Category: ព័ត៌មានសង្គម

  • ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម

    ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម

    ភ្នំពេញ ៖ យោង តាមរបាយការណ៍ របស់ គណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ម្សិលមិញនេះ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរក ជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុក សម្តេចក្រឡាហោម (ករណីលេខ ៧៧៨) ។ គណៈកម្មាធិការ ជាតិ ប្រយុទ្ធ ប្រឆាំង អំពើ ជួញដូរ មនុស្ស បានបញ្ជាក់ថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រតិបត្តិការទទួលបានសំណើស្នើសុំអន្តរាគមន៍ពីជនជាតិចិន ឈ្មោះ CHEN QING QING ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៤ លិខិតឆ្លងដែនលេខ EF4805484 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្រោយទទួលបានសំណើ នៅថ្ងៃទី១១ ខែមីនា…

  • បាតុភូតធម្មជាតិ និងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា ឆ្នាំ២០២៣

    បាតុភូតធម្មជាតិ និងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា ឆ្នាំ២០២៣

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៩ – ២៥ ខែមេសា ឆ្នាំ២០២៣ ) ។ ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖ ២-តំបន់ខ្ពង់រាប ៖ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ៖ ភារ៉ា និង ប៊ុនធី

  • កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់

    កម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់

    ភ្នំពេញ. នៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ១២.០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹមសុីថា បានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការចម្រុះ ដើម្បីបើកទូដែកនៅចំពោះមុខ ជនសង្ស័យឈ្មោះ TIAN HENG WEI ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិចិនលិខិតឆ្លងដែនលេខ EH19311219 ដែលសង្ស័យករណី បង្ខាំងជម្រិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះសមត្ថកិច្ចបានចុះពិនិត្យឃើញទូកដែកម៉ាក GOLDEN MODEL GD-110 ពណ៌ទឹកប្រាក់រកឃើញសម្ភារៈដូចខាងក្រោម៖-កាំភ្លើងម៉ាក 20RAKI M906-T ពណ៌ខ្មៅ លេខ 2204170 ចំនួន ១, បង់កាំភ្លើងចំនួន០១ និងគ្រាប់កាំភ្លើងចំនួន ០៦ គ្រាប់-កាំភ្លើងម៉ាក Lock 30 ពណ៌ខ្មៅលេខ TWT886…

  • អភិបាលរាជធានីភ្នំពេញ ជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តការងារឱ្យបានល្អ ក្នុងពិធីបុណ្យកាត់ឫសីមានៅវត្តព្រះបារមីវង្កតបុរី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ

    អភិបាលរាជធានីភ្នំពេញ ជំរុញក្រុមការងារគ្រប់ផ្នែកអនុវត្តការងារឱ្យបានល្អ ក្នុងពិធីបុណ្យកាត់ឫសីមានៅវត្តព្រះបារមីវង្កតបុរី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀចំពិធីបុណ្យកាត់ឫសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី មានរយៈពេល ៣យប់ ៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា ។ ពិធីបុណ្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសីមា ។ ដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយភាពអធឹកអធម និងរក្សាបានសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយជូនថ្នាក់ដឹកនាំប្រទេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងបានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងទីអារាមវត្តនេះ ដែលស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបើកកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយកងកម្លាំងពាក់ព័ន្ធ។ ជាក់ស្តែងកាលពីសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង បានបន្តដឹកនាំមន្ត្រីជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញចុះ ពិនិត្យទីតាំងប្រារព្ធពិធី នៅទីតាំងរៀបចំវេទិកាគណអធិបតី ព្រះវិហារ កន្លែងរៀបចំកម្មវិធីកម្សាន្តសប្បាយ និងតាមរោងទិស ព្រមទាំងបើកកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួនថែមទៀត ដើម្បីធានាថា ពិធីនេះបានប្រព្រឹត្តទៅដោយភាពអធឹកអធមនិងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ១០០ភាគរយ ជូនថ្នាក់ដឹកនាំប្រទេស ។ ថ្លែងនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងក្នុងទីអារាមវត្តព្រះបារមីវង្កតបុរីនេះ…

  • ជនសង្ស័យ ៣នាក់បន្លំចូលលេងសង្ក្រាន្តវត្តភ្នំ លួចទូរស័ព្ទបាន ១៥គ្រឿង ត្រូវនគរបាលឃាត់ខ្លួន

    ជនសង្ស័យ ៣នាក់បន្លំចូលលេងសង្ក្រាន្តវត្តភ្នំ លួចទូរស័ព្ទបាន ១៥គ្រឿង ត្រូវនគរបាលឃាត់ខ្លួន

    ភ្នំពេញ៖ កម្លាំង សមត្ថកិច្ចប៉ុស្តិ៍ រដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ បន្ទាប់ពីពួកគេបានបន្លំខ្លួនចូលលេងសង្ក្រាន្តក្នុងបរិវេណរមណីដ្ឋានវត្តភ្នំ រួចធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋដូចជាទូរស័ព្ទ ខ្សែក និងកាបូបលុយ កាលពីវេលាម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន),ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន), ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក…

  • របរលក់មួកស្លឹកត្នោតខ្មែរ អាចរកប្រាក់ចំណូលគ្រាន់ដោះស្រាយជីវភាព

    របរលក់មួកស្លឹកត្នោតខ្មែរ អាចរកប្រាក់ចំណូលគ្រាន់ដោះស្រាយជីវភាព

    ខេត្តសៀមរាប៖ មួកស្លឹកត្នោតជាកេរស្នាដៃដូនតាខ្មែរយើងចេះច្នៃធ្វើពីស្លឹកត្នោតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដើម្បីបិទបាំងកំដៅថ្ងៃអស់កាលដ៏យូរលង់មកហើយ។ មួកស្លឹកត្នោត នេះក៏ត្រូវបានគេចាត់ទុកជាអត្តសញ្ញាណជាតិរបស់ខ្មែរផងដែរ។ បច្ចុប្បន្នបើទោះបីមានមួកជាច្រើនប្រភេទចូលមកជំនួស ប៉ុន្តែមួយស្លឹកត្នោតរបស់ខ្មែរដែលជារបស់កែច្នៃចេញមកពីធម្មជាតិត្រូវបានគេនិយមប្រើប្រាស់ផងដែរពិសេសតំបន់ទេសចរណ៍ក្នុងទឹកដីខេត្តសៀមរាប។ ជាមួយគ្នានេះនៅក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី២០២៣នេះគេឃើញនៅតាមតំបន់ទេសចរណ៍ជាច្រើន និងនៅតាមភូមិមួយចំនួនក្នុងទឹកដីខេត្តសៀមរាប ក៏មានដាក់លក់មួកស្លឹកត្នោតសម្រាប់ភ្ញៀវទេសចរផងដែរ ។ ស្រ្តីមួយរូបមានឈ្មោះ ហុង សុគាន់ ដែលកំពុងដើរលក់មួកស្លឹកត្នោតខ្មែរ នៅខាងជើងប្រាសាទបាយ័នក្នុងសង្រ្កាន្តឆ្នាំថ្មី២០២៣នេះ បានប្រាប់ឱ្យដឹងថា មានភ្ញៀវទេសចរទាំងខ្មែរ និង បរទេសចូលចិត្តទិញមួកស្លឹកត្នោតខ្មែរសម្រាប់ពាក់ណាស់ដែរ ។ ក្រុមអ្នកទេសចរពាក់មួកខ្មែរដើម្បីបង្ហាញពីផលិតផលកេរដូនតាខ្មែរ និងការស្រឡាញ់ចូលចិត្ត ធម្មជាតិ។ ស្រ្តីវ័យជាង៥០ឆ្នាំរស់នៅខេត្តសៀមរាបរូបនេះបានប្រាប់ឱ្យដឹងផងថា”ខ្ញុំរៀងរាល់បុណ្យធំៗដូចជាចូលឆ្នាំថ្មី ភ្នុំបិណ្យតែងលក់មួកស្លឹកត្នោតខ្មែរព្រោះថា លក់ដាច់ ហើយគេចូលចិត្តពាក់ដើម្បីថតរូបឬបាំងកំដៅថ្ងៃ”។ អ្នកស្រី ហុង សុគាន់ បានប្រាប់ឱ្យដឹងបន្ថែមថា មួកខ្មែរមានតម្លៃមិនដល់ ១០០០០រៀលទេ ទោះមិនប្រើជាប់បានយូរដូចមួកដទៃ តែវាត្រូវបានក្រុមទេសចរស្រឡាញ់ ចូលចិត្តទិញ ។ ក្នុងមួយរដូវចូលឆ្នាំខ្មែរអ្នកស្រីអាចលក់ចាប់ពី ៣០០ដល់ជិត ៦០០មួកផងដែរ។សម្រាប់ការរកប្រាក់កម្រៃក្នុងមួយរដូវកាលនេះគឺគ្រាន់ដោះស្រាយជីវភាពគ្រួសារអ្នកស្រី។ គួរបញ្ជាក់ថា ក្នុងអង្គរសង្រ្កាន្តគេឃើញមានការដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរផងដែរនៅក្នុងពិព័រណ៍”ភូមិខ្ញុំ”ដែលមានដាក់តាំងបង្ហាញជានិម្មិតរូបមួកស្លឹកត្នោតដ៏ធំមួយ ។ ក្រៅពីនេះក៏មានដាក់តាំងបង្ហាញមួកស្លឹកត្នោតខ្មែរសម្រាប់ទុកឱ្យអ្នកទេសចរថតរូបជាអនុស្សាវរីយ៍ថែមទៀតផង ៕ អត្ថបទ៖លោក​ ជិន ម៉ាដេប៉ូរូបភាព៖ លោក ងីម ឆៃហួត

  • យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ប្រមាណជាង ៥ពាន់នាក់ នៅខេត្តបាត់ដំបង បានធ្វើដំណើរតាមរថយន្តក្រុងរាជរដ្ឋាភិបាល ដោយគ្មានបង់ប្រាក់

    យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ប្រមាណជាង ៥ពាន់នាក់ នៅខេត្តបាត់ដំបង បានធ្វើដំណើរតាមរថយន្តក្រុងរាជរដ្ឋាភិបាល ដោយគ្មានបង់ប្រាក់

    ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង យ៉ាងហោចណាស់ជាង ៥ពាន់នាក់ បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង ក្នុងឱកាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុងដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានផ្ដល់ជូនដោយជិះមិនបង់ប្រាក់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលទើបតែបញ្ចប់នេះ ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងក្នុងពេលដែលលោក ចុះសាកសួរសុខទុក្ខនិងជូនដំណើរប្រជាពលរដ្ឋ បងប្អូនកម្មករ-កម្មការិនី ត្រូវវិលត្រឡប់ទៅភ្នំពេញវិញថា សម្រាប់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ គឺយ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ៥ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងដែលសម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូន ធ្វើដំណើរទៅមក ដោយមិនគិតថ្លៃ ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុង ក៏បានសម្ដែងនូវចំណាប់អារម្មណ៍រំភើបរីករាយ និងបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុនសែន ដែលបានដាក់ចេញ នូវគោលនយោបាយក្នុងការផ្ដល់រថយន្តក្រុងឱ្យពួកគាត់បានជិះទៅមកដោយមិនបង់ប្រាក់។ សូមបញ្ជាក់ថា៖ តាមរយៈការផ្តល់រថយន្តក្រុងពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ខ្សែរត់តាមបណ្ដោយផ្លូវជាតិលេខ៥ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់រថយន្តក្រុង ចំនួន ៥០គ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋឲ្យមកលេងស្រុកកំណើតរបស់ខ្លួន និងត្រឡប់ទៅបំពេញការងារវិញដោយឥតគិតថ្លៃ ៕ ( អត្ថបទ-រូបភាព៖…

  • កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមបានជាង ២៣ ម៉ឺនតោន ថយចុះជិត១៣ភាគរយ

    កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមបានជាង ២៣ ម៉ឺនតោន ថយចុះជិត១៣ភាគរយ

    ភ្នំពេញ៖​ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឱ្យដឹងថា នៅក្នុងរយៈពេល​បីខែ ចាប់ពីខែមករា ដល់មីនាកន្លងទៅនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម សរុប  ២៣៣​ ០៥០ តោន ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៣២០លានដុ​ល្លារ។តួលេខនេះ​ថយចុះ ជិត១៣ភាគរយ ធៀបរយៈកាលដូចគ្នា​ក្នុងឆ្នាំ២០២២។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយ​ចន្ទីកម្ពុជា បានប្រាប់ឱ្យដឹង​ថា ក្នុងរយៈពេល​បីខែដើមឆ្នាំ២០២៣ កម្ពុជាផលិត​គ្រា​ប់ស្វាយចន្ទីឆៅ ២៦០ ០០០ តោន ។តួលេខនេះ សមាគមប្រមូលពីឃ្លាំងនាំចេញទៅវៀតណាមពីប្រាំមួយខេត្ត ដែលនាំចេញតាមសមុទ្រ និងមួយចំនួនបានពីខាងគយវៀតណាម និងសមាគមស្វាយចន្ទីវៀតណាម (Vinacas)។ លោកបានបញ្ជាក់ថា  ការថយចុះនេះ វាមិនមែនជារឿងគួរឱ្យព្រួយបារម្ភនោះទេ ព្រោះសមាគមបានព្យាករណ៍ទិន្នន័យតាំ​ងពីដើមឆ្នាំមកហើយ ហើយការនាំចេញធ្លាក់ចុះនេះដែរ ដោយសារតែតម្លៃគ្រាប់សើមនៅចុងខែ​បីនេះធ្លាក់ចុះ ដូចនេះ ស.​ស.​ក បានជម្រាបជូនដល់ស​មាគជិកសមាជិការបស់យើងឱ្យឈប់លក់​ហើយហាលទុក ពីព្រោះយើងរំពឹងថា ការហាលទុកនេះ នឹងអាចមានតម្លៃកើនឡើងនៅខែសីហា ខាងមុខនេះ។ លោក អួន ស៊ីឡុត បាន​បន្ថែមថា តាមការសង្កេតរបស់សមាគម ទិន្នផលស្វាយចន្ទីរបស់ពិភពលោកមិនមានការកើនឡើងច្រើ​ននោះទេ។ ដូចនេះសមាជិករបស់សមាគម ដែលមានលទ្ធភាពមានឃ្លាំង បានចាប់ផ្តើមហាលគ្រាប់ស្វាយចន្ទីទុក។ មួយវិញ…

  • អូស្រ្តាលី បន្ត​ជួយកម្ពុជា ដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥

    អូស្រ្តាលី បន្ត​ជួយកម្ពុជា ដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥

    ភ្នំពេញ៖​ ប្រទេសអូស្ត្រាលីបានបរិច្ចាគថវិកាជាង ១០០ លានដុល្លារអូស្ត្រាលីដល់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន​នៅ​កម្ពុជា​ដោយ​បន្តប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥។ នេះបើតាម​ការ​លើកឡើង​របស់ស្ថានទូតអូស្រ្តាលី​ប្រចាំកម្ពុជា​។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា​បានលើកឡើងតាមរយៈ​បណ្តាញសង្គម​ហ្វេសប៊ុក​ផ្លូវ​ការរបស់ខ្លួន​​នៅថ្ងៃទី១៧ ខែមេសា​ឆ្នាំ២០២៣ ​ថា សហគមន៍នៅទីជនបទក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ឥឡូវនេះកំពុងដាំដុះដំណាំផ្សេងៗលើផ្ទៃដីដែលត្រូវបានបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលគាំទ្រដោយប្រទេសអូស្ត្រាលី។​ ប្រភពដដែល​បានបន្តថា ចាប់តាំងពីដើមទសវត្សរ៍ទី ៩០ មក ប្រទេសកម្ពុជា បា​នបោសសម្អាតផ្ទៃដីដែលមានមីនប្រមាណ ២៥០០ គីឡូម៉ែត្រក្រឡា ដែលជាការវិវឌ្ឍដ៏អស្ចារ្យនៅក្នុងប្រ​ទេសមួយ ក្នុងចំណោមប្រទេស ដែលមានផ្ទុកគ្រាប់មីនកំរិតធ្ងន់ជាងគេលើពិភពលោក។​ ស្ថានទូតអូស្រ្តាលីអះអាងបន្ថែមដូច្នេះថា ប្រទេសអូស្ត្រាលី បានបរិច្ចាគថវិកាជាង ១០០ លានដុ​ល្លារ​អូស្ត្រាលី ដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយអូស្រ្តាលីនឹងបន្តប្តេជ្ញាចិត្តក្នុងការជួយកម្ពុជា ដើម្បីក្លាយជា​ប្រទេសគ្មានមីននៅឆ្នាំ ២០២៥ ខាងមុខនេះ។​ ចំពោះលទ្ធផលដែលសម្រេចបាននេះ ស្ថានទូតអូស្រ្តាលីបានឱ្យដឹងទៀតថា ថ្មីៗនេះ បុគ្គលិកស្ថានទូតអូស្ត្រា​លី បានអមដំណើរគណៈប្រតិភូមួយក្រុមដើម្បីជួប និងស្វែងយល់ពីសហគមន៍នៅក្នុងខេត្តទាំងពីរ​នេះដែលរស់នៅលើផ្ទៃដី ដែលពីមុនត្រូវបានគ្របដណ្តប់ទៅដោយមីន អំពីផលជាក់ស្តែងនៃគម្រោងនេះ ទៅលើជីវិតរបស់ពួកគេ។​​ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានឱ្យដឹងទៀតថា អូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែងមួយរបស់កម្ពុជា ក្នុងកា​រលុបបំបាត់គ្រោះមហន្តរាយនេះ។ ជាក់ស្តែង បើគិតចាប់តាំងពីឆ្នាំ ១៩៩៤ មក អូស្ត្រាលី បានរួមចំ​ណែកជាថវិកា​…

  • ឯកឧត្តម គង់ សោភ័ណ្ឌ កោតសរសើរ ចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ

    ឯកឧត្តម គង់ សោភ័ណ្ឌ កោតសរសើរ ចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ

    កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងការកោតសរសើរចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានអនុវត្តការងារ តាមតួនាតីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ។ ការថ្លែងបែបនេះ របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។ ឯកឧត្ដម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ជាពិសេសចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ព្រមទាំងបានការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវតែខិតខំចូលរួមបង្ការ បង្ក្រាប រាល់បទល្មើសខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តឲ្យល្អប្រសើរ និងបានផ្តាំផ្ញើរទៅដល់យោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ត្រូវខិតខំប្រឹងប្រែងអនុវត្តរាល់តួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អប្រសើរ ។ ឯកឧត្ដម អភិបាលនៃគណៈអភិបាល ក៏បានជូនថវិកាដល់យោធិន ទើបជ្រើសរើសថ្មី និងអាណាព្យាបាល យោធិន ក្នុងម្នាក់ៗ…