHA) ដែលអនុវត្ត ដោយអង្គការ FHI360។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ អង្គការដៃគូជាតិ អន្តរជាតិ…

  • ឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់កុមារ (កូន)

    ឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់កុមារ (កូន)

    ភ្នំពេញ៖ នៅពេលនិយាយអំពីការអប់រំកូន ឪពុកម្តាយគួរប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតិចបំផុតតាមដែលអាចធ្វើទៅបាន។ វាស្ទើរតែមិនមែនជារឿងចម្លែកទេដែលយើងសង្កេតឃើញទារក និងក្មេងចេះដើរតេះតះ សម្លឹងមើលអេក្រង់ឧបករណ៍អេឡិចត្រូនិចដែលឪពុកម្តាយផ្តល់ឱ្យពួកគាត់ដើម្បីបង្វែរ ឬធ្វើឱ្យកូនៗនៅស្ងៀម ។ ទំនួលខុសត្រូវរបស់ឪពុកម្តាយ មិនអាចជំនួសដោយបច្ចេកវិទ្យាទេ។ ខណៈពេលដែរលបច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួលក៏ដោយ ឱពុកម្តាយគួរតែពិចារណាដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់អវិជ្ជមាននៃឧបករណ៍បច្ចេកវិទ្យា លើការវិវឌ្ឍរបស់កុមារ។ យើងគួរដឹងថា ទាករអាយុក្រោម ១៨ខែ ៖ មិនត្រូវអនុញ្ញាតឱ្យមើលកញ្ញក់អេក្រង់ឧបករណ៍អេឡិចត្រូវនិកទេ លើកលែងតែមានការសន្ទនាតាមវីដេអូ កុមារអាយុពី១៨ ទៅ ២៤ ខែ គួរមើលកម្មវិធីល្អ និងមានគុណភាពជាមួយឪពុកម្តាយប្រសិនបើឪពុកម្តាយចង់ចាប់ផ្តើមណែនាំពួកគាត់ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលកុមារអាយុពី ២ ទៅ ៥ឆ្នាំ មិនគួរមើលកម្មវិធីទៅលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលលើសពីមួយម៉ោងក្នុងមួយថ្ងៃទេ ហើយឪពុកម្តាយគួរតែនៅមើលជាមួយពួកគេ កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ៖-គួរតែកំណត់ពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិក និងប្រភេទមាតិកា។ -ឪពុកម្តាយត្រូវមានការត្រួតពិនិត្យបន្ថែមដើម្បីធានាថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនឹងមិនមានការរារាំងដល់ការទទួលបានសកម្មភាពចាំបាច់ផ្សេងៗ និងការគេងរបស់កូនឡើយ។ -កុមារគួរតែត្រូវបានអនុញ្ញាតនិងជំរុញឱ្យចូលរួមក្នុងសកម្មភាពខាងក្រៅដូចជា ការអានសៀវភៅរឿង ឬឱ្យពួកគាត់បានចូលរួមជួយការងារផ្ទះ។ -កុមារគួរតែទទួលបានពេលវេលាមើលថែច្រើន និងការយកចិត្តទុកដាក់ខ្ពស់ពីឱពុម្តាយ ៕ ដោយ ង៉ាន់ ទិត្យ ប្រភព កម្ពុជាឆ្ពោះទៅឌីជីថល -Go Digital Cambodia

  • រដ្ឋបាលខេត្តសៀមរាប ណែនាំអាជ្ញាធរបន្តចុះអប់រំម្ចាស់អាជីវកម្មដែលបង្កការរំខានដោយសំឡេង

    រដ្ឋបាលខេត្តសៀមរាប ណែនាំអាជ្ញាធរបន្តចុះអប់រំម្ចាស់អាជីវកម្មដែលបង្កការរំខានដោយសំឡេង

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានណែនាំដល់អាជ្ញាធរខេត្តពាក់ព័ន្ធ បន្តចុះអប់រំនិងណែនាំដល់ម្ចាស់អាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន ការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា និងបងប្អូនប្រជាពលរដ្ឋដែលមានការបង្កជាសំឡេងរំខាន ត្រូវគោរពតាមគោលការណ៍ និងម៉ោងពេលវេលាដែលបានកំណត់ សំដៅកាត់បន្ថយការរំខានដោយសំឡេងដល់អ្នកដៃ។ សេចក្តីណែនាំរបស់អភិបាលខេត្តសៀមរាបឯកឧត្តម ទៀ សីហា  នេះបានលើកឡើងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកបអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ និងអនុវត្តកិច្ចការមួយចំនួន។ សេចក្តីណែនាំបន្តថា មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តជំរុញផ្សព្វផ្សាយ អនុក្រឹត្យលេខ ៤២ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងអនុក្រឹត្យលេខ ១៩១ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។ ឯកឧត្តមអភិបាលខេត្តសៀមរាបបញ្ជាក់ថា​ «ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលប្រកបអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រួមមាន រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន និងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យដ៏ទៃទៀត…

  • យានយន្តល្មើសចំនួន ៤៩គ្រឿងនៅទូទាំងប្រទេស ត្រូវបានផាកពិន័យ នាថ្ងៃទី១៩ មេសា ម្សិលមិញ

    យានយន្តល្មើសចំនួន ៤៩គ្រឿងនៅទូទាំងប្រទេស ត្រូវបានផាកពិន័យ នាថ្ងៃទី១៩ មេសា ម្សិលមិញ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩គ្រឿង ម៉ូតូ ៤៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩គ្រឿង មានម៉ូតូចំនួន ៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យសរុប ១០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

    ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យសរុប ១០ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ក្នុងទិវា ៨ ឧសភា ឆ្នាំ២០២៣ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយលោកជំទាវ សម្តេចវិបុលបញ្ញា សុខ អាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។ នៅក្នុងព្រះរាជសារលិខិតនៅថ្ងៃទី១៨មេសា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យ ចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា…

  • កូនសុនខ ដែលទើបនឹងកើតចំនួន១៣ក្បាល កំពុងទទួលការមើលថែ ដើម្បីអាចក្លាយជាសុនខបន្តវេនដែ​ល​មានជំនាញហិតមីន

    កូនសុនខ ដែលទើបនឹងកើតចំនួន១៣ក្បាល កំពុងទទួលការមើលថែ ដើម្បីអាចក្លាយជាសុនខបន្តវេនដែ​ល​មានជំនាញហិតមីន

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឱ្យដឹង​ថា កូនសុនខ​ចំនួន ១៣ក្បាល បាន​​កើតថ្មីៗនេះ និង​កំពុងទទួលការមើលថែ និង​អាចក្លាយជាសុ​នខបន្តវេនក្នុង​ជំនាញហិតមីន ខណៈសុ​នខដែលមានជំនាញហិតមីន នៅមិនទាន់ចំនួនគ្រប់គ្រាន់នៅឡើយ សម្រាប់បម្រើឱ្យវិស័​យមីនក្នុង​ប្រទេសកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់,CMAC)) បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសាថា បច្ចុប្បន្ននេះ អង្គភាព ស៊ីម៉ាក់ បានគាំទ្រមេពូជសុ​នខ ផលិតកូនបានជាង១០០ក្បាល រួមជាមួយនឹងកូនសុនខដែលទើបតែកើតថ្មីចំនួន១៣ក្បាលទៀត ដែលកំពុងទទួលការមើលថែ។ កូនសុខនទាំងនេះ មិនមែនសុទ្ធតែមានជំនាញក្នុងការស្វែងរកមីន ឬហិតមីននោះទេ ដែលអង្គភាពលោកត្រូវប្រើពេលក្នុងការបង្ហាត់បង្រៀន រួចហើយក៏ត្រូវប្រឡងជ្រើសរើសកូនសុខនទាំងនោះ បើជាប់នឹងនៅបន្តជាសុខនបន្តវេនដែលមានជំនាញហិតមីន ហើយបើធ្លាក់នឹងក្លាយជាប្រភេទសុខនដែលមានជំនាញផ្សេងៗទៀតផងដែរ។ ឯកឧត្តម ហេង រតនា បានប្រាប់ថា៖ «បច្ចុប្បន្ននេះ យើងផលិតកូនសុខនបានជាង ១០០ក្បាល ហើយរួមជាមួយនឹងកូនសុខនដែលទើបតែកើតថ្មីចំនួន១៣ក្បាលទៀត ដែលយើងនឹងជ្រើសរើសវា ក្រោយពីបង្រៀ​នមួយរយៈ បើអាណាជាប់ទើបយកបាន អាណាធ្លាក់នឹងក្លាយជាសុខនដែលមានជំនាញផ្សេងទៀត​»។ លោកអះអាងថា សម្រាប់អង្គភាពស៊ីម៉ាក់ មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផលិតកូនសុខនសម្រាប់ក្នុងស្រុក តែបើទោះបីជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតកូនសុខនក៏ពិតមែន ប៉ុន្តែអង្គភាពលោកក៏ត្រូវស្រាវជ្រាវ និងស្វែករកប្រភេទពូជផ្សេង ដែលនាំចូលពីប្រទេសដទៃទៀតផងដែរ ខណៈដែលកម្ពុជាជាក់ស្ដែងនៅចំពោះមុខ អាចផលិតកូនសុខនដោយខ្លួនឯងបានក៏ដោយ។ ​កន្លងមកកម្ពុជា បាននាំយកសុនខហិតមីន ដោយការទិញ…

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

    ភ្នំពេញ ៖ នៅរសៀល ថ្ងៃពុធ ទី ១៩ ខែមេសា ឆ្នាំ ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននេះ ដោយ សារមូលហេតុ៖ ធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម។– ទីតាំង៖ លើផ្លូវលេខ៧១។– ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ៧១ ចន្លោះផ្លូវលេខ៦៣ ដល់ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។– រយៈពេល៖ នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:៤០នាទីព្រឹក រហូតដល់បញ្ចប់ការជួសជុល។ដូច្នេះ រដ្ឋាករ ទឹក ស្វយ័តក្រុងភ្នំពេញ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផង សូមអគុណ! ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ក្រសួងអប់រំកំណត់យកថ្ងៃទី​៦ ខែវិច្ឆិកា ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣

    ក្រសួងអប់រំកំណត់យកថ្ងៃទី​៦ ខែវិច្ឆិកា ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់សម័យ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២០២២-២០២៣ នឹងធ្វើឡើងនៅថ្ងៃទី ៦វិច្ឆិកា និងបានចេញសេចក្តីណែនាំមួយចំនួនទៅកាន់នាយក នាយិកាគ្រឹះស្ថាន និងប្រធានមន្ទីរអប់រំរាជធានី-ខេត្ត ដើម្បីត្រៀមលក្ខណៈឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ បានចេញសេចក្តីណែនាំចុះថ្ងៃទី​១១ ខែមេសាមាន១៩ ទំព័រ ដែលទើបទទួលបាន បានឱ្យដឹងថា ការរៀបចំណែនាំនេះ ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់ឆ្នាំ ២០២៣។ សេចក្តីណែនាំបន្តថា ចំពោះការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ពីថ្ងៃទី​០១ខែឧសភាដល់ថ្ងៃទី​៣១ខែឧសភា ឆ្នាំ ២០២៣។ ចំណែកសម័យប្រឡងត្រូវបានកំណត់យកថ្ងៃទី​០៦ ខែវិច្ឆិកា ។ ចំពោះបេក្ខភាពប្រឡង សិស្សសាលាមធ្យមចំណេះទូទៅសាធារណៈ និងឯកជនដែលអាចដាក់ពាក្យសុំឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) បានរៀនគ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សាទុតិយភូមិ បានរៀនចប់ថ្នាក់ទី​១២ និងត្រូវមានមធ្យមភាគពិន្ទុប្រចាំចាប់ពី ២៥.០០ ឡើងទៅ។ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិត ហង់ជួន ណារ៉ុន  បានគូសបញ្ជាក់ថា៖«…

  • អភិបាលខេត្តកណ្ដាល ស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្តសហការគ្នា និងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តឱ្យបានចប់តាមផែនការ

    អភិបាលខេត្តកណ្ដាល ស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ បន្តសហការគ្នា និងជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តឱ្យបានចប់តាមផែនការ

    ខេត្តកណ្តាល ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើបែបនេះក្នុងឱកាសដែលឯកឧត្ដមអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី មន្ត្រីជាប់កិច្ចសន្យា អ្នកស្ម័គចិត្ត លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល ។ ឯកឧត្ដមអភិបាលខេត្តបន្តថា ការងារចុះបញ្ជីដៃធ្លីមានលក្ខណៈជាប្រព័ន្ធ មានអត្ថប្រយោជន៍ជាច្រើនណាស់សម្រាប់ប្រជាពលរដ្ឋ គឺធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី តាមរយៈការផ្ដល់ជូននូវវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង), ចូលរួមកាត់បន្ថយ និងលុបបំបាត់នូវវិវាទដីធ្លី (ជម្លោះព្រំប្រទល់ ត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង), ជាវត្ថុតាងស្របច្បាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេនបន្ត (អំណោយ ដល់កូន ចៅ និងសាច់ញាតិផ្សេងទៀត), បង្កើតទីផ្សាដីប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង, ជាកម្លាំងចលករជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ, អាចយកទៅប្រើប្រាស់ជារបស់សម្រាប់ធានាការខ្ចីប្រាក់ពីធនាគារ ដើម្បីបានទន់មកប្រើប្រាស់សម្រាប់ពង្រីកមុខរបរ និងការងារផ្សេងៗ, ធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ, អាចបង្កើនតម្លៃដីកាន់តែបានថ្លៃ និងប្រកបដោយទំនុកចិត្ត, ទទួលបានចំណូលពីពន្ធប្រថាប់ត្រា និងពន្ធលើដីធ្លីមិនប្រើប្រាស់។ ជាមួយគ្នានេះផងដែរ អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្តអនុវត្តផែនការចុះបញ្ជីដីរួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ…