-
រដ្ឋបាលខេត្តកណ្តាល ប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជាង ១.០០០ ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅឃុំព្រែកអំបិល

កណ្តាល៖ ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន១.០៣០ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិអន្លង់ តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានយកចិត្តទុកដាក់បំផុត លើការងារចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលន វត្ថុជូនប្រជាពលដ្ឋ ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែក បច្ចេកGទេស និងផ្នែកច្បាប់ ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុង ភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានភាពកាន់តែល្អប្រសើរឡើង។ ក្នុងពិធីនេះដែរឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ និង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់ អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទារ លុយពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ផ្ទះ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្ត បាន ធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ១៨៦…
-
ប្រមុខ អ.ស.ប អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅស៊ូដង់

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស នៅថ្ងៃទី១៨ ខែមេសានេះ បានអំពាវនាវឱ្យមេដឹកនាំកងកម្លាំងប្រដាប់អាវុធក្នុងជម្លោះនៅប្រទេសស៊ូដង់ បញ្ឈប់អរិភាពជាបន្ទាន់ ហើយចាប់ផ្តើមការចរចាគ្នា ដើម្បីដោះស្រាយអំពើហិង្សា។ ប្រទេសស៊ូដង់កំពុងជួបប្រទះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងទាហានប៉ារ៉ា (RSF) របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ បើតាមតំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ មនុស្សយ៉ាងហោច១៨៥នាក់ត្រូវបានសម្លាប់ និងជាង១,៨០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងឧត្តមសេនីយ៍ពីរក្នុងប្រទេសស៊ូដង់ នារយៈពេល៣ថ្ងៃមកនេះ។ ជុំវិញបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ ហើយថា ជម្លោះនេះក៏បានបង្កឱ្យបាត់បង់ជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើនដ៏គួរឱ្យរន្ធត់ផងដែរ។ លោក ហ្គូទែរេស បានក្រើនរំលឹកដល់ភាគីទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ ហើយព្រមានថា ការកើនឡើងអំពើហិង្សាបន្ថែមទៀត អាចនាំដល់ការបំផ្លិចបំផ្លាញប្រទេសស៊ូដង់ និងប្រទេសក្នុងតំបន់ ដោយលោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបញ្ចប់ជម្លោះ និងស្តារសណ្តាប់ធ្នាប់សន្តិសុខឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ លោក ហ្គូទែរេស បានបញ្ជាក់សារជាថ្មីថា អង្គការសហប្រជាជាតិនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រជាជនស៊ូដង់ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ជាពិសេសការកសាងអនាគតប្រកបដោយសន្តិភាព…
-
សត្វ ត្លុម មានវត្តមានច្រើននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

រាជធានីភ្នំពេញ៖ ត្លុម ជាសត្វស្លាបកំពុងមានវត្តមានច្រើននៅក្នុង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុង ខេត្ត តាកែវ ។ សត្វប្រភេទនេះត្រូវបានគេឱ្យដឹងថាសម្បូរច្រើនបំផុតនារដូវកសិករធ្វើស្រែ ពិសេស នារដូវច្រូតកាត់ដែលវាចូលចិត្តស៊ីស្រូវទុំជាអាហារ។ សត្វ ត្លុម ជាប្រភេទសត្វដែលមានជើងវែង សម្បុរដូចខ្វែកត្រោក មានវារិជជាតិជាចំណី ។ លោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និងជាអ្នកថតរូបសត្វស្លាបប្រចាំនៅ តំបន់ ការពារទេសភាព បឹង ព្រែកល្ពៅ បានបញ្ជាក់ប្រាប់ AMS នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ឱ្យដឹងថា”សត្វត្លុមសម្បូរច្រើននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ។ ឃើញវាសម្បូរបំផុតនារដូវស្រូវទុំ ឬកន្លែងគេធ្វើស្រែ គឺសម្បូរច្រើនណាស់។ឱ្យតែដល់រដូវនេះវាយំត្លុមៗៗ…ពេញស្រែហើយ”។ មន្រ្តី ឧទ្យានុរក្ស ប្រចាំ តំបន់ ការពារទេសភាព បឹងព្រែកល្ពៅ រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា៖”សត្វត្លុមជាសត្វឆាប់ផ្អើល មិនងាយថតរូបបានទេ ហើយរូបដែលលោកថតបាននេះ គឺជាសត្វត្លុមឈ្មោលតែប៉ុណ្ណោះ ។ បើវាឃើញយើងវារត់ពួនចូលក្នុងស្រែបាត់ហើយ គឺ វាកម្រចេញមកឱ្យឃើញណាស់។វាចូលចិត្តយំទាំងពេលថ្ងៃ ពេលល្ងាច ឬ យប់”។លោក ឈឿន…
-
កូនផ្សោត ១ក្បាលទៀត និងជាកូនផ្សោតទី២ នៅឆ្នាំនេះ ទើបនឹងកើតនៅអន្លង់កាំពី ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ថា នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរ ប្រចាំតំបន់អន្លង់កាំពី បានប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល កំពុងហែលទឹកលេង ជាមួយហ្វូងផ្សោតពេញវ័យ ជាច្រើនទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រោយពីអ្នកបើកទូកទេសចរ បានឃើញហើយ ក៏រាយការណ៍មកប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត ។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដាន កូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះ ទើបតែមានអាយុប្រមាណ៣ថ្ងៃ ។ នេះជាកូនផ្សោតទី២ ដែលបានកត់ត្រា នៅឆ្នាំ២០២៣ ។ សូមជម្រាបថា នៅឆ្នាំ២០២២ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ…
-
ក្រសួងធនធានទឹក អំពាវនាវដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវទៅដល់បណ្ដាខេត្តទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់ ខណៈដែលអាជ្ញាធរបណ្ដាខេត្តមួយចំនួនបានណែនាំឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រៀមការពារខ្លួនពីការកើនឡើងកម្ដៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែមេសា នៅតាមតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពកើនដល់ជិត ៤០អង្សាសេ និងអាចមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ប្រភពដដែលបន្តថា ដោយសារប្រទេសកម្ពុជានៅតែបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនឹងខ្យល់ប្រែប្រួល ទើបធ្វើឲ្យនៅតាមបណ្ដាខេត្តវាលទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ជិត ៤០អង្សាសេ ហើយក៏អាចនឹងកើតមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ»។ ចំណែកតំបន់មាត់សមុទ្រវិញ ក្រសួងធនធានទឹក និងឧតុនិយមថានឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ ៣៥អង្សាសេ រួមជាមួយនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ស្ថានភាពអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយមបានសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងកម្ដៅ ដែលអាចកើតមានឡើងជាយថាហេតុណាមួយ។ ទាក់ទិននឹងរឿងនេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងថា អាជ្ញាធរខេត្តបានផ្សព្វផ្សាយព័ត៌មានទាំងនេះ…
-
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សំណូមពរដល់ប្រជាពលរដ្ឋ រួមគ្នាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនានៅក្នុងមូលដ្ឋាន

កំពង់ធំ៖ ក្នុងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បំពាក់ឯកសណ្ឋាន ជូនប្រជាការពារ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនានៅក្នុងមូលដ្ឋាន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើឲ្យភូមិ ឃុំ សង្កាត់របស់យើងមានសុខសន្តិភាព គ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់។ នៅក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១២នាក់ និងឧបត្ថម្ភអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម…
-
មេបញ្ជាការសឹករងកំពង់ធំ កោតសរសើរកងកម្លាំង ដែលធានាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី យ៉ាងល្អប្រសើរ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានទទួលខុសត្រូវខ្ពស់តាមភារកិច្ច សហការជាមួយបណ្ដាកងកម្លាំងទាំងបី និងអាជ្ញាធរដែនដី ធានាបានសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតាមមូលដ្ឋាននានាបានយ៉ាងល្អប្រសើរ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូចនេះ នៅថ្ងៃទី១៧មេសា ក្នុងកិច្ចជុំបូកសរុបវាយតម្លៃលទ្ធផលការងារ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេលបីថ្ងៃនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បូកសរុបលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងការការពារសន្តិសុខសុវត្ថិភាពនៅតាមទីវត្តអារាម និងនៅតាមទីរមណីយដ្ឋាននានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ព្រមជាមួយនោះផងដែរ កងកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១០០នាក់ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋ ក្នុងការលេងល្បែងរបាំប្រជាប្រិយ និងរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានកោតសរសើរចំពោះកងកម្លាំងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១០០នាក់ ដែលបានចូលរួមរាំម៉ាឌីហ្សុនជាក្រុម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៣ ទទួលបានជោគជ័យ…
-
មួកស្លឹកត្នោតខ្មែរនៅតែពេញនិយម

ខេត្តសៀមរាប៖ មួកស្លឹកត្នោតជាកេរស្នាដៃដូនតាខ្មែរយើងចេះច្នៃធ្វើពីស្លឹកត្នោតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដើម្បីបិទបាំងកំដៅថ្ងៃអស់កាលដ៏យូរលង់មកហើយ។ មួកស្លឹកត្នោត នេះក៏ត្រូវបានគេចាត់ទុកជាអត្តសញ្ញាណជាតិរបស់ខ្មែរផងដែរ។ បច្ចុប្បន្នបើទោះបីមានមួកជាច្រើនប្រភេទចូលមកជំនួស ប៉ុន្តែមួយស្លឹកត្នោតរបស់ខ្មែរដែលជារបស់កែច្នៃចេញមកពីធម្មជាតិត្រូវបានគេនិយមប្រើប្រាស់ផងដែរពិសេសតំបន់ទេសចរណ៍ក្នុងទឹកដីខេត្តសៀមរាប។ ជាមួយគ្នានេះនៅក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី២០២៣នេះគេឃើញនៅតាមតំបន់ទេសចរណ៍ជាច្រើន និងនៅតាមភូមិមួយចំនួនក្នុងទឹកដីខេត្តសៀមរាប ក៏មានដាក់លក់មួកស្លឹកត្នោតសម្រាប់ភ្ញៀវទេសចរផងដែរ ។ ស្រ្តីមួយរូបមានឈ្មោះ ហុង សុគាន់ ដែលកំពុងដើរលក់មួកស្លឹកត្នោតខ្មែរ នៅខាងជើងប្រាសាទបាយ័នក្នុងសង្រ្កាន្តឆ្នាំថ្មី២០២៣នេះ បានប្រាប់ឱ្យដឹងថា មានភ្ញៀវទេសចរទាំងខ្មែរ និង បរទេសចូលចិត្តទិញមួកស្លឹកត្នោតខ្មែរសម្រាប់ពាក់ណាស់ដែរ ។ ក្រុមអ្នកទេសចរពាក់មួកខ្មែរដើម្បីបង្ហាញពីផលិតផលកេរដូនតាខ្មែរ និងការស្រឡាញ់ចូលចិត្ត ធម្មជាតិ។ ស្រ្តីវ័យជាង៥០ឆ្នាំរស់នៅខេត្តសៀមរាបរូបនេះបានប្រាប់ឱ្យដឹងផងថា”ខ្ញុំរៀងរាល់បុណ្យធំៗដូចជាចូលឆ្នាំថ្មី ភ្នុំបិណ្យតែងលក់មួកស្លឹកត្នោតខ្មែរព្រោះថា លក់ដាច់ ហើយគេចូលចិត្តពាក់ដើម្បីថតរូបឬបាំងកំដៅថ្ងៃ”។ អ្នកស្រី ហុង សុគាន់ បានប្រាប់ឱ្យដឹងបន្ថែមថា មួកខ្មែរមានតម្លៃមិនដល់ ១០០០០រៀលទេ ទោះមិនប្រើជាប់បានយូរដូចមួកដទៃ តែវាត្រូវបានក្រុមទេសចរស្រឡាញ់ ចូលចិត្តទិញ ។ ក្នុងមួយរដូវចូលឆ្នាំខ្មែរអ្នកស្រីអាចលក់ចាប់ពី ៣០០ដល់ជិត ៦០០មួកផងដែរ។សម្រាប់ការរកប្រាក់កម្រៃក្នុងមួយរដូវកាលនេះគឺគ្រាន់ដោះស្រាយជីវភាពគ្រួសារអ្នកស្រី។ គួរបញ្ជាក់ថា ក្នុងអង្គរសង្រ្កាន្តគេឃើញមានការដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរផងដែរនៅក្នុងពិព័រណ៍”ភូមិខ្ញុំ”ដែលមានដាក់តាំងបង្ហាញជានិម្មិតរូបមួកស្លឹកត្នោតដ៏ធំមួយ ។ ក្រៅពីនេះក៏មានដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរសម្រាប់ទុកឱ្យអ្នកទេសចរថតរូបជាអនុស្សាវរីយ៍ថែមទៀតផង ៕អត្ថបទ៖លោកជិនម៉ាដេប៉ូរូបភាព៖ លោក ងីម ឆៃហួត
-
ស្លាប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៥២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក នាថ្ងៃទី១៧ មេសាម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ បានកើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់ (ស្រី១០នាក់), របួសធ្ងន់ ៣៦នាក់ (ស្រី៦នាក់), របួសស្រាល ១៦នាក់(ស្រី៤នាក់) មិនពាក់មួក ៣១នាក់ (យប់១៦នាក់) ។ ក្នុងរបាយការណ៍ដដែលបន្តថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន៖ ល្មើសល្បឿន ១៦លើក (ស្លាប់ ១១នាក់), មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់ ៤លើក (ស្លាប់៣នាក់)។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញ សេចក្តីអំពាវនាវសូមថ្លែងនូវការកោតសរសើរប្រកបដោយក្តីមោទនភាព ជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ ៕ ដោយ ៖ ភារ៉ា…
-
យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ប្រមាណជាង ៥ពាន់នាក់ នៅខេត្តបាត់ដំបង បានធ្វើដំណើរតាមរថយន្តក្រុងរាជរដ្ឋាភិបាល ដោយគ្មានបង់ប្រាក់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង យ៉ាងហោចណាស់ជាង ៥ពាន់នាក់ បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង ក្នុងឱកាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុងដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានផ្ដល់ជូនដោយជិះមិនបង់ប្រាក់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលទើបតែបញ្ចប់នេះ ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងក្នុងពេលដែលលោក ចុះសាកសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ បងប្អូនកម្មករ-កម្មការិនី ត្រូវវិលត្រឡប់ទៅភ្នំពេញវិញថា សម្រាប់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ គឺយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដែលសម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូន ធ្វើដំណើរទៅមក ដោយមិនគិតថ្លៃ ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុង ក៏បានសម្ដែងនូវចំណាប់អារម្មណ៍រំភើបរីករាយ និងបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញ នូវគោលនយោបាយក្នុងការផ្ដល់រថយន្តក្រុងឱ្យពួកគាត់បានជិះទៅមកដោយមិនបង់ប្រាក់។ សូមបញ្ជាក់ថា៖ តាមរយៈការផ្តល់រថយន្តក្រុងពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ខ្សែរត់តាមបណ្ដោយផ្លូវជាតិលេខ៥ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់រថយន្តក្រុង ចំនួន ៥០គ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋឲ្យមកលេងស្រុកកំណើតរបស់ខ្លួន និងត្រឡប់ទៅបំពេញការងារវិញដោយឥតគិតថ្លៃ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក…